التكاثر
អាត់តាកាសុរ
Surah 102 8 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អាត់តាកាសុរ 102:1
أَلْهَاكُمُ التَّكَاثُرُ ﴿١﴾
ភាពក្រអឺតក្រទមនឹងភាពមានទ្រព្យសម្បត្ដិ និងកូនចៅ ជាច្រើនបានធ្វើឱ្យពួកអ្នកភេ្លចខ្លួន(ពីការគោរពប្រតិបត្ដិចំពោះ អល់ឡោះ)។ (អាយ៉ាត់ទី - 1)
2
អាត់តាកាសុរ 102:2
حَتَّىٰ زُرْتُمُ الْمَقَابِرَ ﴿٢﴾
រហូតពួកអ្នកចូលទៅក្នុងផ្នូរ(រហូតអ្នកស្លាប់)។(អាយ៉ាត់ទី - 2)
3
អាត់តាកាសុរ 102:3
كَلَّا سَوْفَ تَعْلَمُونَ ﴿٣﴾
ទេ! ពួកអ្នកគង់តែនឹងដឹងជាមិនខាន ។(អាយ៉ាត់ទី - 3)
4
អាត់តាកាសុរ 102:4
ثُمَّ كَلَّا سَوْفَ تَعْلَمُونَ ﴿٤﴾
ទេ! បន្ទាប់មកពួកអ្នកគង់តែនឹងដឹង។(អាយ៉ាត់ទី - 4)
5
អាត់តាកាសុរ 102:5
كَلَّا لَوْ تَعْلَمُونَ عِلْمَ الْيَقِينِ ﴿٥﴾
ទេ! ប្រសិនបើពួកអ្នកដឹង(ពីលទ្ធផលនៃការភេ្លចខ្លួនរបស់ ពួកអ្នក)ដោយការដឹងយ៉ាងច្បាស់លាស់នោះ(ពួកអ្នកពិតជាមិនធ្វើ ដូច្នោះឡើយ)។ (អាយ៉ាត់ទី - 5)
6
អាត់តាកាសុរ 102:6
لَتَرَوُنَّ الْجَحِيمَ ﴿٦﴾
ជាការពិតណាស់ ពួកអ្នកនឹងឃើញនរកជើហ៊ីមជាមិនខាន។(អាយ៉ាត់ទី - 6)
7
អាត់តាកាសុរ 102:7
ثُمَّ لَتَرَوُنَّهَا عَيْنَ الْيَقِينِ ﴿٧﴾
បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់នឹងភ្នែក។(អាយ៉ាត់ទី - 7)
8
អាត់តាកាសុរ 102:8
ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ ﴿٨﴾
ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីនៀកម៉ាត់ ដែលទ្រង់បានប្រទានឱ្យពួកអ្នក។(អាយ៉ាត់ទី - 8)
1 أَلْهَاكُمُ التَّكَاثُرُ ﴿١﴾ ۝ 2حَتَّىٰ زُرْتُمُ الْمَقَابِرَ ﴿٢﴾ ۝ 3كَلَّا سَوْفَ تَعْلَمُونَ ﴿٣﴾ ۝ 4ثُمَّ كَلَّا سَوْفَ تَعْلَمُونَ ﴿٤﴾ ۝ 5كَلَّا لَوْ تَعْلَمُونَ عِلْمَ الْيَقِينِ ﴿٥﴾ ۝ 6لَتَرَوُنَّ الْجَحِيمَ ﴿٦﴾ ۝ 7ثُمَّ لَتَرَوُنَّهَا عَيْنَ الْيَقِينِ ﴿٧﴾ ۝ 8ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ ﴿٨﴾ ۝