الروم
អើររ៉ូម
Surah 30 60 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អើររ៉ូម 30:1
الم ﴿١﴾
អាលីហ្វ ឡាម មីម។ (អាយ៉ាត់ទី - 1)
2
អើររ៉ូម 30:2
غُلِبَتِ الرُّومُ ﴿٢﴾
ពួករ៉ូមត្រូវបានគេ(ពួកហ្វារីស៊ី)ផ្ដួលរំលំ។(អាយ៉ាត់ទី - 2)
3
អើររ៉ូម 30:3
فِي أَدْنَى الْأَرْضِ وَهُمْ مِنْ بَعْدِ غَلَبِهِمْ سَيَغْلِبُونَ ﴿٣﴾
នៅលើទឹកដីដ៏ជិតបំផុត(ទឹកដីស្ហាម)។ ហើយពួកគេ(រ៉ូម) បន្ទាប់ពីបានដួលរលំនឹងទទួលបានជ័យជំនះវិញ(អាយ៉ាត់ទី - 3)
4
អើររ៉ូម 30:4
فِي بِضْعِ سِنِينَ ۗ لِلَّهِ الْأَمْرُ مِنْ قَبْلُ وَمِنْ بَعْدُ ۚ وَيَوْمَئِذٍ يَفْرَحُ الْمُؤْمِنُونَ ﴿٤﴾
ក្នុងអំឡុងពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ព្រឹត្ដិការណ៍ទាំងមុន (ការបរាជ័យ)ទាំងក្រោយ(ជ័យជំនះ) គឺជាការកំណត់របស់ អល់ឡោះ។ ហើយនៅថ្ងៃនោះ(ថ្ងៃដែលរ៉ូមមានជ័យជំនះ)គឺជា ថ្ងៃដែលបណ្ដាអ្នកមានជំនឿសប្បាយរីករាយ(អាយ៉ាត់ទី - 4)
5
អើររ៉ូម 30:5
بِنَصْرِ اللَّهِ ۚ يَنْصُرُ مَنْ يَشَاءُ ۖ وَهُوَ الْعَزِيزُ الرَّحِيمُ ﴿٥﴾
ដោយសារតែមានជំនួយពីអល់ឡោះ ទ្រង់ជួយអ្នកណាដែល ទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាអាណិត ស្រឡាញ់។(អាយ៉ាត់ទី - 5)
6
អើររ៉ូម 30:6
وَعْدَ اللَّهِ ۖ لَا يُخْلِفُ اللَّهُ وَعْدَهُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ﴿٦﴾
ជាការសន្យារបស់អល់ឡោះ។ អល់ឡោះមិនដែលធ្វើឱ្យ ខុសការសន្យារបស់ទ្រង់ឡើយ ប៉ុន្ដែមនុស្សលោកភាគច្រើនគឺមិន ដឹងឡើយ។(អាយ៉ាត់ទី - 6)
7
អើររ៉ូម 30:7
يَعْلَمُونَ ظَاهِرًا مِنَ الْحَيَاةِ الدُّنْيَا وَهُمْ عَنِ الْآخِرَةِ هُمْ غَافِلُونَ ﴿٧﴾
ពួកគេដឹងនូវការលាតត្រដាង(ជំនួញ ការងារកសិកម្ម ឧស្សាហកម្ម...)អំពីការរស់នៅក្នុងលោកិយនេះតែប៉ុណ្ណោះ តែ ពួកគេមិនយកចិត្ដទុកដាក់អំពីកិច្ចការថ្ងៃបរលោកឡើយ។(អាយ៉ាត់ទី - 7)
8
អើររ៉ូម 30:8
أَوَلَمْ يَتَفَكَّرُوا فِي أَنْفُسِهِمْ ۗ مَا خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ وَأَجَلٍ مُسَمًّى ۗ وَإِنَّ كَثِيرًا مِنَ النَّاسِ بِلِقَاءِ رَبِّهِمْ لَكَافِرُونَ ﴿٨﴾
តើពួកគេមិនធ្លាប់បានគិតពិចារណាអំពីខ្លួនរបស់ពួកគេទេឬ? អល់ឡោះមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗ ដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ និងពេលកំណត់ច្បាស់លាស់។ ហើយពិតប្រាកដណាស់ មនុស្ស លោកភាគច្រើនជាអ្នកបដិសេធនឹងការជួបនឹងម្ចាស់របស់ពួកគេ។(អាយ៉ាត់ទី - 8)
9
អើររ៉ូម 30:9
أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ كَانُوا أَشَدَّ مِنْهُمْ قُوَّةً وَأَثَارُوا الْأَرْضَ وَعَمَرُوهَا أَكْثَرَ مِمَّا عَمَرُوهَا وَجَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ ۖ فَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ ﴿٩﴾
តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និង ពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និង សាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេគឺជាអ្នក ដែលខ្លាំងជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅទៀត ដោយពួកគេបានធ្វើ កសិកម្មនិងបានសាងសង់(លំនៅដ្ឋាន)នៅលើផែនដីច្រើនជាងអ្វីៗ ដែលពួកគេបានសាងសង់វាទៅទៀត ព្រមទាំងបណ្ដាអ្នកនាំសារ របស់ពួកគេបាននាំមកនូវភស្ដុតាងច្បាស់លាស់ឱ្យពួកគេទៀតផង។ ហើយអល់ឡោះមិនធ្វើបាបពួកគេឡើយ តែពួកគេទេដែលបានធ្វើ បាបខ្លួនឯងនោះ។(អាយ៉ាត់ទី - 9)
10
អើររ៉ូម 30:10
ثُمَّ كَانَ عَاقِبَةَ الَّذِينَ أَسَاءُوا السُّوأَىٰ أَنْ كَذَّبُوا بِآيَاتِ اللَّهِ وَكَانُوا بِهَا يَسْتَهْزِئُونَ ﴿١٠﴾
បន្ទាប់មកលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្ដអំពើ អាក្រក់ គឺទារុណកម្មដោយសារតែពួកគេបានបដិសេធនឹងអាយ៉ាត់ៗ របស់អល់ឡោះ និងបានសើចចំអកចំពោះវា។(អាយ៉ាត់ទី - 10)
11
អើររ៉ូម 30:11
اللَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ثُمَّ إِلَيْهِ تُرْجَعُونَ ﴿١١﴾
អល់ឡោះជាអ្នកដែលចាប់ផ្ដើមបង្កើតមនុស្សលោក បន្ទាប់ មកទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ក្រោយ មកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។(អាយ៉ាត់ទី - 11)
12
អើររ៉ូម 30:12
وَيَوْمَ تَقُومُ السَّاعَةُ يُبْلِسُ الْمُجْرِمُونَ ﴿١٢﴾
ហើយនៅថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្ដអំពើ អាក្រក់នឹងអស់សង្ឃឹមយ៉ាងខ្លាំង។(អាយ៉ាត់ទី - 12)
13
អើររ៉ូម 30:13
وَلَمْ يَكُنْ لَهُمْ مِنْ شُرَكَائِهِمْ شُفَعَاءُ وَكَانُوا بِشُرَكَائِهِمْ كَافِرِينَ ﴿١٣﴾
ហើយគ្មានការអន្ដរាគមន៍ពីព្រះនានារបស់ពួកគេដល់ពួក គេឡើយ(នៅថ្ងៃបរលោក)។ ហើយពួកគេបានបដិសេធនឹងព្រះ នានារបស់ពួកគេ។ (អាយ៉ាត់ទី - 13)
14
អើររ៉ូម 30:14
وَيَوْمَ تَقُومُ السَّاعَةُ يَوْمَئِذٍ يَتَفَرَّقُونَ ﴿١٤﴾
ហើយនៅថ្ងៃបរលោកមកដល់ នៅថ្ងៃនោះពួកគេបែកចេញ ពីគ្នា(អ្នកមានជំនឿ និងអ្នកគ្មានជំនឿ)។ (អាយ៉ាត់ទី - 14)
15
អើររ៉ូម 30:15
فَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَهُمْ فِي رَوْضَةٍ يُحْبَرُونَ ﴿١٥﴾
រីឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អគឺពួកគេ នឹងស្ថិតក្នុងសួនមួយដែលពួកគេសប្បាយរីករាយ(ឋានសួគ៌)។(អាយ៉ាត់ទី - 15)
16
អើររ៉ូម 30:16
وَأَمَّا الَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا وَلِقَاءِ الْآخِرَةِ فَأُولَٰئِكَ فِي الْعَذَابِ مُحْضَرُونَ ﴿١٦﴾
ហើយចំណែកឯអ្នកដែលគ្មានជំនឿ និងបានបដិសេធនឹង អាយ៉ាត់ៗរបស់យើង ហើយនិងបានបដិសេធនឹងការជួបនៃថ្ងៃ បរលោក ពួកទាំងនោះនឹងស្ថិតនៅក្នុងទារុណកម្ម។(អាយ៉ាត់ទី - 16)
17
អើររ៉ូម 30:17
فَسُبْحَانَ اللَّهِ حِينَ تُمْسُونَ وَحِينَ تُصْبِحُونَ ﴿١٧﴾
ដូចេ្នះ ចូរសរសើរ និងលើកតម្កើងចំពោះអល់ឡោះរៀង រាល់ពេលល្ងាច និងពេលព្រឹក។(អាយ៉ាត់ទី - 17)
18
អើររ៉ូម 30:18
وَلَهُ الْحَمْدُ فِي السَّمَاوَاتِ وَالْأَرْضِ وَعَشِيًّا وَحِينَ تُظْهِرُونَ ﴿١٨﴾
ហើយរាល់ការសរសើរនៅលើមេឃជាច្រើនជាន់ និង ផែនដីទាំងពេលល្ងាចនិងពេលថ្ងៃត្រង់គឺចំពោះទ្រង់តែមួយគត់។(អាយ៉ាត់ទី - 18)
19
អើររ៉ូម 30:19
يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَيُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ وَكَذَٰلِكَ تُخْرَجُونَ ﴿١٩﴾
ទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់និងបពោ្ចញរបស់ស្លាប់ ពីរបស់រស់ ហើយទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ បន្ទាប់ ពីវាស្លាប់(គ្មានជីជាតិ)។ ដូច្នោះដែរពួកអ្នកត្រូវគេបពោ្ចញ(ពីផ្នូរ) មកវិញ។(អាយ៉ាត់ទី - 19)
20
អើររ៉ូម 30:20
وَمِنْ آيَاتِهِ أَنْ خَلَقَكُمْ مِنْ تُرَابٍ ثُمَّ إِذَا أَنْتُمْ بَشَرٌ تَنْتَشِرُونَ ﴿٢٠﴾
ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ពួកអ្នកអំពីដី(អាដាំ) បន្ទាប់ពីពេលនោះមក ពួកអ្នកក៏ក្លាយជា មនុស្សដែលពង្រាយគ្នា(ពាសពេញផែនដី)។(អាយ៉ាត់ទី - 20)
21
អើររ៉ូម 30:21
وَمِنْ آيَاتِهِ أَنْ خَلَقَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا لِتَسْكُنُوا إِلَيْهَا وَجَعَلَ بَيْنَكُمْ مَوَدَّةً وَرَحْمَةً ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ ﴿٢١﴾
ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ឱ្យពួកអ្នកនូវភរិយាចេញពីខ្លួនពួកអ្នក ដើម្បីឱ្យពួកអ្នកមានភាពកក់ក្ដៅជាមួយនាង។ ហើយទ្រង់បានបង្កើតឱ្យមានការស្រឡាញ់ និងអាណិតអាសូររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។(អាយ៉ាត់ទី - 21)
22
អើររ៉ូម 30:22
وَمِنْ آيَاتِهِ خَلْقُ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافُ أَلْسِنَتِكُمْ وَأَلْوَانِكُمْ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِلْعَالِمِينَ ﴿٢٢﴾
ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺការបង្កើតមេឃ ជាច្រើនជាន់ និងផែនដី និងភាពខុសគ្នានៃភាសា ហើយនិងពណ៌ សម្បុររបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់បណ្ដាអ្នកដែលមានចំណេះដឹង។(អាយ៉ាត់ទី - 22)
23
អើររ៉ូម 30:23
وَمِنْ آيَاتِهِ مَنَامُكُمْ بِاللَّيْلِ وَالنَّهَارِ وَابْتِغَاؤُكُمْ مِنْ فَضْلِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَسْمَعُونَ ﴿٢٣﴾
ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់គឺការសម្រាន្ដរបស់ ពួកអ្នកនាពេលយប់និងពេលថ្ងៃ និងការស្វែងរករបស់ពួកអ្នកនូវការ ប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមដែលស្ដាប់ឮ។(អាយ៉ាត់ទី - 23)
24
អើររ៉ូម 30:24
وَمِنْ آيَاتِهِ يُرِيكُمُ الْبَرْقَ خَوْفًا وَطَمَعًا وَيُنَزِّلُ مِنَ السَّمَاءِ مَاءً فَيُحْيِي بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ ﴿٢٤﴾
ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់់ គឺទ្រង់បង្ហាញពួក អ្នកនូវផេ្លកបន្ទោរជាការបន្លាចនិងជាក្ដីសង្ឃឹម(ថានឹងមានទឹក ភ្លៀង)។ ហើយទ្រង់បញ្ចុះទឹកភ្លៀងមកពីលើមេឃ និងទ្រង់ធ្វើឱ្យ ដីរស់(មានជីជាតិ)ឡើងវិញដោយសារវាបន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)។ ពិតប្រាកដណាស់នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលចេះគិតពិចារណា។(អាយ៉ាត់ទី - 24)
25
អើររ៉ូម 30:25
وَمِنْ آيَاتِهِ أَنْ تَقُومَ السَّمَاءُ وَالْأَرْضُ بِأَمْرِهِ ۚ ثُمَّ إِذَا دَعَاكُمْ دَعْوَةً مِنَ الْأَرْضِ إِذَا أَنْتُمْ تَخْرُجُونَ ﴿٢٥﴾
ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺមេឃ និងផែនដី ក្រោកឈរឡើងតាមបទបញ្ជារបស់ទ្រង់។ ក្រោយមកនៅពេល ដែលទ្រង់បានហៅពួកអ្នកឱ្យចេញពីផែនដីតែមួយដង ពេលនោះ ពួកអ្នកក៏ចេញមក(ពីផ្នូរ)។(អាយ៉ាត់ទី - 25)
26
អើររ៉ូម 30:26
وَلَهُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَهُ قَانِتُونَ ﴿٢٦﴾
ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដីគឺ ជាកម្មសិទ្ធិរបស់ទ្រង់។ ទាំងអស់នោះគឺសុទ្ធតែគោរពឱនលំទោន ចំពោះទ្រង់តែមួយគត់។(អាយ៉ាត់ទី - 26)
27
អើររ៉ូម 30:27
وَهُوَ الَّذِي يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَهُوَ أَهْوَنُ عَلَيْهِ ۚ وَلَهُ الْمَثَلُ الْأَعْلَىٰ فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ ﴿٢٧﴾
ហើយទ្រង់ជាអ្នកចាប់ផ្ដើមបង្កើតមនុស្សលោក បន្ទាប់មក ទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ហើយវាងាយ ស្រួលបំផុតសម្រាប់ទ្រង់។ ហើយចំពោះទ្រង់គឺជាគំរូដ៏ឧត្ដុង្គឧត្ដម ទាំងនៅលើមេឃជាច្រើនជាន់ និងផែនដី។ ហើយទ្រង់ជាម្ចាស់មហា ខ្លាំងពូកែ មហាគតិបណ្ឌិត។(អាយ៉ាត់ទី - 27)
28
អើររ៉ូម 30:28
ضَرَبَ لَكُمْ مَثَلًا مِنْ أَنْفُسِكُمْ ۖ هَلْ لَكُمْ مِنْ مَا مَلَكَتْ أَيْمَانُكُمْ مِنْ شُرَكَاءَ فِي مَا رَزَقْنَاكُمْ فَأَنْتُمْ فِيهِ سَوَاءٌ تَخَافُونَهُمْ كَخِيفَتِكُمْ أَنْفُسَكُمْ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْقِلُونَ ﴿٢٨﴾
ទ្រង់បានលើកឧទាហរណ៍មួយសម្រាប់ពួកអ្នកចេញពីខ្លួន ពួកអ្នក។ តើពួកអ្នកយល់ព្រមឱ្យពួកខ្ញុំបម្រើរបស់ពួកអ្នកមានភាគ ហ៊ុនក្នុងអ្វី(ទ្រព្យសម្បត្ដិ)ដែលយើងបានប្រទានឱ្យពួកអ្នកដោយឱ្យ ពួកអ្នកមានភាពស្មើគ្នានៅក្នុងរឿងនេះ ខណៈដែលពួកអ្នកព្រួយ បារម្ភចំពោះពួកគេដូចជាការព្រួយបារម្ភចំពោះពួកដែលមានឋានៈ ដូចពួកអ្នកដែរឬទេ? ដូចេ្នះហើយយើងបកស្រាយនូវអាយ៉ាត់ៗ សម្រាប់ក្រុមដែលចេះពិចារណា។(អាយ៉ាត់ទី - 28)
29
អើររ៉ូម 30:29
بَلِ اتَّبَعَ الَّذِينَ ظَلَمُوا أَهْوَاءَهُمْ بِغَيْرِ عِلْمٍ ۖ فَمَنْ يَهْدِي مَنْ أَضَلَّ اللَّهُ ۖ وَمَا لَهُمْ مِنْ نَاصِرِينَ ﴿٢٩﴾
ផ្ទុយទៅវិញ ពួកដែលបំពានទេដែលបានធ្វើតាមទំនើងចិត្ដ របស់ពួកគេដោយគ្មានចំណេះដឹងនោះ។ តើអ្នកណាដែលអាចចង្អុលបង្ហាញដល់អ្នកដែលអល់ឡោះបានធ្វើឱ្យវងេ្វងនោះ? ហើយពួកគេគ្មានអ្នកជួយឡើយ។(អាយ៉ាត់ទី - 29)
30
អើររ៉ូម 30:30
فَأَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا ۚ فِطْرَتَ اللَّهِ الَّتِي فَطَرَ النَّاسَ عَلَيْهَا ۚ لَا تَبْدِيلَ لِخَلْقِ اللَّهِ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ﴿٣٠﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅចំពោះ សាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)។ វាជាសាសនារបស់ អល់ឡោះដែលទ្រង់បានបង្កើតមនុស្សលោកនៅក្នុងវា។ គ្មានការ ផ្លាស់ប្ដូរចំពោះការបង្កើតរបស់អល់ឡោះឡើយ។ នោះហើយជា សាសនាដ៏ត្រឹមត្រូវ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។(អាយ៉ាត់ទី - 30)
31
អើររ៉ូម 30:31
مُنِيبِينَ إِلَيْهِ وَاتَّقُوهُ وَأَقِيمُوا الصَّلَاةَ وَلَا تَكُونُوا مِنَ الْمُشْرِكِينَ ﴿٣١﴾
ចូរពួកអ្នកវិលត្រឡប់ដោយសារភាពទោសកំហុសចំពោះ ទ្រង់ និងកោតខ្លាចទ្រង់។ ហើយចូរពួកអ្នកប្រតិបត្ដិសឡាត ហើយ ពួកអ្នកកុំស្ថិតក្នុងចំណោមពួកមូស្ហរីគីនឱ្យសោះ។(អាយ៉ាត់ទី - 31)
32
អើររ៉ូម 30:32
مِنَ الَّذِينَ فَرَّقُوا دِينَهُمْ وَكَانُوا شِيَعًا ۖ كُلُّ حِزْبٍ بِمَا لَدَيْهِمْ فَرِحُونَ ﴿٣٢﴾
គឺជាពួកដែលបានធ្វើឱ្យសាសនារបស់ពួកគេបែកបាក់ដោយ ពួកគេក្លាយទៅជាក្រុមៗ។ ក្រុមនីមួយៗពួកគេសប្បាយរីករាយនឹង អ្វីដែលពួកគេមាន(ក្នុងសាសនា)។(អាយ៉ាត់ទី - 32)
33
អើររ៉ូម 30:33
وَإِذَا مَسَّ النَّاسَ ضُرٌّ دَعَوْا رَبَّهُمْ مُنِيبِينَ إِلَيْهِ ثُمَّ إِذَا أَذَاقَهُمْ مِنْهُ رَحْمَةً إِذَا فَرِيقٌ مِنْهُمْ بِرَبِّهِمْ يُشْرِكُونَ ﴿٣٣﴾
ហើយនៅពេលដែលគ្រោះថ្នាក់បានប៉ះទង្គិចចំពោះមនុស្ស លោក ពួកគេក៏បានបួងសួងសុំម្ចាស់របស់ពួកគេដោយចិត្ដបរិសុទ្ធ ចំពោះទ្រង់។ ក្រោយមកនៅពេលដែលទ្រង់បានឱ្យពួកគេស្គាល់នូវ ក្ដីមេត្ដាករុណាពីទ្រង់ ពេលនោះមួយក្រុមក្នុងចំណោមពួកគេបែរជា ធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។(អាយ៉ាត់ទី - 33)
34
អើររ៉ូម 30:34
لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا فَسَوْفَ تَعْلَمُونَ ﴿٣٤﴾
ដើម្បីពួកគេប្រឆាំងនឹងអ្វីដែលយើងបានប្រទានឱ្យពួកគេ។ ហើយចូរពួកអ្នកសប្បាយរីករាយសិនចុះ ពួកអ្នកគង់តែនឹងដឹង។(អាយ៉ាត់ទី - 34)
35
អើររ៉ូម 30:35
أَمْ أَنْزَلْنَا عَلَيْهِمْ سُلْطَانًا فَهُوَ يَتَكَلَّمُ بِمَا كَانُوا بِهِ يُشْرِكُونَ ﴿٣٥﴾
ឬយើងបានបញ្ចុះភស្ដុតាងឱ្យពួកគេ ដែលវានិយាយអំពី អ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនឹងទ្រង់នោះ។ (អាយ៉ាត់ទី - 35)
36
អើររ៉ូម 30:36
وَإِذَا أَذَقْنَا النَّاسَ رَحْمَةً فَرِحُوا بِهَا ۖ وَإِنْ تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ إِذَا هُمْ يَقْنَطُونَ ﴿٣٦﴾
ហើយនៅពេលដែលយើងបានឱ្យមនុស្សលោកស្គាល់នូវក្ដី មេត្ដាករុណា ពួកគេក៏សប្បាយរីករាយនឹងវា។ តែប្រសិនបើប្រការ អាក្រក់បានធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដ កន្លងមក ពេលនោះពួកគេអស់សង្ឃឹមយ៉ាងខ្លាំង។(អាយ៉ាត់ទី - 36)
37
អើររ៉ូម 30:37
أَوَلَمْ يَرَوْا أَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ ﴿٣٧﴾
តើពួកគេមិនដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះបើក ទូលាយ និងក្បិតក្បៀតនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មាន ចេតនានោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់ក្រុមដែលមានជំនឿ។ (អាយ៉ាត់ទី - 37)
38
អើររ៉ូម 30:38
فَآتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ ۚ ذَٰلِكَ خَيْرٌ لِلَّذِينَ يُرِيدُونَ وَجْهَ اللَّهِ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ ﴿٣٨﴾
ដូចេ្នះចូរអ្នកផ្ដល់ឱ្យញាតិសន្ដាននូវសិទ្ធិរបស់គេ(ការភ្ជាប់ សាច់សារលោហិត និងបរិច្ចាគទាន) និងអ្នកក្រីក្រ និងអ្នកធ្វើដំណើរ ដាច់ស្បៀង។ នោះគឺជាការប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលចង់ បានការយល់ព្រមពីអល់ឡោះ។ ហើយអ្នកទាំងនោះគឺពួកគេជាអ្នក ដែលជោគជ័យ។(អាយ៉ាត់ទី - 38)
39
អើររ៉ូម 30:39
وَمَا آتَيْتُمْ مِنْ رِبًا لِيَرْبُوَ فِي أَمْوَالِ النَّاسِ فَلَا يَرْبُو عِنْدَ اللَّهِ ۖ وَمَا آتَيْتُمْ مِنْ زَكَاةٍ تُرِيدُونَ وَجْهَ اللَّهِ فَأُولَٰئِكَ هُمُ الْمُضْعِفُونَ ﴿٣٩﴾
ហើយអ្វីដែលពួកអ្នកបានផ្ដល់ជាការប្រាក់ដើម្បីចង់ឱ្យវា កើនក្នុងទ្រព្យសម្បត្ដិអ្នកដទៃនោះ គឺវាមិនកើនចំពោះអល់ឡោះឡើយ។ តែអ្វីដែលពួកអ្នកបានបរិច្ចាគហ្សាកាត់ដើម្បីចង់បានការ យល់ព្រមពីអល់ឡោះ អ្នកទាំងនោះគឺជាអ្នកដែលទទួលបានការ ប្រទានដ៏ច្រើនលើសលប់។(អាយ៉ាត់ទី - 39)
40
អើររ៉ូម 30:40
اللَّهُ الَّذِي خَلَقَكُمْ ثُمَّ رَزَقَكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۖ هَلْ مِنْ شُرَكَائِكُمْ مَنْ يَفْعَلُ مِنْ ذَٰلِكُمْ مِنْ شَيْءٍ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ ﴿٤٠﴾
អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នក រួចទ្រង់បានផ្ដល់ លាភសក្ការៈឱ្យពួកអ្នក ក្រោយមកទ្រង់ក៏ធ្វើឱ្យពួកអ្នកស្លាប់បន្ទាប់ មកទៀតទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ។ តើក្នុងចំណោមព្រះនានា របស់ពួកអ្នក មានអ្នកណាដែលអាចធ្វើអ្វីបានដូច្នោះទេ? ទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។(អាយ៉ាត់ទី - 40)
41
អើររ៉ូម 30:41
ظَهَرَ الْفَسَادُ فِي الْبَرِّ وَالْبَحْرِ بِمَا كَسَبَتْ أَيْدِي النَّاسِ لِيُذِيقَهُمْ بَعْضَ الَّذِي عَمِلُوا لَعَلَّهُمْ يَرْجِعُونَ ﴿٤١﴾
គ្រោះមហន្ដរាយបានលេចឡើងនៅលើផែនដី និងផ្ទៃ សមុទ្រដោយសារស្នាដៃរបស់មនុស្សលោក ដើម្បីទ្រង់ធ្វើឱ្យពួកគេ ភ្លក្សរសជាតិនូវទង្វើខ្លះដែលពួកគេបានប្រព្រឹត្ដ។ សង្ឃឹមថាពួកគេ នឹងវិលត្រឡប់(កែខ្លួន)។(អាយ៉ាត់ទី - 41)
42
អើររ៉ូម 30:42
قُلْ سِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلُ ۚ كَانَ أَكْثَرُهُمْ مُشْرِكِينَ ﴿٤٢﴾
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅលើ ផែនដីនិងពិនិត្យមើលចុះ តើលទ្ធផលចុងក្រោយនៃពួកជំនាន់មុន (ក្រុមនួហ ក្រុមអាដ និងក្រុមសាមូដ)យ៉ាងដូចមេ្ដច? ពួកគេភាគ ច្រើនជាពួកមូស្ហរីគីន។(អាយ៉ាត់ទី - 42)
43
អើររ៉ូម 30:43
فَأَقِمْ وَجْهَكَ لِلدِّينِ الْقَيِّمِ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا مَرَدَّ لَهُ مِنَ اللَّهِ ۖ يَوْمَئِذٍ يَصَّدَّعُونَ ﴿٤٣﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅចំពោះ សាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)មុននឹងថ្ងៃ(បរលោក) មកដល់ពីអល់ឡោះដែលមិនអាចរារាំងវាបានឡើយ។ នៅថ្ងៃនោះ ពួកគេបែកខ្ញែកជាក្រុមៗ ។ (អាយ៉ាត់ទី - 43)
44
អើររ៉ូម 30:44
مَنْ كَفَرَ فَعَلَيْهِ كُفْرُهُ ۖ وَمَنْ عَمِلَ صَالِحًا فَلِأَنْفُسِهِمْ يَمْهَدُونَ ﴿٤٤﴾
អ្នកណាហើយបានប្រឆាំង(នឹងអល់ឡោះ) គឺការប្រឆាំង របស់គេនឹងធ្លាក់ទៅលើខ្លួនគេ។ ហើយអ្នកណាបានសាងអំពើល្អ ត្រឹមត្រូវ គឺពួកគេរៀបចំ(កន្លែងដ៏ល្អនៅក្នុងឋានសួគ៌)សម្រាប់ ខ្លួនពួកគេ។(អាយ៉ាត់ទី - 44)
45
អើររ៉ូម 30:45
لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْ فَضْلِهِ ۚ إِنَّهُ لَا يُحِبُّ الْكَافِرِينَ ﴿٤٥﴾
ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿ និង បានសាងអំពើល្អត្រឹមត្រូវនូវការប្រោសប្រទានរបស់ទ្រង់។ ពិត ប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកដែលប្រឆាំងឡើយ។(អាយ៉ាត់ទី - 45)
46
អើររ៉ូម 30:46
وَمِنْ آيَاتِهِ أَنْ يُرْسِلَ الرِّيَاحَ مُبَشِّرَاتٍ وَلِيُذِيقَكُمْ مِنْ رَحْمَتِهِ وَلِتَجْرِيَ الْفُلْكُ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ ﴿٤٦﴾
ហើយក្នុងចំណោមភសុ្ដតាងរបស់ទ្រង់ គឺទ្រង់បញ្ជូនខ្យល់ ដោយនាំដំណឹងល្អ(ទឹកភ្លៀង) និងដើម្បីឱ្យពួកអ្នកស្គាល់រសជាតិ នៃក្ដីមេត្ដាករុណារបស់ទ្រង់ និងដើម្បីឱ្យសំពៅធ្វើដំណើរតាមបទ បញ្ជារបស់ទ្រង់ ហើយនិងដើម្បីឱ្យពួកអ្នកស្វែងរកការប្រោសប្រទានរបស់ទ្រង់។ ហើយសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។(អាយ៉ាត់ទី - 46)
47
អើររ៉ូម 30:47
وَلَقَدْ أَرْسَلْنَا مِنْ قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُمْ بِالْبَيِّنَاتِ فَانْتَقَمْنَا مِنَ الَّذِينَ أَجْرَمُوا ۖ وَكَانَ حَقًّا عَلَيْنَا نَصْرُ الْمُؤْمِنِينَ ﴿٤٧﴾
ហើយជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសារ មុនអ្នក(មូហាំម៉ាត់)ទៅកាន់ក្រុមរបស់ពួកគេ ដោយពួកគេ(អ្នកនាំសារ)បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនដល់ពួកគេ (តែពួកគេបានបដិសេធ)។ ដូចេ្នះ យើងបានផ្ដន្ទាទោសចំពោះពួក ដែលបានប្រព្រឹត្ដអំពើអាក្រក់។ ហើយជាការពិតណាស់ ភារកិច្ច របស់យើងគឺជួយបណ្ដាអ្នកមានជំនឿ។ (អាយ៉ាត់ទី - 47)
48
អើររ៉ូម 30:48
اللَّهُ الَّذِي يُرْسِلُ الرِّيَاحَ فَتُثِيرُ سَحَابًا فَيَبْسُطُهُ فِي السَّمَاءِ كَيْفَ يَشَاءُ وَيَجْعَلُهُ كِسَفًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ ۖ فَإِذَا أَصَابَ بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ إِذَا هُمْ يَسْتَبْشِرُونَ ﴿٤٨﴾
អល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់ ហើយទ្រង់ពង្រាយវាពាសពេញផ្ទៃមេឃតាមអ្វីដែលទ្រង់ មានចេតនា ព្រមទាំងទ្រង់បានធ្វើឱ្យវាទៅជាដុំៗ ពេលនោះអ្នក នឹងឃើញភ្លៀងចេញពីចន្លោះរបស់វា។ ហើយនៅពេលណាដែល ទ្រង់បានស្រោចស្រពវាទៅលើអ្នកណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំទាំងឡាយរបស់ទ្រង់ ពេលនោះពួកគេសប្បាយរីករាយ យ៉ាងខ្លាំង។(អាយ៉ាត់ទី - 48)
49
អើររ៉ូម 30:49
وَإِنْ كَانُوا مِنْ قَبْلِ أَنْ يُنَزَّلَ عَلَيْهِمْ مِنْ قَبْلِهِ لَمُبْلِسِينَ ﴿٤٩﴾
ហើយពិតប្រាកដណាស់ ពួកគេកាលពីមុន មុនពេលគេបញ្ចុះ(ទឹកភ្លៀង)ឱ្យពួកគេគឺពួកគេមានការអស់សង្ឃឹមយ៉ាងខ្លាំង។(អាយ៉ាត់ទី - 49)
50
អើររ៉ូម 30:50
فَانْظُرْ إِلَىٰ آثَارِ رَحْمَتِ اللَّهِ كَيْفَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ ذَٰلِكَ لَمُحْيِي الْمَوْتَىٰ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ﴿٥٠﴾
ដូចេ្នះ ចូរអ្នកពិចារណាមើលទៅលើឥទ្ធិពលនៃក្ដីមេត្ដា ករុណារបស់អល់ឡោះ តើទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)បន្ទាប់ពីវា ស្លាប់(គ្មានជីជាតិ)យ៉ាងដូចមេ្ដច? ពិតប្រាកដណាស់ អ្នកដែលអាច ធ្វើដូចនោះ គឺជាអ្នកដែលធ្វើឱ្យមនុស្សរស់ឡើងវិញ។ ហើយទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។(អាយ៉ាត់ទី - 50)
51
អើររ៉ូម 30:51
وَلَئِنْ أَرْسَلْنَا رِيحًا فَرَأَوْهُ مُصْفَرًّا لَظَلُّوا مِنْ بَعْدِهِ يَكْفُرُونَ ﴿٥١﴾
ហើយប្រសិនបើយើងបានបញ្ជូនខ្យល់(ដើម្បីបំផ្លាញចំការ ពួកគេ) ហើយពួកគេបានឃើញចំការនោះក្លាយជាពណ៌លឿង (បន្ទាប់ពីមានពណ៌ខៀវស្រងាត់) ច្បាស់ជាពួកគេនៅតែប្រឆាំង បន្ទាប់ពីនោះដដែល។(អាយ៉ាត់ទី - 51)
52
អើររ៉ូម 30:52
فَإِنَّكَ لَا تُسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ ﴿٥٢﴾
ហើយពិតប្រាកដណាស់ អ្នកមិនអាចធ្វើឱ្យអ្នកស្លាប់ស្ដាប់ ឮឡើយ ហើយអ្នកក៏មិនអាចធ្វើឱ្យអ្នកថ្លង់ស្ដាប់ឮការស្រែកហៅ បានដែរ នៅពេលដែលពួកគេបែរខ្នងចេញហើយនោះ។(អាយ៉ាត់ទី - 52)
53
អើររ៉ូម 30:53
وَمَا أَنْتَ بِهَادِ الْعُمْيِ عَنْ ضَلَالَتِهِمْ ۖ إِنْ تُسْمِعُ إِلَّا مَنْ يُؤْمِنُ بِآيَاتِنَا فَهُمْ مُسْلِمُونَ ﴿٥٣﴾
ហើយអ្នកក៏មិនមែនជាអ្នកចង្អុលបង្ហាញដល់អ្នកដែល ងងឹតភ្នែកចំពោះភាពវងេ្វងរបស់ពួកគេបានដែរ។ អ្នកមិនអាចធ្វើ ឱ្យ(អ្នកណាម្នាក់)ស្ដាប់ឮឡើយ លើកលែងតែអ្នកដែលមានជំនឿ នឹងអាយ៉ាត់ៗរបស់យើងប៉ុណ្ណោះ។ ហើយពួកគេគឺជាពួកដែល ប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។(អាយ៉ាត់ទី - 53)
54
អើររ៉ូម 30:54
اللَّهُ الَّذِي خَلَقَكُمْ مِنْ ضَعْفٍ ثُمَّ جَعَلَ مِنْ بَعْدِ ضَعْفٍ قُوَّةً ثُمَّ جَعَلَ مِنْ بَعْدِ قُوَّةٍ ضَعْفًا وَشَيْبَةً ۚ يَخْلُقُ مَا يَشَاءُ ۖ وَهُوَ الْعَلِيمُ الْقَدِيرُ ﴿٥٤﴾
អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកពីភាពទន់ខ្សោយ ក្រោយមកទ្រង់បានធ្វើឱ្យមានភាពខ្លាំងក្លាបន្ទាប់ពីទន់ខ្សោយ ក្រោយមកទៀតទ្រង់បានធ្វើឱ្យទៅជាទន់ខ្សោយ និងចាស់ជរាវិញ បន្ទាប់ពីភាពខ្លាំងក្លា។ ទ្រង់បង្កើតអ្វីៗតាមតែទ្រង់មានចេតនា។ ហើយទ្រង់មហាដឹង មហាមានអានុភាព។ (អាយ៉ាត់ទី - 54)
55
អើររ៉ូម 30:55
وَيَوْمَ تَقُومُ السَّاعَةُ يُقْسِمُ الْمُجْرِمُونَ مَا لَبِثُوا غَيْرَ سَاعَةٍ ۚ كَذَٰلِكَ كَانُوا يُؤْفَكُونَ ﴿٥٥﴾
ហើយនៅពេលថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្ដ អំពើអាក្រក់ស្បថថាៈ ពួកគេមិនបានរស់នៅ(លើលោកិយ)ក្រៅពី មួយរយៈពេលខ្លីឡើយ។ ដូច្នោះដែរ ពួកគេធ្លាប់ត្រូវបានគេបោក បញ្ឆោត។(អាយ៉ាត់ទី - 55)
56
អើររ៉ូម 30:56
وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَالْإِيمَانَ لَقَدْ لَبِثْتُمْ فِي كِتَابِ اللَّهِ إِلَىٰ يَوْمِ الْبَعْثِ ۖ فَهَٰذَا يَوْمُ الْبَعْثِ وَلَٰكِنَّكُمْ كُنْتُمْ لَا تَعْلَمُونَ ﴿٥٦﴾
ហើយបណ្ដាអ្នកដែលត្រូវគេផ្ដល់ចំណេះដឹង និងមានជំនឿ បាននិយាយថាៈ ជាការពិតណាស់ ពួកអ្នកបានរស់នៅតាមការកំណត់ របស់អល់ឡោះរហូតដល់ថ្ងៃដែលគេធ្វើឱ្យមនុស្សលោករស់ឡើង វិញ(នៅថ្ងៃបរលោក)។ ដូចេ្នះនេះជាថ្ងៃដែលគេធ្វើឱ្យមនុស្សលោក រស់ឡើងវិញ ប៉ុន្ដែពួកអ្នកមិនធ្លាប់បានដឹងឡើយ។(អាយ៉ាត់ទី - 56)
57
អើររ៉ូម 30:57
فَيَوْمَئِذٍ لَا يَنْفَعُ الَّذِينَ ظَلَمُوا مَعْذِرَتُهُمْ وَلَا هُمْ يُسْتَعْتَبُونَ ﴿٥٧﴾
ហើយនៅថ្ងៃនោះ ពួកដែលបានបំពានការដោះសាររបស់ ពួកគេគឺគ្មានផលប្រយោជន៍អ្វីឡើយ ហើយពួកគេក៏មិនត្រូវគេ ទាមទារឱ្យត្រឡប់ទៅសារភាពទោសកំហុសវិញដែរ។(អាយ៉ាត់ទី - 57)
58
អើររ៉ូម 30:58
وَلَقَدْ ضَرَبْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ ۚ وَلَئِنْ جِئْتَهُمْ بِآيَةٍ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ أَنْتُمْ إِلَّا مُبْطِلُونَ ﴿٥٨﴾
ហើយជាការពិតណាស់ យើងបានលើកគ្រប់ឧទាហរណ៍ សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ។ តែប្រសិនបើអ្នក (មូហាំម៉ាត់)បាននាំភស្ដុតាងណាមួយដល់ពួកគេ ពួកដែលបាន ប្រឆាំងពិតជានិយាយថាៈ ពួកអ្នកមិនមែនជាអ្វីក្រៅពីពួកដែល បោកប្រាស់នោះឡើយ។(អាយ៉ាត់ទី - 58)
59
អើររ៉ូម 30:59
كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ قُلُوبِ الَّذِينَ لَا يَعْلَمُونَ ﴿٥٩﴾
ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតលើចិត្ដរបស់ពួកដែល មិនដឹងការពិត។(អាយ៉ាត់ទី - 59)
60
អើររ៉ូម 30:60
فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ وَلَا يَسْتَخِفَّنَّكَ الَّذِينَ لَا يُوقِنُونَ ﴿٦٠﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ ពិតប្រាកដណាស់ ការ សន្យារបស់អល់ឡោះគឺជាការពិត។ ហើយចូរកុំឱ្យពួកដែលមិន ជឿជាក់(លើអល់ឡោះ)ធ្វើឱ្យអ្នកទន់ខ្សោយឱ្យសោះ។(អាយ៉ាត់ទី - 60)
1 الم ﴿١﴾ ۝ 2غُلِبَتِ الرُّومُ ﴿٢﴾ ۝ 3فِي أَدْنَى الْأَرْضِ وَهُمْ مِنْ بَعْدِ غَلَبِهِمْ سَيَغْلِبُونَ ﴿٣﴾ ۝ 4فِي بِضْعِ سِنِينَ ۗ لِلَّهِ الْأَمْرُ مِنْ قَبْلُ وَمِنْ بَعْدُ ۚ وَيَوْمَئِذٍ يَفْرَحُ الْمُؤْمِنُونَ ﴿٤﴾ ۝ 5بِنَصْرِ اللَّهِ ۚ يَنْصُرُ مَنْ يَشَاءُ ۖ وَهُوَ الْعَزِيزُ الرَّحِيمُ ﴿٥﴾ ۝ 6وَعْدَ اللَّهِ ۖ لَا يُخْلِفُ اللَّهُ وَعْدَهُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ﴿٦﴾ ۝ 7يَعْلَمُونَ ظَاهِرًا مِنَ الْحَيَاةِ الدُّنْيَا وَهُمْ عَنِ الْآخِرَةِ هُمْ غَافِلُونَ ﴿٧﴾ ۝ 8أَوَلَمْ يَتَفَكَّرُوا فِي أَنْفُسِهِمْ ۗ مَا خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ وَأَجَلٍ مُسَمًّى ۗ وَإِنَّ كَثِيرًا مِنَ النَّاسِ بِلِقَاءِ رَبِّهِمْ لَكَافِرُونَ ﴿٨﴾ ۝ 9أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ كَانُوا أَشَدَّ مِنْهُمْ قُوَّةً وَأَثَارُوا الْأَرْضَ وَعَمَرُوهَا أَكْثَرَ مِمَّا عَمَرُوهَا وَجَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ ۖ فَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ ﴿٩﴾ ۝ 10ثُمَّ كَانَ عَاقِبَةَ الَّذِينَ أَسَاءُوا السُّوأَىٰ أَنْ كَذَّبُوا بِآيَاتِ اللَّهِ وَكَانُوا بِهَا يَسْتَهْزِئُونَ ﴿١٠﴾ ۝ 11اللَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ثُمَّ إِلَيْهِ تُرْجَعُونَ ﴿١١﴾ ۝ 12وَيَوْمَ تَقُومُ السَّاعَةُ يُبْلِسُ الْمُجْرِمُونَ ﴿١٢﴾ ۝ 13وَلَمْ يَكُنْ لَهُمْ مِنْ شُرَكَائِهِمْ شُفَعَاءُ وَكَانُوا بِشُرَكَائِهِمْ كَافِرِينَ ﴿١٣﴾ ۝ 14وَيَوْمَ تَقُومُ السَّاعَةُ يَوْمَئِذٍ يَتَفَرَّقُونَ ﴿١٤﴾ ۝ 15فَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَهُمْ فِي رَوْضَةٍ يُحْبَرُونَ ﴿١٥﴾ ۝ 16وَأَمَّا الَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا وَلِقَاءِ الْآخِرَةِ فَأُولَٰئِكَ فِي الْعَذَابِ مُحْضَرُونَ ﴿١٦﴾ ۝ 17فَسُبْحَانَ اللَّهِ حِينَ تُمْسُونَ وَحِينَ تُصْبِحُونَ ﴿١٧﴾ ۝ 18وَلَهُ الْحَمْدُ فِي السَّمَاوَاتِ وَالْأَرْضِ وَعَشِيًّا وَحِينَ تُظْهِرُونَ ﴿١٨﴾ ۝ 19يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَيُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ وَكَذَٰلِكَ تُخْرَجُونَ ﴿١٩﴾ ۝ 20وَمِنْ آيَاتِهِ أَنْ خَلَقَكُمْ مِنْ تُرَابٍ ثُمَّ إِذَا أَنْتُمْ بَشَرٌ تَنْتَشِرُونَ ﴿٢٠﴾ ۝ 21وَمِنْ آيَاتِهِ أَنْ خَلَقَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا لِتَسْكُنُوا إِلَيْهَا وَجَعَلَ بَيْنَكُمْ مَوَدَّةً وَرَحْمَةً ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ ﴿٢١﴾ ۝ 22وَمِنْ آيَاتِهِ خَلْقُ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافُ أَلْسِنَتِكُمْ وَأَلْوَانِكُمْ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِلْعَالِمِينَ ﴿٢٢﴾ ۝ 23وَمِنْ آيَاتِهِ مَنَامُكُمْ بِاللَّيْلِ وَالنَّهَارِ وَابْتِغَاؤُكُمْ مِنْ فَضْلِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَسْمَعُونَ ﴿٢٣﴾ ۝ 24وَمِنْ آيَاتِهِ يُرِيكُمُ الْبَرْقَ خَوْفًا وَطَمَعًا وَيُنَزِّلُ مِنَ السَّمَاءِ مَاءً فَيُحْيِي بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ ﴿٢٤﴾ ۝ 25وَمِنْ آيَاتِهِ أَنْ تَقُومَ السَّمَاءُ وَالْأَرْضُ بِأَمْرِهِ ۚ ثُمَّ إِذَا دَعَاكُمْ دَعْوَةً مِنَ الْأَرْضِ إِذَا أَنْتُمْ تَخْرُجُونَ ﴿٢٥﴾ ۝ 26وَلَهُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَهُ قَانِتُونَ ﴿٢٦﴾ ۝ 27وَهُوَ الَّذِي يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَهُوَ أَهْوَنُ عَلَيْهِ ۚ وَلَهُ الْمَثَلُ الْأَعْلَىٰ فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ ﴿٢٧﴾ ۝ 28ضَرَبَ لَكُمْ مَثَلًا مِنْ أَنْفُسِكُمْ ۖ هَلْ لَكُمْ مِنْ مَا مَلَكَتْ أَيْمَانُكُمْ مِنْ شُرَكَاءَ فِي مَا رَزَقْنَاكُمْ فَأَنْتُمْ فِيهِ سَوَاءٌ تَخَافُونَهُمْ كَخِيفَتِكُمْ أَنْفُسَكُمْ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْقِلُونَ ﴿٢٨﴾ ۝ 29بَلِ اتَّبَعَ الَّذِينَ ظَلَمُوا أَهْوَاءَهُمْ بِغَيْرِ عِلْمٍ ۖ فَمَنْ يَهْدِي مَنْ أَضَلَّ اللَّهُ ۖ وَمَا لَهُمْ مِنْ نَاصِرِينَ ﴿٢٩﴾ ۝ 30فَأَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا ۚ فِطْرَتَ اللَّهِ الَّتِي فَطَرَ النَّاسَ عَلَيْهَا ۚ لَا تَبْدِيلَ لِخَلْقِ اللَّهِ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ﴿٣٠﴾ ۝ 31مُنِيبِينَ إِلَيْهِ وَاتَّقُوهُ وَأَقِيمُوا الصَّلَاةَ وَلَا تَكُونُوا مِنَ الْمُشْرِكِينَ ﴿٣١﴾ ۝ 32مِنَ الَّذِينَ فَرَّقُوا دِينَهُمْ وَكَانُوا شِيَعًا ۖ كُلُّ حِزْبٍ بِمَا لَدَيْهِمْ فَرِحُونَ ﴿٣٢﴾ ۝ 33وَإِذَا مَسَّ النَّاسَ ضُرٌّ دَعَوْا رَبَّهُمْ مُنِيبِينَ إِلَيْهِ ثُمَّ إِذَا أَذَاقَهُمْ مِنْهُ رَحْمَةً إِذَا فَرِيقٌ مِنْهُمْ بِرَبِّهِمْ يُشْرِكُونَ ﴿٣٣﴾ ۝ 34لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا فَسَوْفَ تَعْلَمُونَ ﴿٣٤﴾ ۝ 35أَمْ أَنْزَلْنَا عَلَيْهِمْ سُلْطَانًا فَهُوَ يَتَكَلَّمُ بِمَا كَانُوا بِهِ يُشْرِكُونَ ﴿٣٥﴾ ۝ 36وَإِذَا أَذَقْنَا النَّاسَ رَحْمَةً فَرِحُوا بِهَا ۖ وَإِنْ تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ إِذَا هُمْ يَقْنَطُونَ ﴿٣٦﴾ ۝ 37أَوَلَمْ يَرَوْا أَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ ﴿٣٧﴾ ۝ 38فَآتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ ۚ ذَٰلِكَ خَيْرٌ لِلَّذِينَ يُرِيدُونَ وَجْهَ اللَّهِ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ ﴿٣٨﴾ ۝ 39وَمَا آتَيْتُمْ مِنْ رِبًا لِيَرْبُوَ فِي أَمْوَالِ النَّاسِ فَلَا يَرْبُو عِنْدَ اللَّهِ ۖ وَمَا آتَيْتُمْ مِنْ زَكَاةٍ تُرِيدُونَ وَجْهَ اللَّهِ فَأُولَٰئِكَ هُمُ الْمُضْعِفُونَ ﴿٣٩﴾ ۝ 40اللَّهُ الَّذِي خَلَقَكُمْ ثُمَّ رَزَقَكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۖ هَلْ مِنْ شُرَكَائِكُمْ مَنْ يَفْعَلُ مِنْ ذَٰلِكُمْ مِنْ شَيْءٍ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ ﴿٤٠﴾ ۝ 41ظَهَرَ الْفَسَادُ فِي الْبَرِّ وَالْبَحْرِ بِمَا كَسَبَتْ أَيْدِي النَّاسِ لِيُذِيقَهُمْ بَعْضَ الَّذِي عَمِلُوا لَعَلَّهُمْ يَرْجِعُونَ ﴿٤١﴾ ۝ 42قُلْ سِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلُ ۚ كَانَ أَكْثَرُهُمْ مُشْرِكِينَ ﴿٤٢﴾ ۝ 43فَأَقِمْ وَجْهَكَ لِلدِّينِ الْقَيِّمِ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا مَرَدَّ لَهُ مِنَ اللَّهِ ۖ يَوْمَئِذٍ يَصَّدَّعُونَ ﴿٤٣﴾ ۝ 44مَنْ كَفَرَ فَعَلَيْهِ كُفْرُهُ ۖ وَمَنْ عَمِلَ صَالِحًا فَلِأَنْفُسِهِمْ يَمْهَدُونَ ﴿٤٤﴾ ۝ 45لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْ فَضْلِهِ ۚ إِنَّهُ لَا يُحِبُّ الْكَافِرِينَ ﴿٤٥﴾ ۝ 46وَمِنْ آيَاتِهِ أَنْ يُرْسِلَ الرِّيَاحَ مُبَشِّرَاتٍ وَلِيُذِيقَكُمْ مِنْ رَحْمَتِهِ وَلِتَجْرِيَ الْفُلْكُ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ ﴿٤٦﴾ ۝ 47وَلَقَدْ أَرْسَلْنَا مِنْ قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُمْ بِالْبَيِّنَاتِ فَانْتَقَمْنَا مِنَ الَّذِينَ أَجْرَمُوا ۖ وَكَانَ حَقًّا عَلَيْنَا نَصْرُ الْمُؤْمِنِينَ ﴿٤٧﴾ ۝ 48اللَّهُ الَّذِي يُرْسِلُ الرِّيَاحَ فَتُثِيرُ سَحَابًا فَيَبْسُطُهُ فِي السَّمَاءِ كَيْفَ يَشَاءُ وَيَجْعَلُهُ كِسَفًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ ۖ فَإِذَا أَصَابَ بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ إِذَا هُمْ يَسْتَبْشِرُونَ ﴿٤٨﴾ ۝ 49وَإِنْ كَانُوا مِنْ قَبْلِ أَنْ يُنَزَّلَ عَلَيْهِمْ مِنْ قَبْلِهِ لَمُبْلِسِينَ ﴿٤٩﴾ ۝ 50فَانْظُرْ إِلَىٰ آثَارِ رَحْمَتِ اللَّهِ كَيْفَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ ذَٰلِكَ لَمُحْيِي الْمَوْتَىٰ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ﴿٥٠﴾ ۝ 51وَلَئِنْ أَرْسَلْنَا رِيحًا فَرَأَوْهُ مُصْفَرًّا لَظَلُّوا مِنْ بَعْدِهِ يَكْفُرُونَ ﴿٥١﴾ ۝ 52فَإِنَّكَ لَا تُسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ ﴿٥٢﴾ ۝ 53وَمَا أَنْتَ بِهَادِ الْعُمْيِ عَنْ ضَلَالَتِهِمْ ۖ إِنْ تُسْمِعُ إِلَّا مَنْ يُؤْمِنُ بِآيَاتِنَا فَهُمْ مُسْلِمُونَ ﴿٥٣﴾ ۝ 54اللَّهُ الَّذِي خَلَقَكُمْ مِنْ ضَعْفٍ ثُمَّ جَعَلَ مِنْ بَعْدِ ضَعْفٍ قُوَّةً ثُمَّ جَعَلَ مِنْ بَعْدِ قُوَّةٍ ضَعْفًا وَشَيْبَةً ۚ يَخْلُقُ مَا يَشَاءُ ۖ وَهُوَ الْعَلِيمُ الْقَدِيرُ ﴿٥٤﴾ ۝ 55وَيَوْمَ تَقُومُ السَّاعَةُ يُقْسِمُ الْمُجْرِمُونَ مَا لَبِثُوا غَيْرَ سَاعَةٍ ۚ كَذَٰلِكَ كَانُوا يُؤْفَكُونَ ﴿٥٥﴾ ۝ 56وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَالْإِيمَانَ لَقَدْ لَبِثْتُمْ فِي كِتَابِ اللَّهِ إِلَىٰ يَوْمِ الْبَعْثِ ۖ فَهَٰذَا يَوْمُ الْبَعْثِ وَلَٰكِنَّكُمْ كُنْتُمْ لَا تَعْلَمُونَ ﴿٥٦﴾ ۝ 57فَيَوْمَئِذٍ لَا يَنْفَعُ الَّذِينَ ظَلَمُوا مَعْذِرَتُهُمْ وَلَا هُمْ يُسْتَعْتَبُونَ ﴿٥٧﴾ ۝ 58وَلَقَدْ ضَرَبْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ ۚ وَلَئِنْ جِئْتَهُمْ بِآيَةٍ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ أَنْتُمْ إِلَّا مُبْطِلُونَ ﴿٥٨﴾ ۝ 59كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ قُلُوبِ الَّذِينَ لَا يَعْلَمُونَ ﴿٥٩﴾ ۝ 60فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ وَلَا يَسْتَخِفَّنَّكَ الَّذِينَ لَا يُوقِنُونَ ﴿٦٠﴾ ۝