ص
សទ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
សទ 38:1
ص ۚ وَالْقُرْآنِ ذِي الذِّكْرِ ﴿١﴾
សទ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលពោរពេញ ដោយការរំលឹក។(អាយ៉ាត់ទី - 1)
2
សទ 38:2
بَلِ الَّذِينَ كَفَرُوا فِي عِزَّةٍ وَشِقَاقٍ ﴿٢﴾
ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿស្ថិតក្នុងភាពក្រអឺតក្រទម និងប្រឆាំង។ (អាយ៉ាត់ទី - 2)
3
សទ 38:3
كَمْ أَهْلَكْنَا مِنْ قَبْلِهِمْ مِنْ قَرْنٍ فَنَادَوْا وَلَاتَ حِينَ مَنَاصٍ ﴿٣﴾
យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មកហើយ ហើយ ពួកគេបានស្រែកសុំការអភ័យទោស ខណៈដែលពេលនោះមិនមែន ជាពេលអាចគេចផុត(ពីទារុណកម្ម)បាននោះ។ (អាយ៉ាត់ទី - 3)
4
សទ 38:4
وَعَجِبُوا أَنْ جَاءَهُمْ مُنْذِرٌ مِنْهُمْ ۖ وَقَالَ الْكَافِرُونَ هَٰذَا سَاحِرٌ كَذَّابٌ ﴿٤﴾
ក្រោយមកពួកគេងឿងឆ្ងល់ចំពោះការមកដល់របស់អ្នក ដាស់តឿនព្រមាន(មូហាំម៉ាត់)ក្នុងចំណោមពួកគេបានមកដល់ ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថាៈ នេះគឺជាគ្រូមន្ដអាគម ដែលពូកែបោកប្រាស់បំផុត។ (អាយ៉ាត់ទី - 4)
5
សទ 38:5
أَجَعَلَ الْآلِهَةَ إِلَٰهًا وَاحِدًا ۖ إِنَّ هَٰذَا لَشَيْءٌ عُجَابٌ ﴿٥﴾
តើគេយកព្រះនានាធ្វើជាម្ចាស់តែមួយដើម្បីគោរពសក្ការៈ ឬ? ពិតប្រាកដណាស់ នេះគឺជាប្រការមួយដែលចម្លែកបំផុត។ (អាយ៉ាត់ទី - 5)
6
សទ 38:6
وَانْطَلَقَ الْمَلَأُ مِنْهُمْ أَنِ امْشُوا وَاصْبِرُوا عَلَىٰ آلِهَتِكُمْ ۖ إِنَّ هَٰذَا لَشَيْءٌ يُرَادُ ﴿٦﴾
ហើយពួកមេដឹកនាំក្នុងចំណោមពួកគេក៏បានដើរចេញ (ដោយនិយាយថា) ចូរពួកអ្នកបន្ដ និងអត់ធ្មត់ក្នុងការគោរព ព្រះនានារបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នេះគឺជាប្រការមួយ ដែលគេចង់បាន។ (អាយ៉ាត់ទី - 6)
7
សទ 38:7
مَا سَمِعْنَا بِهَٰذَا فِي الْمِلَّةِ الْآخِرَةِ إِنْ هَٰذَا إِلَّا اخْتِلَاقٌ ﴿٧﴾
យើងមិនធ្លាប់បានឮពីរឿងនេះឡើយនៅក្នុងសាសនាចុង ក្រោយ(សាសនារបស់ពួកមូស្ហរីគីន និងពួកណាស់រ៉នី)។ នេះគ្មាន អ្វីក្រៅពីការប្រឌិតថ្មីនោះឡើយ។(អាយ៉ាត់ទី - 7)
8
សទ 38:8
أَأُنْزِلَ عَلَيْهِ الذِّكْرُ مِنْ بَيْنِنَا ۚ بَلْ هُمْ فِي شَكٍّ مِنْ ذِكْرِي ۖ بَلْ لَمَّا يَذُوقُوا عَذَابِ ﴿٨﴾
តើគេបញ្ចុះគម្ពីរគួរអានឱ្យគេដោយរំលងពួកយើងឬ? ផ្ទុយ ទៅវិញ ពួកគេស្ថិតក្នុងភាពសង្ស័យពីគម្ពីរគួរអានរបស់យើង។ ផ្ទុយ ទៅវិញ ពួកគេមិនទាន់ភ្លក្សទារុណកម្មរបស់យើងឡើយ។ (អាយ៉ាត់ទី - 8)
9
សទ 38:9
أَمْ عِنْدَهُمْ خَزَائِنُ رَحْمَةِ رَبِّكَ الْعَزِيزِ الْوَهَّابِ ﴿٩﴾
ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នកដែល ទ្រង់មហាខ្លាំងពូកែ មហាសប្បុរស?(អាយ៉ាត់ទី - 9)
10
សទ 38:10
أَمْ لَهُمْ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ فَلْيَرْتَقُوا فِي الْأَسْبَابِ ﴿١٠﴾
ឬមួយពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និង ផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ? (ប្រសិនបើដូច្នោះមែន) ចូរឱ្យពួកគេរកវិធីឡើងទៅលើមេឃចុះ (ដើម្បីរារាំងម៉ាឡាអ៊ី-កាត់កុំឱ្យបញ្ចុះវ៉ាហ៊ី)។(អាយ៉ាត់ទី - 10)
11
សទ 38:11
جُنْدٌ مَا هُنَالِكَ مَهْزُومٌ مِنَ الْأَحْزَابِ ﴿١١﴾
ពួកគេជាកងទ័ពអំពីពួកអះហ្សាបដែលត្រូវទទួលបរា-ជ័យនៅទីនោះ។(អាយ៉ាត់ទី - 11)
12
សទ 38:12
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَفِرْعَوْنُ ذُو الْأَوْتَادِ ﴿١٢﴾
ក្រុមនួហ និងអាដ ហើយនិងហ្វៀរអោនដែលមាន អំណាចខ្លាំងក្លាបានបដិសេធមុនពួកគេ។(អាយ៉ាត់ទី - 12)
13
សទ 38:13
وَثَمُودُ وَقَوْمُ لُوطٍ وَأَصْحَابُ الْأَيْكَةِ ۚ أُولَٰئِكَ الْأَحْزَابُ ﴿١٣﴾
ហើយសាមូដ និងក្រុមរបស់លូត និងពួកអៃកះ(ក៏បាន បដិសេធដែរ)។ ពួកទាំងនោះ គឺជាក្រុមដែលប្រមូលគ្នាប្រឆាំងនឹង អ្នកនាំសារ។ (អាយ៉ាត់ទី - 13)
14
សទ 38:14
إِنْ كُلٌّ إِلَّا كَذَّبَ الرُّسُلَ فَحَقَّ عِقَابِ ﴿١٤﴾
ពួកគេទាំងអស់គឺសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នកនាំសារ ដូចេ្នះពួកគេក៏ទទួលរងទណ្ឌកម្មរបស់យើង។ (អាយ៉ាត់ទី - 14)
15
សទ 38:15
وَمَا يَنْظُرُ هَٰؤُلَاءِ إِلَّا صَيْحَةً وَاحِدَةً مَا لَهَا مِنْ فَوَاقٍ ﴿١٥﴾
ហើយពួកទាំងនោះមិនរង់ចាំអ្វីក្រៅពីសម្រែកយ៉ាងខ្លាំង មួយដង ដោយវាមិនអាចវិលត្រឡប់មកវិញម្ដងទៀតឡើយ។(អាយ៉ាត់ទី - 15)
16
សទ 38:16
وَقَالُوا رَبَّنَا عَجِّلْ لَنَا قِطَّنَا قَبْلَ يَوْمِ الْحِسَابِ ﴿١٦﴾
ហើយពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រញាប់ផ្ដល់ចំណែក(ទារុណកម្ម)របស់ពួកយើង មុនថ្ងៃជំនុំជំរះផងចុះ។(អាយ៉ាត់ទី - 16)
17
សទ 38:17
اصْبِرْ عَلَىٰ مَا يَقُولُونَ وَاذْكُرْ عَبْدَنَا دَاوُودَ ذَا الْأَيْدِ ۖ إِنَّهُ أَوَّابٌ ﴿١٧﴾
ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ទៅលើអ្វីដែលពួកគេនិយាយ ហើយអ្នកត្រូវរំលឹកខ្ញុំរបស់យើងដាវូដដែលមានអំណាចខ្លាំងក្លា។ ពិតប្រាកដណាស់ គេជាអ្នកដែលតែងតែសារភាពកំហុសជានិច្ច។ (អាយ៉ាត់ទី - 17)
18
សទ 38:18
إِنَّا سَخَّرْنَا الْجِبَالَ مَعَهُ يُسَبِّحْنَ بِالْعَشِيِّ وَالْإِشْرَاقِ ﴿١٨﴾
ពិតប្រាកដណាស់ យើងបានបញ្ជាឱ្យភំ្នទាំងឡាយលើក តម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេទាំងល្ងាចទាំងព្រឹក។ (អាយ៉ាត់ទី - 18)
19
សទ 38:19
وَالطَّيْرَ مَحْشُورَةً ۖ كُلٌّ لَهُ أَوَّابٌ ﴿١٩﴾
ហើយ(យើងក៏បានបញ្ជា)សត្វស្លាបទាំងអស់ឱ្យប្រមូលផ្ដុំ គ្នាលើកតម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេដែរ។ ពួកវា ទាំងអស់ស្ដាប់បង្គាប់គេ។(អាយ៉ាត់ទី - 19)
20
សទ 38:20
وَشَدَدْنَا مُلْكَهُ وَآتَيْنَاهُ الْحِكْمَةَ وَفَصْلَ الْخِطَابِ ﴿٢٠﴾
ហើយយើងបានពង្រឹងអំណាចរបស់គេ និងបានប្រទានឱ្យ គេនូវភាពឈ្លាសវៃ ហើយនិងការវិនិច្ឆ័យយ៉ាងច្បាស់លាស់ក្នុងការ ដោះស្រាយទំនាស់។ (អាយ៉ាត់ទី - 20)
21
សទ 38:21
وَهَلْ أَتَاكَ نَبَأُ الْخَصْمِ إِذْ تَسَوَّرُوا الْمِحْرَابَ ﴿٢١﴾
ហើយតើដំណឹងនៃការឈ្លោះប្រកែកគ្នានៅពេលដែលពួក គេបានផ្លោះរបងមាសរ៉ប(កន្លែងគោរពសក្ការៈរបស់ដាវូដ)បានមក ដល់អ្នកដែរឬទេ?(អាយ៉ាត់ទី - 21)
22
សទ 38:22
إِذْ دَخَلُوا عَلَىٰ دَاوُودَ فَفَزِعَ مِنْهُمْ ۖ قَالُوا لَا تَخَفْ ۖ خَصْمَانِ بَغَىٰ بَعْضُنَا عَلَىٰ بَعْضٍ فَاحْكُمْ بَيْنَنَا بِالْحَقِّ وَلَا تُشْطِطْ وَاهْدِنَا إِلَىٰ سَوَاءِ الصِّرَاطِ ﴿٢٢﴾
នៅពេលដែលពួកគេបានចូលទៅជួបដាវូដ ហើយគេមាន ការភ័យខ្លាចពួកគេ ពួកគេបាននិយាយថាៈ សូមអ្នកកុំខ្លាចអ្វី។ ពួក យើងទាំងពីរឈ្លោះប្រកែកគ្នា ដោយពួកយើងបានបំពានទៅលើគ្នា។ ដូចេ្នះ សូមអ្នកមេត្ដាកាត់សេចក្ដីរវាងពួកយើងដោយយុត្ដិធម៌ផង ហើយសូមអ្នកកុំលំអៀងឱ្យសោះ និងសូមអ្នកចង្អុលបង្ហាញពួកយើង ទៅកាន់មាគ៌ាដែលត្រឹមត្រូវផងចុះ។(អាយ៉ាត់ទី - 22)
23
សទ 38:23
إِنَّ هَٰذَا أَخِي لَهُ تِسْعٌ وَتِسْعُونَ نَعْجَةً وَلِيَ نَعْجَةٌ وَاحِدَةٌ فَقَالَ أَكْفِلْنِيهَا وَعَزَّنِي فِي الْخِطَابِ ﴿٢٣﴾
ពិតប្រាកដណាស់ នេះជាបងប្អូនរបស់ខ្ញុំ។ គេមានពពែញី ចំនួនកៅសិបប្រាំបួនក្បាល។ រីឯខ្ញុំមានតែពពែញីមួយក្បាលគត់។ ហើយគេបាននិយាយថាៈ ចូរអ្នកឱ្យវាមកខ្ញុំ។ ហើយគេក៏មានប្រៀប ជាងខ្ញុំក្នុងការនិយាយស្ដីផងដែរ។ (អាយ៉ាត់ទី - 23)
24
សទ 38:24
قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِ ۖ وَإِنَّ كَثِيرًا مِنَ الْخُلَطَاءِ لَيَبْغِي بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَقَلِيلٌ مَا هُمْ ۗ وَظَنَّ دَاوُودُ أَنَّمَا فَتَنَّاهُ فَاسْتَغْفَرَ رَبَّهُ وَخَرَّ رَاكِعًا وَأَنَابَ ۩ ﴿٢٤﴾
ដាវូដបានពោលថាៈ ជាការពិតណាស់ គេបានបំពានលើ អ្នកដោយគេបានសុំពពែញីពីអ្នកយកទៅបន្ថែមលើពពែរបស់គេ។ ហើយពិតប្រាកដណាស់ ភាគច្រើននៃពួកដែលចូលហ៊ុនគ្នាគឺបំពាន លើគ្នា លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវប៉ុណ្ណោះ តែពួកគេតិចតួចបំផុត។ ក្រោយមកដាវូដដឹង ច្បាស់ថា យើងគ្រាន់តែសាកល្បងគេប៉ុណ្ណោះ ពេលនោះគេក៏សុំ អភ័យទោសនិងក្រាបស៊ូជូត ហើយនិងសារភាពកំហុសចំពោះម្ចាស់ របស់គេ។ (អាយ៉ាត់ទី - 24)
25
សទ 38:25
فَغَفَرْنَا لَهُ ذَٰلِكَ ۖ وَإِنَّ لَهُ عِنْدَنَا لَزُلْفَىٰ وَحُسْنَ مَآبٍ ﴿٢٥﴾
ហើយយើងបានអភ័យទោសឱ្យគេចំពោះរឿងនោះ។ ហើយពិតប្រាកដណាស់ គេមានឋានៈជិតបំផុតចំពោះយើង និង មានកន្លែងវិលត្រឡប់ដ៏ល្អប្រសើរបំផុត។ (អាយ៉ាត់ទី - 25)
26
សទ 38:26
يَا دَاوُودُ إِنَّا جَعَلْنَاكَ خَلِيفَةً فِي الْأَرْضِ فَاحْكُمْ بَيْنَ النَّاسِ بِالْحَقِّ وَلَا تَتَّبِعِ الْهَوَىٰ فَيُضِلَّكَ عَنْ سَبِيلِ اللَّهِ ۚ إِنَّ الَّذِينَ يَضِلُّونَ عَنْ سَبِيلِ اللَّهِ لَهُمْ عَذَابٌ شَدِيدٌ بِمَا نَسُوا يَوْمَ الْحِسَابِ ﴿٢٦﴾
ឱដាវូដ! ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកជាអ្នក គ្រប់គ្រងនៅលើផែនដីនេះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងមនុស្ស លោកដោយយុត្ដិធម៌ ហើយកុំធ្វើតាមទំនើងចិត្ដឱ្យសោះ ជាហេតុ ធ្វើឱ្យអ្នកវងេ្វងពីមាគ៌ារបស់អល់ឡោះ។ ពិតប្រាកដណាស់ ពួក ដែលវងេ្វងពីមាគ៌ារបស់អល់ឡោះនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ ដោយសារតែអ្វីដែលពួកគេបានភេ្លចថ្ងៃជំនុំជំរះ។ (អាយ៉ាត់ទី - 26)
27
សទ 38:27
وَمَا خَلَقْنَا السَّمَاءَ وَالْأَرْضَ وَمَا بَيْنَهُمَا بَاطِلًا ۚ ذَٰلِكَ ظَنُّ الَّذِينَ كَفَرُوا ۚ فَوَيْلٌ لِلَّذِينَ كَفَرُوا مِنَ النَّارِ ﴿٢٧﴾
ហើយយើងមិនបានបង្កើតមេឃ និងផែនដី និងអ្វីដែល មាននៅចន្លោះវាទាំងពីរដោយឥតប្រយោជន៍នោះឡើយ។ នោះ ហើយគឺជាការស្មានរបស់ពួកដែលគ្មានជំនឿ។ ដូចេ្នះ ការវិនាសអន្ដរាយដោយភ្លើងនរកគឺសម្រាប់ពួកដែលគ្មានជំនឿ។ (អាយ៉ាត់ទី - 27)
28
សទ 38:28
أَمْ نَجْعَلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ كَالْمُفْسِدِينَ فِي الْأَرْضِ أَمْ نَجْعَلُ الْمُتَّقِينَ كَالْفُجَّارِ ﴿٢٨﴾
ឬឱ្យយើងចាត់ទុកបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវដូចជាពួកដែលបង្កវិនាសកម្មនៅលើផែនដីនេះឬ? ឬមួយឱ្យយើងចាត់ទុកបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ ដូចអ្នក ដែលប្រព្រឹត្ដបាបកម្មឬ?(អាយ៉ាត់ទី - 28)
29
សទ 38:29
كِتَابٌ أَنْزَلْنَاهُ إِلَيْكَ مُبَارَكٌ لِيَدَّبَّرُوا آيَاتِهِ وَلِيَتَذَكَّرَ أُولُو الْأَلْبَابِ ﴿٢٩﴾
នេះគឺជាគម្ពីរដ៏មានពរជ័យដែលយើងបានបញ្ចុះវាឱ្យអ្នក ដើម្បីឱ្យពួកគេត្រិះរិះពិចារណាចំពោះអាយ៉ាត់ៗរបស់វា ហើយក៏ ដើម្បីឱ្យបញ្ញាជនទាំងឡាយយកធ្វើជាមេរៀនផងដែរ។(អាយ៉ាត់ទី - 29)
30
សទ 38:30
وَوَهَبْنَا لِدَاوُودَ سُلَيْمَانَ ۚ نِعْمَ الْعَبْدُ ۖ إِنَّهُ أَوَّابٌ ﴿٣٠﴾
ហើយយើងបានប្រទានស៊ូឡៃម៉ានឱ្យដាវូដដែលជាខ្ញុំម្នាក់ ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេ(ស៊ូឡៃម៉ាន)គឺជាអ្នកដែលតែង តែសារភាពកំហុស(ចំពោះអល់ឡោះ)។(អាយ៉ាត់ទី - 30)
31
សទ 38:31
إِذْ عُرِضَ عَلَيْهِ بِالْعَشِيِّ الصَّافِنَاتُ الْجِيَادُ ﴿٣١﴾
(ចូរចងចាំ)នៅពេលដែលគេបានបង្ហាញឱ្យស៊ូឡៃម៉ាន ឃើញនៅពេលល្ងាចនូវសត្វសេះដែលឈរជើងបី និងលើកជើង មួយ ហើយរត់លឿន ។ (អាយ៉ាត់ទី - 31)
32
សទ 38:32
فَقَالَ إِنِّي أَحْبَبْتُ حُبَّ الْخَيْرِ عَنْ ذِكْرِ رَبِّي حَتَّىٰ تَوَارَتْ بِالْحِجَابِ ﴿٣٢﴾
ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំស្រឡាញ់ ចូលចិត្ដប្រការល្អ(សេះ)ដែលធ្វើឱ្យភេ្លចការរំលឹក(ថ្វាយបង្គំ)ទៅ ចំពោះម្ចាស់របស់ខ្ញុំរហូតដល់ថ្ងៃលិច។ (អាយ៉ាត់ទី - 32)
33
សទ 38:33
رُدُّوهَا عَلَيَّ ۖ فَطَفِقَ مَسْحًا بِالسُّوقِ وَالْأَعْنَاقِ ﴿٣٣﴾
ចូរពួកអ្នកយកវាត្រឡប់មកឱ្យយើង។ ពេលនោះគេក៏ បានកាត់ជើងនិងកសេះនោះ។ (អាយ៉ាត់ទី - 33)
34
សទ 38:34
وَلَقَدْ فَتَنَّا سُلَيْمَانَ وَأَلْقَيْنَا عَلَىٰ كُرْسِيِّهِ جَسَدًا ثُمَّ أَنَابَ ﴿٣٤﴾
ហើយជាការពិតណាស់ យើងបានសាកល្បងស៊ូឡៃម៉ាន ហើយយើងបានដាក់រូបមួយ(ស្ហៃតន)ទៅលើកៅអីរបស់គេ។ បន្ទាប់មកគេក៏បានសារភាពទោសកំហុស។(អាយ៉ាត់ទី - 34)
35
សទ 38:35
قَالَ رَبِّ اغْفِرْ لِي وَهَبْ لِي مُلْكًا لَا يَنْبَغِي لِأَحَدٍ مِنْ بَعْدِي ۖ إِنَّكَ أَنْتَ الْوَهَّابُ ﴿٣٥﴾
គេបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាអភ័យ ទោសដល់ខ្ញុំ និងផ្ដល់អំណាចដល់ខ្ញុំ ដែលមិនសក្ដិសមសម្រាប់អ្នក ណាម្នាក់(មានសិទ្ធិគ្រប់គ្រង)បន្ទាប់ពីខ្ញុំឡើយ។ ពិតប្រាកដណាស់ អ្នកគឺជាម្ចាស់ដ៏មហាសប្បុរស។(អាយ៉ាត់ទី - 35)
36
សទ 38:36
فَسَخَّرْنَا لَهُ الرِّيحَ تَجْرِي بِأَمْرِهِ رُخَاءً حَيْثُ أَصَابَ ﴿٣٦﴾
ដូចេ្នះ យើងបានធ្វើឱ្យខ្យល់ស្ថិតក្រោមអំណាចរបស់គេ ដោយវាបក់បោកយ៉ាងល្អតាមការបញ្ជារបស់គេទៅទីណាដែលគេ ចង់។(អាយ៉ាត់ទី - 36)
37
សទ 38:37
وَالشَّيَاطِينَ كُلَّ بَنَّاءٍ وَغَوَّاصٍ ﴿٣٧﴾
ហើយពួកស្ហៃតន(ក៏យើងបានធ្វើឱ្យស្ថិតនៅក្រោមបញ្ជារបស់គេដែរ)ពួកវាទាំងអស់ អ្នកខ្លះជាអ្នកសាងសង់ និងជាអ្នក ជ្រមុជទឹក។(អាយ៉ាត់ទី - 37)
38
សទ 38:38
وَآخَرِينَ مُقَرَّنِينَ فِي الْأَصْفَادِ ﴿٣٨﴾
និងអ្នកដទៃទៀតត្រូវគេចងច្រវាក់។ (អាយ៉ាត់ទី - 38)
39
សទ 38:39
هَٰذَا عَطَاؤُنَا فَامْنُنْ أَوْ أَمْسِكْ بِغَيْرِ حِسَابٍ ﴿٣٩﴾
នេះហើយគឺជាការប្រទានរបស់យើង។ ដូចេ្នះចូរអ្នកផ្ដល់ (វាឱ្យអ្នកដទៃ) ឬអ្នកទុកវាដោយគ្មានទោសពៃរ៍អ្វីឡើយ(ចំពោះ អ្នក)។ (អាយ៉ាត់ទី - 39)
40
សទ 38:40
وَإِنَّ لَهُ عِنْدَنَا لَزُلْفَىٰ وَحُسْنَ مَآبٍ ﴿٤٠﴾
ហើយពិតប្រាកដណាស់ គេមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត។(អាយ៉ាត់ទី - 40)
41
សទ 38:41
وَاذْكُرْ عَبْدَنَا أَيُّوبَ إِذْ نَادَىٰ رَبَّهُ أَنِّي مَسَّنِيَ الشَّيْطَانُ بِنُصْبٍ وَعَذَابٍ ﴿٤١﴾
ហើយចូរអ្នក(មូហាំម៉ាត់)ចងចាំនូវរឿងនៃខ្ញុំរបស់យើង អៃយ៉ូប នៅពេលដែលគេបានបួងសួងសុំទៅចំពោះម្ចាស់របស់គេ ថាៈ ពិតប្រាកដណាស់ ស្ហៃតនជាមូលហេតុធ្វើឱ្យខ្ញុំមានការឈឺចាប់ និងទារុណកម្ម។ (អាយ៉ាត់ទី - 41)
42
សទ 38:42
ارْكُضْ بِرِجْلِكَ ۖ هَٰذَا مُغْتَسَلٌ بَارِدٌ وَشَرَابٌ ﴿٤٢﴾
ចូរអ្នក(អៃយ៉ូប)ទន្ទ្រាំជើងរបស់អ្នក(ពេលនោះមានទឹក ផុសចេញពីដី)។ នេះគឺជាទឹកត្រជាក់សម្រាប់ងូតនិងផឹក។(អាយ៉ាត់ទី - 42)
43
សទ 38:43
وَوَهَبْنَا لَهُ أَهْلَهُ وَمِثْلَهُمْ مَعَهُمْ رَحْمَةً مِنَّا وَذِكْرَىٰ لِأُولِي الْأَلْبَابِ ﴿٤٣﴾
ហើយយើងបានផ្ដល់ឱ្យគេបានជួបជុំគ្រួសាររបស់គេវិញ ហើយនិងផ្ដល់ឱ្យពួកគេដូចអ្វីដែលពួកគេមានពីមុនមកជាក្ដីមេត្ដា ករុណាពីយើង និងជាការរំលឹកដល់បញ្ញាជនទាំងឡាយ។(អាយ៉ាត់ទី - 43)
44
សទ 38:44
وَخُذْ بِيَدِكَ ضِغْثًا فَاضْرِبْ بِهِ وَلَا تَحْنَثْ ۗ إِنَّا وَجَدْنَاهُ صَابِرًا ۚ نِعْمَ الْعَبْدُ ۖ إِنَّهُ أَوَّابٌ ﴿٤٤﴾
ហើយចូរអ្នកយកស្មៅមួយកណ្ដ្ដាប់ដៃរបស់អ្នក រួចចូរអ្នក វាយ(ប្រពន្ធអ្នក)នឹងវាចុះ ហើយចូរអ្នកកុំធ្វើខុសនឹងសម្បថ។ ពិត ប្រាកដណាស់ យើងបានប្រទះឃើញគេជាអ្នកអត់ធ្មត់។ គេជាខ្ញុំម្នាក់ ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលតែងតែសារភាព កំហុស(ចំពោះអល់ឡោះ)។(អាយ៉ាត់ទី - 44)
45
សទ 38:45
وَاذْكُرْ عِبَادَنَا إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ أُولِي الْأَيْدِي وَالْأَبْصَارِ ﴿٤٥﴾
ហើយចូរអ្នក(មូហាំម៉ាត់)ចងចាំពីបណ្ដាខ្ញុំរបស់យើង អ៊ីព្រហ៊ីម និងអ៊ីសហាក ហើយនិងយ៉ាក់កូបដែលជាអ្នកខ្លាំងពូកែ និងមានប្រាជ្ញាឈ្លាសវៃ។(អាយ៉ាត់ទី - 45)
46
សទ 38:46
إِنَّا أَخْلَصْنَاهُمْ بِخَالِصَةٍ ذِكْرَى الدَّارِ ﴿٤٦﴾
ពិតប្រាកដណាស់ យើងបានជ្រើសរើសពួកគេដោយឱ្យពួក គេរំលឹកចំពោះថ្ងៃបរលោកនិងមានជំនឿនឹងវា។ (អាយ៉ាត់ទី - 46)
47
សទ 38:47
وَإِنَّهُمْ عِنْدَنَا لَمِنَ الْمُصْطَفَيْنَ الْأَخْيَارِ ﴿٤٧﴾
ហើយពិតប្រាកដណាស់ ពួកគេគឺស្ថិតក្នុងចំណោមអ្នកដែល ត្រូវគេជ្រើសរើសដ៏ល្អប្រសើរបំផុតចំពោះយើង។ (អាយ៉ាត់ទី - 47)
48
សទ 38:48
وَاذْكُرْ إِسْمَاعِيلَ وَالْيَسَعَ وَذَا الْكِفْلِ ۖ وَكُلٌّ مِنَ الْأَخْيَارِ ﴿٤٨﴾
ចូរអ្នកចងចាំនូវរឿងអ៊ីស្មាអ៊ីល និងអ៊ីលយ៉ាសាក់ និង ហ៊្សុលគិហ្វលី។ ហើយអ្នកទាំងអស់នោះគឺស្ថិតក្នុងចំណោមអ្នក ដែលល្អប្រសើរបំផុត។(អាយ៉ាត់ទី - 48)
49
សទ 38:49
هَٰذَا ذِكْرٌ ۚ وَإِنَّ لِلْمُتَّقِينَ لَحُسْنَ مَآبٍ ﴿٤٩﴾
នេះហើយគឺជាការរំលឹក(គម្ពីរគួរអាន)។ ហើយពិត ប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច គឺមានកន្លែងវិល ត្រឡប់ដ៏ល្អប្រសើរ។(អាយ៉ាត់ទី - 49)
50
សទ 38:50
جَنَّاتِ عَدْنٍ مُفَتَّحَةً لَهُمُ الْأَبْوَابُ ﴿٥٠﴾
-(វានោះគឺ)ឋានសួគ៌អាត់និន ដែលទ្វារទាំងឡាយត្រូវគេ បើកសម្រាប់ទទួលពួកគេ។(អាយ៉ាត់ទី - 50)
51
សទ 38:51
مُتَّكِئِينَ فِيهَا يَدْعُونَ فِيهَا بِفَاكِهَةٍ كَثِيرَةٍ وَشَرَابٍ ﴿٥١﴾
ពួកគេអង្គុយទមេ្រតខ្លួននៅក្នុងនោះ ដោយពួកគេអាចសុំ ផ្លែឈើ និងភេសជ្ជៈគ្រប់ប្រភេទតាមតម្រូវការនៅក្នុងនោះ។ (អាយ៉ាត់ទី - 51)
52
សទ 38:52
وَعِنْدَهُمْ قَاصِرَاتُ الطَّرْفِ أَتْرَابٌ ﴿٥٢﴾
ហើយនៅក្បែរពួកគេមានស្រីទេពអប្សរ(មិនសម្លឹងបុរស ដទៃក្រៅពីស្វាមីរបស់គេ)ដែលមានអាយុស្មើៗគ្នា។(អាយ៉ាត់ទី - 52)
53
សទ 38:53
هَٰذَا مَا تُوعَدُونَ لِيَوْمِ الْحِسَابِ ﴿٥٣﴾
នេះហើយគឺជាអ្វីដែលពួកអ្នកត្រូវគេសន្យានៅថ្ងៃជំនុំ ជំរះ។(អាយ៉ាត់ទី - 53)
54
សទ 38:54
إِنَّ هَٰذَا لَرِزْقُنَا مَا لَهُ مِنْ نَفَادٍ ﴿٥٤﴾
ពិតប្រាកដណាស់ នេះគឺជាលាភសក្ការៈរបស់យើងដែលវា មិនចេះអស់ឡើយ។ (អាយ៉ាត់ទី - 54)
55
សទ 38:55
هَٰذَا ۚ وَإِنَّ لِلطَّاغِينَ لَشَرَّ مَآبٍ ﴿٥٥﴾
នេះហើយ(គឺជាការតបស្នងចំពោះអ្នកដែលកោតខ្លាច អល់ឡោះ)។ ហើយពិតប្រាកដណាស់ កន្លែងវិលត្រឡប់ដ៏អាក្រក់ គឺសម្រាប់ពួកដែលបំពាន។(អាយ៉ាត់ទី - 55)
56
សទ 38:56
جَهَنَّمَ يَصْلَوْنَهَا فَبِئْسَ الْمِهَادُ ﴿٥٦﴾
គឺនរកជើហាន់ណាំដែលពួកគេនឹងចូលទៅក្នុងវា។ ហើយ វាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។ (អាយ៉ាត់ទី - 56)
57
សទ 38:57
هَٰذَا فَلْيَذُوقُوهُ حَمِيمٌ وَغَسَّاقٌ ﴿٥٧﴾
នេះគឺជាទឹកក្ដៅបំផុត និងខ្ទុះដែលស្រក់ចេញពីខ្លួនប្រាណ របស់ពួកនរក។ ដូចេ្នះ ចូរឱ្យពួកគេភ្លក្សវាចុះ។ (អាយ៉ាត់ទី - 57)
58
សទ 38:58
وَآخَرُ مِنْ شَكْلِهِ أَزْوَاجٌ ﴿٥٨﴾
និងមានទារុណកម្មផេ្សងៗទៀតស្រដៀងនឹងវាគ្រប់បែប យ៉ាង។(អាយ៉ាត់ទី - 58)
59
សទ 38:59
هَٰذَا فَوْجٌ مُقْتَحِمٌ مَعَكُمْ ۖ لَا مَرْحَبًا بِهِمْ ۚ إِنَّهُمْ صَالُو النَّارِ ﴿٥٩﴾
-(មានគេនិយាយទៅកាន់មេដឹកនាំរបស់ពួកដែលគ្មានជំនឿ ថា) នេះគឺជាក្រុម(ដែលបានតាមពួកអ្នក)ដែលប្រជ្រៀតគ្នាចូល នរកជាមួយនឹងពួកអ្នក។ (ពួកមេដឹកនាំបានតបថា) គ្មានការស្វា-គមន៍ចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេបានចូលនរក ទាំងអស់គ្នា។(អាយ៉ាត់ទី - 59)
60
សទ 38:60
قَالُوا بَلْ أَنْتُمْ لَا مَرْحَبًا بِكُمْ ۖ أَنْتُمْ قَدَّمْتُمُوهُ لَنَا ۖ فَبِئْسَ الْقَرَارُ ﴿٦٠﴾
ពួកគេ(ពួកតាមមេដឹកនាំ)បានតបថាៈ ផ្ទុយទៅវិញពួក អ្នក(ក៏ដូច្នោះដែរ)គ្មានការស្វាគមន៍ចំពោះពួកអ្នកឡើយ ពីព្រោះ ពួកអ្នកបានធ្វើឱ្យពួកយើងធ្លាក់ទៅក្នុងនរក។ ដូចេ្នះ(នរក)ជា កន្លែងអចិន្ដ្រៃយ៍ដ៏អាក្រក់(សម្រាប់ពួកគេ)។ (អាយ៉ាត់ទី - 60)
61
សទ 38:61
قَالُوا رَبَّنَا مَنْ قَدَّمَ لَنَا هَٰذَا فَزِدْهُ عَذَابًا ضِعْفًا فِي النَّارِ ﴿٦١﴾
ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! អ្នកណា ដែលបានធ្វើឱ្យពួកយើងធ្លាក់ក្នុងនរកនោះ សូមទ្រង់បន្ថែមទារុណ-កម្មទៅលើគេនៅក្នុងនរកទេ្វដងផងចុះ។(អាយ៉ាត់ទី - 61)
62
សទ 38:62
وَقَالُوا مَا لَنَا لَا نَرَىٰ رِجَالًا كُنَّا نَعُدُّهُمْ مِنَ الْأَشْرَارِ ﴿٦٢﴾
ហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាពួក យើងមិនឃើញពួកបុរសៗដែលកាលពីមុនពួកយើងធ្លាប់បានចាត់ ទុកពួកគេក្នុងចំណោមពួកដែលអាក្រក់ជាងគេនោះ? (អាយ៉ាត់ទី - 62)
63
សទ 38:63
أَتَّخَذْنَاهُمْ سِخْرِيًّا أَمْ زَاغَتْ عَنْهُمُ الْأَبْصَارُ ﴿٦٣﴾
តើពួកយើងបានសើចចំអកឱ្យពួកគេដោយច្រឡំឬក៏ភ្នែក (របស់ពួកយើង)មើលមិនឃើញពួកគេ(នៅក្នុងឋាននរក)? (អាយ៉ាត់ទី - 63)
64
សទ 38:64
إِنَّ ذَٰلِكَ لَحَقٌّ تَخَاصُمُ أَهْلِ النَّارِ ﴿٦٤﴾
ពិតប្រាកដណាស់ រឿងនោះគឺជារឿងពិតដែលពួកនរក ឈ្លោះប្រកែកគ្នា។(អាយ៉ាត់ទី - 64)
65
សទ 38:65
قُلْ إِنَّمَا أَنَا مُنْذِرٌ ۖ وَمَا مِنْ إِلَٰهٍ إِلَّا اللَّهُ الْوَاحِدُ الْقَهَّارُ ﴿٦٥﴾
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតខ្ញុំគ្រាន់តែជាអ្នក ដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយគ្មានម្ចាស់ណាផេ្សងដែលត្រូវ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះដែលជាម្ចាស់តែមួយ គត់ដ៏មហាខ្លាំងក្លានោះឡើយ។(អាយ៉ាត់ទី - 65)
66
សទ 38:66
رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الْعَزِيزُ الْغَفَّارُ ﴿٦٦﴾
ទ្រង់ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយ និងអ្វីដែលនៅចន្លោះវាទាំងពីរ។ ទ្រង់មហាខ្លាំងពូកែ មហាអភ័យ ទោស។(អាយ៉ាត់ទី - 66)
67
សទ 38:67
قُلْ هُوَ نَبَأٌ عَظِيمٌ ﴿٦٧﴾
ចូរអ្នក(មូហាំម៉ាត់)ពោលទៀតថាៈ វា(គម្ពីរគួរអាន) គឺជាដំណឹង(ដែលមានប្រយោជន៍)ដ៏ធំធេង(អាយ៉ាត់ទី - 67)
68
សទ 38:68
أَنْتُمْ عَنْهُ مُعْرِضُونَ ﴿٦٨﴾
ដែលពួកអ្នកងាកចេញពីវា។(អាយ៉ាត់ទី - 68)
69
សទ 38:69
مَا كَانَ لِيَ مِنْ عِلْمٍ بِالْمَلَإِ الْأَعْلَىٰ إِذْ يَخْتَصِمُونَ ﴿٦٩﴾
ខ្ញុំមិនបានដឹងអំពីរឿងម៉ាឡាអ៊ីកាត់ដែលនៅលើមេឃ ខណៈដែលពួកគេប្រកែកគ្នា(ពីរឿងបង្កើតអាដាំ)ឡើយ។ (អាយ៉ាត់ទី - 69)
70
សទ 38:70
إِنْ يُوحَىٰ إِلَيَّ إِلَّا أَنَّمَا أَنَا نَذِيرٌ مُبِينٌ ﴿٧٠﴾
គេមិនផ្ដល់វ៉ាហ៊ីឱ្យខ្ញុំ ក្រៅពីឱ្យខ្ញុំធ្វើជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់នោះឡើយ។ (អាយ៉ាត់ទី - 70)
71
សទ 38:71
إِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي خَالِقٌ بَشَرًا مِنْ طِينٍ ﴿٧١﴾
(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថា ពិតប្រាកដណាស់ យើងជាអ្នកបង្កើត មនុស្សអំពីដីស្អិត។ (អាយ៉ាត់ទី - 71)
72
សទ 38:72
فَإِذَا سَوَّيْتُهُ وَنَفَخْتُ فِيهِ مِنْ رُوحِي فَقَعُوا لَهُ سَاجِدِينَ ﴿٧٢﴾
ហើយនៅពេលដែលយើងបានធ្វើឱ្យគេ(អាដាំ)មានរូប រាងពេញលេញ និងបានផ្លុំបញ្ចូលទៅក្នុងខ្លួនគេនូវវិញ្ញាណរបស់ យើងហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ស៊ូជូតចំពោះគេចុះ។(អាយ៉ាត់ទី - 72)
73
សទ 38:73
فَسَجَدَ الْمَلَائِكَةُ كُلُّهُمْ أَجْمَعُونَ ﴿٧٣﴾
ដូចេ្នះម៉ាឡាអ៊ីកាត់ក៏បានស៊ូជូតទាំងអស់គ្នា។(អាយ៉ាត់ទី - 73)
74
សទ 38:74
إِلَّا إِبْلِيسَ اسْتَكْبَرَ وَكَانَ مِنَ الْكَافِرِينَ ﴿٧٤﴾
លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដែលបានក្រអឺតក្រទម។ ហើយវាបានស្ថិតក្នុងចំណោមពួកដែលប្រឆាំង។ (អាយ៉ាត់ទី - 74)
75
សទ 38:75
قَالَ يَا إِبْلِيسُ مَا مَنَعَكَ أَنْ تَسْجُدَ لِمَا خَلَقْتُ بِيَدَيَّ ۖ أَسْتَكْبَرْتَ أَمْ كُنْتَ مِنَ الْعَالِينَ ﴿٧٥﴾
អល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីព្លីស! តើអ្វីដែលរារាំង អ្នកមិនឱ្យស៊ូជូតចំពោះអ្វីដែលយើងបានបង្កើតដោយដៃទាំងពីរ របស់យើង? តើឯងក្រអឺតក្រទម ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែល មានអំនួតកេ្អងក្អាង។ (អាយ៉ាត់ទី - 75)
76
សទ 38:76
قَالَ أَنَا خَيْرٌ مِنْهُ ۖ خَلَقْتَنِي مِنْ نَارٍ وَخَلَقْتَهُ مِنْ طِينٍ ﴿٧٦﴾
វាបានតបវិញថាៈ ខ្ញុំល្អជាងគេ(អាដាំ) ព្រោះទ្រង់បាន បង្កើតខ្ញុំអំពីភ្លើង ហើយទ្រង់បានបង្កើតគេអំពីដីស្អិត។ (អាយ៉ាត់ទី - 76)
77
សទ 38:77
قَالَ فَاخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ ﴿٧٧﴾
ហើយអល់ឡោះបានមានបន្ទូលថាៈ ដូចេ្នះ ចូរឯងចាក ចេញពីវា(ឋានសួគ៌)ចុះ ហើយពិតប្រាកដណាស់ ឯងគឺជាអ្នកដែល ត្រូវគេដាក់បណ្ដាសា។(អាយ៉ាត់ទី - 77)
78
សទ 38:78
وَإِنَّ عَلَيْكَ لَعْنَتِي إِلَىٰ يَوْمِ الدِّينِ ﴿٧٨﴾
ហើយពិតប្រាកដណាស់ ឯងត្រូវបណ្ដាសារបស់យើងរហូត ដល់ថ្ងៃបរលោក។(អាយ៉ាត់ទី - 78)
79
សទ 38:79
قَالَ رَبِّ فَأَنْظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ ﴿٧٩﴾
វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! សូមពន្យារពេលឱ្យខ្ញុំ រស់រហូតដល់ថ្ងៃដែលពួកគេ(មនុស្សលោក)ត្រូវគេធ្វើឱ្យរស់ឡើង វិញផង។(អាយ៉ាត់ទី - 79)
80
សទ 38:80
قَالَ فَإِنَّكَ مِنَ الْمُنْظَرِينَ ﴿٨٠﴾
ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ពិតប្រាកដណាស់ អ្នកនឹង ស្ថិតក្នុងចំណោមពួកដែលត្រូវគេពន្យារពេល(អាយ៉ាត់ទី - 80)
81
សទ 38:81
إِلَىٰ يَوْمِ الْوَقْتِ الْمَعْلُومِ ﴿٨١﴾
រហូតដល់ថ្ងៃមួយនៃពេលវេលាដែលត្រូវបានគេកំណត់។(អាយ៉ាត់ទី - 81)
82
សទ 38:82
قَالَ فَبِعِزَّتِكَ لَأُغْوِيَنَّهُمْ أَجْمَعِينَ ﴿٨٢﴾
វាបាននិយាយថាៈ ដោយភាពខ្ពង់ខ្ពស់របស់ទ្រង់ ខ្ញុំពិតជា នឹងធ្វើឱ្យពួកគេទាំងអស់វងេ្វង។ (អាយ៉ាត់ទី - 82)
83
សទ 38:83
إِلَّا عِبَادَكَ مِنْهُمُ الْمُخْلَصِينَ ﴿٨٣﴾
លើកលែងតែបណ្ដាខ្ញុំរបស់ទ្រង់ដែលមានចិត្ដស្មោះត្រង់ ក្នុងចំណោមពួកគេប៉ុណ្ណោះ។ (អាយ៉ាត់ទី - 83)
84
សទ 38:84
قَالَ فَالْحَقُّ وَالْحَقَّ أَقُولُ ﴿٨٤﴾
ទ្រង់បានមានបន្ទូលថាៈ វាគឺជាការពិត។ ហើយយើង បន្ទូលនូវពាក្យពិតថាៈ (អាយ៉ាត់ទី - 84)
85
សទ 38:85
لَأَمْلَأَنَّ جَهَنَّمَ مِنْكَ وَمِمَّنْ تَبِعَكَ مِنْهُمْ أَجْمَعِينَ ﴿٨٥﴾
យើងប្រាកដជានឹងដាក់បំពេញនរកជើហាន់ណាំអំពីអ្នក ឯង និងអ្នកណាដែលបានដើរតាមឯងទាំងអស់គ្នាក្នុងចំណោម ពួកគេ។(អាយ៉ាត់ទី - 85)
86
សទ 38:86
قُلْ مَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ وَمَا أَنَا مِنَ الْمُتَكَلِّفِينَ ﴿٨٦﴾
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនស្នើសុំពីពួកអ្នកនូវ កម្រៃណាមួយឡើយ ហើយខ្ញុំក៏មិនស្ថិតក្នុងចំណោមអ្នកដែលប្រឌិត នោះដែរ។(អាយ៉ាត់ទី - 86)
87
សទ 38:87
إِنْ هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ ﴿٨٧﴾
វា(គម្ពីរគួរអាន)មិនមែនជាអ្វីក្រៅពីការរំលឹកសម្រាប់ ពិភពទាំងអស់នោះឡើយ។(អាយ៉ាត់ទី - 87)
88
សទ 38:88
وَلَتَعْلَمُنَّ نَبَأَهُ بَعْدَ حِينٍ ﴿٨٨﴾
ហើយពួកអ្នក(ពួកមូស្ហរីគីន)ពិតជានឹងដឹងពីដំណឹងរបស់ វា(គម្ពីរគួរអាន)ក្រោយពីពេលនេះទៅ។(អាយ៉ាត់ទី - 88)
1 ص ۚ وَالْقُرْآنِ ذِي الذِّكْرِ ﴿١﴾
2بَلِ الَّذِينَ كَفَرُوا فِي عِزَّةٍ وَشِقَاقٍ ﴿٢﴾
3كَمْ أَهْلَكْنَا مِنْ قَبْلِهِمْ مِنْ قَرْنٍ فَنَادَوْا وَلَاتَ حِينَ مَنَاصٍ ﴿٣﴾
4وَعَجِبُوا أَنْ جَاءَهُمْ مُنْذِرٌ مِنْهُمْ ۖ وَقَالَ الْكَافِرُونَ هَٰذَا سَاحِرٌ كَذَّابٌ ﴿٤﴾
5أَجَعَلَ الْآلِهَةَ إِلَٰهًا وَاحِدًا ۖ إِنَّ هَٰذَا لَشَيْءٌ عُجَابٌ ﴿٥﴾
6وَانْطَلَقَ الْمَلَأُ مِنْهُمْ أَنِ امْشُوا وَاصْبِرُوا عَلَىٰ آلِهَتِكُمْ ۖ إِنَّ هَٰذَا لَشَيْءٌ يُرَادُ ﴿٦﴾
7مَا سَمِعْنَا بِهَٰذَا فِي الْمِلَّةِ الْآخِرَةِ إِنْ هَٰذَا إِلَّا اخْتِلَاقٌ ﴿٧﴾
8أَأُنْزِلَ عَلَيْهِ الذِّكْرُ مِنْ بَيْنِنَا ۚ بَلْ هُمْ فِي شَكٍّ مِنْ ذِكْرِي ۖ بَلْ لَمَّا يَذُوقُوا عَذَابِ ﴿٨﴾
9أَمْ عِنْدَهُمْ خَزَائِنُ رَحْمَةِ رَبِّكَ الْعَزِيزِ الْوَهَّابِ ﴿٩﴾
10أَمْ لَهُمْ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ فَلْيَرْتَقُوا فِي الْأَسْبَابِ ﴿١٠﴾
11جُنْدٌ مَا هُنَالِكَ مَهْزُومٌ مِنَ الْأَحْزَابِ ﴿١١﴾
12كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَفِرْعَوْنُ ذُو الْأَوْتَادِ ﴿١٢﴾
13وَثَمُودُ وَقَوْمُ لُوطٍ وَأَصْحَابُ الْأَيْكَةِ ۚ أُولَٰئِكَ الْأَحْزَابُ ﴿١٣﴾
14إِنْ كُلٌّ إِلَّا كَذَّبَ الرُّسُلَ فَحَقَّ عِقَابِ ﴿١٤﴾
15وَمَا يَنْظُرُ هَٰؤُلَاءِ إِلَّا صَيْحَةً وَاحِدَةً مَا لَهَا مِنْ فَوَاقٍ ﴿١٥﴾
16وَقَالُوا رَبَّنَا عَجِّلْ لَنَا قِطَّنَا قَبْلَ يَوْمِ الْحِسَابِ ﴿١٦﴾
17اصْبِرْ عَلَىٰ مَا يَقُولُونَ وَاذْكُرْ عَبْدَنَا دَاوُودَ ذَا الْأَيْدِ ۖ إِنَّهُ أَوَّابٌ ﴿١٧﴾
18إِنَّا سَخَّرْنَا الْجِبَالَ مَعَهُ يُسَبِّحْنَ بِالْعَشِيِّ وَالْإِشْرَاقِ ﴿١٨﴾
19وَالطَّيْرَ مَحْشُورَةً ۖ كُلٌّ لَهُ أَوَّابٌ ﴿١٩﴾
20وَشَدَدْنَا مُلْكَهُ وَآتَيْنَاهُ الْحِكْمَةَ وَفَصْلَ الْخِطَابِ ﴿٢٠﴾
21وَهَلْ أَتَاكَ نَبَأُ الْخَصْمِ إِذْ تَسَوَّرُوا الْمِحْرَابَ ﴿٢١﴾
22إِذْ دَخَلُوا عَلَىٰ دَاوُودَ فَفَزِعَ مِنْهُمْ ۖ قَالُوا لَا تَخَفْ ۖ خَصْمَانِ بَغَىٰ بَعْضُنَا عَلَىٰ بَعْضٍ فَاحْكُمْ بَيْنَنَا بِالْحَقِّ وَلَا تُشْطِطْ وَاهْدِنَا إِلَىٰ سَوَاءِ الصِّرَاطِ ﴿٢٢﴾
23إِنَّ هَٰذَا أَخِي لَهُ تِسْعٌ وَتِسْعُونَ نَعْجَةً وَلِيَ نَعْجَةٌ وَاحِدَةٌ فَقَالَ أَكْفِلْنِيهَا وَعَزَّنِي فِي الْخِطَابِ ﴿٢٣﴾
24قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِ ۖ وَإِنَّ كَثِيرًا مِنَ الْخُلَطَاءِ لَيَبْغِي بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَقَلِيلٌ مَا هُمْ ۗ وَظَنَّ دَاوُودُ أَنَّمَا فَتَنَّاهُ فَاسْتَغْفَرَ رَبَّهُ وَخَرَّ رَاكِعًا وَأَنَابَ ۩ ﴿٢٤﴾
25فَغَفَرْنَا لَهُ ذَٰلِكَ ۖ وَإِنَّ لَهُ عِنْدَنَا لَزُلْفَىٰ وَحُسْنَ مَآبٍ ﴿٢٥﴾
26يَا دَاوُودُ إِنَّا جَعَلْنَاكَ خَلِيفَةً فِي الْأَرْضِ فَاحْكُمْ بَيْنَ النَّاسِ بِالْحَقِّ وَلَا تَتَّبِعِ الْهَوَىٰ فَيُضِلَّكَ عَنْ سَبِيلِ اللَّهِ ۚ إِنَّ الَّذِينَ يَضِلُّونَ عَنْ سَبِيلِ اللَّهِ لَهُمْ عَذَابٌ شَدِيدٌ بِمَا نَسُوا يَوْمَ الْحِسَابِ ﴿٢٦﴾
27وَمَا خَلَقْنَا السَّمَاءَ وَالْأَرْضَ وَمَا بَيْنَهُمَا بَاطِلًا ۚ ذَٰلِكَ ظَنُّ الَّذِينَ كَفَرُوا ۚ فَوَيْلٌ لِلَّذِينَ كَفَرُوا مِنَ النَّارِ ﴿٢٧﴾
28أَمْ نَجْعَلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ كَالْمُفْسِدِينَ فِي الْأَرْضِ أَمْ نَجْعَلُ الْمُتَّقِينَ كَالْفُجَّارِ ﴿٢٨﴾
29كِتَابٌ أَنْزَلْنَاهُ إِلَيْكَ مُبَارَكٌ لِيَدَّبَّرُوا آيَاتِهِ وَلِيَتَذَكَّرَ أُولُو الْأَلْبَابِ ﴿٢٩﴾
30وَوَهَبْنَا لِدَاوُودَ سُلَيْمَانَ ۚ نِعْمَ الْعَبْدُ ۖ إِنَّهُ أَوَّابٌ ﴿٣٠﴾
31إِذْ عُرِضَ عَلَيْهِ بِالْعَشِيِّ الصَّافِنَاتُ الْجِيَادُ ﴿٣١﴾
32فَقَالَ إِنِّي أَحْبَبْتُ حُبَّ الْخَيْرِ عَنْ ذِكْرِ رَبِّي حَتَّىٰ تَوَارَتْ بِالْحِجَابِ ﴿٣٢﴾
33رُدُّوهَا عَلَيَّ ۖ فَطَفِقَ مَسْحًا بِالسُّوقِ وَالْأَعْنَاقِ ﴿٣٣﴾
34وَلَقَدْ فَتَنَّا سُلَيْمَانَ وَأَلْقَيْنَا عَلَىٰ كُرْسِيِّهِ جَسَدًا ثُمَّ أَنَابَ ﴿٣٤﴾
35قَالَ رَبِّ اغْفِرْ لِي وَهَبْ لِي مُلْكًا لَا يَنْبَغِي لِأَحَدٍ مِنْ بَعْدِي ۖ إِنَّكَ أَنْتَ الْوَهَّابُ ﴿٣٥﴾
36فَسَخَّرْنَا لَهُ الرِّيحَ تَجْرِي بِأَمْرِهِ رُخَاءً حَيْثُ أَصَابَ ﴿٣٦﴾
37وَالشَّيَاطِينَ كُلَّ بَنَّاءٍ وَغَوَّاصٍ ﴿٣٧﴾
38وَآخَرِينَ مُقَرَّنِينَ فِي الْأَصْفَادِ ﴿٣٨﴾
39هَٰذَا عَطَاؤُنَا فَامْنُنْ أَوْ أَمْسِكْ بِغَيْرِ حِسَابٍ ﴿٣٩﴾
40وَإِنَّ لَهُ عِنْدَنَا لَزُلْفَىٰ وَحُسْنَ مَآبٍ ﴿٤٠﴾
41وَاذْكُرْ عَبْدَنَا أَيُّوبَ إِذْ نَادَىٰ رَبَّهُ أَنِّي مَسَّنِيَ الشَّيْطَانُ بِنُصْبٍ وَعَذَابٍ ﴿٤١﴾
42ارْكُضْ بِرِجْلِكَ ۖ هَٰذَا مُغْتَسَلٌ بَارِدٌ وَشَرَابٌ ﴿٤٢﴾
43وَوَهَبْنَا لَهُ أَهْلَهُ وَمِثْلَهُمْ مَعَهُمْ رَحْمَةً مِنَّا وَذِكْرَىٰ لِأُولِي الْأَلْبَابِ ﴿٤٣﴾
44وَخُذْ بِيَدِكَ ضِغْثًا فَاضْرِبْ بِهِ وَلَا تَحْنَثْ ۗ إِنَّا وَجَدْنَاهُ صَابِرًا ۚ نِعْمَ الْعَبْدُ ۖ إِنَّهُ أَوَّابٌ ﴿٤٤﴾
45وَاذْكُرْ عِبَادَنَا إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ أُولِي الْأَيْدِي وَالْأَبْصَارِ ﴿٤٥﴾
46إِنَّا أَخْلَصْنَاهُمْ بِخَالِصَةٍ ذِكْرَى الدَّارِ ﴿٤٦﴾
47وَإِنَّهُمْ عِنْدَنَا لَمِنَ الْمُصْطَفَيْنَ الْأَخْيَارِ ﴿٤٧﴾
48وَاذْكُرْ إِسْمَاعِيلَ وَالْيَسَعَ وَذَا الْكِفْلِ ۖ وَكُلٌّ مِنَ الْأَخْيَارِ ﴿٤٨﴾
49هَٰذَا ذِكْرٌ ۚ وَإِنَّ لِلْمُتَّقِينَ لَحُسْنَ مَآبٍ ﴿٤٩﴾
50جَنَّاتِ عَدْنٍ مُفَتَّحَةً لَهُمُ الْأَبْوَابُ ﴿٥٠﴾
51مُتَّكِئِينَ فِيهَا يَدْعُونَ فِيهَا بِفَاكِهَةٍ كَثِيرَةٍ وَشَرَابٍ ﴿٥١﴾
52وَعِنْدَهُمْ قَاصِرَاتُ الطَّرْفِ أَتْرَابٌ ﴿٥٢﴾
53هَٰذَا مَا تُوعَدُونَ لِيَوْمِ الْحِسَابِ ﴿٥٣﴾
54إِنَّ هَٰذَا لَرِزْقُنَا مَا لَهُ مِنْ نَفَادٍ ﴿٥٤﴾
55هَٰذَا ۚ وَإِنَّ لِلطَّاغِينَ لَشَرَّ مَآبٍ ﴿٥٥﴾
56جَهَنَّمَ يَصْلَوْنَهَا فَبِئْسَ الْمِهَادُ ﴿٥٦﴾
57هَٰذَا فَلْيَذُوقُوهُ حَمِيمٌ وَغَسَّاقٌ ﴿٥٧﴾
58وَآخَرُ مِنْ شَكْلِهِ أَزْوَاجٌ ﴿٥٨﴾
59هَٰذَا فَوْجٌ مُقْتَحِمٌ مَعَكُمْ ۖ لَا مَرْحَبًا بِهِمْ ۚ إِنَّهُمْ صَالُو النَّارِ ﴿٥٩﴾
60قَالُوا بَلْ أَنْتُمْ لَا مَرْحَبًا بِكُمْ ۖ أَنْتُمْ قَدَّمْتُمُوهُ لَنَا ۖ فَبِئْسَ الْقَرَارُ ﴿٦٠﴾
61قَالُوا رَبَّنَا مَنْ قَدَّمَ لَنَا هَٰذَا فَزِدْهُ عَذَابًا ضِعْفًا فِي النَّارِ ﴿٦١﴾
62وَقَالُوا مَا لَنَا لَا نَرَىٰ رِجَالًا كُنَّا نَعُدُّهُمْ مِنَ الْأَشْرَارِ ﴿٦٢﴾
63أَتَّخَذْنَاهُمْ سِخْرِيًّا أَمْ زَاغَتْ عَنْهُمُ الْأَبْصَارُ ﴿٦٣﴾
64إِنَّ ذَٰلِكَ لَحَقٌّ تَخَاصُمُ أَهْلِ النَّارِ ﴿٦٤﴾
65قُلْ إِنَّمَا أَنَا مُنْذِرٌ ۖ وَمَا مِنْ إِلَٰهٍ إِلَّا اللَّهُ الْوَاحِدُ الْقَهَّارُ ﴿٦٥﴾
66رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الْعَزِيزُ الْغَفَّارُ ﴿٦٦﴾
67قُلْ هُوَ نَبَأٌ عَظِيمٌ ﴿٦٧﴾
68أَنْتُمْ عَنْهُ مُعْرِضُونَ ﴿٦٨﴾
69مَا كَانَ لِيَ مِنْ عِلْمٍ بِالْمَلَإِ الْأَعْلَىٰ إِذْ يَخْتَصِمُونَ ﴿٦٩﴾
70إِنْ يُوحَىٰ إِلَيَّ إِلَّا أَنَّمَا أَنَا نَذِيرٌ مُبِينٌ ﴿٧٠﴾
71إِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي خَالِقٌ بَشَرًا مِنْ طِينٍ ﴿٧١﴾
72فَإِذَا سَوَّيْتُهُ وَنَفَخْتُ فِيهِ مِنْ رُوحِي فَقَعُوا لَهُ سَاجِدِينَ ﴿٧٢﴾
73فَسَجَدَ الْمَلَائِكَةُ كُلُّهُمْ أَجْمَعُونَ ﴿٧٣﴾
74إِلَّا إِبْلِيسَ اسْتَكْبَرَ وَكَانَ مِنَ الْكَافِرِينَ ﴿٧٤﴾
75قَالَ يَا إِبْلِيسُ مَا مَنَعَكَ أَنْ تَسْجُدَ لِمَا خَلَقْتُ بِيَدَيَّ ۖ أَسْتَكْبَرْتَ أَمْ كُنْتَ مِنَ الْعَالِينَ ﴿٧٥﴾
76قَالَ أَنَا خَيْرٌ مِنْهُ ۖ خَلَقْتَنِي مِنْ نَارٍ وَخَلَقْتَهُ مِنْ طِينٍ ﴿٧٦﴾
77قَالَ فَاخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ ﴿٧٧﴾
78وَإِنَّ عَلَيْكَ لَعْنَتِي إِلَىٰ يَوْمِ الدِّينِ ﴿٧٨﴾
79قَالَ رَبِّ فَأَنْظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ ﴿٧٩﴾
80قَالَ فَإِنَّكَ مِنَ الْمُنْظَرِينَ ﴿٨٠﴾
81إِلَىٰ يَوْمِ الْوَقْتِ الْمَعْلُومِ ﴿٨١﴾
82قَالَ فَبِعِزَّتِكَ لَأُغْوِيَنَّهُمْ أَجْمَعِينَ ﴿٨٢﴾
83إِلَّا عِبَادَكَ مِنْهُمُ الْمُخْلَصِينَ ﴿٨٣﴾
84قَالَ فَالْحَقُّ وَالْحَقَّ أَقُولُ ﴿٨٤﴾
85لَأَمْلَأَنَّ جَهَنَّمَ مِنْكَ وَمِمَّنْ تَبِعَكَ مِنْهُمْ أَجْمَعِينَ ﴿٨٥﴾
86قُلْ مَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ وَمَا أَنَا مِنَ الْمُتَكَلِّفِينَ ﴿٨٦﴾
87إِنْ هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ ﴿٨٧﴾
88وَلَتَعْلَمُنَّ نَبَأَهُ بَعْدَ حِينٍ ﴿٨٨﴾