النحل
អាន់ណះល៍
Surah 16 128 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អាន់ណះល៍ 16:1
أَتَىٰ أَمْرُ اللَّهِ فَلَا تَسْتَعْجِلُوهُ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ ﴿١﴾
បទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក)ជិតបានមកដល់ ហើយ ដូចេ្នះចូរពួកអ្នកកុំប្រញាប់ចង់ឱ្យវាមកដល់ពេក។ ទ្រង់មហា បរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។(អាយ៉ាត់ទី - 1)
2
អាន់ណះល៍ 16:2
يُنَزِّلُ الْمَلَائِكَةَ بِالرُّوحِ مِنْ أَمْرِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ أَنْ أَنْذِرُوا أَنَّهُ لَا إِلَٰهَ إِلَّا أَنَا فَاتَّقُونِ ﴿٢﴾
ទ្រង់បញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំវ៉ាហ៊ីតាមបទបញ្ជារបស់ ទ្រង់ទៅចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ ទ្រង់(ដោយបន្ទូលថា) ចូរពួកអ្នកដាស់តឿនព្រមាន(មនុស្ស លោក)ថាៈ ពិតប្រាកដណាស់់ គ្មានម្ចាស់ណាផេ្សងដែលត្រូវគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ ហេតុនេះចូរពួកអ្នកកោត ខ្លាចយើង។(អាយ៉ាត់ទី - 2)
3
អាន់ណះល៍ 16:3
خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ تَعَالَىٰ عَمَّا يُشْرِكُونَ ﴿٣﴾
ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយ ពិត ប្រាកដ។ ទ្រង់ខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។(អាយ៉ាត់ទី - 3)
4
អាន់ណះល៍ 16:4
خَلَقَ الْإِنْسَانَ مِنْ نُطْفَةٍ فَإِذَا هُوَ خَصِيمٌ مُبِينٌ ﴿٤﴾
ទ្រង់បានបង្កើតមនុស្សលោកពីទឹកកាម តែគេបែរជាក្លាយ ទៅជាអ្នកដែលរឹងរូសប្រឆាំងដ៏ពិតប្រាកដទៅវិញ។(អាយ៉ាត់ទី - 4)
5
អាន់ណះល៍ 16:5
وَالْأَنْعَامَ خَلَقَهَا ۗ لَكُمْ فِيهَا دِفْءٌ وَمَنَافِعُ وَمِنْهَا تَأْكُلُونَ ﴿٥﴾
ហើយសត្វពាហនៈជាច្រើនដែលទ្រង់បានបង្កើតវាសម្រាប់ ពួកអ្នក ដែលសត្វទាំងនោះ(មានរោមធ្វើជាសំលៀកបំពាក់)ផ្ដល់ ភាពកក់ក្ដៅ ហើយផ្ដល់ផលប្រយោជន៍ជាច្រើន ហើយវាមួយចំនួន ពួកអ្នកក៏អាចទទួលទានបានផងដែរ។(អាយ៉ាត់ទី - 5)
6
អាន់ណះល៍ 16:6
وَلَكُمْ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسْرَحُونَ ﴿٦﴾
ហើយនៅក្នុងនោះដែរ វាក៏ផ្ដល់សោភ័ណភាពដល់ពួកអ្នក នៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោលវិញនៅពេលល្ងាច និងនៅពេលដែលពួកអ្នកនាំវាទៅឃ្វាលវិញនាពេលព្រឹក។(អាយ៉ាត់ទី - 6)
7
អាន់ណះល៍ 16:7
وَتَحْمِلُ أَثْقَالَكُمْ إِلَىٰ بَلَدٍ لَمْ تَكُونُوا بَالِغِيهِ إِلَّا بِشِقِّ الْأَنْفُسِ ۚ إِنَّ رَبَّكُمْ لَرَءُوفٌ رَحِيمٌ ﴿٧﴾
ហើយវាថែមទាំងដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកឆ្ពោះ ទៅកាន់ប្រទេសមួយដែលពួកអ្នកអាចទៅដល់ទាំងការលំបាកខ្លួន។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកមហាករុណា មហាអាណិត ស្រឡាញ់។(អាយ៉ាត់ទី - 7)
8
អាន់ណះល៍ 16:8
وَالْخَيْلَ وَالْبِغَالَ وَالْحَمِيرَ لِتَرْكَبُوهَا وَزِينَةً ۚ وَيَخْلُقُ مَا لَا تَعْلَمُونَ ﴿٨﴾
ហើយ(ទ្រង់បានបងើ្កត)សត្វសេះ និងសត្វសេះទេស ហើយ និងសត្វលាដើម្បីឱ្យពួកអ្នកជិះវា និងជាការលំអ។ ហើយទ្រង់បង្កើត អ្វីៗផេ្សងទៀតដែលពួកអ្នកមិនដឹង។(អាយ៉ាត់ទី - 8)
9
អាន់ណះល៍ 16:9
وَعَلَى اللَّهِ قَصْدُ السَّبِيلِ وَمِنْهَا جَائِرٌ ۚ وَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ ﴿٩﴾
ហើយតួនាទីរបស់អល់ឡោះ គឺការបង្ហាញមាគ៌ាដែលត្រឹម ត្រូវ ប៉ុន្ដែមានមាគ៌ាខ្លះងាករេ(ដូចជាមាគ៌ារបស់ពួកអារ៉ាប់គ្មាន ជំនឿ យ៉ាហ៊ូទី និងណាសរ៉នី)។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ពិតជាចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នា ។(អាយ៉ាត់ទី - 9)
10
អាន់ណះល៍ 16:10
هُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً ۖ لَكُمْ مِنْهُ شَرَابٌ وَمِنْهُ شَجَرٌ فِيهِ تُسِيمُونَ ﴿١٠﴾
ទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃសម្រាប់ ពួកអ្នក ដែលវាមួយចំនួនសម្រាប់ផឹក និងវាមួយចំនួនទៀតសម្រាប់ រុក្ខជាតិ ដែលក្នុង(កន្លែងរុក្ខជាតិដុះ)នោះ ពួកអ្នកអាចឃ្វាលសត្វ ផងដែរ។(អាយ៉ាត់ទី - 10)
11
អាន់ណះល៍ 16:11
يُنْبِتُ لَكُمْ بِهِ الزَّرْعَ وَالزَّيْتُونَ وَالنَّخِيلَ وَالْأَعْنَابَ وَمِنْ كُلِّ الثَّمَرَاتِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ ﴿١١﴾
ដោយសារទឹកភ្លៀងនោះ ទ្រង់ធ្វើឱ្យដុះចេញនូវដំណាំជា ច្រើន និងអូលីវ និងល្មើ និងទំពាំងបាយជូរ ហើយនិងផលានុផល គ្រប់ប្រភេទសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។(អាយ៉ាត់ទី - 11)
12
អាន់ណះល៍ 16:12
وَسَخَّرَ لَكُمُ اللَّيْلَ وَالنَّهَارَ وَالشَّمْسَ وَالْقَمَرَ ۖ وَالنُّجُومُ مُسَخَّرَاتٌ بِأَمْرِهِ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ ﴿١٢﴾
ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកឱ្យមានពេលយប់ និងពេលថ្ងៃ និងព្រះអាទិត្យ ហើយនិងព្រះច័ន្ទ ព្រមទាំងហ្វូងតារា ត្រូវបានគេ(អល់ឡោះ)ឱ្យធ្វើដំណើរតាមបទបញ្ជារបស់ទ្រង់។ ពិត ប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែល ស្វែងយល់។(អាយ៉ាត់ទី - 12)
13
អាន់ណះល៍ 16:13
وَمَا ذَرَأَ لَكُمْ فِي الْأَرْضِ مُخْتَلِفًا أَلْوَانُهُ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَذَّكَّرُونَ ﴿١٣﴾
ហើយអ្វីៗដែលទ្រង់បានបង្កើតឱ្យពួកអ្នកនៅលើផែនដី គឺមានពណ៌សម្បុររបស់វាខុសៗគ្នា។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាភស្ដុតាងៗសម្រាប់ក្រុមដែលចងចាំ។(អាយ៉ាត់ទី - 13)
14
អាន់ណះល៍ 16:14
وَهُوَ الَّذِي سَخَّرَ الْبَحْرَ لِتَأْكُلُوا مِنْهُ لَحْمًا طَرِيًّا وَتَسْتَخْرِجُوا مِنْهُ حِلْيَةً تَلْبَسُونَهَا وَتَرَى الْفُلْكَ مَوَاخِرَ فِيهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ ﴿١٤﴾
ហើយទ្រង់ជាអ្នកដែលបានបង្កើតឱ្យមានសមុទ្រ ដើម្បីឱ្យ ពួកអ្នកបានទទួលទានពីវានូវសាច់ស្រស់ៗ ហើយពួកអ្នកអាចយក ចេញពីវានូវគ្រឿងលំអដើម្បីពាក់វា ហើយអ្នកក៏មើលឃើញសំពៅ អណ្ដែតនៅលើវា និងដើម្បីឱ្យពួកអ្នកស្វែងរកនូវសេចក្ដីប្រោស ប្រទានពីទ្រង់។ ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(ចំពោះ អល់ឡោះ)។(អាយ៉ាត់ទី - 14)
15
អាន់ណះល៍ 16:15
وَأَلْقَىٰ فِي الْأَرْضِ رَوَاسِيَ أَنْ تَمِيدَ بِكُمْ وَأَنْهَارًا وَسُبُلًا لَعَلَّكُمْ تَهْتَدُونَ ﴿١٥﴾
ហើយទ្រង់បានបោះភ្ជាប់នៅលើផែនដីនូវភ្នំជាច្រើន ដើម្បី កុំឱ្យវារញ្ជួយដល់ពួកអ្នក ហើយ(ទ្រង់បានបង្កើត)ទនេ្ល និងផ្លូវជា ច្រើន ដើម្បីពួកអ្នកធ្វើជាត្រីវិស័យ។ (អាយ៉ាត់ទី - 15)
16
អាន់ណះល៍ 16:16
وَعَلَامَاتٍ ۚ وَبِالنَّجْمِ هُمْ يَهْتَدُونَ ﴿١٦﴾
និងមានសញ្ញាសំគាល់ជាច្រើនទៀត(នៅពេលថ្ងៃ)។ ហើយចំពោះផ្កាយវិញ(ជាសញ្ញានៅពេលយប់)ដែលពួកគេធ្វើ ជាត្រីវិស័យ។(អាយ៉ាត់ទី - 16)
17
អាន់ណះល៍ 16:17
أَفَمَنْ يَخْلُقُ كَمَنْ لَا يَخْلُقُ ۗ أَفَلَا تَذَكَّرُونَ ﴿١٧﴾
ដូចេ្នះ តើអ្នកដែលបង្កើត ដូចនឹងអ្នកដែលមិនបានបង្កើត ឬ? តើពួកអ្នកមិនចងចាំទេឬ?(អាយ៉ាត់ទី - 17)
18
អាន់ណះល៍ 16:18
وَإِنْ تَعُدُّوا نِعْمَةَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ اللَّهَ لَغَفُورٌ رَحِيمٌ ﴿١٨﴾
ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់ អល់ឡោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះគឺមហាអភ័យទោស មហាអាណិតស្រឡាញ់។(អាយ៉ាត់ទី - 18)
19
អាន់ណះល៍ 16:19
وَاللَّهُ يَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ ﴿١٩﴾
ហើយអល់ឡោះដឹងច្បាស់នូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។(អាយ៉ាត់ទី - 19)
20
អាន់ណះល៍ 16:20
وَالَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ لَا يَخْلُقُونَ شَيْئًا وَهُمْ يُخْلَقُونَ ﴿٢٠﴾
ហើយព្រះនានាដែលពួកគេ(ពួកមូស្ហរីគីន)បួងសួងសុំ ក្រៅពីអល់ឡោះនោះ គឺពួកវា(ព្រះនានា)មិនអាចបង្កើតអ្វីបាន ទាល់តែសោះ តែពួកវាវិញទេដែលត្រូវគេ(មនុស្សលោក)បង្កើត នោះ។(អាយ៉ាត់ទី - 20)
21
អាន់ណះល៍ 16:21
أَمْوَاتٌ غَيْرُ أَحْيَاءٍ ۖ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ ﴿٢١﴾
(ព្រះទាំងអស់នោះ)គឺស្លាប់ មិនមានជីវិតឡើយ។ ហើយ ពួកវាក៏មិនដឹងថា ពួកគេ(ពួកដែលគោរពពួកវា)ត្រូវគេធ្វើឱ្យរស់ ឡើងវិញនៅពេលណាដែរ។ (អាយ៉ាត់ទី - 21)
22
អាន់ណះល៍ 16:22
إِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۚ فَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ قُلُوبُهُمْ مُنْكِرَةٌ وَهُمْ مُسْتَكْبِرُونَ ﴿٢٢﴾
ម្ចាស់ដែលត្រូវពួកអ្នកគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺ ជាម្ចាស់តែមួយគត់(អល់ឡោះ)។ តែពួកដែលគ្មានជំនឿនឹងថ្ងៃ បរលោកនោះ គឺចិត្ដរបស់ពួកគេបដិសេធដោយពួកគេថែមទាំង ក្រអឺតក្រទមទៀតផង។(អាយ៉ាត់ទី - 22)
23
អាន់ណះល៍ 16:23
لَا جَرَمَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُ لَا يُحِبُّ الْمُسْتَكْبِرِينَ ﴿٢٣﴾
គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់អល់ឡោះដឹង នូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកដែលក្រអឺតក្រទមនោះឡើយ។(អាយ៉ាត់ទី - 23)
24
អាន់ណះល៍ 16:24
وَإِذَا قِيلَ لَهُمْ مَاذَا أَنْزَلَ رَبُّكُمْ ۙ قَالُوا أَسَاطِيرُ الْأَوَّلِينَ ﴿٢٤﴾
ហើយនៅពេលដែលមានគេសួរពួកគេ(ពួកមូស្ហរីគីន)ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វី(ទៅឱ្យមូហាំម៉ាត់)? ពួកគេបាន តបថាៈ វាគឺជារឿងពេ្រងនិទានតែប៉ុណ្ណោះ។(អាយ៉ាត់ទី - 24)
25
អាន់ណះល៍ 16:25
لِيَحْمِلُوا أَوْزَارَهُمْ كَامِلَةً يَوْمَ الْقِيَامَةِ ۙ وَمِنْ أَوْزَارِ الَّذِينَ يُضِلُّونَهُمْ بِغَيْرِ عِلْمٍ ۗ أَلَا سَاءَ مَا يَزِرُونَ ﴿٢٥﴾
(ពាក្យសំដីនោះ)ពួកគេនឹងរែកបន្ដនូវបាបកម្មរបស់ពួកគេ យ៉ាងពេញបន្ទុកនៅថ្ងៃបរលោក និងរែកបាបកម្មមួយចំនួនរបស់ពួក ដែលពួកគេដឹកនាំទៅរកផ្លូវខុសដោយអវិជ្ជាផងដែរ។ ចូរដឹងថា! អ្វីដែលពួកគេរែកនោះវាជាប្រការអាក្រក់បំផុត។(អាយ៉ាត់ទី - 25)
26
អាន់ណះល៍ 16:26
قَدْ مَكَرَ الَّذِينَ مِنْ قَبْلِهِمْ فَأَتَى اللَّهُ بُنْيَانَهُمْ مِنَ الْقَوَاعِدِ فَخَرَّ عَلَيْهِمُ السَّقْفُ مِنْ فَوْقِهِمْ وَأَتَاهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ ﴿٢٦﴾
ជាការពិតណាស់ ពួកដែលនៅសម័យមុនពួកគេ(ពួក មូស្ហរីគីន)ក៏បានប្រើល្បិចបោកប្រាស់(អ្នកនាំសាររបស់ពួកគេ) ដែរ។ តែអល់ឡោះបានកំទេចគ្រឹះនៃផ្ទះសំបែងរបស់ពួកគេ ហើយ ដំបូលក៏បានធ្លាក់សង្កត់ទៅលើពួកគេ ហើយនៅពេលនោះទារុណកម្មបានមកដល់ពួកគេ ខណៈដែលពួកគេមិនដឹងខ្លួន។(អាយ៉ាត់ទី - 26)
27
អាន់ណះល៍ 16:27
ثُمَّ يَوْمَ الْقِيَامَةِ يُخْزِيهِمْ وَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تُشَاقُّونَ فِيهِمْ ۚ قَالَ الَّذِينَ أُوتُوا الْعِلْمَ إِنَّ الْخِزْيَ الْيَوْمَ وَالسُّوءَ عَلَى الْكَافِرِينَ ﴿٢٧﴾
បន្ទាប់មកនៅថ្ងៃបរលោក ទ្រង់នឹងធ្វើឱ្យពូកគេអាម៉ាស់ ហើយទ្រង់នឹងមានបន្ទូលថាៈ តើឯណាទៅដៃគូបស់យើងដែល ពួកអ្នកធ្លាប់បានប្រឆាំង(នឹងអ្នកនាំសារនិងអ្នកមានជំនឿ)ដើម្បី ពួកវានោះ? បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យបាន និយាយថាៈ ជាការពិតណាស់ ភាពអាម៉ាស់ និងទារុណកម្មនៅ ថ្ងៃនេះគឺត្រូវធ្លាក់លើពួកដែលប្រឆាំង។ (អាយ៉ាត់ទី - 27)
28
អាន់ណះល៍ 16:28
الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنْفُسِهِمْ ۖ فَأَلْقَوُا السَّلَمَ مَا كُنَّا نَعْمَلُ مِنْ سُوءٍ ۚ بَلَىٰ إِنَّ اللَّهَ عَلِيمٌ بِمَا كُنْتُمْ تَعْمَلُونَ ﴿٢٨﴾
ពួកដែលម៉ាឡាអ៊ីកាត់យកជីវិតរបស់ពួកគេ ខណៈដែល ពួកគេបំពានដោយខ្លួនឯង ពេលនោះពួកគេសម្ដែងការគោរពនិង ប្រគល់ខ្លួន(ចំពោះអល់ឡោះ ដោយនិយាយកុហកថា) ពួកយើង មិនធ្លាប់បានប្រព្រឹត្ដអំពើអាក្រក់ណាមួយឡើយ។ (ម៉ាឡាអ៊ីកាត់ បានតបវិញថា) មិនមែនដូច្នោះទេ! ពិតប្រាកដណាស់ អល់ឡោះ ដឹងទាំងអស់នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។(អាយ៉ាត់ទី - 28)
29
អាន់ណះល៍ 16:29
فَادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَلَبِئْسَ مَثْوَى الْمُتَكَبِّرِينَ ﴿٢٩﴾
ហេតុនេះ ចូរពួកអ្នកចូលតាមទ្វារនានានៃនរកជើហាន់-ណាំ ដោយពួកអ្នកនៅក្នុងនោះជាអមតៈ។ ហើយកន្លែងរបស់ពួក ដែលក្រអឺតក្រទមគឺអាក្រក់បំផុត។(អាយ៉ាត់ទី - 29)
30
អាន់ណះល៍ 16:30
وَقِيلَ لِلَّذِينَ اتَّقَوْا مَاذَا أَنْزَلَ رَبُّكُمْ ۚ قَالُوا خَيْرًا ۗ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۚ وَلَدَارُ الْآخِرَةِ خَيْرٌ ۚ وَلَنِعْمَ دَارُ الْمُتَّقِينَ ﴿٣٠﴾
ហើយមានគេនិយាយទៅកាន់បណ្ដាអ្នកដែលកោតខ្លាច ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វី(ទៅឱ្យមូហាំម៉ាត់)? ពួកគេ បានឆ្លើយថាៈ គឺជារឿងល្អ។ សម្រាប់បណ្ដាអ្នកដែលបានសាងអំពើ ល្អនៅលើលោកិយនេះ គឺទទួលបានផលល្អ។ ហើយចំពោះលំនៅ ដ្ឋាននាថ្ងៃបរលោកវិញ គឺរឹតតែប្រសើរជាងនេះទៅទៀត។ ហើយ លំនៅដ្ឋាន(ឋានសួគ៌)របស់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះនោះ គឺពិតជាល្អប្រសើរបំផុត។(អាយ៉ាត់ទី - 30)
31
អាន់ណះល៍ 16:31
جَنَّاتُ عَدْنٍ يَدْخُلُونَهَا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ لَهُمْ فِيهَا مَا يَشَاءُونَ ۚ كَذَٰلِكَ يَجْزِي اللَّهُ الْمُتَّقِينَ ﴿٣١﴾
ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌អាត់និនដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា។ ពួកគេនឹងមានអ្វីៗគ្រប់បែបយ៉ាង ដែលពួកគេប្រាថ្នានៅក្នុងនោះ។ ដូច្នោះហើយអល់ឡោះតបស្នង ដល់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។(អាយ៉ាត់ទី - 31)
32
អាន់ណះល៍ 16:32
الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ طَيِّبِينَ ۙ يَقُولُونَ سَلَامٌ عَلَيْكُمُ ادْخُلُوا الْجَنَّةَ بِمَا كُنْتُمْ تَعْمَلُونَ ﴿٣٢﴾
បណ្ដាអ្នកដែលម៉ាឡាអ៊ីកាត់យកជីវិតរបស់ពួកគេ ខណៈ ដែលពួកគេជាអ្នកល្អបរិសុទ្ធ ដោយម៉ាឡាអ៊ីកាត់ពោល(ទៅកាន់ ពួកគេ)ថាៈ សូមសុខសន្ដិភាពកើតមានដល់ពួកអ្នក! ចូរពួកអ្នក ចូលឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងចុះ។(អាយ៉ាត់ទី - 32)
33
អាន់ណះល៍ 16:33
هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ أَمْرُ رَبِّكَ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ ﴿٣٣﴾
ពួកគេ(ពួកប្រឆាំង)គ្មានរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់មក ដល់(ហូតយកជីវិត)ពួកគេ ឬបទបញ្ជា (ធ្វើទារុណកម្ម)នៃម្ចាស់ របស់អ្នកមកដល់នោះឡើយ។ ពួក(គ្មានជំនឿ)ដែលពីមុនពួកគេក៏ បានធ្វើដូច្នោះដែរ។ អល់ឡោះមិនបានធ្វើបាបពួកគេឡើយ ប៉ុន្ដែពួក គេវិញទេដែលបានធ្វើបាបខ្លួនឯងនោះ ។(អាយ៉ាត់ទី - 33)
34
អាន់ណះល៍ 16:34
فَأَصَابَهُمْ سَيِّئَاتُ مَا عَمِلُوا وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ ﴿٣٤﴾
ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានប្រព្រឹត្ដ បានធ្លាក់លើពួកគេ។ ហើយអ្វី(ទារុណកម្ម)ដែលពួកគេធ្លាប់បាន សើចចំអកនឹងវានោះក៏បានហ៊ុមព័ទ្ធពួកគេ។(អាយ៉ាត់ទី - 34)
35
អាន់ណះល៍ 16:35
وَقَالَ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا عَبَدْنَا مِنْ دُونِهِ مِنْ شَيْءٍ نَحْنُ وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِنْ دُونِهِ مِنْ شَيْءٍ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ فَهَلْ عَلَى الرُّسُلِ إِلَّا الْبَلَاغُ الْمُبِينُ ﴿٣٥﴾
ហើយពួកដែលបានធ្វើស្ហ៊ីរិកបាននិយាយថាៈ ប្រសិនបើ អល់ឡោះមានចេតនានោះ ពួកយើងនិងជីដូនជីតារបស់ពួកយើង មិនបានគោរពសក្ការៈអ្វីមួយផេ្សងពីទ្រង់ឡើយ។ ហើយពួកយើង ក៏មិនបានហាមឃាត់(ខ្លួនឯង)នូវអ្វីមួយផេ្សងពីអ្វីដែលទ្រង់បាន ហាមឃាត់នោះដែរ។ ពួក(គ្មានជំនឿ)ដែលពីមុនពួកគេក៏បានធ្វើ ដូច្នោះដែរ។ ដូចេ្នះ តួនាទីរបស់បណ្ដាអ្នកនាំសារគ្មានអ្វីក្រៅពីការ ផ្សព្វផ្សាយសារយ៉ាងច្បាស់លាស់នោះឡើយ។(អាយ៉ាត់ទី - 35)
36
អាន់ណះល៍ 16:36
وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ فَمِنْهُمْ مَنْ هَدَى اللَّهُ وَمِنْهُمْ مَنْ حَقَّتْ عَلَيْهِ الضَّلَالَةُ ۚ فَسِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ ﴿٣٦﴾
ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបាន តែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈ ចំពោះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត។ ហើយក្នុងចំណោមពួក គេមានអ្នក ដែលអល់ឡោះបានចង្អុលបង្ហាញ ហើយក្នុងចំណោម ពួកគេក៏មានអ្នកដែលត្រូវទទួលនូវភាពវងេ្វងដែរ។ ហេតុនេះ ចូរ ពួកអ្នកធ្វើដំណើរនៅលើផែនដីនេះ ហើយចូរពួកអ្នកមើលចុះ ថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេច?(អាយ៉ាត់ទី - 36)
37
អាន់ណះល៍ 16:37
إِنْ تَحْرِصْ عَلَىٰ هُدَاهُمْ فَإِنَّ اللَّهَ لَا يَهْدِي مَنْ يُضِلُّ ۖ وَمَا لَهُمْ مِنْ نَاصِرِينَ ﴿٣٧﴾
ទោះបីជាអ្នក(មូហាំម៉ាត់)ព្យាយាមបង្ហាញផ្លូវល្អដល់ ពួកគេ(ពួកមូស្ហរីគីន)យ៉ាងណាក៏ដោយ ក៏អល់ឡោះពិតជានឹងមិន ចង្អុលបង្ហាញចំពោះអ្នកដែលទ្រង់ធ្វើឱ្យគេវងេ្វងនោះដែរ។ ហើយ ពួកគេនឹងពុំមានអ្នកជួយឡើយ។(អាយ៉ាត់ទី - 37)
38
អាន់ណះល៍ 16:38
وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ لَا يَبْعَثُ اللَّهُ مَنْ يَمُوتُ ۚ بَلَىٰ وَعْدًا عَلَيْهِ حَقًّا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ﴿٣٨﴾
ពួកគេបានស្បថនឹងអល់ឡោះនូវពាក្យសម្បថយ៉ាងមោះ មុតថាៈ អល់ឡោះនឹងមិនប្រោសអ្នកណាដែលស្លាប់ឱ្យរស់ឡើងវិញ ឡើយ។ ផ្ទុយទៅវិញមិនដូច្នោះទេ ការសន្យាអំពីវា(ការប្រោស)គឺ ជាការពិត ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។(អាយ៉ាត់ទី - 38)
39
អាន់ណះល៍ 16:39
لِيُبَيِّنَ لَهُمُ الَّذِي يَخْتَلِفُونَ فِيهِ وَلِيَعْلَمَ الَّذِينَ كَفَرُوا أَنَّهُمْ كَانُوا كَاذِبِينَ ﴿٣٩﴾
ដើម្បីទ្រង់បញ្ជាក់ទៅដល់ពួកគេដែលខ្វែងគំនិតគ្នានៅក្នុង រឿងនោះ ហើយក៏ដើម្បីឱ្យពួកដែលបានប្រឆាំងដឹងថាៈ ពិតប្រាកដ ណាស់ ពួកគេគឺជាពួកដែលធ្លាប់បានភូតកុហក។(អាយ៉ាត់ទី - 39)
40
អាន់ណះល៍ 16:40
إِنَّمَا قَوْلُنَا لِشَيْءٍ إِذَا أَرَدْنَاهُ أَنْ نَقُولَ لَهُ كُنْ فَيَكُونُ ﴿٤٠﴾
ពិតប្រាកដណាស់ បន្ទូលរបស់យើងទៅកាន់អ្វីមួយ ប្រសិន បើយើងមានបំណងឱ្យវាកើតនោះ យើងគ្រាន់តែមានបន្ទូលទៅកាន់ វាថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។(អាយ៉ាត់ទី - 40)
41
អាន់ណះល៍ 16:41
وَالَّذِينَ هَاجَرُوا فِي اللَّهِ مِنْ بَعْدِ مَا ظُلِمُوا لَنُبَوِّئَنَّهُمْ فِي الدُّنْيَا حَسَنَةً ۖ وَلَأَجْرُ الْآخِرَةِ أَكْبَرُ ۚ لَوْ كَانُوا يَعْلَمُونَ ﴿٤١﴾
ហើយបណ្ដាអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ារបស់ អល់ឡោះ ក្រោយពីពួកគេត្រូវបានគេធ្វើបាប យើងពិតជានឹងផ្ដល់ កន្លែងស្នាក់នៅយ៉ាងល្អប្រសើរដល់ពួកគេនៅក្នុងលោកិយនេះ។ ហើយចំពោះផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះទៅ ទៀត ប្រសិនបើពួកគេ(ពួកដែលធ្វើបាបគេ)បានដឹង។(អាយ៉ាត់ទី - 41)
42
អាន់ណះល៍ 16:42
الَّذِينَ صَبَرُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿٤٢﴾
(អ្នកដែលភៀសខ្លួននោះ)គឺបណ្ដាអ្នកដែលអត់ធ្មត់ ហើយ ពួកគេប្រគល់ការទុកចិត្ដទៅចំពោះម្ចាស់របស់ពួកគេតែមួយគត់។(អាយ៉ាត់ទី - 42)
43
អាន់ណះល៍ 16:43
وَمَا أَرْسَلْنَا مِنْ قَبْلِكَ إِلَّا رِجَالًا نُوحِي إِلَيْهِمْ ۚ فَاسْأَلُوا أَهْلَ الذِّكْرِ إِنْ كُنْتُمْ لَا تَعْلَمُونَ ﴿٤٣﴾
ហើយយើងមិនបានបញ្ជូននរណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ពួកមូស្ហរីគីនម៉ាក្កះ)សួរពួកដែលមានចំណេះដឹង (យ៉ាហ៊ូទី និងណាសរ៉នី)ចុះ ប្រសិនបើពួកអ្នកមិនបានដឹង។(អាយ៉ាត់ទី - 43)
44
អាន់ណះល៍ 16:44
بِالْبَيِّنَاتِ وَالزُّبُرِ ۗ وَأَنْزَلْنَا إِلَيْكَ الذِّكْرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيْهِمْ وَلَعَلَّهُمْ يَتَفَكَّرُونَ ﴿٤٤﴾
(យើងបានបញ្ជូនបណ្ដាអ្នកនាំសារ)ជាមួយភស្ដុតាងៗនិង គម្ពីរជាច្រើនផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក ដើម្បីឱ្យអ្នកពន្យល់ណែនាំដល់មនុស្សលោកនូវអ្វីៗដែលត្រូវបាន បញ្ចុះទៅឱ្យពួកគេ ហើយសង្ឃឹមថា ពួកគេចេះគិតពិចារណា។(អាយ៉ាត់ទី - 44)
45
អាន់ណះល៍ 16:45
أَفَأَمِنَ الَّذِينَ مَكَرُوا السَّيِّئَاتِ أَنْ يَخْسِفَ اللَّهُ بِهِمُ الْأَرْضَ أَوْ يَأْتِيَهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ ﴿٤٥﴾
ដូចេ្នះ តើពួកដែលបានរៀបចំផែនការអាក្រក់នានាមាន សុវត្ថិភាពដែរឬទេ បើអល់ឡោះឱ្យពួកគេលិចចូលទៅក្នុងដី(ដី លេប)ឬទារុណកម្មមកដល់ពួកគេខណៈដែលពួកគេមិនដឹងខ្លួននោះ?(អាយ៉ាត់ទី - 45)
46
អាន់ណះល៍ 16:46
أَوْ يَأْخُذَهُمْ فِي تَقَلُّبِهِمْ فَمَا هُمْ بِمُعْجِزِينَ ﴿٤٦﴾
ឬក៏ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងពេលធ្វើដំណើរចុះឡើង (រកស៊ី)របស់ពួកគេ? ហេតុនេះពួកគេមិនអាចគេចផុតបានឡើយ។(អាយ៉ាត់ទី - 46)
47
អាន់ណះល៍ 16:47
أَوْ يَأْخُذَهُمْ عَلَىٰ تَخَوُّفٍ فَإِنَّ رَبَّكُمْ لَرَءُوفٌ رَحِيمٌ ﴿٤٧﴾
ឬទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងពេលដែលពួកគេភ័យ រន្ធត់(ដោយសារការបាត់បង់ទ្រព្យសម្បត្ដិនិងសុខភាព)។ ដូចេ្នះ ហើយម្ចាស់របស់ពួកអ្នក គឺមហាមេត្ដាករុណា មហាអាណិត ស្រឡាញ់។(អាយ៉ាត់ទី - 47)
48
អាន់ណះល៍ 16:48
أَوَلَمْ يَرَوْا إِلَىٰ مَا خَلَقَ اللَّهُ مِنْ شَيْءٍ يَتَفَيَّأُ ظِلَالُهُ عَنِ الْيَمِينِ وَالشَّمَائِلِ سُجَّدًا لِلَّهِ وَهُمْ دَاخِرُونَ ﴿٤٨﴾
តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬ ចំពោះអ្វីមួយ ដែលអល់ឡោះបានបង្កើតដែលស្រមោលរបស់វារេម្ដងទៅខាងស្ដាំ ហើយម្ដងទៅខាងឆេ្វង ដោយក្រាបគោរពទៅចំពោះអល់ឡោះ ខណៈដែលពួកគេឱនលំទោននោះ?(អាយ៉ាត់ទី - 48)
49
អាន់ណះល៍ 16:49
وَلِلَّهِ يَسْجُدُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ مِنْ دَابَّةٍ وَالْمَلَائِكَةُ وَهُمْ لَا يَسْتَكْبِرُونَ ﴿٤٩﴾
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងសត្វដែល មានជីវិតទាំងអស់នៅលើផែនដី ព្រមទាំងបណ្ដាម៉ាឡាអ៊ីកាត់ ពួក គេទាំងអស់នោះក្រាបស៊ូជូតទៅចំពោះអល់ឡោះតែមួយគត់ ហើយ ពួកគេមិនក្រអឺតក្រទមឡើយ។(អាយ៉ាត់ទី - 49)
50
អាន់ណះល៍ 16:50
يَخَافُونَ رَبَّهُمْ مِنْ فَوْقِهِمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ۩ ﴿٥٠﴾
ដោយពួកគេភ័យខ្លាចម្ចាស់របស់ពួកគេ ដែលនៅពីលើពួក គេ ហើយពួកគេប្រតិបត្ដិនូវអ្វីដែលពួកគេត្រូវបានអល់ឡោះបញ្ជា។(អាយ៉ាត់ទី - 50)
51
អាន់ណះល៍ 16:51
وَقَالَ اللَّهُ لَا تَتَّخِذُوا إِلَٰهَيْنِ اثْنَيْنِ ۖ إِنَّمَا هُوَ إِلَٰهٌ وَاحِدٌ ۖ فَإِيَّايَ فَارْهَبُونِ ﴿٥١﴾
ហើយអល់ឡោះបានមានបន្ទូល(ទៅកាន់មនុស្សលោក) ថាៈ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឱ្យសោះ ជាការពិតណាស់ ទ្រង់ជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដ។ ដូចេ្នះចំពោះយើងតែមួយគត់ ពួកអ្នកត្រូវតែកោតខ្លាច។ (អាយ៉ាត់ទី - 51)
52
អាន់ណះល៍ 16:52
وَلَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَلَهُ الدِّينُ وَاصِبًا ۚ أَفَغَيْرَ اللَّهِ تَتَّقُونَ ﴿٥٢﴾
ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទិ្ធរបស់ទ្រង់ ហើយសាសនា(អ៊ីស្លាម)ដ៏ស្ថិតសេ្ថរក៏ជា កម្មសិទិ្ធរបស់ទ្រង់ដែរ។ ដូចេ្នះតើពួកអ្នកនៅតែគោរពកោតខ្លាច អ្នកផេ្សងពីអល់ឡោះឬ?(អាយ៉ាត់ទី - 52)
53
អាន់ណះល៍ 16:53
وَمَا بِكُمْ مِنْ نِعْمَةٍ فَمِنَ اللَّهِ ۖ ثُمَّ إِذَا مَسَّكُمُ الضُّرُّ فَإِلَيْهِ تَجْأَرُونَ ﴿٥٣﴾
ហើយអ្វីៗដែលជានៀកម៉ាត់ដែលពួកអ្នកមានគឺមកពី អល់ឡោះ។ បន្ទាប់មកប្រសិនបើគ្រោះថ្នាក់បានកើតឡើងចំពោះ ពួកអ្នក ពួកអ្នកនឹងទទូចសុំទ្រង់ឱ្យជួយ។(អាយ៉ាត់ទី - 53)
54
អាន់ណះល៍ 16:54
ثُمَّ إِذَا كَشَفَ الضُّرَّ عَنْكُمْ إِذَا فَرِيقٌ مِنْكُمْ بِرَبِّهِمْ يُشْرِكُونَ ﴿٥٤﴾
បន្ទាប់មកនៅពេលដែលទ្រង់បានបំបាត់គ្រោះថ្នាក់ចេញ ពីពួកអ្នកវិញនោះ ស្រាប់តែមានមួយក្រុមក្នុងចំណោមពួកអ្នកធ្វើ ស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។(អាយ៉ាត់ទី - 54)
55
អាន់ណះល៍ 16:55
لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا ۖ فَسَوْفَ تَعْلَمُونَ ﴿٥٥﴾
ដោយសារតែពួកគេបដិសេធនឹងអ្វីៗដែលយើងបានប្រទាន ឱ្យពួកគេ។ ហើយចូរពួកអ្នកសប្បាយរីករាយ(មួយរយៈ) សិនចុះ! ដូចេ្នះ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។(អាយ៉ាត់ទី - 55)
56
អាន់ណះល៍ 16:56
وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًا مِمَّا رَزَقْنَاهُمْ ۗ تَاللَّهِ لَتُسْأَلُنَّ عَمَّا كُنْتُمْ تَفْتَرُونَ ﴿٥٦﴾
ហើយពួកគេរៀបចំមួយចំណែកនូវអ្វីដែលយើងបាន ប្រទានលាភសក្ការៈឱ្យពួកគេទៅឱ្យព្រះនានា ដែលព្រះទាំងនោះ មិនដឹងអ្វីទាល់តែសោះ។ អល់ឡោះស្បថថាៈ ពួកអ្នកប្រាកដជា នឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកធ្លាប់បានប្រឌិតនោះ។ (អាយ៉ាត់ទី - 56)
57
អាន់ណះល៍ 16:57
وَيَجْعَلُونَ لِلَّهِ الْبَنَاتِ سُبْحَانَهُ ۙ وَلَهُمْ مَا يَشْتَهُونَ ﴿٥٧﴾
ហើយពួកគេ(ពួកមូស្ហរីគីន)ចាត់ទុកកូនស្រីគឺជាកូនរបស់ អល់ឡោះ។ ទ្រង់មហាជ្រះស្អាត(អំពីអ្វីដែលពួកគេចោទប្រកាន់) ហើយអ្វី(កូនប្រុស)ដែលពួកគេចូលចិត្ដ ពួកគេចាត់ទុកជារបស់ ពួកគេ។(អាយ៉ាត់ទី - 57)
58
អាន់ណះល៍ 16:58
وَإِذَا بُشِّرَ أَحَدُهُمْ بِالْأُنْثَىٰ ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ ﴿٥٨﴾
ហើយនៅពេលដែលអ្នកណាម្នាក់ក្នុងចំណោមពួកគេ ត្រូវ បានគេផ្ដល់ដំណឹងថាកើតបានកូនស្រីនោះ មុខរបស់គេប្រែទៅជា ខ្មៅ ហើយគេពោរពេញទៅដោយទុក្ខសោក។(អាយ៉ាត់ទី - 58)
59
អាន់ណះល៍ 16:59
يَتَوَارَىٰ مِنَ الْقَوْمِ مِنْ سُوءِ مَا بُشِّرَ بِهِ ۚ أَيُمْسِكُهُ عَلَىٰ هُونٍ أَمْ يَدُسُّهُ فِي التُّرَابِ ۗ أَلَا سَاءَ مَا يَحْكُمُونَ ﴿٥٩﴾
គេលាក់ខ្លួនអំពីក្រុមមនុស្ស ព្រោះតែដំណឹងអាក្រក់ដែល ត្រូវបានផ្ដល់ឱ្យគេ។ (គេគិតថា)តើគេគួររក្សាទុកកូននេះឱ្យអាប់ ឱនកិត្ដិយសឬក៏កប់វាទាំងរស់់ទៅក្នុងដី? តើវាមិនអាក្រក់ទេឬ អ្វីដែលពួកគេសមេ្រចចិត្ដនោះ?(អាយ៉ាត់ទី - 59)
60
អាន់ណះល៍ 16:60
لِلَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ مَثَلُ السَّوْءِ ۖ وَلِلَّهِ الْمَثَلُ الْأَعْلَىٰ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ ﴿٦٠﴾
សម្រាប់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកនោះគឺជាគំរូ ដ៏អាក្រក់បំផុត។ ប៉ុន្ដែចំពោះអល់ឡោះវិញ ទ្រង់ជាគំរូដ៏ខ្ពង់ខ្ពស់ បំផុត។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។(អាយ៉ាត់ទី - 60)
61
អាន់ណះល៍ 16:61
وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِظُلْمِهِمْ مَا تَرَكَ عَلَيْهَا مِنْ دَابَّةٍ وَلَٰكِنْ يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ ﴿٦١﴾
ហើយប្រសិនបើអល់ឡោះយកទោសមនុស្សលោកដោយ សារតែកំហុសរបស់ពួកគេនោះ ទ្រង់នឹងមិនទុកឱ្យសត្វដែលមាន ជីវិតនៅលើផែនដីរស់ឡើយ។ តែទ្រង់ពន្យារពេលឱ្យពួកគេរហូត ដល់ពេលមួយដែលត្រូវបានកំណត់។ ហើយនៅពេលដែលការ កំណត់របស់ពួកគេបានមកដល់ ពួកគេមិនអាចសុំពន្យារពេលបាន ឡើយ ហើយពួកគេក៏មិនអាចសុំឱ្យកើតឡើងមុនពេលកំណត់បាន ដែរ សូម្បីតែមួយវិនាទីក៏ដោយ។ (អាយ៉ាត់ទី - 61)
62
អាន់ណះល៍ 16:62
وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ الْكَذِبَ أَنَّ لَهُمُ الْحُسْنَىٰ ۖ لَا جَرَمَ أَنَّ لَهُمُ النَّارَ وَأَنَّهُمْ مُفْرَطُونَ ﴿٦٢﴾
ហើយពួកគេចាត់ទុកអ្វីដែលពួកគេស្អប់ខ្ពើមជារបស់ អល់ឡោះ ហើយអណ្ដាតរបស់ពួកគេនិយាយដោយកុហកថាៈ ពិត ប្រាកដណាស់ ពួកគេនឹងទទួលបានភាពល្អប្រសើរ។ គ្មានការសង្ស័យ ឡើយ ពិតប្រាកដណាស់សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតប្រាកដ ណាស់ ពួកគេនឹងត្រូវបានគេបោះបង់ចោល(ក្នុងភ្លើងនរក)។(អាយ៉ាត់ទី - 62)
63
អាន់ណះល៍ 16:63
تَاللَّهِ لَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِنْ قَبْلِكَ فَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَهُوَ وَلِيُّهُمُ الْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ ﴿٦٣﴾
អល់ឡោះស្បថថាៈ ជាការពិតណាស់ យើងបានបញ្ជូន (អ្នកនាំសារ)ទៅកាន់បណ្ដាប្រជាជាតិជំនាន់មុនៗអ្នក(មូហាំ-ម៉ាត់)។ ហើយស្ហៃតនបានលំអទង្វើរបស់ពួកគេសម្រាប់ពួកគេ។ ដូចេ្នះវា(ស្ហៃតន)ជាអ្នកដឹកនាំពួកគេនៅក្នុងលោកិយនេះ ហើយ (នៅថ្ងៃបរលោកវិញ) ពួកគេនឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។(អាយ៉ាត់ទី - 63)
64
អាន់ណះល៍ 16:64
وَمَا أَنْزَلْنَا عَلَيْكَ الْكِتَابَ إِلَّا لِتُبَيِّنَ لَهُمُ الَّذِي اخْتَلَفُوا فِيهِ ۙ وَهُدًى وَرَحْمَةً لِقَوْمٍ يُؤْمِنُونَ ﴿٦٤﴾
ហើយយើងមិនបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នកឡើយ លើកលែងតែដើម្បីឱ្យអ្នកពន្យល់ណែនាំពួកដែលបានខ្វែងគំនិតគ្នា នៅក្នុងវា និងជាការចង្អុលបង្ហាញ ហើយនិងជាការប្រោសប្រណី សម្រាប់ក្រុមដែលមានជំនឿប៉ុណ្ណោះ។(អាយ៉ាត់ទី - 64)
65
អាន់ណះល៍ 16:65
وَاللَّهُ أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَسْمَعُونَ ﴿٦٥﴾
ហើយអល់ឡោះបានបបញ្ចុះទឹកភ្លៀងពីលើមេឃ បន្ទាប់ មកដោយសារទឹកភ្លៀងនោះទ្រង់ក៏ធ្វើឱ្យដីរស់(មានជីជាតិ)ឡើង វិញក្រោយពីការស្លាប់(គ្មានជីជាតិ)របស់វា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់ក្រុមដែលស្ដាប់(បញ្ជា របស់អល់ឡោះ)។(អាយ៉ាត់ទី - 65)
66
អាន់ណះល៍ 16:66
وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُسْقِيكُمْ مِمَّا فِي بُطُونِهِ مِنْ بَيْنِ فَرْثٍ وَدَمٍ لَبَنًا خَالِصًا سَائِغًا لِلشَّارِبِينَ ﴿٦٦﴾
ហើយពិតប្រាកដណាស់ នៅក្នុងរឿងសត្វពាហនៈ គឺជា មេរៀនមួយសម្រាប់ពួកអ្នក។ យើងផ្ដល់ឱ្យពួកអ្នកទទួលទាននូវអ្វី ដែលនៅក្នុងពោះរបស់វារវាងលាមក និងឈាមនូវទឹកដោះដ៏ បរិសុទ្ធដែលមានរសជាតិសម្រាប់បណ្ដាអ្នកដែលទទួលទាន។(អាយ៉ាត់ទី - 66)
67
អាន់ណះល៍ 16:67
وَمِنْ ثَمَرَاتِ النَّخِيلِ وَالْأَعْنَابِ تَتَّخِذُونَ مِنْهُ سَكَرًا وَرِزْقًا حَسَنًا ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَعْقِلُونَ ﴿٦٧﴾
ហើយអំពីផ្លែល្មើ និងទំពាំងបាយជូរ ពួកអ្នកអាចយកវា ធ្វើជាគ្រឿងស្រវឹង និងជាចំណីដ៏ល្អប្រសើរ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់់ក្រុមដែលចេះគិត ពិចារណា។ (អាយ៉ាត់ទី - 67)
68
អាន់ណះល៍ 16:68
وَأَوْحَىٰ رَبُّكَ إِلَى النَّحْلِ أَنِ اتَّخِذِي مِنَ الْجِبَالِ بُيُوتًا وَمِنَ الشَّجَرِ وَمِمَّا يَعْرِشُونَ ﴿٦٨﴾
ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)បានបញ្ជាទៅសត្វឃ្មុំ ថាៈ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងដើមឈើទាំងឡាយ ហើយនិងនៅតាមអ្វីដែលពួកគេ(មនុស្សលោក)សាងសង់។(អាយ៉ាត់ទី - 68)
69
អាន់ណះល៍ 16:69
ثُمَّ كُلِي مِنْ كُلِّ الثَّمَرَاتِ فَاسْلُكِي سُبُلَ رَبِّكِ ذُلُلًا ۚ يَخْرُجُ مِنْ بُطُونِهَا شَرَابٌ مُخْتَلِفٌ أَلْوَانُهُ فِيهِ شِفَاءٌ لِلنَّاسِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ ﴿٦٩﴾
ក្រោយមកចូរឯង(ឃ្មុំ)ស៊ីនូវរាល់ភោគផលទាំងឡាយរួច ហើយ ចូរឯងហោះហើរតាមផ្លូវនៃម្ចាស់របស់ឯងដោយងាយស្រួល ចុះ។ ទឹកដែលចេញពីពោះរបស់វាមានពណ៌ផេ្សងៗគ្នាដែលនៅក្នុង នោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់មនុស្សលោកដែលចេះ គិតពិចារណា។(អាយ៉ាត់ទី - 69)
70
អាន់ណះល៍ 16:70
وَاللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّاكُمْ ۚ وَمِنْكُمْ مَنْ يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْ لَا يَعْلَمَ بَعْدَ عِلْمٍ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ قَدِيرٌ ﴿٧٠﴾
ហើយអល់ឡោះបានបង្កើតពួកអ្នក ក្រោយមកទ្រង់នឹង យកជីវិតពួកអ្នកវិញ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែល ត្រូវគេធ្វើឱ្យវិលត្រឡប់ទៅរកភាពចាស់ជរា ដើម្បីកុំឱ្យគេដឹងអី្វ ទាំងអស់បន្ទាប់ពីគេដឹងរួចហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាមានអានុភាព។(អាយ៉ាត់ទី - 70)
71
អាន់ណះល៍ 16:71
وَاللَّهُ فَضَّلَ بَعْضَكُمْ عَلَىٰ بَعْضٍ فِي الرِّزْقِ ۚ فَمَا الَّذِينَ فُضِّلُوا بِرَادِّي رِزْقِهِمْ عَلَىٰ مَا مَلَكَتْ أَيْمَانُهُمْ فَهُمْ فِيهِ سَوَاءٌ ۚ أَفَبِنِعْمَةِ اللَّهِ يَجْحَدُونَ ﴿٧١﴾
ហើយអល់ឡោះបានលើកតម្កើងពួកអ្នកមួយចំនួនឱ្យ ប្រសើរជាងគ្នាក្នុងការផ្ដល់លាភសក្ការៈ។ ប៉ុន្ដែពួកដែលត្រូវបាន គេលើកតម្កើងនោះមិនចង់ផ្ដល់លាភសក្ការៈរបស់ពួកគេទៅឱ្យខ្ញុំ បម្រើដាច់ថ្លៃរបស់ពួកគេ ដើម្បីឱ្យពួកគេទាំងអស់គ្នាមានភាពស្មើ គ្នាក្នុងការទទួលលាភសក្ការៈនោះឡើយ។ ដូចេ្នះ តើពួកគេបដិសេធ នឹងនៀកម៉ាត់របស់អល់ឡោះឬ?(អាយ៉ាត់ទី - 71)
72
អាន់ណះល៍ 16:72
وَاللَّهُ جَعَلَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُمْ مِنْ أَزْوَاجِكُمْ بَنِينَ وَحَفَدَةً وَرَزَقَكُمْ مِنَ الطَّيِّبَاتِ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ ﴿٧٢﴾
ហើយអល់ឡោះបានបង្កើតភរិយាចេញពីរាងកាយរបស់ ពួកអ្នកផ្ទាល់សម្រាប់ពួកអ្នក និងបានបង្កើតពីភរិយារបស់ពួកអ្នក នូវកូនចៅជាច្រើនសម្រាប់ពួកអ្នក ហើយទ្រង់បានផ្ដល់ឱ្យពួកអ្នក នូវលាភសក្ការៈដ៏ល្អប្រសើរ។ ដូចេ្នះ តើពួកគេបែរជាមានជំនឿលើ ប្រការមិនត្រឹមត្រូវ និងប្រឆាំងនឹងនៀកម៉ាត់របស់អល់ឡោះឬ?(អាយ៉ាត់ទី - 72)
73
អាន់ណះល៍ 16:73
وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَهُمْ رِزْقًا مِنَ السَّمَاوَاتِ وَالْأَرْضِ شَيْئًا وَلَا يَسْتَطِيعُونَ ﴿٧٣﴾
ហើយពួកគេគោរពសក្ការៈចំពោះព្រះផេ្សងពីអល់ឡោះ ដែលវាមិនអាចផ្ដល់លាភសក្ការៈអ្វីសោះពីលើមេឃជាច្រើនជាន់ និងផែនដីឱ្យពួកគេ ហើយពួកវាក៏គ្មានសមត្ថភាពដែរ។(អាយ៉ាត់ទី - 73)
74
អាន់ណះល៍ 16:74
فَلَا تَضْرِبُوا لِلَّهِ الْأَمْثَالَ ۚ إِنَّ اللَّهَ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ ﴿٧٤﴾
ហេតុនេះ ចូរពួកអ្នកកុំ(យកអ្វីមួយ)ប្រៀបប្រដូចនឹង អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះដឹង(នូវអ្វីៗ ទាំងអស់) តែពួកអ្នកមិនដឹងឡើយ។(អាយ៉ាត់ទី - 74)
75
អាន់ណះល៍ 16:75
ضَرَبَ اللَّهُ مَثَلًا عَبْدًا مَمْلُوكًا لَا يَقْدِرُ عَلَىٰ شَيْءٍ وَمَنْ رَزَقْنَاهُ مِنَّا رِزْقًا حَسَنًا فَهُوَ يُنْفِقُ مِنْهُ سِرًّا وَجَهْرًا ۖ هَلْ يَسْتَوُونَ ۚ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿٧٥﴾
អល់ឡោះបានលើកយកខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅ ក្រោមការគ្រប់គ្រងរបស់គេ ដែលគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពអ្វី ទាំងអស់ និងអ្នកដែលយើងបានផ្ដល់លាភសក្ការៈឱ្យគេនូវលាភសក្ការៈដ៏ល្អប្រសើរអំពីយើង ហើយគេបរិច្ចាគវាមួយចំនួនដោយ អាថ៌កំបាំងនិងដោយចំហនោះមកធើ្វជាឧទាហរណ៍។ តើពួកគេ មានភាពស្មើគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះអល់ឡោះតែ មួយគត់។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។(អាយ៉ាត់ទី - 75)
76
អាន់ណះល៍ 16:76
وَضَرَبَ اللَّهُ مَثَلًا رَجُلَيْنِ أَحَدُهُمَا أَبْكَمُ لَا يَقْدِرُ عَلَىٰ شَيْءٍ وَهُوَ كَلٌّ عَلَىٰ مَوْلَاهُ أَيْنَمَا يُوَجِّهْهُ لَا يَأْتِ بِخَيْرٍ ۖ هَلْ يَسْتَوِي هُوَ وَمَنْ يَأْمُرُ بِالْعَدْلِ ۙ وَهُوَ عَلَىٰ صِرَاطٍ مُسْتَقِيمٍ ﴿٧٦﴾
ហើយអល់ឡោះបានលើកយកបុរសពីរនាក់មកធ្វើជា ឧទាហរណ៍ ដែលម្នាក់នៃគេទាំងពីរនោះជាមនុស្សគដែលគ្មាន សមត្ថភាពអ្វីសោះ ហើយគេគឺជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះអាណាព្យាបាលរបស់គេ។ ទោះជាគេ(អាណាព្យាបាល)ប្រើឱ្យគេទៅទីណា ក៏ដោយ គឺគេមិនដែលនាំមកវិញនូវប្រការល្អឡើយ។ តើមានភាព ស្មើគ្នាដែរឬទេរវាងគេ(មនុស្សគ) ហើយនិងអ្នកដែលប្រើឱ្យគេ ប្រព្រឹត្ដអំពើយុត្ដិធម៌ ហើយគេខ្លួនឯងស្ថិតលើមាគ៌ាត្រឹមត្រូវនោះ?(អាយ៉ាត់ទី - 76)
77
អាន់ណះល៍ 16:77
وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا أَمْرُ السَّاعَةِ إِلَّا كَلَمْحِ الْبَصَرِ أَوْ هُوَ أَقْرَبُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ﴿٧٧﴾
ហើយប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកិច្ចការនៃថ្ងៃបរលោកហាក់ បីដូចជាមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ឬក៏ឆាប់ជាងនេះទៅទៀត។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។(អាយ៉ាត់ទី - 77)
78
អាន់ណះល៍ 16:78
وَاللَّهُ أَخْرَجَكُمْ مِنْ بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۙ لَعَلَّكُمْ تَشْكُرُونَ ﴿٧٨﴾
ហើយអល់ឡោះបានបពោ្ចញពួកអ្នកពីផ្ទៃមាតារបស់ពួក អ្នកខណៈដែលពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានធ្វើ ឱ្យពួកអ្នកមានការចេះស្ដាប់ និងចេះមើល ហើយនិងមានបេះដូង (ចេះគិតពិតចារណា) សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(ចំពោះអល់ឡោះ)។(អាយ៉ាត់ទី - 78)
79
អាន់ណះល៍ 16:79
أَلَمْ يَرَوْا إِلَى الطَّيْرِ مُسَخَّرَاتٍ فِي جَوِّ السَّمَاءِ مَا يُمْسِكُهُنَّ إِلَّا اللَّهُ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ ﴿٧٩﴾
តើពួកគេមិនបានឃើញសត្វស្លាបហោះហើរយ៉ាងងាយ ស្រួលនៅលើអាកាសទេឬ ដែលគ្មាននរណាទប់ពួកវា(មិនឱ្យធ្លាក់) ក្រៅពីអល់ឡោះនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមអ្នកដែលមានជំនឿ។(អាយ៉ាត់ទី - 79)
80
អាន់ណះល៍ 16:80
وَاللَّهُ جَعَلَ لَكُمْ مِنْ بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُمْ مِنْ جُلُودِ الْأَنْعَامِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَا أَثَاثًا وَمَتَاعًا إِلَىٰ حِينٍ ﴿٨٠﴾
ហើយអល់ឡោះបានបង្កើតគេហដ្ឋានផេ្សងៗជាកន្លែង ស្នាក់នៅសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតគេហដ្ឋាន(ជំរំ) ជាច្រើនធ្វើអំពីស្បែកសត្វសម្រាប់ពួកអ្នក ដែលវាធ្វើឱ្យពួកអ្នកធូរ ស្រាល(ក្នុងការយកតាម)នៅថ្ងៃធ្វើដំណើររបស់ពួកអ្នក និងថ្ងៃ បោះទីតាំងរបស់ពួកអ្នក។ ហើយ(ទ្រង់បានផ្ដល់ឱ្យអ្នកនូវ)រោម ចៀម និងស្បែកសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿង តុបតែង និងដើម្បីបង្កភាពងាយស្រួលរហូតដល់ពេលកំណត់ (ខូចខាត)។(អាយ៉ាត់ទី - 80)
81
អាន់ណះល៍ 16:81
وَاللَّهُ جَعَلَ لَكُمْ مِمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُمْ مِنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُمْ بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ ﴿٨١﴾
ហើយអល់ឡោះបានធ្វើឱ្យមាននូវអ្វីៗ(ដើមឈើ ផ្ទះ ពពក...) ដែលទ្រង់បានបង្កើតមកជាម្លប់សម្រាប់ពួកអ្នក។ ហើយ ទ្រង់បានធ្វើឱ្យមានកន្លែងជ្រកកោនអំពីភ្នំទាំងឡាយសម្រាប់ពួក អ្នក។ ហើយទ្រង់បានធ្វើឱ្យមានសំលៀកបំពាក់សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកពីកំដៅ(ឬរងា)និងសំលៀកបំពាក់(អាវ ក្រោះ) ដើម្បីការពារពួកអ្នកក្នុងពេលសង្គ្រាម។ ដូច្នោះហើយទ្រង់ បំពេញនៀកម៉ាត់របស់ទ្រង់ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកប្រគល់ ខ្លួនទៅចំពោះទ្រង់។(អាយ៉ាត់ទី - 81)
82
អាន់ណះល៍ 16:82
فَإِنْ تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ الْمُبِينُ ﴿٨٢﴾
តែប្រសិនបើពួកគេងាកចេញ(ពីការអំពាវនាវ)វិញនោះ តាមពិតតួនាទីរបស់អ្នក(មូហាំម៉ាត់) គឺគ្រាន់តែជាអ្នកផ្សព្វផ្សាយ សារដ៏ច្បាស់លាស់ប៉ុណ្ណោះ។(អាយ៉ាត់ទី - 82)
83
អាន់ណះល៍ 16:83
يَعْرِفُونَ نِعْمَتَ اللَّهِ ثُمَّ يُنْكِرُونَهَا وَأَكْثَرُهُمُ الْكَافِرُونَ ﴿٨٣﴾
ពួកគេ(ពួកមូស្ហរីគីន)ទទួលស្គាល់នៀកម៉ាត់របស់ អល់ឡោះ បន្ទាប់មកពួកគេបែរជាប្រឆាំងនឹងវាទៅវិញ ហើយ ពួកគេភាគច្រើនជាពួកដែលប្រឆាំង។(អាយ៉ាត់ទី - 83)
84
អាន់ណះល៍ 16:84
وَيَوْمَ نَبْعَثُ مِنْ كُلِّ أُمَّةٍ شَهِيدًا ثُمَّ لَا يُؤْذَنُ لِلَّذِينَ كَفَرُوا وَلَا هُمْ يُسْتَعْتَبُونَ ﴿٨٤﴾
ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងសាក្សី ម្នាក់(អ្នកនាំសាររបស់ពួកគេ)អំពីប្រជាជាតិគ្រប់ជំនាន់(ដើម្បី ធ្វើសាក្សីលើពួកគេ)។ បន្ទាប់មកគេ(អល់ឡោះ)មិនអនុញ្ញាត ឱ្យពួកដែលប្រឆាំង(និយាយអ្វី)ឡើយ ហើយគេក៏មិនអនុញ្ញាត ឱ្យពួកគេសុំអភ័យទោសដែរ។(អាយ៉ាត់ទី - 84)
85
អាន់ណះល៍ 16:85
وَإِذَا رَأَى الَّذِينَ ظَلَمُوا الْعَذَابَ فَلَا يُخَفَّفُ عَنْهُمْ وَلَا هُمْ يُنْظَرُونَ ﴿٨٥﴾
ហើយនៅពេលពួកដែលបំពានបានឃើញទារុណកម្ម ពេល នោះគេ(អល់ឡោះ)មិនបន្ធូរបន្ថយ(ទារុណកម្ម)ចំពោះពួកគេ ឡើយ ហើយគេក៏មិនពន្យារពេល(ធ្វើទារុណកម្ម)ដល់ពួកគេដែរ។(អាយ៉ាត់ទី - 85)
86
អាន់ណះល៍ 16:86
وَإِذَا رَأَى الَّذِينَ أَشْرَكُوا شُرَكَاءَهُمْ قَالُوا رَبَّنَا هَٰؤُلَاءِ شُرَكَاؤُنَا الَّذِينَ كُنَّا نَدْعُو مِنْ دُونِكَ ۖ فَأَلْقَوْا إِلَيْهِمُ الْقَوْلَ إِنَّكُمْ لَكَاذِبُونَ ﴿٨٦﴾
ហើយនៅពេលដែលពួកធ្វើស្ហ៊ីរិកបានឃើញព្រះនានា របស់ពួកគេ ពួកគេបាននិយាយថាៈ ឱម្ចាស់(អល់ឡោះ)របស់ យើងខ្ញុំ! ពួកទាំងនេះហើយ គឺជាព្រះរបស់យើងខ្ញុំ ដែលពួកយើង ធ្លាប់បានបួងសួងសុំផេ្សងពីទ្រង់នោះ ពេលនោះពួកវាឆ្លើយចំពោះ ពួកគេវិញថាៈ ពិតប្រាកដណាស់ពួកអ្នកគឺជាពួកដែលភូតកុហក។(អាយ៉ាត់ទី - 86)
87
អាន់ណះល៍ 16:87
وَأَلْقَوْا إِلَى اللَّهِ يَوْمَئِذٍ السَّلَمَ ۖ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ ﴿٨٧﴾
ហើយពួកគេ(ពួកមូស្ហរីគីន)បានប្រគល់ខ្លួនទៅចំពោះ អល់ឡោះនៅថ្ងៃនោះ(ថ្ងៃបរលោក)។ ហើយអ្វីដែលពួកគេធ្លាប់ បានបង្កើតឡើង(ដើម្បីគោរពសក្ការៈ)នោះបានបាត់បង់ពីពួកគេ ទាំងអស់។(អាយ៉ាត់ទី - 87)
88
អាន់ណះល៍ 16:88
الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ زِدْنَاهُمْ عَذَابًا فَوْقَ الْعَذَابِ بِمَا كَانُوا يُفْسِدُونَ ﴿٨٨﴾
ពួកដែលបានប្រឆាំង និងបានរារាំងអ្នកដទៃពីមាគ៌ា របស់អល់ឡោះ យើងបានបន្ថែមទារុណកម្មលើពួកគេផ្ទួនៗ ដោយសារតែពួកគេធ្លាប់បានបង្កវិនាសកម្ម។(អាយ៉ាត់ទី - 88)
89
អាន់ណះល៍ 16:89
وَيَوْمَ نَبْعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيْهِمْ مِنْ أَنْفُسِهِمْ ۖ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَٰؤُلَاءِ ۚ وَنَزَّلْنَا عَلَيْكَ الْكِتَابَ تِبْيَانًا لِكُلِّ شَيْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ ﴿٨٩﴾
ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងគ្រប់ ប្រជាជាតិនូវសាក្សីម្នាក់ទៅលើពួកគេដែលចេញពីពួកគេផ្ទាល់។ ហើយយើងក៏បាននាំអ្នក(មូហាំម៉ាត់)មកធ្វើជាសាក្សីចំពោះពួក ទាំងនេះ(ប្រជាជាតិរបស់គាត់)ផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក ដើម្បីបញ្ជាក់ចំពោះអ្វីៗគ្រប់បែបយ៉ាង និង ជាការចង្អុលបង្ហាញ និងជាក្ដីមេត្ដាករុណា ហើយនិងជាការផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមូស្លីម។(អាយ៉ាត់ទី - 89)
90
អាន់ណះល៍ 16:90
إِنَّ اللَّهَ يَأْمُرُ بِالْعَدْلِ وَالْإِحْسَانِ وَإِيتَاءِ ذِي الْقُرْبَىٰ وَيَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنْكَرِ وَالْبَغْيِ ۚ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ ﴿٩٠﴾
ពិតប្រាកដណាស់ អល់ឡោះបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌ និងគុណធម៌ និងផ្ដល់ជំនួយដល់ញាតិសន្ដាន ហើយទ្រង់ហាម ឃាត់ពីអំពើកាមគុណខុសច្បាប់ទាំងឡាយ និងប្រការដែលត្រូវ ហាមឃាត់ ហើយនិងអំពើបំពាននានា។ ទ្រង់ដាស់តឿនពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។(អាយ៉ាត់ទី - 90)
91
អាន់ណះល៍ 16:91
وَأَوْفُوا بِعَهْدِ اللَّهِ إِذَا عَاهَدْتُمْ وَلَا تَنْقُضُوا الْأَيْمَانَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ اللَّهَ عَلَيْكُمْ كَفِيلًا ۚ إِنَّ اللَّهَ يَعْلَمُ مَا تَفْعَلُونَ ﴿٩١﴾
ហើយចូរពួកអ្នកគោរពកិច្ចសន្យារបស់អល់ឡោះនៅពេល ដែលពួកអ្នកបានសន្យាហើយនោះ។ ហើយចូរពួកអ្នកកុំក្បត់ពាក្យ សម្បថទាំងឡាយក្រោយពីបានបញ្ជាក់វាយ៉ាងច្បាស់លាស់ហើយ នោះ។ ហើយជាការពិតណាស់ ពួកអ្នកបានយកអល់ឡោះធ្វើជា អ្នកធានាចំពោះពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វី ដែលពួកអ្នកប្រព្រឹត្ដ។(អាយ៉ាត់ទី - 91)
92
អាន់ណះល៍ 16:92
وَلَا تَكُونُوا كَالَّتِي نَقَضَتْ غَزْلَهَا مِنْ بَعْدِ قُوَّةٍ أَنْكَاثًا تَتَّخِذُونَ أَيْمَانَكُمْ دَخَلًا بَيْنَكُمْ أَنْ تَكُونَ أُمَّةٌ هِيَ أَرْبَىٰ مِنْ أُمَّةٍ ۚ إِنَّمَا يَبْلُوكُمُ اللَّهُ بِهِ ۚ وَلَيُبَيِّنَنَّ لَكُمْ يَوْمَ الْقِيَامَةِ مَا كُنْتُمْ فِيهِ تَخْتَلِفُونَ ﴿٩٢﴾
ហើយចូរពួកអ្នកកុំធ្វើដូចស្រី្ដម្នាក់ដែលបានធ្វើឱ្យអំបោះ ហុងរបស់នាងខូចក្រោយពីនាងបានមូរវាណែនហើយនោះឱ្យសោះ។ ពួកអ្នកយកការស្បថរបស់ពួកអ្នកមកបោកបញ្ឆោតរវាងពួកអ្នក ខ្លួនឯងព្រោះតែយល់ថាៈ ក្រុមមួយប្រសើរជាងក្រុមមួយទៀត ។ ពិតប្រាកដណាស់ អល់ឡោះគ្រាន់តែសាកល្បងពួកអ្នកប៉ុណ្ណោះ។ ហើយទ្រង់ពិតជានឹងបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនៅថ្ងៃបរលោក នូវអ្វីៗដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នានោះ។(អាយ៉ាត់ទី - 92)
93
អាន់ណះល៍ 16:93
وَلَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَٰكِنْ يُضِلُّ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۚ وَلَتُسْأَلُنَّ عَمَّا كُنْتُمْ تَعْمَلُونَ ﴿٩٣﴾
ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជាធ្វើឱ្យ ពួកអ្នកក្លាយជាប្រជាជាតិតែមួយ។ ប៉ុន្ដែទ្រង់ធ្វើឱ្យវងេ្វងចំពោះអ្នក ណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ចង្អុលបង្ហាញចំពោះជនណា ដែលទ្រង់មានចេតនាដែរ។ ហើយពួកអ្នកពិតជានឹងត្រូវគេសួរអំពី អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។(អាយ៉ាត់ទី - 93)
94
អាន់ណះល៍ 16:94
وَلَا تَتَّخِذُوا أَيْمَانَكُمْ دَخَلًا بَيْنَكُمْ فَتَزِلَّ قَدَمٌ بَعْدَ ثُبُوتِهَا وَتَذُوقُوا السُّوءَ بِمَا صَدَدْتُمْ عَنْ سَبِيلِ اللَّهِ ۖ وَلَكُمْ عَذَابٌ عَظِيمٌ ﴿٩٤﴾
ហើយចូរពួកអ្នកកុំយកពាក្យសម្បថរបស់ពួកអ្នកមកបោក បញ្ឆោតរវាងពួកអ្នក ជាហេតុធ្វើឱ្យជើងរអិលក្រោយពីមានភាពរឹង មាំហើយនោះឱ្យសោះ។ ហើយពួកអ្នកនឹងភ្លក្សរសជាតិអាក្រក់ (ទណ្ឌកម្មក្នុងលោកិយនេះ) ដោយសារតែពួកអ្នកបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយពួកអ្នកនឹងទទួលទារុណកម្ម យ៉ាងធ្ងន់ធ្ងរបំផុត។(អាយ៉ាត់ទី - 94)
95
អាន់ណះល៍ 16:95
وَلَا تَشْتَرُوا بِعَهْدِ اللَّهِ ثَمَنًا قَلِيلًا ۚ إِنَّمَا عِنْدَ اللَّهِ هُوَ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ ﴿٩٥﴾
ហើយចូរពួកអ្នកកុំប្ដូរកិច្ចសន្យារបស់អល់ឡោះជាមួយ នឹងតម្លៃមួយដ៏តិចតួចបំផុតឱ្យសោះ។ ពិតប្រាកដណាស់ អ្វីដែល មាននៅជាមួយអល់ឡោះគឺវាប្រសើរសម្រាប់ពួកអ្នក ប្រសិនបើ ពួកអ្នកបានដឹង។(អាយ៉ាត់ទី - 95)
96
អាន់ណះល៍ 16:96
مَا عِنْدَكُمْ يَنْفَدُ ۖ وَمَا عِنْدَ اللَّهِ بَاقٍ ۗ وَلَنَجْزِيَنَّ الَّذِينَ صَبَرُوا أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ ﴿٩٦﴾
អ្វីដែលមាននៅជាមួយពួកអ្នក(នៅក្នុងលោកិយនេះ) វា នឹងរលាយសាបសូន្យ ហើយអ្វីដែលមាននៅជាមួយអល់ឡោះនោះ គឺអមតៈ។ ហើយយើងពិតជានឹងតបស្នងឱ្យបណ្ដាអ្នកដែលបាន អត់ធ្មត់នូវផលបុណ្យរបស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេ ធ្លាប់បានសាងកន្លងមក។(អាយ៉ាត់ទី - 96)
97
អាន់ណះល៍ 16:97
مَنْ عَمِلَ صَالِحًا مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَلَنُحْيِيَنَّهُ حَيَاةً طَيِّبَةً ۖ وَلَنَجْزِيَنَّهُمْ أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ ﴿٩٧﴾
អ្នកណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរស ឬ ស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ គឺយើងពិតជានឹងធ្វើឱ្យគេ មានជីវិតរស់នៅដ៏ល្អប្រសើរ និងតបស្នងឱ្យពួកគេនូវផលបុណ្យ របស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេធ្លាប់បានសាង។(អាយ៉ាត់ទី - 97)
98
អាន់ណះល៍ 16:98
فَإِذَا قَرَأْتَ الْقُرْآنَ فَاسْتَعِذْ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ ﴿٩٨﴾
នៅពេលដែលអ្នកចង់សូត្រគម្ពីរគួរអានអ្នកត្រូវសូត្រ أَعُوذُ بِاللهِ مِنَ الشَّيْطَانِ الرَّجِيْمِ (សូមអល់ឡោះមេត្ដាបញ្ចៀស ខ្ញុំពីស្ហៃតនដែលត្រូវគេដាក់បណ្ដាសាផងចុះ)។ (អាយ៉ាត់ទី - 98)
99
អាន់ណះល៍ 16:99
إِنَّهُ لَيْسَ لَهُ سُلْطَانٌ عَلَى الَّذِينَ آمَنُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿٩٩﴾
ពិតប្រាកដណាស់ វា(ស្ហៃតន)គ្មានអំណាចអ្វីលើបណ្ដា អ្នកដែលមានជំនឿនោះឡើយ ហើយពួកគេប្រគល់ការទុកចិត្ដទៅ ចំពោះម្ចាស់របស់ពួកគេតែមួយគត់។(អាយ៉ាត់ទី - 99)
100
អាន់ណះល៍ 16:100
إِنَّمَا سُلْطَانُهُ عَلَى الَّذِينَ يَتَوَلَّوْنَهُ وَالَّذِينَ هُمْ بِهِ مُشْرِكُونَ ﴿١٠٠﴾
តាមពិត អំណាចរបស់វាគឺមានតែនៅលើពួកដែល គោរពតាមវា និងពួកដែលធ្វើស្ហ៊ីរិកនឹងទ្រង់ប៉ុណ្ណោះ។(អាយ៉ាត់ទី - 100)
101
អាន់ណះល៍ 16:101
وَإِذَا بَدَّلْنَا آيَةً مَكَانَ آيَةٍ ۙ وَاللَّهُ أَعْلَمُ بِمَا يُنَزِّلُ قَالُوا إِنَّمَا أَنْتَ مُفْتَرٍ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿١٠١﴾
ហើយនៅពេលយើងបានប្ដូរអាយ៉ាត់(ច្បាប់)មួយ(នៃ គម្ពីរគួរអាន)ដោយអាយ៉ាត់មួយទៀត ហើយអល់ឡោះដឹងបំផុត នូវអ្វីដែលទ្រង់បញ្ចុះមកនោះ ពួកគេ(ពួកប្រឆាំង)បែរជានិយាយ ថាៈ ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គ្រាន់តែជាមនុស្សភូត កុហកទៅវិញ។ ផ្ទុយទៅវិញពួកគេភាគច្រើនមិនដឹងឡើយ។(អាយ៉ាត់ទី - 101)
102
អាន់ណះល៍ 16:102
قُلْ نَزَّلَهُ رُوحُ الْقُدُسِ مِنْ رَبِّكَ بِالْحَقِّ لِيُثَبِّتَ الَّذِينَ آمَنُوا وَهُدًى وَبُشْرَىٰ لِلْمُسْلِمِينَ ﴿١٠٢﴾
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ជីព្រីលបានបញ្ចុះវា (គម្ពីរគួរអាន)មកពីម្ចាស់របស់អ្នកដោយពិតប្រាកដ ដើម្បីពង្រឹង ដល់បណ្ដាអ្នកដែលមានជំនឿ និងជាការចង្អុលបង្ហាញ ហើយនិង ជាការផ្ដល់ដំណឹងល្អចំពោះបណ្ដាអ្នកមូស្លីម។(អាយ៉ាត់ទី - 102)
103
អាន់ណះល៍ 16:103
وَلَقَدْ نَعْلَمُ أَنَّهُمْ يَقُولُونَ إِنَّمَا يُعَلِّمُهُ بَشَرٌ ۗ لِسَانُ الَّذِي يُلْحِدُونَ إِلَيْهِ أَعْجَمِيٌّ وَهَٰذَا لِسَانٌ عَرَبِيٌّ مُبِينٌ ﴿١٠٣﴾
ហើយជាការពិតណាស់ យើងដឹងថាពួកគេ(ពួកមូស្ហរី-គីន)ពិតជានឹងនិយាយថាៈ តាមពិតអ្នកដែលបង្រៀនគេ(មូហាំ-ម៉ាត់)គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ភាសាដែលពួកគេចោទ ប្រកាន់គេជាភាសាផេ្សង ហើយ(គម្ពីរគួរអាន)នេះជាភាសាអារ៉ាប់ យ៉ាងច្បាស់លាស់។(អាយ៉ាត់ទី - 103)
104
អាន់ណះល៍ 16:104
إِنَّ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ لَا يَهْدِيهِمُ اللَّهُ وَلَهُمْ عَذَابٌ أَلِيمٌ ﴿١٠٤﴾
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗ របស់អល់ឡោះនោះ គឺអល់ឡោះមិនចង្អុលបង្ហាញពួកគេឡើយ ហើយពួកគេនឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។(អាយ៉ាត់ទី - 104)
105
អាន់ណះល៍ 16:105
إِنَّمَا يَفْتَرِي الْكَذِبَ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ ۖ وَأُولَٰئِكَ هُمُ الْكَاذِبُونَ ﴿١٠٥﴾
តាមពិត ពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗរបស់ អល់ឡោះគ្រាន់តែប្រឌិតរឿងភូតកុហកប៉ុណ្ណោះ។ ហើយពួកទាំង នោះ គឺជាពួកដែលភូតកុហក។(អាយ៉ាត់ទី - 105)
106
អាន់ណះល៍ 16:106
مَنْ كَفَرَ بِاللَّهِ مِنْ بَعْدِ إِيمَانِهِ إِلَّا مَنْ أُكْرِهَ وَقَلْبُهُ مُطْمَئِنٌّ بِالْإِيمَانِ وَلَٰكِنْ مَنْ شَرَحَ بِالْكُفْرِ صَدْرًا فَعَلَيْهِمْ غَضَبٌ مِنَ اللَّهِ وَلَهُمْ عَذَابٌ عَظِيمٌ ﴿١٠٦﴾
អ្នកណាហើយបានប្រឆាំងនឹងអល់ឡោះក្រោយពីគេ មានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បាពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ ហើយចិត្ដរបស់គេនឹង នរនឹងជំនឿប៉ុណ្ណោះ។ ប៉ុន្ដែអ្នកណាហើយដែលព្រមទទួលយកភាព គ្មានជំនឿនោះ គឺពួកគេនឹងទទួលការខឹងសម្បាពីអល់ឡោះ ហើយ ពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។(អាយ៉ាត់ទី - 106)
107
អាន់ណះល៍ 16:107
ذَٰلِكَ بِأَنَّهُمُ اسْتَحَبُّوا الْحَيَاةَ الدُّنْيَا عَلَى الْآخِرَةِ وَأَنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ ﴿١٠٧﴾
នោះដោយសារតែពួកគេបានស្រឡាញ់ការរស់នៅក្នុង លោកិយជាងថ្ងៃបរលោក ហើយពិតប្រាកដណាស់ អល់ឡោះមិន ចង្អុលបង្ហាញដល់ក្រុមដែលគ្មានជំនឿឡើយ។(អាយ៉ាត់ទី - 107)
108
អាន់ណះល៍ 16:108
أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَسَمْعِهِمْ وَأَبْصَارِهِمْ ۖ وَأُولَٰئِكَ هُمُ الْغَافِلُونَ ﴿١٠٨﴾
ពួកទាំងនោះ គឺជាពួកដែលអល់ឡោះបានបោះត្រាភ្ជិត លើចិត្ដរបស់ពួកគេ និងត្រចៀករបស់ពួកគេ ហើយនិងភ្នែករបស់ ពួកគេ។ ហើយពួកទាំងនោះគឺជាពួកដែលព្រងើយកន្ដើយ។ (អាយ៉ាត់ទី - 108)
109
អាន់ណះល៍ 16:109
لَا جَرَمَ أَنَّهُمْ فِي الْآخِرَةِ هُمُ الْخَاسِرُونَ ﴿١٠٩﴾
គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់ពួកគេគឺជាពួក ដែលខាតបង់នៅថ្ងៃបរលោក។(អាយ៉ាត់ទី - 109)
110
អាន់ណះល៍ 16:110
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِنْ بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ ﴿١١٠﴾
ក្រោយមក ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នក ជួយដល់បណ្ដាអ្នកដែលបានភៀសខ្លួន(ចេញពីម៉ាក្កះ) ក្រោយពី ពួកគេត្រូវបានគេធ្វើទុក្ខបុកមេ្នញ បន្ទាប់មកពួកគេបានតស៊ូ(ក្នុង មាគ៌ារបស់អល់ឡោះ) និងបានអត់ធ្មត់។ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកគឺមហាអភ័យទោស មហាអាណិតស្រឡាញ់ក្រោយពីការ សារភាពកំហុសរបស់ពួកគេ។(អាយ៉ាត់ទី - 110)
111
អាន់ណះល៍ 16:111
يَوْمَ تَأْتِي كُلُّ نَفْسٍ تُجَادِلُ عَنْ نَفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَا عَمِلَتْ وَهُمْ لَا يُظْلَمُونَ ﴿١١١﴾
(ចូរចងចាំ)នៅថ្ងៃ(បរលោក)ដែលបុគ្គលគ្រប់រូបដេញ ដោលចំពោះខ្លួនឯង ហើយបុគ្គលគ្រប់រូបនឹងត្រូវគេ(អល់ឡោះ) តបស្នងនូវអ្វីដែលគេបានប្រព្រឹត្ដ ដោយពួកគេនឹងមិនត្រូវគេបំពាន ឡើយ។(អាយ៉ាត់ទី - 111)
112
អាន់ណះល៍ 16:112
وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِنْ كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ ﴿١١٢﴾
ហើយអល់ឡោះបានលើកយកឧទាហរណ៍ក្រុងមួយ (ម៉ាក្កះ)ដែលមានសុខសន្ដិភាព ដែលលាភសក្ការៈរបស់វាមាន គ្រប់បែបយ៉ាងមកពីគ្រប់ទិសទី។ ក្រោយមកវា(អ្នកក្រុងម៉ាក្កះ) បានបដិសេធនឹងនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ។ ហើយ អល់ឡោះបានឱ្យវាភ្លក្សនូវភាពអត់ឃ្លាន និងភាពភ័យខ្លាច ដោយ សារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។ (អាយ៉ាត់ទី - 112)
113
អាន់ណះល៍ 16:113
وَلَقَدْ جَاءَهُمْ رَسُولٌ مِنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ الْعَذَابُ وَهُمْ ظَالِمُونَ ﴿١١٣﴾
ហើយជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់)ដែល ចេញពីចំណោមពួកគេបានមកដល់ពួកគេ តែពួកគេបែរជាបាន បដិសេធនឹងគេទៅវិញ។ បន្ទាប់មកទារុណកម្មបានធ្លាក់លើពួកគេ ខណៈដែលពួកគេជាពួកដែលបំពាន។(អាយ៉ាត់ទី - 113)
114
អាន់ណះល៍ 16:114
فَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا وَاشْكُرُوا نِعْمَتَ اللَّهِ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ ﴿١١٤﴾
ដូចេ្នះ ចូរពួកអ្នក(មានជំនឿ)បរិភោគនូវអ្វីដែល ហាឡាល់ស្អាតស្អំដែលអល់ឡោះបានប្រទានឱ្យពួកអ្នកចុះ។ ហើយ ចូរពួកអ្នកថ្លែងអំណរគុណចំពោះនៀកម៉ាត់របស់អល់ឡោះ ប្រសិន បើពួកអ្នកគោរពសកា្ករៈទៅចំពោះទ្រង់នោះ។(អាយ៉ាត់ទី - 114)
115
អាន់ណះល៍ 16:115
إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنْزِيرِ وَمَا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ ﴿١١٥﴾
ការពិតទ្រង់បានហាមឃាត់ចំពោះពួកអ្នកនូវសត្វស្លាប់ និងឈាម និងសាច់ជ្រូកហើយនិងអី្វដែលគេសំឡេះដើម្បីបូជាម្ចាស់ ផេ្សងក្រៅពីអល់ឡោះ។ ហេតុនេះ បុគ្គលណាត្រូវបានគេបង្ខំ(ឱ្យ ទទួលទានអ្វីៗទាំងនេះ)ដោយពុំមានចេតនានិងមិនលើសពីតំរូវ ការចាំបាច់នោះ ពិតប្រាដកណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។(អាយ៉ាត់ទី - 115)
116
អាន់ណះល៍ 16:116
وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَٰذَا حَلَالٌ وَهَٰذَا حَرَامٌ لِتَفْتَرُوا عَلَى اللَّهِ الْكَذِبَ ۚ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ ﴿١١٦﴾
ហើយចូរពួកអ្នកកុំនិយាយនូវពាក្យភូតកុហកចំពោះ អ្វីដែលអណ្ដាតរបស់ពួកអ្នកពណ៌នាថាៈ នេះជារបស់ហាឡាល់ (ស្របនឹងច្បាប់អ៊ីស្លាម)ហើយនេះជារបស់ហារ៉ម(ផ្ទុយនឹងច្បាប់ អ៊ីស្លាម)ដើម្បីពួកអ្នកប្រឌិតឡើងនូវពាក្យភូតកុហកទៅលើ អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតពាក្យភូត កុហកលើអល់ឡោះនោះ គឺពួកគេមិនជោគជ័យឡើយ។(អាយ៉ាត់ទី - 116)
117
អាន់ណះល៍ 16:117
مَتَاعٌ قَلِيلٌ وَلَهُمْ عَذَابٌ أَلِيمٌ ﴿١١٧﴾
ការសប្បាយរីករាយ(របស់ពួកគេនៅលើលោកិយនេះ) គឺរយៈពេលខ្លីបំផុត ហើយ(នៅថ្ងៃបរលោកវិញ) ពួកគេនឹងទទួល ទារុណកម្មដ៏ឈឺចាប់បំផុត។(អាយ៉ាត់ទី - 117)
118
អាន់ណះល៍ 16:118
وَعَلَى الَّذِينَ هَادُوا حَرَّمْنَا مَا قَصَصْنَا عَلَيْكَ مِنْ قَبْلُ ۖ وَمَا ظَلَمْنَاهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ ﴿١١٨﴾
ហើយយើងបានហាមឃាត់ពួកយ៉ាហ៊ូទីចំពោះអ្វីដែល យើងបាននិទានប្រាប់អ្នក(មូហាំម៉ាត់)ពីមុនមក។ ហើយយើងមិន បានបំពានលើពួកគេឡើយ ក៏ប៉ុន្ដែពួកគេវិញទេដែលបានបំពានលើ ខ្លួនឯងនោះ។ (អាយ៉ាត់ទី - 118)
119
អាន់ណះល៍ 16:119
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا السُّوءَ بِجَهَالَةٍ ثُمَّ تَابُوا مِنْ بَعْدِ ذَٰلِكَ وَأَصْلَحُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ ﴿١١٩﴾
បន្ទាប់មកពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នក អភ័យទោសចំពោះពួកដែលបានសាងអំពើអាក្រក់ដោយភាពល្ងង់ ខ្លៅ ក្រោយមកពួកគេបានសារភាពទោសកំហុស និងបានកែខ្លួន វិញ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាអភ័យទោស មហា អាណិតស្រឡាញ់បន្ទាប់ពីការសារភាពកំហុសនោះ។(អាយ៉ាត់ទី - 119)
120
អាន់ណះល៍ 16:120
إِنَّ إِبْرَاهِيمَ كَانَ أُمَّةً قَانِتًا لِلَّهِ حَنِيفًا وَلَمْ يَكُ مِنَ الْمُشْرِكِينَ ﴿١٢٠﴾
ពិតប្រាកដណាស់ អ៊ីព្រហ៊ីមជាអ្នកដឹកនាំដែលគោរព តាមអល់ឡោះដោយចិត្ដស្មោះស ហើយគេមិនស្ថិតនៅក្នុងចំណោម ពួកមូស្ហរីគីនឡើយ។(អាយ៉ាត់ទី - 120)
121
អាន់ណះល៍ 16:121
شَاكِرًا لِأَنْعُمِهِ ۚ اجْتَبَاهُ وَهَدَاهُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ ﴿١٢١﴾
គេជាអ្នកដឹងគុណចំពោះនៀកម៉ាត់ទាំងឡាយរបស់ ទ្រង់។ ទ្រង់បានជ្រើសរើសគេ និងបានចង្អុលបង្ហាញគេទៅកាន់ មាគ៌ាដ៏ត្រឹមត្រូវ។(អាយ៉ាត់ទី - 121)
122
អាន់ណះល៍ 16:122
وَآتَيْنَاهُ فِي الدُّنْيَا حَسَنَةً ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ ﴿١٢٢﴾
ហើយយើងបានប្រទានឱ្យគេនូវប្រការល្អៗនៅក្នុង លោកិយនេះ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោកគេនឹង ស្ថិតក្នុងចំណោមអ្នកដែលបានសាងអំពើល្អ។(អាយ៉ាត់ទី - 122)
123
អាន់ណះល៍ 16:123
ثُمَّ أَوْحَيْنَا إِلَيْكَ أَنِ اتَّبِعْ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ الْمُشْرِكِينَ ﴿١٢٣﴾
ក្រោយមកយើងបានផ្ដល់វ៉ាហ៊ីដល់អ្នក(មូហាំម៉ាត់) ថាៈ ចូរអ្នកដើរតាមសាសនារបស់អ៊ីព្រហ៊ីមឱ្យបានត្រឹមត្រូវចុះ ហើយគេមិនស្ថិតក្នុងចំណោមពួកមូស្ហរីគីនឡើយ។(អាយ៉ាត់ទី - 123)
124
អាន់ណះល៍ 16:124
إِنَّمَا جُعِلَ السَّبْتُ عَلَى الَّذِينَ اخْتَلَفُوا فِيهِ ۚ وَإِنَّ رَبَّكَ لَيَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ ﴿١٢٤﴾
តាមពិតគេ(អល់ឡោះ)បានបង្កើតថ្ងៃសៅរ៍ឱ្យទៅពួក (យ៉ាហ៊ូទី)ដែលខ្វែងគំនិតគ្នានៅក្នុងរឿងនោះ។ ហើយពិតប្រាកដ ណាស់ ម្ចាស់របស់ពួកអ្នកនឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរ-លោកនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។(អាយ៉ាត់ទី - 124)
125
អាន់ណះល៍ 16:125
ادْعُ إِلَىٰ سَبِيلِ رَبِّكَ بِالْحِكْمَةِ وَالْمَوْعِظَةِ الْحَسَنَةِ ۖ وَجَادِلْهُمْ بِالَّتِي هِيَ أَحْسَنُ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ ﴿١٢٥﴾
ចូរអ្នក(មូហាំម៉ាត់)អំពាវនាវ(មនុស្សលោក)ទៅកាន់ មាគ៌ានៃម្ចាស់របស់អ្នកដោយគតិបណ្ឌិត និងប្រៀនប្រដៅតាមវិធី សាស្ដ្រដ៏ល្អចុះ។ ហើយចូរអ្នកជជែកជាមួយពួកគេតាមមធ្យោបាយ ណាដែលល្អបំផុត។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងបំផុត ចំពោះអ្នកដែលវងេ្វងចេញពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ដឹងបំផុត ចំពោះបណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញ។(អាយ៉ាត់ទី - 125)
126
អាន់ណះល៍ 16:126
وَإِنْ عَاقَبْتُمْ فَعَاقِبُوا بِمِثْلِ مَا عُوقِبْتُمْ بِهِ ۖ وَلَئِنْ صَبَرْتُمْ لَهُوَ خَيْرٌ لِلصَّابِرِينَ ﴿١٢٦﴾
ហើយប្រសិនបើពួកអ្នកដាក់ទណ្ឌកម្ម(លើសត្រូវរបស់ ពួកអ្នក) ចូរពួកអ្នកដាក់ទណ្ឌកម្មដូចនឹងអ្វីដែលពួកគេបានដាក់ ទណ្ឌកម្មមកលើពួកអ្នកចុះ។ តែប្រសិនបើពួកអ្នកអត់ធ្មត់វិញ វា ពិតជាប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលអត់ធ្មត់។(អាយ៉ាត់ទី - 126)
127
អាន់ណះល៍ 16:127
وَاصْبِرْ وَمَا صَبْرُكَ إِلَّا بِاللَّهِ ۚ وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُ فِي ضَيْقٍ مِمَّا يَمْكُرُونَ ﴿١٢٧﴾
ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ ព្រោះការអត់ធ្មត់របស់ អ្នកគ្មានអ្វីក្រៅពីការជួយពង្រឹងពីអល់ឡោះឡើយ។ ហើយចូរ អ្នកកុំព្រួយបារម្ភចំពោះពួកគេ និងមិនត្រូវកើតទុក្ខអំពីអ្វីដែល ពួកគេរៀបចំល្បិចកលនោះឡើយ។(អាយ៉ាត់ទី - 127)
128
អាន់ណះល៍ 16:128
إِنَّ اللَّهَ مَعَ الَّذِينَ اتَّقَوْا وَالَّذِينَ هُمْ مُحْسِنُونَ ﴿١٢٨﴾
ពិតប្រាកដណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែល កោតខ្លាច និងបណ្ដាអ្នកដែលសាងអំពើល្អ។(អាយ៉ាត់ទី - 128)
1 أَتَىٰ أَمْرُ اللَّهِ فَلَا تَسْتَعْجِلُوهُ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ ﴿١﴾ ۝ 2يُنَزِّلُ الْمَلَائِكَةَ بِالرُّوحِ مِنْ أَمْرِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ أَنْ أَنْذِرُوا أَنَّهُ لَا إِلَٰهَ إِلَّا أَنَا فَاتَّقُونِ ﴿٢﴾ ۝ 3خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ تَعَالَىٰ عَمَّا يُشْرِكُونَ ﴿٣﴾ ۝ 4خَلَقَ الْإِنْسَانَ مِنْ نُطْفَةٍ فَإِذَا هُوَ خَصِيمٌ مُبِينٌ ﴿٤﴾ ۝ 5وَالْأَنْعَامَ خَلَقَهَا ۗ لَكُمْ فِيهَا دِفْءٌ وَمَنَافِعُ وَمِنْهَا تَأْكُلُونَ ﴿٥﴾ ۝ 6وَلَكُمْ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسْرَحُونَ ﴿٦﴾ ۝ 7وَتَحْمِلُ أَثْقَالَكُمْ إِلَىٰ بَلَدٍ لَمْ تَكُونُوا بَالِغِيهِ إِلَّا بِشِقِّ الْأَنْفُسِ ۚ إِنَّ رَبَّكُمْ لَرَءُوفٌ رَحِيمٌ ﴿٧﴾ ۝ 8وَالْخَيْلَ وَالْبِغَالَ وَالْحَمِيرَ لِتَرْكَبُوهَا وَزِينَةً ۚ وَيَخْلُقُ مَا لَا تَعْلَمُونَ ﴿٨﴾ ۝ 9وَعَلَى اللَّهِ قَصْدُ السَّبِيلِ وَمِنْهَا جَائِرٌ ۚ وَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ ﴿٩﴾ ۝ 10هُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً ۖ لَكُمْ مِنْهُ شَرَابٌ وَمِنْهُ شَجَرٌ فِيهِ تُسِيمُونَ ﴿١٠﴾ ۝ 11يُنْبِتُ لَكُمْ بِهِ الزَّرْعَ وَالزَّيْتُونَ وَالنَّخِيلَ وَالْأَعْنَابَ وَمِنْ كُلِّ الثَّمَرَاتِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ ﴿١١﴾ ۝ 12وَسَخَّرَ لَكُمُ اللَّيْلَ وَالنَّهَارَ وَالشَّمْسَ وَالْقَمَرَ ۖ وَالنُّجُومُ مُسَخَّرَاتٌ بِأَمْرِهِ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ ﴿١٢﴾ ۝ 13وَمَا ذَرَأَ لَكُمْ فِي الْأَرْضِ مُخْتَلِفًا أَلْوَانُهُ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَذَّكَّرُونَ ﴿١٣﴾ ۝ 14وَهُوَ الَّذِي سَخَّرَ الْبَحْرَ لِتَأْكُلُوا مِنْهُ لَحْمًا طَرِيًّا وَتَسْتَخْرِجُوا مِنْهُ حِلْيَةً تَلْبَسُونَهَا وَتَرَى الْفُلْكَ مَوَاخِرَ فِيهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ ﴿١٤﴾ ۝ 15وَأَلْقَىٰ فِي الْأَرْضِ رَوَاسِيَ أَنْ تَمِيدَ بِكُمْ وَأَنْهَارًا وَسُبُلًا لَعَلَّكُمْ تَهْتَدُونَ ﴿١٥﴾ ۝ 16وَعَلَامَاتٍ ۚ وَبِالنَّجْمِ هُمْ يَهْتَدُونَ ﴿١٦﴾ ۝ 17أَفَمَنْ يَخْلُقُ كَمَنْ لَا يَخْلُقُ ۗ أَفَلَا تَذَكَّرُونَ ﴿١٧﴾ ۝ 18وَإِنْ تَعُدُّوا نِعْمَةَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ اللَّهَ لَغَفُورٌ رَحِيمٌ ﴿١٨﴾ ۝ 19وَاللَّهُ يَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ ﴿١٩﴾ ۝ 20وَالَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ لَا يَخْلُقُونَ شَيْئًا وَهُمْ يُخْلَقُونَ ﴿٢٠﴾ ۝ 21أَمْوَاتٌ غَيْرُ أَحْيَاءٍ ۖ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ ﴿٢١﴾ ۝ 22إِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۚ فَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ قُلُوبُهُمْ مُنْكِرَةٌ وَهُمْ مُسْتَكْبِرُونَ ﴿٢٢﴾ ۝ 23لَا جَرَمَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُ لَا يُحِبُّ الْمُسْتَكْبِرِينَ ﴿٢٣﴾ ۝ 24وَإِذَا قِيلَ لَهُمْ مَاذَا أَنْزَلَ رَبُّكُمْ ۙ قَالُوا أَسَاطِيرُ الْأَوَّلِينَ ﴿٢٤﴾ ۝ 25لِيَحْمِلُوا أَوْزَارَهُمْ كَامِلَةً يَوْمَ الْقِيَامَةِ ۙ وَمِنْ أَوْزَارِ الَّذِينَ يُضِلُّونَهُمْ بِغَيْرِ عِلْمٍ ۗ أَلَا سَاءَ مَا يَزِرُونَ ﴿٢٥﴾ ۝ 26قَدْ مَكَرَ الَّذِينَ مِنْ قَبْلِهِمْ فَأَتَى اللَّهُ بُنْيَانَهُمْ مِنَ الْقَوَاعِدِ فَخَرَّ عَلَيْهِمُ السَّقْفُ مِنْ فَوْقِهِمْ وَأَتَاهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ ﴿٢٦﴾ ۝ 27ثُمَّ يَوْمَ الْقِيَامَةِ يُخْزِيهِمْ وَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تُشَاقُّونَ فِيهِمْ ۚ قَالَ الَّذِينَ أُوتُوا الْعِلْمَ إِنَّ الْخِزْيَ الْيَوْمَ وَالسُّوءَ عَلَى الْكَافِرِينَ ﴿٢٧﴾ ۝ 28الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنْفُسِهِمْ ۖ فَأَلْقَوُا السَّلَمَ مَا كُنَّا نَعْمَلُ مِنْ سُوءٍ ۚ بَلَىٰ إِنَّ اللَّهَ عَلِيمٌ بِمَا كُنْتُمْ تَعْمَلُونَ ﴿٢٨﴾ ۝ 29فَادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَلَبِئْسَ مَثْوَى الْمُتَكَبِّرِينَ ﴿٢٩﴾ ۝ 30وَقِيلَ لِلَّذِينَ اتَّقَوْا مَاذَا أَنْزَلَ رَبُّكُمْ ۚ قَالُوا خَيْرًا ۗ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۚ وَلَدَارُ الْآخِرَةِ خَيْرٌ ۚ وَلَنِعْمَ دَارُ الْمُتَّقِينَ ﴿٣٠﴾ ۝ 31جَنَّاتُ عَدْنٍ يَدْخُلُونَهَا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ لَهُمْ فِيهَا مَا يَشَاءُونَ ۚ كَذَٰلِكَ يَجْزِي اللَّهُ الْمُتَّقِينَ ﴿٣١﴾ ۝ 32الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ طَيِّبِينَ ۙ يَقُولُونَ سَلَامٌ عَلَيْكُمُ ادْخُلُوا الْجَنَّةَ بِمَا كُنْتُمْ تَعْمَلُونَ ﴿٣٢﴾ ۝ 33هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ أَمْرُ رَبِّكَ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ ﴿٣٣﴾ ۝ 34فَأَصَابَهُمْ سَيِّئَاتُ مَا عَمِلُوا وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ ﴿٣٤﴾ ۝ 35وَقَالَ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا عَبَدْنَا مِنْ دُونِهِ مِنْ شَيْءٍ نَحْنُ وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِنْ دُونِهِ مِنْ شَيْءٍ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ فَهَلْ عَلَى الرُّسُلِ إِلَّا الْبَلَاغُ الْمُبِينُ ﴿٣٥﴾ ۝ 36وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ فَمِنْهُمْ مَنْ هَدَى اللَّهُ وَمِنْهُمْ مَنْ حَقَّتْ عَلَيْهِ الضَّلَالَةُ ۚ فَسِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ ﴿٣٦﴾ ۝ 37إِنْ تَحْرِصْ عَلَىٰ هُدَاهُمْ فَإِنَّ اللَّهَ لَا يَهْدِي مَنْ يُضِلُّ ۖ وَمَا لَهُمْ مِنْ نَاصِرِينَ ﴿٣٧﴾ ۝ 38وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ لَا يَبْعَثُ اللَّهُ مَنْ يَمُوتُ ۚ بَلَىٰ وَعْدًا عَلَيْهِ حَقًّا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ﴿٣٨﴾ ۝ 39لِيُبَيِّنَ لَهُمُ الَّذِي يَخْتَلِفُونَ فِيهِ وَلِيَعْلَمَ الَّذِينَ كَفَرُوا أَنَّهُمْ كَانُوا كَاذِبِينَ ﴿٣٩﴾ ۝ 40إِنَّمَا قَوْلُنَا لِشَيْءٍ إِذَا أَرَدْنَاهُ أَنْ نَقُولَ لَهُ كُنْ فَيَكُونُ ﴿٤٠﴾ ۝ 41وَالَّذِينَ هَاجَرُوا فِي اللَّهِ مِنْ بَعْدِ مَا ظُلِمُوا لَنُبَوِّئَنَّهُمْ فِي الدُّنْيَا حَسَنَةً ۖ وَلَأَجْرُ الْآخِرَةِ أَكْبَرُ ۚ لَوْ كَانُوا يَعْلَمُونَ ﴿٤١﴾ ۝ 42الَّذِينَ صَبَرُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿٤٢﴾ ۝ 43وَمَا أَرْسَلْنَا مِنْ قَبْلِكَ إِلَّا رِجَالًا نُوحِي إِلَيْهِمْ ۚ فَاسْأَلُوا أَهْلَ الذِّكْرِ إِنْ كُنْتُمْ لَا تَعْلَمُونَ ﴿٤٣﴾ ۝ 44بِالْبَيِّنَاتِ وَالزُّبُرِ ۗ وَأَنْزَلْنَا إِلَيْكَ الذِّكْرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيْهِمْ وَلَعَلَّهُمْ يَتَفَكَّرُونَ ﴿٤٤﴾ ۝ 45أَفَأَمِنَ الَّذِينَ مَكَرُوا السَّيِّئَاتِ أَنْ يَخْسِفَ اللَّهُ بِهِمُ الْأَرْضَ أَوْ يَأْتِيَهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ ﴿٤٥﴾ ۝ 46أَوْ يَأْخُذَهُمْ فِي تَقَلُّبِهِمْ فَمَا هُمْ بِمُعْجِزِينَ ﴿٤٦﴾ ۝ 47أَوْ يَأْخُذَهُمْ عَلَىٰ تَخَوُّفٍ فَإِنَّ رَبَّكُمْ لَرَءُوفٌ رَحِيمٌ ﴿٤٧﴾ ۝ 48أَوَلَمْ يَرَوْا إِلَىٰ مَا خَلَقَ اللَّهُ مِنْ شَيْءٍ يَتَفَيَّأُ ظِلَالُهُ عَنِ الْيَمِينِ وَالشَّمَائِلِ سُجَّدًا لِلَّهِ وَهُمْ دَاخِرُونَ ﴿٤٨﴾ ۝ 49وَلِلَّهِ يَسْجُدُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ مِنْ دَابَّةٍ وَالْمَلَائِكَةُ وَهُمْ لَا يَسْتَكْبِرُونَ ﴿٤٩﴾ ۝ 50يَخَافُونَ رَبَّهُمْ مِنْ فَوْقِهِمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ۩ ﴿٥٠﴾ ۝ 51وَقَالَ اللَّهُ لَا تَتَّخِذُوا إِلَٰهَيْنِ اثْنَيْنِ ۖ إِنَّمَا هُوَ إِلَٰهٌ وَاحِدٌ ۖ فَإِيَّايَ فَارْهَبُونِ ﴿٥١﴾ ۝ 52وَلَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَلَهُ الدِّينُ وَاصِبًا ۚ أَفَغَيْرَ اللَّهِ تَتَّقُونَ ﴿٥٢﴾ ۝ 53وَمَا بِكُمْ مِنْ نِعْمَةٍ فَمِنَ اللَّهِ ۖ ثُمَّ إِذَا مَسَّكُمُ الضُّرُّ فَإِلَيْهِ تَجْأَرُونَ ﴿٥٣﴾ ۝ 54ثُمَّ إِذَا كَشَفَ الضُّرَّ عَنْكُمْ إِذَا فَرِيقٌ مِنْكُمْ بِرَبِّهِمْ يُشْرِكُونَ ﴿٥٤﴾ ۝ 55لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا ۖ فَسَوْفَ تَعْلَمُونَ ﴿٥٥﴾ ۝ 56وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًا مِمَّا رَزَقْنَاهُمْ ۗ تَاللَّهِ لَتُسْأَلُنَّ عَمَّا كُنْتُمْ تَفْتَرُونَ ﴿٥٦﴾ ۝ 57وَيَجْعَلُونَ لِلَّهِ الْبَنَاتِ سُبْحَانَهُ ۙ وَلَهُمْ مَا يَشْتَهُونَ ﴿٥٧﴾ ۝ 58وَإِذَا بُشِّرَ أَحَدُهُمْ بِالْأُنْثَىٰ ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ ﴿٥٨﴾ ۝ 59يَتَوَارَىٰ مِنَ الْقَوْمِ مِنْ سُوءِ مَا بُشِّرَ بِهِ ۚ أَيُمْسِكُهُ عَلَىٰ هُونٍ أَمْ يَدُسُّهُ فِي التُّرَابِ ۗ أَلَا سَاءَ مَا يَحْكُمُونَ ﴿٥٩﴾ ۝ 60لِلَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ مَثَلُ السَّوْءِ ۖ وَلِلَّهِ الْمَثَلُ الْأَعْلَىٰ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ ﴿٦٠﴾ ۝ 61وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِظُلْمِهِمْ مَا تَرَكَ عَلَيْهَا مِنْ دَابَّةٍ وَلَٰكِنْ يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ ﴿٦١﴾ ۝ 62وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ الْكَذِبَ أَنَّ لَهُمُ الْحُسْنَىٰ ۖ لَا جَرَمَ أَنَّ لَهُمُ النَّارَ وَأَنَّهُمْ مُفْرَطُونَ ﴿٦٢﴾ ۝ 63تَاللَّهِ لَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِنْ قَبْلِكَ فَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَهُوَ وَلِيُّهُمُ الْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ ﴿٦٣﴾ ۝ 64وَمَا أَنْزَلْنَا عَلَيْكَ الْكِتَابَ إِلَّا لِتُبَيِّنَ لَهُمُ الَّذِي اخْتَلَفُوا فِيهِ ۙ وَهُدًى وَرَحْمَةً لِقَوْمٍ يُؤْمِنُونَ ﴿٦٤﴾ ۝ 65وَاللَّهُ أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَسْمَعُونَ ﴿٦٥﴾ ۝ 66وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُسْقِيكُمْ مِمَّا فِي بُطُونِهِ مِنْ بَيْنِ فَرْثٍ وَدَمٍ لَبَنًا خَالِصًا سَائِغًا لِلشَّارِبِينَ ﴿٦٦﴾ ۝ 67وَمِنْ ثَمَرَاتِ النَّخِيلِ وَالْأَعْنَابِ تَتَّخِذُونَ مِنْهُ سَكَرًا وَرِزْقًا حَسَنًا ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَعْقِلُونَ ﴿٦٧﴾ ۝ 68وَأَوْحَىٰ رَبُّكَ إِلَى النَّحْلِ أَنِ اتَّخِذِي مِنَ الْجِبَالِ بُيُوتًا وَمِنَ الشَّجَرِ وَمِمَّا يَعْرِشُونَ ﴿٦٨﴾ ۝ 69ثُمَّ كُلِي مِنْ كُلِّ الثَّمَرَاتِ فَاسْلُكِي سُبُلَ رَبِّكِ ذُلُلًا ۚ يَخْرُجُ مِنْ بُطُونِهَا شَرَابٌ مُخْتَلِفٌ أَلْوَانُهُ فِيهِ شِفَاءٌ لِلنَّاسِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ ﴿٦٩﴾ ۝ 70وَاللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّاكُمْ ۚ وَمِنْكُمْ مَنْ يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْ لَا يَعْلَمَ بَعْدَ عِلْمٍ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ قَدِيرٌ ﴿٧٠﴾ ۝ 71وَاللَّهُ فَضَّلَ بَعْضَكُمْ عَلَىٰ بَعْضٍ فِي الرِّزْقِ ۚ فَمَا الَّذِينَ فُضِّلُوا بِرَادِّي رِزْقِهِمْ عَلَىٰ مَا مَلَكَتْ أَيْمَانُهُمْ فَهُمْ فِيهِ سَوَاءٌ ۚ أَفَبِنِعْمَةِ اللَّهِ يَجْحَدُونَ ﴿٧١﴾ ۝ 72وَاللَّهُ جَعَلَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُمْ مِنْ أَزْوَاجِكُمْ بَنِينَ وَحَفَدَةً وَرَزَقَكُمْ مِنَ الطَّيِّبَاتِ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ ﴿٧٢﴾ ۝ 73وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَهُمْ رِزْقًا مِنَ السَّمَاوَاتِ وَالْأَرْضِ شَيْئًا وَلَا يَسْتَطِيعُونَ ﴿٧٣﴾ ۝ 74فَلَا تَضْرِبُوا لِلَّهِ الْأَمْثَالَ ۚ إِنَّ اللَّهَ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ ﴿٧٤﴾ ۝ 75ضَرَبَ اللَّهُ مَثَلًا عَبْدًا مَمْلُوكًا لَا يَقْدِرُ عَلَىٰ شَيْءٍ وَمَنْ رَزَقْنَاهُ مِنَّا رِزْقًا حَسَنًا فَهُوَ يُنْفِقُ مِنْهُ سِرًّا وَجَهْرًا ۖ هَلْ يَسْتَوُونَ ۚ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿٧٥﴾ ۝ 76وَضَرَبَ اللَّهُ مَثَلًا رَجُلَيْنِ أَحَدُهُمَا أَبْكَمُ لَا يَقْدِرُ عَلَىٰ شَيْءٍ وَهُوَ كَلٌّ عَلَىٰ مَوْلَاهُ أَيْنَمَا يُوَجِّهْهُ لَا يَأْتِ بِخَيْرٍ ۖ هَلْ يَسْتَوِي هُوَ وَمَنْ يَأْمُرُ بِالْعَدْلِ ۙ وَهُوَ عَلَىٰ صِرَاطٍ مُسْتَقِيمٍ ﴿٧٦﴾ ۝ 77وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا أَمْرُ السَّاعَةِ إِلَّا كَلَمْحِ الْبَصَرِ أَوْ هُوَ أَقْرَبُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ﴿٧٧﴾ ۝ 78وَاللَّهُ أَخْرَجَكُمْ مِنْ بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۙ لَعَلَّكُمْ تَشْكُرُونَ ﴿٧٨﴾ ۝ 79أَلَمْ يَرَوْا إِلَى الطَّيْرِ مُسَخَّرَاتٍ فِي جَوِّ السَّمَاءِ مَا يُمْسِكُهُنَّ إِلَّا اللَّهُ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ ﴿٧٩﴾ ۝ 80وَاللَّهُ جَعَلَ لَكُمْ مِنْ بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُمْ مِنْ جُلُودِ الْأَنْعَامِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَا أَثَاثًا وَمَتَاعًا إِلَىٰ حِينٍ ﴿٨٠﴾ ۝ 81وَاللَّهُ جَعَلَ لَكُمْ مِمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُمْ مِنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُمْ بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ ﴿٨١﴾ ۝ 82فَإِنْ تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ الْمُبِينُ ﴿٨٢﴾ ۝ 83يَعْرِفُونَ نِعْمَتَ اللَّهِ ثُمَّ يُنْكِرُونَهَا وَأَكْثَرُهُمُ الْكَافِرُونَ ﴿٨٣﴾ ۝ 84وَيَوْمَ نَبْعَثُ مِنْ كُلِّ أُمَّةٍ شَهِيدًا ثُمَّ لَا يُؤْذَنُ لِلَّذِينَ كَفَرُوا وَلَا هُمْ يُسْتَعْتَبُونَ ﴿٨٤﴾ ۝ 85وَإِذَا رَأَى الَّذِينَ ظَلَمُوا الْعَذَابَ فَلَا يُخَفَّفُ عَنْهُمْ وَلَا هُمْ يُنْظَرُونَ ﴿٨٥﴾ ۝ 86وَإِذَا رَأَى الَّذِينَ أَشْرَكُوا شُرَكَاءَهُمْ قَالُوا رَبَّنَا هَٰؤُلَاءِ شُرَكَاؤُنَا الَّذِينَ كُنَّا نَدْعُو مِنْ دُونِكَ ۖ فَأَلْقَوْا إِلَيْهِمُ الْقَوْلَ إِنَّكُمْ لَكَاذِبُونَ ﴿٨٦﴾ ۝ 87وَأَلْقَوْا إِلَى اللَّهِ يَوْمَئِذٍ السَّلَمَ ۖ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ ﴿٨٧﴾ ۝ 88الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ زِدْنَاهُمْ عَذَابًا فَوْقَ الْعَذَابِ بِمَا كَانُوا يُفْسِدُونَ ﴿٨٨﴾ ۝ 89وَيَوْمَ نَبْعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيْهِمْ مِنْ أَنْفُسِهِمْ ۖ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَٰؤُلَاءِ ۚ وَنَزَّلْنَا عَلَيْكَ الْكِتَابَ تِبْيَانًا لِكُلِّ شَيْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ ﴿٨٩﴾ ۝ 90إِنَّ اللَّهَ يَأْمُرُ بِالْعَدْلِ وَالْإِحْسَانِ وَإِيتَاءِ ذِي الْقُرْبَىٰ وَيَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنْكَرِ وَالْبَغْيِ ۚ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ ﴿٩٠﴾ ۝ 91وَأَوْفُوا بِعَهْدِ اللَّهِ إِذَا عَاهَدْتُمْ وَلَا تَنْقُضُوا الْأَيْمَانَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ اللَّهَ عَلَيْكُمْ كَفِيلًا ۚ إِنَّ اللَّهَ يَعْلَمُ مَا تَفْعَلُونَ ﴿٩١﴾ ۝ 92وَلَا تَكُونُوا كَالَّتِي نَقَضَتْ غَزْلَهَا مِنْ بَعْدِ قُوَّةٍ أَنْكَاثًا تَتَّخِذُونَ أَيْمَانَكُمْ دَخَلًا بَيْنَكُمْ أَنْ تَكُونَ أُمَّةٌ هِيَ أَرْبَىٰ مِنْ أُمَّةٍ ۚ إِنَّمَا يَبْلُوكُمُ اللَّهُ بِهِ ۚ وَلَيُبَيِّنَنَّ لَكُمْ يَوْمَ الْقِيَامَةِ مَا كُنْتُمْ فِيهِ تَخْتَلِفُونَ ﴿٩٢﴾ ۝ 93وَلَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَٰكِنْ يُضِلُّ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۚ وَلَتُسْأَلُنَّ عَمَّا كُنْتُمْ تَعْمَلُونَ ﴿٩٣﴾ ۝ 94وَلَا تَتَّخِذُوا أَيْمَانَكُمْ دَخَلًا بَيْنَكُمْ فَتَزِلَّ قَدَمٌ بَعْدَ ثُبُوتِهَا وَتَذُوقُوا السُّوءَ بِمَا صَدَدْتُمْ عَنْ سَبِيلِ اللَّهِ ۖ وَلَكُمْ عَذَابٌ عَظِيمٌ ﴿٩٤﴾ ۝ 95وَلَا تَشْتَرُوا بِعَهْدِ اللَّهِ ثَمَنًا قَلِيلًا ۚ إِنَّمَا عِنْدَ اللَّهِ هُوَ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ ﴿٩٥﴾ ۝ 96مَا عِنْدَكُمْ يَنْفَدُ ۖ وَمَا عِنْدَ اللَّهِ بَاقٍ ۗ وَلَنَجْزِيَنَّ الَّذِينَ صَبَرُوا أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ ﴿٩٦﴾ ۝ 97مَنْ عَمِلَ صَالِحًا مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَلَنُحْيِيَنَّهُ حَيَاةً طَيِّبَةً ۖ وَلَنَجْزِيَنَّهُمْ أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ ﴿٩٧﴾ ۝ 98فَإِذَا قَرَأْتَ الْقُرْآنَ فَاسْتَعِذْ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ ﴿٩٨﴾ ۝ 99إِنَّهُ لَيْسَ لَهُ سُلْطَانٌ عَلَى الَّذِينَ آمَنُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿٩٩﴾ ۝ 100إِنَّمَا سُلْطَانُهُ عَلَى الَّذِينَ يَتَوَلَّوْنَهُ وَالَّذِينَ هُمْ بِهِ مُشْرِكُونَ ﴿١٠٠﴾ ۝ 101وَإِذَا بَدَّلْنَا آيَةً مَكَانَ آيَةٍ ۙ وَاللَّهُ أَعْلَمُ بِمَا يُنَزِّلُ قَالُوا إِنَّمَا أَنْتَ مُفْتَرٍ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿١٠١﴾ ۝ 102قُلْ نَزَّلَهُ رُوحُ الْقُدُسِ مِنْ رَبِّكَ بِالْحَقِّ لِيُثَبِّتَ الَّذِينَ آمَنُوا وَهُدًى وَبُشْرَىٰ لِلْمُسْلِمِينَ ﴿١٠٢﴾ ۝ 103وَلَقَدْ نَعْلَمُ أَنَّهُمْ يَقُولُونَ إِنَّمَا يُعَلِّمُهُ بَشَرٌ ۗ لِسَانُ الَّذِي يُلْحِدُونَ إِلَيْهِ أَعْجَمِيٌّ وَهَٰذَا لِسَانٌ عَرَبِيٌّ مُبِينٌ ﴿١٠٣﴾ ۝ 104إِنَّ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ لَا يَهْدِيهِمُ اللَّهُ وَلَهُمْ عَذَابٌ أَلِيمٌ ﴿١٠٤﴾ ۝ 105إِنَّمَا يَفْتَرِي الْكَذِبَ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ ۖ وَأُولَٰئِكَ هُمُ الْكَاذِبُونَ ﴿١٠٥﴾ ۝ 106مَنْ كَفَرَ بِاللَّهِ مِنْ بَعْدِ إِيمَانِهِ إِلَّا مَنْ أُكْرِهَ وَقَلْبُهُ مُطْمَئِنٌّ بِالْإِيمَانِ وَلَٰكِنْ مَنْ شَرَحَ بِالْكُفْرِ صَدْرًا فَعَلَيْهِمْ غَضَبٌ مِنَ اللَّهِ وَلَهُمْ عَذَابٌ عَظِيمٌ ﴿١٠٦﴾ ۝ 107ذَٰلِكَ بِأَنَّهُمُ اسْتَحَبُّوا الْحَيَاةَ الدُّنْيَا عَلَى الْآخِرَةِ وَأَنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ ﴿١٠٧﴾ ۝ 108أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَسَمْعِهِمْ وَأَبْصَارِهِمْ ۖ وَأُولَٰئِكَ هُمُ الْغَافِلُونَ ﴿١٠٨﴾ ۝ 109لَا جَرَمَ أَنَّهُمْ فِي الْآخِرَةِ هُمُ الْخَاسِرُونَ ﴿١٠٩﴾ ۝ 110ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِنْ بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ ﴿١١٠﴾ ۝ 111يَوْمَ تَأْتِي كُلُّ نَفْسٍ تُجَادِلُ عَنْ نَفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَا عَمِلَتْ وَهُمْ لَا يُظْلَمُونَ ﴿١١١﴾ ۝ 112وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِنْ كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ ﴿١١٢﴾ ۝ 113وَلَقَدْ جَاءَهُمْ رَسُولٌ مِنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ الْعَذَابُ وَهُمْ ظَالِمُونَ ﴿١١٣﴾ ۝ 114فَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا وَاشْكُرُوا نِعْمَتَ اللَّهِ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ ﴿١١٤﴾ ۝ 115إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنْزِيرِ وَمَا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ ﴿١١٥﴾ ۝ 116وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَٰذَا حَلَالٌ وَهَٰذَا حَرَامٌ لِتَفْتَرُوا عَلَى اللَّهِ الْكَذِبَ ۚ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ ﴿١١٦﴾ ۝ 117مَتَاعٌ قَلِيلٌ وَلَهُمْ عَذَابٌ أَلِيمٌ ﴿١١٧﴾ ۝ 118وَعَلَى الَّذِينَ هَادُوا حَرَّمْنَا مَا قَصَصْنَا عَلَيْكَ مِنْ قَبْلُ ۖ وَمَا ظَلَمْنَاهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ ﴿١١٨﴾ ۝ 119ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا السُّوءَ بِجَهَالَةٍ ثُمَّ تَابُوا مِنْ بَعْدِ ذَٰلِكَ وَأَصْلَحُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ ﴿١١٩﴾ ۝ 120إِنَّ إِبْرَاهِيمَ كَانَ أُمَّةً قَانِتًا لِلَّهِ حَنِيفًا وَلَمْ يَكُ مِنَ الْمُشْرِكِينَ ﴿١٢٠﴾ ۝ 121شَاكِرًا لِأَنْعُمِهِ ۚ اجْتَبَاهُ وَهَدَاهُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ ﴿١٢١﴾ ۝ 122وَآتَيْنَاهُ فِي الدُّنْيَا حَسَنَةً ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ ﴿١٢٢﴾ ۝ 123ثُمَّ أَوْحَيْنَا إِلَيْكَ أَنِ اتَّبِعْ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ الْمُشْرِكِينَ ﴿١٢٣﴾ ۝ 124إِنَّمَا جُعِلَ السَّبْتُ عَلَى الَّذِينَ اخْتَلَفُوا فِيهِ ۚ وَإِنَّ رَبَّكَ لَيَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ ﴿١٢٤﴾ ۝ 125ادْعُ إِلَىٰ سَبِيلِ رَبِّكَ بِالْحِكْمَةِ وَالْمَوْعِظَةِ الْحَسَنَةِ ۖ وَجَادِلْهُمْ بِالَّتِي هِيَ أَحْسَنُ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ ﴿١٢٥﴾ ۝ 126وَإِنْ عَاقَبْتُمْ فَعَاقِبُوا بِمِثْلِ مَا عُوقِبْتُمْ بِهِ ۖ وَلَئِنْ صَبَرْتُمْ لَهُوَ خَيْرٌ لِلصَّابِرِينَ ﴿١٢٦﴾ ۝ 127وَاصْبِرْ وَمَا صَبْرُكَ إِلَّا بِاللَّهِ ۚ وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُ فِي ضَيْقٍ مِمَّا يَمْكُرُونَ ﴿١٢٧﴾ ۝ 128إِنَّ اللَّهَ مَعَ الَّذِينَ اتَّقَوْا وَالَّذِينَ هُمْ مُحْسِنُونَ ﴿١٢٨﴾ ۝