فصلت
ហ្វុស្សស៊ីឡាត់
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
ហ្វុស្សស៊ីឡាត់ 41:1
حم ﴿١﴾
ហា មីម។(អាយ៉ាត់ទី - 1)
2
ហ្វុស្សស៊ីឡាត់ 41:2
تَنْزِيلٌ مِنَ الرَّحْمَٰنِ الرَّحِيمِ ﴿٢﴾
វា(គម្ពីរគួរអាន)គឺជាការបញ្ចុះពីម្ចាស់ដែលមហាសប្បុរស មហាអាណិតស្រឡាញ់។(អាយ៉ាត់ទី - 2)
3
ហ្វុស្សស៊ីឡាត់ 41:3
كِتَابٌ فُصِّلَتْ آيَاتُهُ قُرْآنًا عَرَبِيًّا لِقَوْمٍ يَعْلَمُونَ ﴿٣﴾
ជាគម្ពីរដែលអាយ៉ាត់ៗរបស់វាត្រូវបានគេពន្យល់យ៉ាង ច្បាស់លាស់ជាភាសាអារ៉ាប់សម្រាប់បណ្ដាអ្នកដែលចេះដឹង។(អាយ៉ាត់ទី - 3)
4
ហ្វុស្សស៊ីឡាត់ 41:4
بَشِيرًا وَنَذِيرًا فَأَعْرَضَ أَكْثَرُهُمْ فَهُمْ لَا يَسْمَعُونَ ﴿٤﴾
ដែលជាការផ្ដល់ដំណឹងរីករាយ និងជាការដាស់តឿនព្រមាន តែពួកគេភាគច្រើនបែរជាបានបែរចេញ និងមិនស្ដាប់ទៅវិញ។(អាយ៉ាត់ទី - 4)
5
ហ្វុស្សស៊ីឡាត់ 41:5
وَقَالُوا قُلُوبُنَا فِي أَكِنَّةٍ مِمَّا تَدْعُونَا إِلَيْهِ وَفِي آذَانِنَا وَقْرٌ وَمِنْ بَيْنِنَا وَبَيْنِكَ حِجَابٌ فَاعْمَلْ إِنَّنَا عَامِلُونَ ﴿٥﴾
ហើយពួកគេបាននិយាយថាៈ ចិត្ដរបស់ពួកយើងមានគំរបបិទ ជិតនូវអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វា។ ហើយនៅ ក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក។ ហើយរវាងពួកយើង និង អ្នក(មូហាំម៉ាត់)មានរនាំងបាំង។ ដូចេ្នះ ចូរអ្នកអនុវត្ដតាមមាគ៌ា របស់អ្នកចុះ ពិតប្រាកដណាស់ពួកយើងក៏អនុវត្ដតាមមាគ៌ារបស់ ពួកយើងដែរ។(អាយ៉ាត់ទី - 5)
6
ហ្វុស្សស៊ីឡាត់ 41:6
قُلْ إِنَّمَا أَنَا بَشَرٌ مِثْلُكُمْ يُوحَىٰ إِلَيَّ أَنَّمَا إِلَٰهُكُمْ إِلَٰهٌ وَاحِدٌ فَاسْتَقِيمُوا إِلَيْهِ وَاسْتَغْفِرُوهُ ۗ وَوَيْلٌ لِلْمُشْرِكِينَ ﴿٦﴾
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្សលោក ដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិតប្រាកដ ណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ ចូរពួកអ្នក អនុវត្ដឱ្យបានត្រឹមត្រូវចំពោះទ្រង់ និងត្រូវសុំអភ័យទោសពីទ្រង់។ ហើយភាពអន្ដរាយគឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។ (អាយ៉ាត់ទី - 6)
7
ហ្វុស្សស៊ីឡាត់ 41:7
الَّذِينَ لَا يُؤْتُونَ الزَّكَاةَ وَهُمْ بِالْآخِرَةِ هُمْ كَافِرُونَ ﴿٧﴾
ពួកដែលមិនបរិច្ចាគហ្សាកាត់នោះ ពួកគេគឺជាពួកដែលគ្មាន ជំនឿនឹងថ្ងៃបរលោក។(អាយ៉ាត់ទី - 7)
8
ហ្វុស្សស៊ីឡាត់ 41:8
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ ﴿٨﴾
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ ពួកគេនឹងទទួលបានផលបុណ្យដោយឥតគណនា។(អាយ៉ាត់ទី - 8)
9
ហ្វុស្សស៊ីឡាត់ 41:9
قُلْ أَئِنَّكُمْ لَتَكْفُرُونَ بِالَّذِي خَلَقَ الْأَرْضَ فِي يَوْمَيْنِ وَتَجْعَلُونَ لَهُ أَنْدَادًا ۚ ذَٰلِكَ رَبُّ الْعَالَمِينَ ﴿٩﴾
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកពិតជាគ្មានជំនឿ លើម្ចាស់ដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ ហើយពួកអ្នក បង្កើតព្រះនានាយកមកធ្វើស្ហ៊ីរិកនឹងទ្រង់ឬ? នោះហើយគឺជាម្ចាស់ គ្រប់គ្រងពិភពទាំងអស់។(អាយ៉ាត់ទី - 9)
10
ហ្វុស្សស៊ីឡាត់ 41:10
وَجَعَلَ فِيهَا رَوَاسِيَ مِنْ فَوْقِهَا وَبَارَكَ فِيهَا وَقَدَّرَ فِيهَا أَقْوَاتَهَا فِي أَرْبَعَةِ أَيَّامٍ سَوَاءً لِلسَّائِلِينَ ﴿١٠﴾
ហើយនៅលើផែនដីទ្រង់បានបង្កើតភ្នំជាច្រើននៅលើវា និងបានប្រទានពរជ័យនៅលើវា ព្រមទាំងបានកំណត់ចំណីអាហារ នៅលើវារយៈពេលបួនថ្ងៃ(ពីរថ្ងៃបង្កើតផែនដី និងពីរថ្ងៃទៀត បង្កើតអ្វីដែលនៅលើវា)សម្រាប់បណ្ដាអ្នកដែលសួរ។ (អាយ៉ាត់ទី - 10)
11
ហ្វុស្សស៊ីឡាត់ 41:11
ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ وَهِيَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ائْتِيَا طَوْعًا أَوْ كَرْهًا قَالَتَا أَتَيْنَا طَائِعِينَ ﴿١١﴾
បន្ទាប់មកទ្រង់ឆ្ពោះទៅលើមេឃ ខណៈដែលវាគឺជាផ្សែង នៅឡើយ។ ហើយទ្រង់បានមានបន្ទូលទៅកាន់វា(មេឃ)និងផែនដី ថាៈ ចូរអ្នកទាំងពីរមក ទោះដោយស្ម័គ្រចិត្ដឬមិនស្ម័គ្រចិត្ដក៏ដោយ។ ពួកវាទាំងពីរបានតបថាៈ ពួកខ្ញុំទាំងពីរបានមកទាំងស័្មគ្រចិត្ដ។ (អាយ៉ាត់ទី - 11)
12
ហ្វុស្សស៊ីឡាត់ 41:12
فَقَضَاهُنَّ سَبْعَ سَمَاوَاتٍ فِي يَوْمَيْنِ وَأَوْحَىٰ فِي كُلِّ سَمَاءٍ أَمْرَهَا ۚ وَزَيَّنَّا السَّمَاءَ الدُّنْيَا بِمَصَابِيحَ وَحِفْظًا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ ﴿١٢﴾
ទ្រង់បានបង្កើតមេឃទាំងប្រាំពីរជាន់រួចរាល់ក្នុងរយៈពេល ពីរថ្ងៃ។ ហើយទ្រង់បានរៀបចំឱ្យមេឃរាល់ៗជាន់នូវកិច្ចការរបស់ វា។ ហើយយើងបានតុបតែងលំអមេឃជាន់ក្រោមដោយហ្វូងតារា និងការពារ(អំពីស្ហៃតន)។ នោះគឺជាការកំណត់របស់ម្ចាស់ដែល មហាខ្លាំងពូកែ មហាដឹង។ (អាយ៉ាត់ទី - 12)
13
ហ្វុស្សស៊ីឡាត់ 41:13
فَإِنْ أَعْرَضُوا فَقُلْ أَنْذَرْتُكُمْ صَاعِقَةً مِثْلَ صَاعِقَةِ عَادٍ وَثَمُودَ ﴿١٣﴾
តែប្រសិនបើពួកគេបានបដិសេធ ដូចេ្នះចូរអ្នក(មូហាំម៉ាត់) ពោលថាៈ ខ្ញុំបានដាស់តឿនព្រមានពួកអ្នកនូវទារុណកម្មមួយ ដូចជា ទារុណកម្ម(ដែលធ្លាក់ទៅលើ)ក្រុមអាដ និងក្រុមសាមូដដែរ។ (អាយ៉ាត់ទី - 13)
14
ហ្វុស្សស៊ីឡាត់ 41:14
إِذْ جَاءَتْهُمُ الرُّسُلُ مِنْ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ أَلَّا تَعْبُدُوا إِلَّا اللَّهَ ۖ قَالُوا لَوْ شَاءَ رَبُّنَا لَأَنْزَلَ مَلَائِكَةً فَإِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ ﴿١٤﴾
នៅពេលដែលបណ្ដាអ្នកនាំសារបានមកដល់ពួកគេ(ក្រុម អាដនិងសាមូដ)ទាំងមុនពួកគេ និងក្រោយពួកគេ(ដោយបាន ពោលថាៈ) ចូរពួកអ្នកកុំគោរពសក្ការៈផេ្សងពីអល់ឡោះឱ្យសោះ។ ពួកគេបានតបវិញថាៈ ប្រសិនបើម្ចាស់របស់ពួកយើងមានចេតនា ទ្រង់ពិតជាបញ្ចុះម៉ាឡាអ៊ីកាត់(ធ្វើជាអ្នកនាំសារ)។ ដូចេ្នះ ពិត ប្រាកដណាស់ ពួកយើងគ្មានជំនឿនឹងអ្វីដែលគេបានបញ្ជូនវាមកឱ្យ ពួកអ្នកនោះឡើយ។(អាយ៉ាត់ទី - 14)
15
ហ្វុស្សស៊ីឡាត់ 41:15
فَأَمَّا عَادٌ فَاسْتَكْبَرُوا فِي الْأَرْضِ بِغَيْرِ الْحَقِّ وَقَالُوا مَنْ أَشَدُّ مِنَّا قُوَّةً ۖ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَهُمْ هُوَ أَشَدُّ مِنْهُمْ قُوَّةً ۖ وَكَانُوا بِآيَاتِنَا يَجْحَدُونَ ﴿١٥﴾
រីឯក្រុមអាដវិញ គឺពួកគេបានក្រអឺតក្រទមនៅលើផែនដី ដោយមិនត្រឹមត្រូវឡើយ។ ហើយពួកគេបាននិយាយថាៈ តើមាន អ្នកណាដែលខ្លាំងជាងពួកយើងទៅទៀតនោះ? តើពួកគេមិនបាន ឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលបានបង្កើត ពួកគេ ទ្រង់ជាអ្នកខ្លាំងជាងពួកគេនោះ? ហើយពួកគេធ្លាប់បាន ប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់យើង។(អាយ៉ាត់ទី - 15)
16
ហ្វុស្សស៊ីឡាត់ 41:16
فَأَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِي أَيَّامٍ نَحِسَاتٍ لِنُذِيقَهُمْ عَذَابَ الْخِزْيِ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَخْزَىٰ ۖ وَهُمْ لَا يُنْصَرُونَ ﴿١٦﴾
ហើយយើងបានបញ្ជូនខ្យល់ព្យុះដ៏ខ្លាំងក្លាបក់បោកទៅលើ ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃបន្ដបន្ទាប់គ្នា ដើម្បីយើងឱ្យពួកគេ ភ្លក្សទារុណកម្មដ៏អាម៉ាស់ក្នុងការរស់នៅលើលោកិយនេះ។ រីឯ ទារុណកម្មនៅថ្ងៃបរលោកវិញគឺអាម៉ាស់ជាងនេះទៅទៀត ហើយ ពួកគេមិនត្រូវបានគេជួយឡើយ។(អាយ៉ាត់ទី - 16)
17
ហ្វុស្សស៊ីឡាត់ 41:17
وَأَمَّا ثَمُودُ فَهَدَيْنَاهُمْ فَاسْتَحَبُّوا الْعَمَىٰ عَلَى الْهُدَىٰ فَأَخَذَتْهُمْ صَاعِقَةُ الْعَذَابِ الْهُونِ بِمَا كَانُوا يَكْسِبُونَ ﴿١٧﴾
ហើយចំណែកឯក្រុមសាមូដ គឺយើងបានចង្អុលបង្ហាញពួក គេ តែពួកគេបែរជាពេញចិត្ដនឹងភាពងងឹតជាងការចង្អុលបង្ហាញទៅ វិញ។ ហើយរន្ទះនៃទារុណកម្មដ៏អាម៉ាស់បានឆក់យកជីវិតពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។(អាយ៉ាត់ទី - 17)
18
ហ្វុស្សស៊ីឡាត់ 41:18
وَنَجَّيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ ﴿١٨﴾
ហើយយើងបានជួយសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ ដែលពួកគេធ្លាប់បានកោតខ្លាចយើង។(អាយ៉ាត់ទី - 18)
19
ហ្វុស្សស៊ីឡាត់ 41:19
وَيَوْمَ يُحْشَرُ أَعْدَاءُ اللَّهِ إِلَى النَّارِ فَهُمْ يُوزَعُونَ ﴿١٩﴾
ហើយ(ចូរចងចាំ)នៅថ្ងៃដែលសត្រូវរបស់អល់ឡោះនឹង ត្រូវគេប្រមូលទៅកាន់ភ្លើងនរក ពេលនោះពួកគេនឹងត្រួវគេរុញ បញ្ចូលទៅក្នុងភ្លើងនរក។(អាយ៉ាត់ទី - 19)
20
ហ្វុស្សស៊ីឡាត់ 41:20
حَتَّىٰ إِذَا مَا جَاءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَارُهُمْ وَجُلُودُهُمْ بِمَا كَانُوا يَعْمَلُونَ ﴿٢٠﴾
លុះនៅពេលពួកគេបានទៅដល់ភ្លើងនរកនោះ ត្រចៀក និងភ្នែក ហើយនិងស្បែករបស់ពួកគេធ្វើសាក្សីទៅលើពួកគេនូវអ្វី ដែលពួកគេធ្លាប់បានប្រព្រឹត្ដ។(អាយ៉ាត់ទី - 20)
21
ហ្វុស្សស៊ីឡាត់ 41:21
وَقَالُوا لِجُلُودِهِمْ لِمَ شَهِدْتُمْ عَلَيْنَا ۖ قَالُوا أَنْطَقَنَا اللَّهُ الَّذِي أَنْطَقَ كُلَّ شَيْءٍ وَهُوَ خَلَقَكُمْ أَوَّلَ مَرَّةٍ وَإِلَيْهِ تُرْجَعُونَ ﴿٢١﴾
ហើយពួកគេបាននិយាយទៅកាន់ស្បែករបស់ពួកគេថាៈ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើង? ស្បែកបានតបថាៈ អល់ឡោះជាអ្នកដែលធ្វើឱ្យអ្វីគ្រប់យ៉ាងចេះនិយាយនោះហើយបាន ធ្វើឱ្យពួកយើងចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួក អ្នកជាលើកដំបូង ហើយពួកអ្នកក៏នឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់ វិញដែរ។ (អាយ៉ាត់ទី - 21)
22
ហ្វុស្សស៊ីឡាត់ 41:22
وَمَا كُنْتُمْ تَسْتَتِرُونَ أَنْ يَشْهَدَ عَلَيْكُمْ سَمْعُكُمْ وَلَا أَبْصَارُكُمْ وَلَا جُلُودُكُمْ وَلَٰكِنْ ظَنَنْتُمْ أَنَّ اللَّهَ لَا يَعْلَمُ كَثِيرًا مِمَّا تَعْمَلُونَ ﴿٢٢﴾
ពួកអ្នកមិនអាចលាក់បាំងពីត្រចៀករបស់ពួកអ្នក និងភ្នែក របស់ពួកអ្នក ហើយនិងស្បែករបស់ពួកអ្នកពីការធ្វើសាក្សីប្រឆាំង នឹងពួកអ្នកបានឡើយ។ ផ្ទុយទៅវិញ ពួកអ្នកបានគិតថា អល់ឡោះ មិនដឹងច្រើនឡើយអំពីអ្វីដែលពួកអ្នកប្រព្រឹត្ដនោះ។ (អាយ៉ាត់ទី - 22)
23
ហ្វុស្សស៊ីឡាត់ 41:23
وَذَٰلِكُمْ ظَنُّكُمُ الَّذِي ظَنَنْتُمْ بِرَبِّكُمْ أَرْدَاكُمْ فَأَصْبَحْتُمْ مِنَ الْخَاسِرِينَ ﴿٢٣﴾
ហើយនោះគឺជាការគិត(ផេ្ដសផ្ដាស)របស់ពួកអ្នកដែល បានគិតចំពោះម្ចាស់របស់ពួកអ្នក ដោយវាបានធ្វើឱ្យពួកអ្នកវិនាស អន្ដរាយ។ ហើយពួកអ្នកក៏បានក្លាយជាពួកដែលខាតបង់។(អាយ៉ាត់ទី - 23)
24
ហ្វុស្សស៊ីឡាត់ 41:24
فَإِنْ يَصْبِرُوا فَالنَّارُ مَثْوًى لَهُمْ ۖ وَإِنْ يَسْتَعْتِبُوا فَمَا هُمْ مِنَ الْمُعْتَبِينَ ﴿٢٤﴾
ហើយទោះបីជាពួកគេអត់ធ្មត់(នឹងទារុណកម្ម)យ៉ាងណា ក៏ដោយ ក៏ភ្លើងនរកនៅតែជាលំនៅដ្ឋានសម្រាប់ពួកគេដែរ។ តែ ទោះបីជាពួកគេទទួចសុំការប្រោសប្រណី(ពីអល់ឡោះ)យ៉ាងណាក្ដី ក៏ពួកគេនៅតែមិនសិ្ថតនៅក្នុងចំណោមអ្នកដែលត្រូវបានគេប្រោស ប្រណីដែរ។(អាយ៉ាត់ទី - 24)
25
ហ្វុស្សស៊ីឡាត់ 41:25
وَقَيَّضْنَا لَهُمْ قُرَنَاءَ فَزَيَّنُوا لَهُمْ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَحَقَّ عَلَيْهِمُ الْقَوْلُ فِي أُمَمٍ قَدْ خَلَتْ مِنْ قَبْلِهِمْ مِنَ الْجِنِّ وَالْإِنْسِ ۖ إِنَّهُمْ كَانُوا خَاسِرِينَ ﴿٢٥﴾
ហើយយើងបានរៀបចំឱ្យពួកគេមានគូកនដ៏ជិតស្និទ្ធ (ស្ហៃតននិងមនុស្សលោក) រួចមកគូកននោះបានលំអសម្រាប់ ពួកគេនូវអ្វីដែលនៅចំពោះមុខពួកគេ(អំពើអាក្រក់នៅក្នុងលោកិយ នេះ) និងអ្វីដែលនៅខាងក្រោយពួកគេ(មិនជឿនឹងថ្ងៃបរលោក)។ ហើយទារុណកម្មបានធ្លាក់ទៅលើពួកគេ ដូចជាទារុណកម្មដែលបាន ធ្លាក់ទៅលើប្រជាជាតិដែលបានកន្លងផុតមុនពួកគេអំពីជិន និង មនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់។(អាយ៉ាត់ទី - 25)
26
ហ្វុស្សស៊ីឡាត់ 41:26
وَقَالَ الَّذِينَ كَفَرُوا لَا تَسْمَعُوا لِهَٰذَا الْقُرْآنِ وَالْغَوْا فِيهِ لَعَلَّكُمْ تَغْلِبُونَ ﴿٢٦﴾
ហើយពួកដែលគ្មានជំនឿបាននិយាយថាៈ ចូរពួកអ្នកកុំ ស្ដាប់គម្ពីរគួរអាននេះឱ្យសោះ តែពួកអ្នកត្រូវស្រែកឡូឡានៅពេល គេសូត្រវា សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យ។(អាយ៉ាត់ទី - 26)
27
ហ្វុស្សស៊ីឡាត់ 41:27
فَلَنُذِيقَنَّ الَّذِينَ كَفَرُوا عَذَابًا شَدِيدًا وَلَنَجْزِيَنَّهُمْ أَسْوَأَ الَّذِي كَانُوا يَعْمَلُونَ ﴿٢٧﴾
ដូចេ្នះយើងពិតជានឹងឱ្យពួកដែលគ្មានជំនឿភ្លក្សនូវទារុណ-កម្មដ៏ធ្ងន់ធ្ងរ ហើយយើងពិតជានឹងតបស្នងដល់ពួកគេអាក្រក់ជាងអ្វី ដែលពួកគេបានប្រព្រឹត្ដទៅទៀត។(អាយ៉ាត់ទី - 27)
28
ហ្វុស្សស៊ីឡាត់ 41:28
ذَٰلِكَ جَزَاءُ أَعْدَاءِ اللَّهِ النَّارُ ۖ لَهُمْ فِيهَا دَارُ الْخُلْدِ ۖ جَزَاءً بِمَا كَانُوا بِآيَاتِنَا يَجْحَدُونَ ﴿٢٨﴾
ការតបស្នងសម្រាប់សត្រូវរបស់អល់ឡោះនោះគឺភ្លើង នរក។ នៅក្នុងនោះជាកន្លែងអមតៈសម្រាប់់ពួកគេ។ ជាការតបស្នង នូវអ្វីដែលពួកគេធ្លាប់បានប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់យើង។(អាយ៉ាត់ទី - 28)
29
ហ្វុស្សស៊ីឡាត់ 41:29
وَقَالَ الَّذِينَ كَفَرُوا رَبَّنَا أَرِنَا اللَّذَيْنِ أَضَلَّانَا مِنَ الْجِنِّ وَالْإِنْسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ الْأَسْفَلِينَ ﴿٢٩﴾
ហើយពួកដែលគ្មានជំនឿបាននិយាយថាៈ ឱម្ចាស់របស់ពួក យើង! សូមទ្រង់មេត្ដាបង្ហាញឱ្យពួកយើងឃើញពួកជិន និងមនុស្ស លោកដែលធ្វើឱ្យពួកយើងវងេ្វងផង ពួកយើងនឹងដាក់ពួកគេទាំងពីរ ក្រោមបាតជើងរបស់ពួកយើងនិងដើម្បីឱ្យពួកគេទាំងពីរក្លាយជាអ្នក ដែលស្ថិតនៅក្នុងចំណោមពួកដែលនៅបាតនរកក្រោមគេបង្អស់។(អាយ៉ាត់ទី - 29)
30
ហ្វុស្សស៊ីឡាត់ 41:30
إِنَّ الَّذِينَ قَالُوا رَبُّنَا اللَّهُ ثُمَّ اسْتَقَامُوا تَتَنَزَّلُ عَلَيْهِمُ الْمَلَائِكَةُ أَلَّا تَخَافُوا وَلَا تَحْزَنُوا وَأَبْشِرُوا بِالْجَنَّةِ الَّتِي كُنْتُمْ تُوعَدُونَ ﴿٣٠﴾
ពិតប្រាកដណាស់ បណ្ដាអ្នកដែលបាននិយាយថាៈ ម្ចាស់ របស់ពួកយើងគឺអល់ឡោះ បន្ទាប់មកពួកគេបានប្រតិបត្ដិយ៉ាងខ្ជាប់ ខ្ជួន(តាមបទបញ្ជារបស់ទ្រង់)នោះ ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួក គេ (នៅពេលដែលពួកគេហៀបនឹងស្លាប់)ដោយពោលថាៈ សូមពួក អ្នកកុំខ្លាច ហើយកុំកើតទុក្ខឱ្យសោះ។ ហើយសូមពួកអ្នករីករាយ ជាមួយនឹងឋានសួគ៌ដែលគេធ្លាប់បានសន្យាចំពោះពួកអ្នកចុះ។(អាយ៉ាត់ទី - 30)
31
ហ្វុស្សស៊ីឡាត់ 41:31
نَحْنُ أَوْلِيَاؤُكُمْ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۖ وَلَكُمْ فِيهَا مَا تَشْتَهِي أَنْفُسُكُمْ وَلَكُمْ فِيهَا مَا تَدَّعُونَ ﴿٣١﴾
ពួកយើង(ម៉ាឡាអ៊ីកាត់)គឺជាអ្នកថែរក្សាពួកអ្នកក្នុង ការរស់នៅលើលោកិយ និងនៅថ្ងៃបរលោក(តាមបទបញ្ជារបស់ អល់ឡោះ)។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងទទួលបាន នូវអ្វីដែលពួកអ្នកប៉ងប្រាថ្នា ហើយនៅក្នុងនោះដែរពួកអ្នកនឹង ទទួលបាននូវអ្វីដែលពួកអ្នកសុំ។(អាយ៉ាត់ទី - 31)
32
ហ្វុស្សស៊ីឡាត់ 41:32
نُزُلًا مِنْ غَفُورٍ رَحِيمٍ ﴿٣٢﴾
វាគឺជាអំណោយស្វាគមន៍ពីម្ចាស់ដែលមហាអភ័យទោស មហាអាណិតស្រឡាញ់។(អាយ៉ាត់ទី - 32)
33
ហ្វុស្សស៊ីឡាត់ 41:33
وَمَنْ أَحْسَنُ قَوْلًا مِمَّنْ دَعَا إِلَى اللَّهِ وَعَمِلَ صَالِحًا وَقَالَ إِنَّنِي مِنَ الْمُسْلِمِينَ ﴿٣٣﴾
ហើយគ្មានអ្នកណាម្នាក់ដែលមានពាក្យសំដីល្អប្រសើរ ជាងអ្នកដែលបានអំពាវនាវទៅចំពោះអល់ឡោះ និងបានសាងអំពើ ល្អត្រឹមត្រូវ ព្រមទាំងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាមនុស្ស ម្នាក់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយនោះឡើយ។(អាយ៉ាត់ទី - 33)
34
ហ្វុស្សស៊ីឡាត់ 41:34
وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ۚ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ ﴿٣٤﴾
ប្រការល្អនិងប្រការអាក្រក់មិនអាចស្មើគ្នាបានឡើយ។ ចូរអ្នក(មូហាំម៉ាត់)តបតវិញចុះនូវអ្វីដែលល្អបំផុត(ពេលគេធ្វើ អំពើមិនគួរគប្បីចំពោះអ្នក) ពេលនោះអ្នកដែលជាសត្រូវរបស់ អ្នកនឹងក្លាយជាមិត្ដជិតស្និទ្ធរបស់អ្នកជាមិនខានឡើយ។(អាយ៉ាត់ទី - 34)
35
ហ្វុស្សស៊ីឡាត់ 41:35
وَمَا يُلَقَّاهَا إِلَّا الَّذِينَ صَبَرُوا وَمَا يُلَقَّاهَا إِلَّا ذُو حَظٍّ عَظِيمٍ ﴿٣٥﴾
ហើយគ្មានអ្នកណាម្នាក់ត្រូវបានគេផ្ដល់នូវប្រការល្អនេះ ឡើយ លើកលែងតែបណ្ដាអ្នកដែលអត់ធ្មត់ ហើយក៏គ្មានអ្នកណា ម្នាក់ត្រូវបានគេផ្ដល់នូវប្រការល្អនេះដែរ លើកលែងតែអ្នកដែល មានសំណាងដ៏ធំប៉ុណ្ណោះ។ (អាយ៉ាត់ទី - 35)
36
ហ្វុស្សស៊ីឡាត់ 41:36
وَإِمَّا يَنْزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ۖ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ﴿٣٦﴾
តែប្រសិនបើមានការញុះញង់អ្នក(មូហាំម៉ាត់)ពីសំណាក់ ស្ហៃតននោះ ចូរអ្នកសុំពីអល់ឡោះឱ្យកំបាំងពីវាចុះ។ ពិតប្រាកដ ណាស់ ទ្រង់មហាឮ មហាដឹង។(អាយ៉ាត់ទី - 36)
37
ហ្វុស្សស៊ីឡាត់ 41:37
وَمِنْ آيَاتِهِ اللَّيْلُ وَالنَّهَارُ وَالشَّمْسُ وَالْقَمَرُ ۚ لَا تَسْجُدُوا لِلشَّمْسِ وَلَا لِلْقَمَرِ وَاسْجُدُوا لِلَّهِ الَّذِي خَلَقَهُنَّ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ ﴿٣٧﴾
ហើយក្នុងចំណោមភស្ដុតាងទាំងឡាយ(ដែលបញ្ជាក់ពី អានុភាព)របស់ទ្រង់នោះ គឺពេលយប់និងពេលថ្ងៃ ព្រះអាទិត្យ និង ព្រះច័ន្ទ។ ចូរពួកអ្នកកុំស៊ូជូតចំពោះព្រះអាទិត្យ និងព្រះច័ន្ទឱ្យសោះ តែពួកអ្នកត្រូវស៊ូជូតចំពោះអល់ឡោះដែលជាអ្នកបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយ មែននោះ។(អាយ៉ាត់ទី - 37)
38
ហ្វុស្សស៊ីឡាត់ 41:38
فَإِنِ اسْتَكْبَرُوا فَالَّذِينَ عِنْدَ رَبِّكَ يُسَبِّحُونَ لَهُ بِاللَّيْلِ وَالنَّهَارِ وَهُمْ لَا يَسْأَمُونَ ۩ ﴿٣٨﴾
តែទោះបីពួកគេ(ពួកមូស្ហរីគីន)ក្រអឺតក្រទម(មិនគោរព សក្ការៈចំពោះអល់ឡោះ)ក៏ដោយ ក៏បណ្ដាអ្នក(ម៉ាឡាអ៊ីកាត់)ដែល នៅក្បែរម្ចាស់របស់អ្នកនៅតែលើកតម្កើងដោយសរសើរចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃដែរ ដោយពួកគេមិនដែលធុញទ្រាន់ឡើយ។(អាយ៉ាត់ទី - 38)
39
ហ្វុស្សស៊ីឡាត់ 41:39
وَمِنْ آيَاتِهِ أَنَّكَ تَرَى الْأَرْضَ خَاشِعَةً فَإِذَا أَنْزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ ۚ إِنَّ الَّذِي أَحْيَاهَا لَمُحْيِي الْمَوْتَىٰ ۚ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ﴿٣٩﴾
ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ជាច្រើនទៀតនោះ គឺពិតប្រាកដណាស់ អ្នកឃើញផែនដីរាំងស្ងួតគ្មានជីជាតិ។ តែនៅ ពេលដែលយើងបានបញ្ចុះទឹកភ្លៀងមកលើផែនដីនោះ វាក៏រស់រាន មានជីវិតនិងធ្វើឱ្យរុក្ខជាតិដុះលូតលាស់ឡើងវិញ។ ពិតប្រាកដ ណាស់ អ្នកដែលធ្វើឱ្យផែនដីរស់ឡើងវិញ(មានជីជាតិ) គឺជាអ្នក ដែលធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញ។ ពិតប្រាកដណាស់ ទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។ (អាយ៉ាត់ទី - 39)
40
ហ្វុស្សស៊ីឡាត់ 41:40
إِنَّ الَّذِينَ يُلْحِدُونَ فِي آيَاتِنَا لَا يَخْفَوْنَ عَلَيْنَا ۗ أَفَمَنْ يُلْقَىٰ فِي النَّارِ خَيْرٌ أَمْ مَنْ يَأْتِي آمِنًا يَوْمَ الْقِيَامَةِ ۚ اعْمَلُوا مَا شِئْتُمْ ۖ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ ﴿٤٠﴾
ពិតប្រាកដណាស់ ពួកដែលងាកចេញ(បដិសេធ ប្រមាថ និងកែប្រែ)ពីអាយ៉ាត់ៗរបស់យើងគឺពួកគេមិនអាចលាក់បាំងពី យើងបានឡើយ។ ដូចេ្នះ តើអ្នកដែលត្រូវគេបោះចូលទៅក្នុងភ្លើង នរកប្រសើរជាង ឬអ្នកដែលមកដោយសុវតិ្ថភាពនៅថ្ងៃបរលោក ប្រសើរជាង? ចូរពួកអ្នកធ្វើចុះនូវអ្វ្វីដែលពួកអ្នកចង់។ ពិតប្រាកដ ណាស់ ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។(អាយ៉ាត់ទី - 40)
41
ហ្វុស្សស៊ីឡាត់ 41:41
إِنَّ الَّذِينَ كَفَرُوا بِالذِّكْرِ لَمَّا جَاءَهُمْ ۖ وَإِنَّهُ لَكِتَابٌ عَزِيزٌ ﴿٤١﴾
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅ ពេលដែលវាបានមកដល់ពួកគេនោះ(ពួកគេនឹងទទួលទារុណកម្ម)។ ពិតប្រាកដណាស់ គម្ពីរគួរអានជាគម្ពីរដ៏ពិសិដ្ឋ។(អាយ៉ាត់ទី - 41)
42
ហ្វុស្សស៊ីឡាត់ 41:42
لَا يَأْتِيهِ الْبَاطِلُ مِنْ بَيْنِ يَدَيْهِ وَلَا مِنْ خَلْفِهِ ۖ تَنْزِيلٌ مِنْ حَكِيمٍ حَمِيدٍ ﴿٤٢﴾
ប្រការមិនពិតមិនអាចមកដល់វា(គម្ពីរគួរអាន)ទាំងនៅ ពីមុខវា និងពីក្រោយវាឡើយ។ វាជាការបញ្ចុះមកពីម្ចាស់មហា គតិបណ្ឌិត ជាទីកោតសរសើរបំផុត។(អាយ៉ាត់ទី - 42)
43
ហ្វុស្សស៊ីឡាត់ 41:43
مَا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِنْ قَبْلِكَ ۚ إِنَّ رَبَّكَ لَذُو مَغْفِرَةٍ وَذُو عِقَابٍ أَلِيمٍ ﴿٤٣﴾
គេ(អ្នកគ្មានជំនឿ)មិននិយាយអ្វីទៅកាន់អ្នក(មូហាំ-ម៉ាត់)ក្រៅពីអ្វីដែលគេបាននិយាយទៅកាន់បណ្ដាអ្នកនាំសារមុន អ្នកឡើយ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាអ្នកដែលមាន ការអភ័យទោស និងជាអ្នកដែលមានទណ្ឌកម្មដ៏ឈឺចាប់។(អាយ៉ាត់ទី - 43)
44
ហ្វុស្សស៊ីឡាត់ 41:44
وَلَوْ جَعَلْنَاهُ قُرْآنًا أَعْجَمِيًّا لَقَالُوا لَوْلَا فُصِّلَتْ آيَاتُهُ ۖ أَأَعْجَمِيٌّ وَعَرَبِيٌّ ۗ قُلْ هُوَ لِلَّذِينَ آمَنُوا هُدًى وَشِفَاءٌ ۖ وَالَّذِينَ لَا يُؤْمِنُونَ فِي آذَانِهِمْ وَقْرٌ وَهُوَ عَلَيْهِمْ عَمًى ۚ أُولَٰئِكَ يُنَادَوْنَ مِنْ مَكَانٍ بَعِيدٍ ﴿٤٤﴾
ហើយប្រសិនបើយើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាភាសា ផេ្សង(ក្រៅពីភាសាអារ៉ាប់) ពួកគេ(ពួកគ្មានជំនឿ)ពិតជានិយាយ ថាៈ ហេតុអ្វីបានជាគេមិនពន្យល់លំអិតនូវអាយ៉ាត់ៗរបស់វា(ដើម្បី ឱ្យពួកយើងបានយល់ផង)? តើអាចទេវាជាភាសាផេ្សង ហើយ (អ្នកនាំសារ)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ វាគឺជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្ដា អ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ នៅក្នុងត្រចៀក របស់ពួកគេមានឆ្នុកចុក ហើយវាគឺជាភាពងងឹតចំពោះពួកគេ។ ពួកទាំងនោះ(ហាក់ដូចជា)ត្រូវគេហៅពីទីកន្លែងដ៏ឆ្ងាយ។ (អាយ៉ាត់ទី - 44)
45
ហ្វុស្សស៊ីឡាត់ 41:45
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَاخْتُلِفَ فِيهِ ۗ وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَقُضِيَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِي شَكٍّ مِنْهُ مُرِيبٍ ﴿٤٥﴾
ហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យមូសានូវគម្ពីរ (តាវរ៉ត) បន្ទាប់មកមានគេខ្វែងគំនិតគ្នានៅក្នុងវា។ ហើយប្រសិន បើគ្មានការកំំណត់(ទារុណកម្ម)ជាមុនពីម្ចាស់របស់អ្នកទេ គេពិត ជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុងលោកិយ)ជាមិន ខាន។ ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងភាពមន្ទិលសង្ស័យ យ៉ាងខ្លាំងអំពីវា(គម្ពីរគួរអាន)។(អាយ៉ាត់ទី - 45)
46
ហ្វុស្សស៊ីឡាត់ 41:46
مَنْ عَمِلَ صَالِحًا فَلِنَفْسِهِ ۖ وَمَنْ أَسَاءَ فَعَلَيْهَا ۗ وَمَا رَبُّكَ بِظَلَّامٍ لِلْعَبِيدِ ﴿٤٦﴾
អ្នកណាហើយដែលបានសាងអំពើល្អ គឺសម្រាប់ខ្លួនឯង ហើយអ្នកណាដែលបានប្រព្រឹត្ដអំពើអាក្រក់វិញគឺវានឹងធ្លាក់ទៅ លើខ្លួនឯង។ ហើយម្ចាស់របស់អ្នកមិនមែនជាអ្នកបំពានទៅលើ ខ្ញុំណាម្នាក់ឡើយ។(អាយ៉ាត់ទី - 46)
47
ហ្វុស្សស៊ីឡាត់ 41:47
إِلَيْهِ يُرَدُّ عِلْمُ السَّاعَةِ ۚ وَمَا تَخْرُجُ مِنْ ثَمَرَاتٍ مِنْ أَكْمَامِهَا وَمَا تَحْمِلُ مِنْ أُنْثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِ ۚ وَيَوْمَ يُنَادِيهِمْ أَيْنَ شُرَكَائِي قَالُوا آذَنَّاكَ مَا مِنَّا مِنْ شَهِيدٍ ﴿٤٧﴾
ដំណឹងនៃថ្ងៃបរលោកគឺត្រូវវិលត្រឡប់ទៅចំពោះទ្រង់តែ មួយគត់។ ហើយគ្រប់ផ្លែឈើដែលចេញពីស្រទាប់របស់វា និងសត្វ លោកភេទញីណាមានផ្ទៃពោះនិងកើតកូននោះ គឺសុទ្ធតែស្ថិតក្រោម ការដឹងរបស់ទ្រង់។ ហើយនៅថ្ងៃដែលទ្រង់ហៅពួកគេ(ពួកមូស្ហរី-គីន)ថាៈ តើឯណាទៅដៃគូរបស់យើង(ដែលពួកអ្នកធ្លាប់គោរព សក្ការៈផេ្សងពីយើង)នោះ? ពួកគេបានតបវិញថាៈ ពួកយើងសូម ជំរាបទ្រង់ថាៈ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងធ្វើសាក្សី(ថា ទ្រង់មានដៃគូ)នោះឡើយ។(អាយ៉ាត់ទី - 47)
48
ហ្វុស្សស៊ីឡាត់ 41:48
وَضَلَّ عَنْهُمْ مَا كَانُوا يَدْعُونَ مِنْ قَبْلُ ۖ وَظَنُّوا مَا لَهُمْ مِنْ مَحِيصٍ ﴿٤٨﴾
ហើយអ្វីដែលពួកគេធ្លាប់បានគោរពសក្ការៈពីមុន(នៅក្នុង លោកិយ)នោះបានបាត់បង់ពីពួកគេ។ ហើយពួកគេដឹងយ៉ាងច្បាស់ ថាៈ សម្រាប់ពួកគេគ្មានកន្លែងគេចចេញ(ពីទារុណកម្ម)បានឡើយ។(អាយ៉ាត់ទី - 48)
49
ហ្វុស្សស៊ីឡាត់ 41:49
لَا يَسْأَمُ الْإِنْسَانُ مِنْ دُعَاءِ الْخَيْرِ وَإِنْ مَسَّهُ الشَّرُّ فَيَئُوسٌ قَنُوطٌ ﴿٤٩﴾
មនុស្សលោកមិនធុញទ្រាន់ក្នុងការបួងសួងសុំប្រការល្អ (ទ្រព្យសម្បត្ដិ និងភាពសុខសាន្ដពីអល់ឡោះ)ទេ តែប្រសិនបើ ប្រការអាក្រក់(ភាពក្រីក្រនិងទុក្ខលំបាក)បានធ្លាក់មកលើគេវិញ ពេលនោះគេនឹងអស់សង្ឃឹមយ៉ាងខ្លាំង។(អាយ៉ាត់ទី - 49)
50
ហ្វុស្សស៊ីឡាត់ 41:50
وَلَئِنْ أَذَقْنَاهُ رَحْمَةً مِنَّا مِنْ بَعْدِ ضَرَّاءَ مَسَّتْهُ لَيَقُولَنَّ هَٰذَا لِي وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِنْ رُجِعْتُ إِلَىٰ رَبِّي إِنَّ لِي عِنْدَهُ لَلْحُسْنَىٰ ۚ فَلَنُنَبِّئَنَّ الَّذِينَ كَفَرُوا بِمَا عَمِلُوا وَلَنُذِيقَنَّهُمْ مِنْ عَذَابٍ غَلِيظٍ ﴿٥٠﴾
តែប្រសិនបើយើងឱ្យគេភ្លក្សនូវក្ដីមេត្ដាករុណាពីយើង បន្ទាប់ពីគ្រោះមហន្ដរាយបានបៀតបៀនគេហើយនោះ គេពិតជា នឹងនិយាយថាៈ នេះដោយសារតែគុណសម្បត្ដិរបស់ខ្ញុំ ហើយខ្ញុំមិន គិតថា ថ្ងៃបរលោកនឹងកើតឡើងឡើយ។ ហើយប្រសិនបើខ្ញុំត្រូវ បានគេឱ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់ខ្ញុំវិញនោះ ពិតប្រាកដណាស់ខ្ញុំនឹងទទួលបាននូវប្រការល្អ(ឋានសួគ៌)ដែលមាននៅជាមួយ នឹងទ្រង់។ ដូចេ្នះ យើងប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនូវអ្វី ដែលពួកគេបានប្រព្រឹត្ដ។ ហើយយើងប្រាកដជានឹងឱ្យពួកគេភ្លក្ស នូវទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។(អាយ៉ាត់ទី - 50)
51
ហ្វុស្សស៊ីឡាត់ 41:51
وَإِذَا أَنْعَمْنَا عَلَى الْإِنْسَانِ أَعْرَضَ وَنَأَىٰ بِجَانِبِهِ وَإِذَا مَسَّهُ الشَّرُّ فَذُو دُعَاءٍ عَرِيضٍ ﴿٥١﴾
ហើយនៅពេលដែលយើងបានប្រទាននៀកម៉ាត់ដល់ មនុស្សលោក គេបែរជាប្រឆាំង និងគេចចេញឆ្ងាយទៅវិញ។ តែ នៅពេលដែលផលអាក្រក់បានធ្លាក់មកលើគេវិញនោះ គឺគេបួង សួងសុំយ៉ាងច្រើន(ពីយើង)។(អាយ៉ាត់ទី - 51)
52
ហ្វុស្សស៊ីឡាត់ 41:52
قُلْ أَرَأَيْتُمْ إِنْ كَانَ مِنْ عِنْدِ اللَّهِ ثُمَّ كَفَرْتُمْ بِهِ مَنْ أَضَلُّ مِمَّنْ هُوَ فِي شِقَاقٍ بَعِيدٍ ﴿٥٢﴾
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)មកពីអល់ឡោះ ក្រោយមកពួកអ្នក បានបដិសេធនឹងវានោះ តើមានអ្នកណាដែលវងេ្វងជាងអ្នកដែល ស្ថិតក្នុងភាពវងេ្វង(ពីមាគ៌ារបស់អល់ឡោះ)ដ៏ឆ្ងាយនោះ?(អាយ៉ាត់ទី - 52)
53
ហ្វុស្សស៊ីឡាត់ 41:53
سَنُرِيهِمْ آيَاتِنَا فِي الْآفَاقِ وَفِي أَنْفُسِهِمْ حَتَّىٰ يَتَبَيَّنَ لَهُمْ أَنَّهُ الْحَقُّ ۗ أَوَلَمْ يَكْفِ بِرَبِّكَ أَنَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ ﴿٥٣﴾
យើងនឹងបង្ហាញឱ្យពួកគេឃើញនូវភស្ដុតាងៗរបស់យើង នៅក្នុងពិភពលោកនេះ និងក្នុងខ្លួនរបស់ពួកគេផ្ទាល់រហូតទាល់តែ វាជាក់ច្បាស់សម្រាប់ពួកគេថាៈ ពិតប្រាកដណាស់ វា(គម្ពីរគួរ-អាន)គឺជាការពិត។ តើម្ចាស់របស់អ្នកមិនគ្រប់គ្រាន់ទេឬ ដែល ទ្រង់ពិតជាអ្នកធ្វើសាក្សីលើអ្វីៗទាំងអស់នោះ?(អាយ៉ាត់ទី - 53)
54
ហ្វុស្សស៊ីឡាត់ 41:54
أَلَا إِنَّهُمْ فِي مِرْيَةٍ مِنْ لِقَاءِ رَبِّهِمْ ۗ أَلَا إِنَّهُ بِكُلِّ شَيْءٍ مُحِيطٌ ﴿٥٤﴾
ចូរដឹងថា ពិតប្រាកដណាស់ ពួកគេស្ថិតនៅក្នុងភាពសង្ស័យ អំពីជំនួបនឹងម្ចាស់របស់ពួកគេ។ ចូរដឹងទៀតថា ពិតប្រាកដណាស់ ទ្រង់មហាដឹងជ្រួតជ្រាបនូវអ្វីៗទាំងអស់។(អាយ៉ាត់ទី - 54)
1 حم ﴿١﴾
2تَنْزِيلٌ مِنَ الرَّحْمَٰنِ الرَّحِيمِ ﴿٢﴾
3كِتَابٌ فُصِّلَتْ آيَاتُهُ قُرْآنًا عَرَبِيًّا لِقَوْمٍ يَعْلَمُونَ ﴿٣﴾
4بَشِيرًا وَنَذِيرًا فَأَعْرَضَ أَكْثَرُهُمْ فَهُمْ لَا يَسْمَعُونَ ﴿٤﴾
5وَقَالُوا قُلُوبُنَا فِي أَكِنَّةٍ مِمَّا تَدْعُونَا إِلَيْهِ وَفِي آذَانِنَا وَقْرٌ وَمِنْ بَيْنِنَا وَبَيْنِكَ حِجَابٌ فَاعْمَلْ إِنَّنَا عَامِلُونَ ﴿٥﴾
6قُلْ إِنَّمَا أَنَا بَشَرٌ مِثْلُكُمْ يُوحَىٰ إِلَيَّ أَنَّمَا إِلَٰهُكُمْ إِلَٰهٌ وَاحِدٌ فَاسْتَقِيمُوا إِلَيْهِ وَاسْتَغْفِرُوهُ ۗ وَوَيْلٌ لِلْمُشْرِكِينَ ﴿٦﴾
7الَّذِينَ لَا يُؤْتُونَ الزَّكَاةَ وَهُمْ بِالْآخِرَةِ هُمْ كَافِرُونَ ﴿٧﴾
8إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ ﴿٨﴾
9قُلْ أَئِنَّكُمْ لَتَكْفُرُونَ بِالَّذِي خَلَقَ الْأَرْضَ فِي يَوْمَيْنِ وَتَجْعَلُونَ لَهُ أَنْدَادًا ۚ ذَٰلِكَ رَبُّ الْعَالَمِينَ ﴿٩﴾
10وَجَعَلَ فِيهَا رَوَاسِيَ مِنْ فَوْقِهَا وَبَارَكَ فِيهَا وَقَدَّرَ فِيهَا أَقْوَاتَهَا فِي أَرْبَعَةِ أَيَّامٍ سَوَاءً لِلسَّائِلِينَ ﴿١٠﴾
11ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ وَهِيَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ائْتِيَا طَوْعًا أَوْ كَرْهًا قَالَتَا أَتَيْنَا طَائِعِينَ ﴿١١﴾
12فَقَضَاهُنَّ سَبْعَ سَمَاوَاتٍ فِي يَوْمَيْنِ وَأَوْحَىٰ فِي كُلِّ سَمَاءٍ أَمْرَهَا ۚ وَزَيَّنَّا السَّمَاءَ الدُّنْيَا بِمَصَابِيحَ وَحِفْظًا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ ﴿١٢﴾
13فَإِنْ أَعْرَضُوا فَقُلْ أَنْذَرْتُكُمْ صَاعِقَةً مِثْلَ صَاعِقَةِ عَادٍ وَثَمُودَ ﴿١٣﴾
14إِذْ جَاءَتْهُمُ الرُّسُلُ مِنْ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ أَلَّا تَعْبُدُوا إِلَّا اللَّهَ ۖ قَالُوا لَوْ شَاءَ رَبُّنَا لَأَنْزَلَ مَلَائِكَةً فَإِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ ﴿١٤﴾
15فَأَمَّا عَادٌ فَاسْتَكْبَرُوا فِي الْأَرْضِ بِغَيْرِ الْحَقِّ وَقَالُوا مَنْ أَشَدُّ مِنَّا قُوَّةً ۖ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَهُمْ هُوَ أَشَدُّ مِنْهُمْ قُوَّةً ۖ وَكَانُوا بِآيَاتِنَا يَجْحَدُونَ ﴿١٥﴾
16فَأَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِي أَيَّامٍ نَحِسَاتٍ لِنُذِيقَهُمْ عَذَابَ الْخِزْيِ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَخْزَىٰ ۖ وَهُمْ لَا يُنْصَرُونَ ﴿١٦﴾
17وَأَمَّا ثَمُودُ فَهَدَيْنَاهُمْ فَاسْتَحَبُّوا الْعَمَىٰ عَلَى الْهُدَىٰ فَأَخَذَتْهُمْ صَاعِقَةُ الْعَذَابِ الْهُونِ بِمَا كَانُوا يَكْسِبُونَ ﴿١٧﴾
18وَنَجَّيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ ﴿١٨﴾
19وَيَوْمَ يُحْشَرُ أَعْدَاءُ اللَّهِ إِلَى النَّارِ فَهُمْ يُوزَعُونَ ﴿١٩﴾
20حَتَّىٰ إِذَا مَا جَاءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَارُهُمْ وَجُلُودُهُمْ بِمَا كَانُوا يَعْمَلُونَ ﴿٢٠﴾
21وَقَالُوا لِجُلُودِهِمْ لِمَ شَهِدْتُمْ عَلَيْنَا ۖ قَالُوا أَنْطَقَنَا اللَّهُ الَّذِي أَنْطَقَ كُلَّ شَيْءٍ وَهُوَ خَلَقَكُمْ أَوَّلَ مَرَّةٍ وَإِلَيْهِ تُرْجَعُونَ ﴿٢١﴾
22وَمَا كُنْتُمْ تَسْتَتِرُونَ أَنْ يَشْهَدَ عَلَيْكُمْ سَمْعُكُمْ وَلَا أَبْصَارُكُمْ وَلَا جُلُودُكُمْ وَلَٰكِنْ ظَنَنْتُمْ أَنَّ اللَّهَ لَا يَعْلَمُ كَثِيرًا مِمَّا تَعْمَلُونَ ﴿٢٢﴾
23وَذَٰلِكُمْ ظَنُّكُمُ الَّذِي ظَنَنْتُمْ بِرَبِّكُمْ أَرْدَاكُمْ فَأَصْبَحْتُمْ مِنَ الْخَاسِرِينَ ﴿٢٣﴾
24فَإِنْ يَصْبِرُوا فَالنَّارُ مَثْوًى لَهُمْ ۖ وَإِنْ يَسْتَعْتِبُوا فَمَا هُمْ مِنَ الْمُعْتَبِينَ ﴿٢٤﴾
25وَقَيَّضْنَا لَهُمْ قُرَنَاءَ فَزَيَّنُوا لَهُمْ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَحَقَّ عَلَيْهِمُ الْقَوْلُ فِي أُمَمٍ قَدْ خَلَتْ مِنْ قَبْلِهِمْ مِنَ الْجِنِّ وَالْإِنْسِ ۖ إِنَّهُمْ كَانُوا خَاسِرِينَ ﴿٢٥﴾
26وَقَالَ الَّذِينَ كَفَرُوا لَا تَسْمَعُوا لِهَٰذَا الْقُرْآنِ وَالْغَوْا فِيهِ لَعَلَّكُمْ تَغْلِبُونَ ﴿٢٦﴾
27فَلَنُذِيقَنَّ الَّذِينَ كَفَرُوا عَذَابًا شَدِيدًا وَلَنَجْزِيَنَّهُمْ أَسْوَأَ الَّذِي كَانُوا يَعْمَلُونَ ﴿٢٧﴾
28ذَٰلِكَ جَزَاءُ أَعْدَاءِ اللَّهِ النَّارُ ۖ لَهُمْ فِيهَا دَارُ الْخُلْدِ ۖ جَزَاءً بِمَا كَانُوا بِآيَاتِنَا يَجْحَدُونَ ﴿٢٨﴾
29وَقَالَ الَّذِينَ كَفَرُوا رَبَّنَا أَرِنَا اللَّذَيْنِ أَضَلَّانَا مِنَ الْجِنِّ وَالْإِنْسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ الْأَسْفَلِينَ ﴿٢٩﴾
30إِنَّ الَّذِينَ قَالُوا رَبُّنَا اللَّهُ ثُمَّ اسْتَقَامُوا تَتَنَزَّلُ عَلَيْهِمُ الْمَلَائِكَةُ أَلَّا تَخَافُوا وَلَا تَحْزَنُوا وَأَبْشِرُوا بِالْجَنَّةِ الَّتِي كُنْتُمْ تُوعَدُونَ ﴿٣٠﴾
31نَحْنُ أَوْلِيَاؤُكُمْ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۖ وَلَكُمْ فِيهَا مَا تَشْتَهِي أَنْفُسُكُمْ وَلَكُمْ فِيهَا مَا تَدَّعُونَ ﴿٣١﴾
32نُزُلًا مِنْ غَفُورٍ رَحِيمٍ ﴿٣٢﴾
33وَمَنْ أَحْسَنُ قَوْلًا مِمَّنْ دَعَا إِلَى اللَّهِ وَعَمِلَ صَالِحًا وَقَالَ إِنَّنِي مِنَ الْمُسْلِمِينَ ﴿٣٣﴾
34وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ۚ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ ﴿٣٤﴾
35وَمَا يُلَقَّاهَا إِلَّا الَّذِينَ صَبَرُوا وَمَا يُلَقَّاهَا إِلَّا ذُو حَظٍّ عَظِيمٍ ﴿٣٥﴾
36وَإِمَّا يَنْزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ۖ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ﴿٣٦﴾
37وَمِنْ آيَاتِهِ اللَّيْلُ وَالنَّهَارُ وَالشَّمْسُ وَالْقَمَرُ ۚ لَا تَسْجُدُوا لِلشَّمْسِ وَلَا لِلْقَمَرِ وَاسْجُدُوا لِلَّهِ الَّذِي خَلَقَهُنَّ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ ﴿٣٧﴾
38فَإِنِ اسْتَكْبَرُوا فَالَّذِينَ عِنْدَ رَبِّكَ يُسَبِّحُونَ لَهُ بِاللَّيْلِ وَالنَّهَارِ وَهُمْ لَا يَسْأَمُونَ ۩ ﴿٣٨﴾
39وَمِنْ آيَاتِهِ أَنَّكَ تَرَى الْأَرْضَ خَاشِعَةً فَإِذَا أَنْزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ ۚ إِنَّ الَّذِي أَحْيَاهَا لَمُحْيِي الْمَوْتَىٰ ۚ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ﴿٣٩﴾
40إِنَّ الَّذِينَ يُلْحِدُونَ فِي آيَاتِنَا لَا يَخْفَوْنَ عَلَيْنَا ۗ أَفَمَنْ يُلْقَىٰ فِي النَّارِ خَيْرٌ أَمْ مَنْ يَأْتِي آمِنًا يَوْمَ الْقِيَامَةِ ۚ اعْمَلُوا مَا شِئْتُمْ ۖ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ ﴿٤٠﴾
41إِنَّ الَّذِينَ كَفَرُوا بِالذِّكْرِ لَمَّا جَاءَهُمْ ۖ وَإِنَّهُ لَكِتَابٌ عَزِيزٌ ﴿٤١﴾
42لَا يَأْتِيهِ الْبَاطِلُ مِنْ بَيْنِ يَدَيْهِ وَلَا مِنْ خَلْفِهِ ۖ تَنْزِيلٌ مِنْ حَكِيمٍ حَمِيدٍ ﴿٤٢﴾
43مَا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِنْ قَبْلِكَ ۚ إِنَّ رَبَّكَ لَذُو مَغْفِرَةٍ وَذُو عِقَابٍ أَلِيمٍ ﴿٤٣﴾
44وَلَوْ جَعَلْنَاهُ قُرْآنًا أَعْجَمِيًّا لَقَالُوا لَوْلَا فُصِّلَتْ آيَاتُهُ ۖ أَأَعْجَمِيٌّ وَعَرَبِيٌّ ۗ قُلْ هُوَ لِلَّذِينَ آمَنُوا هُدًى وَشِفَاءٌ ۖ وَالَّذِينَ لَا يُؤْمِنُونَ فِي آذَانِهِمْ وَقْرٌ وَهُوَ عَلَيْهِمْ عَمًى ۚ أُولَٰئِكَ يُنَادَوْنَ مِنْ مَكَانٍ بَعِيدٍ ﴿٤٤﴾
45وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَاخْتُلِفَ فِيهِ ۗ وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَقُضِيَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِي شَكٍّ مِنْهُ مُرِيبٍ ﴿٤٥﴾
46مَنْ عَمِلَ صَالِحًا فَلِنَفْسِهِ ۖ وَمَنْ أَسَاءَ فَعَلَيْهَا ۗ وَمَا رَبُّكَ بِظَلَّامٍ لِلْعَبِيدِ ﴿٤٦﴾
47إِلَيْهِ يُرَدُّ عِلْمُ السَّاعَةِ ۚ وَمَا تَخْرُجُ مِنْ ثَمَرَاتٍ مِنْ أَكْمَامِهَا وَمَا تَحْمِلُ مِنْ أُنْثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِ ۚ وَيَوْمَ يُنَادِيهِمْ أَيْنَ شُرَكَائِي قَالُوا آذَنَّاكَ مَا مِنَّا مِنْ شَهِيدٍ ﴿٤٧﴾
48وَضَلَّ عَنْهُمْ مَا كَانُوا يَدْعُونَ مِنْ قَبْلُ ۖ وَظَنُّوا مَا لَهُمْ مِنْ مَحِيصٍ ﴿٤٨﴾
49لَا يَسْأَمُ الْإِنْسَانُ مِنْ دُعَاءِ الْخَيْرِ وَإِنْ مَسَّهُ الشَّرُّ فَيَئُوسٌ قَنُوطٌ ﴿٤٩﴾
50وَلَئِنْ أَذَقْنَاهُ رَحْمَةً مِنَّا مِنْ بَعْدِ ضَرَّاءَ مَسَّتْهُ لَيَقُولَنَّ هَٰذَا لِي وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِنْ رُجِعْتُ إِلَىٰ رَبِّي إِنَّ لِي عِنْدَهُ لَلْحُسْنَىٰ ۚ فَلَنُنَبِّئَنَّ الَّذِينَ كَفَرُوا بِمَا عَمِلُوا وَلَنُذِيقَنَّهُمْ مِنْ عَذَابٍ غَلِيظٍ ﴿٥٠﴾
51وَإِذَا أَنْعَمْنَا عَلَى الْإِنْسَانِ أَعْرَضَ وَنَأَىٰ بِجَانِبِهِ وَإِذَا مَسَّهُ الشَّرُّ فَذُو دُعَاءٍ عَرِيضٍ ﴿٥١﴾
52قُلْ أَرَأَيْتُمْ إِنْ كَانَ مِنْ عِنْدِ اللَّهِ ثُمَّ كَفَرْتُمْ بِهِ مَنْ أَضَلُّ مِمَّنْ هُوَ فِي شِقَاقٍ بَعِيدٍ ﴿٥٢﴾
53سَنُرِيهِمْ آيَاتِنَا فِي الْآفَاقِ وَفِي أَنْفُسِهِمْ حَتَّىٰ يَتَبَيَّنَ لَهُمْ أَنَّهُ الْحَقُّ ۗ أَوَلَمْ يَكْفِ بِرَبِّكَ أَنَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ ﴿٥٣﴾
54أَلَا إِنَّهُمْ فِي مِرْيَةٍ مِنْ لِقَاءِ رَبِّهِمْ ۗ أَلَا إِنَّهُ بِكُلِّ شَيْءٍ مُحِيطٌ ﴿٥٤﴾