الذاريات
អើស្សហ្សារីយ៉ាត
Surah 51 60 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អើស្សហ្សារីយ៉ាត 51:1
وَالذَّارِيَاتِ ذَرْوًا ﴿١﴾
អល់ឡោះស្បថនឹងខ្យល់ព្យុះដែលបក់បោកលំអងធូលី(អាយ៉ាត់ទី - 1)
2
អើស្សហ្សារីយ៉ាត 51:2
فَالْحَامِلَاتِ وِقْرًا ﴿٢﴾
និងពពកដែលនាំទឹកភ្លៀងដ៏ធ្ងន់(អាយ៉ាត់ទី - 2)
3
អើស្សហ្សារីយ៉ាត 51:3
فَالْجَارِيَاتِ يُسْرًا ﴿٣﴾
និងនាវាដែលធ្វើដំណើរ(លើផ្ទៃសមុទ្រ)ដោយងាយស្រួល(អាយ៉ាត់ទី - 3)
4
អើស្សហ្សារីយ៉ាត 51:4
فَالْمُقَسِّمَاتِ أَمْرًا ﴿٤﴾
និងម៉ាឡាអ៊ីកាត់ដែលបែងចែកការងារ(តាមបទបញ្ជា របស់អល់ឡោះ)។(អាយ៉ាត់ទី - 4)
5
អើស្សហ្សារីយ៉ាត 51:5
إِنَّمَا تُوعَدُونَ لَصَادِقٌ ﴿٥﴾
ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកគឺជាការពិត។(អាយ៉ាត់ទី - 5)
6
អើស្សហ្សារីយ៉ាត 51:6
وَإِنَّ الدِّينَ لَوَاقِعٌ ﴿٦﴾
ហើយពិតប្រាកដណាស់ ថ្ងៃជំនុំជំរះពិតជានឹងកើតឡើង។(អាយ៉ាត់ទី - 6)
7
អើស្សហ្សារីយ៉ាត 51:7
وَالسَّمَاءِ ذَاتِ الْحُبُكِ ﴿٧﴾
អល់ឡោះស្បថនឹងមេឃដែលមានគន្លងជាច្រើន។(អាយ៉ាត់ទី - 7)
8
អើស្សហ្សារីយ៉ាត 51:8
إِنَّكُمْ لَفِي قَوْلٍ مُخْتَلِفٍ ﴿٨﴾
ពិតប្រាកដណាស់ ពួកអ្នកមានយោបល់ខុសៗគ្នា(អំពី មូហាំម៉ាត់ និងគម្ពីរគួរអាន)។(អាយ៉ាត់ទី - 8)
9
អើស្សហ្សារីយ៉ាត 51:9
يُؤْفَكُ عَنْهُ مَنْ أُفِكَ ﴿٩﴾
គេបង្វែរចេញពីវា(គម្ពីរគួរអាន)ចំពោះអ្នកណាដែលត្រូវ បានគេបង្វែរចេញ(ពីភាពមានជំនឿ)នោះ។(អាយ៉ាត់ទី - 9)
10
អើស្សហ្សារីយ៉ាត 51:10
قُتِلَ الْخَرَّاصُونَ ﴿١٠﴾
ពួកភូតកុហកត្រូវបានគេដាក់បណ្ដាសា(អាយ៉ាត់ទី - 10)
11
អើស្សហ្សារីយ៉ាត 51:11
الَّذِينَ هُمْ فِي غَمْرَةٍ سَاهُونَ ﴿١١﴾
ដែលពួកគេជាពួកល្ងង់ខ្លៅស្ថិតក្នុងភាពវងេ្វង ។(អាយ៉ាត់ទី - 11)
12
អើស្សហ្សារីយ៉ាត 51:12
يَسْأَلُونَ أَيَّانَ يَوْمُ الدِّينِ ﴿١٢﴾
ពួកគេសួរថាៈ តើថ្ងៃជំនុំជំរះនឹងកើតឡើងនៅពេលណា?(អាយ៉ាត់ទី - 12)
13
អើស្សហ្សារីយ៉ាត 51:13
يَوْمَ هُمْ عَلَى النَّارِ يُفْتَنُونَ ﴿١٣﴾
គឺនៅថ្ងៃដែលពួកគេត្រូវគេដុតនៅលើភ្លើងនរក។(អាយ៉ាត់ទី - 13)
14
អើស្សហ្សារីយ៉ាត 51:14
ذُوقُوا فِتْنَتَكُمْ هَٰذَا الَّذِي كُنْتُمْ بِهِ تَسْتَعْجِلُونَ ﴿١٤﴾
-(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវ ទារុណកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំវា ឱ្យមកដល់យ៉ាងឆាប់រហ័សនោះ។(អាយ៉ាត់ទី - 14)
15
អើស្សហ្សារីយ៉ាត 51:15
إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَعُيُونٍ ﴿١٥﴾
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះគឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។(អាយ៉ាត់ទី - 15)
16
អើស្សហ្សារីយ៉ាត 51:16
آخِذِينَ مَا آتَاهُمْ رَبُّهُمْ ۚ إِنَّهُمْ كَانُوا قَبْلَ ذَٰلِكَ مُحْسِنِينَ ﴿١٦﴾
ដោយពួកគេទទួលយកនូវអ្វីៗដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ ពួកគេជាអ្នកដែលធ្លាប់សាង អំពើល្អកាលពីមុន។(អាយ៉ាត់ទី - 16)
17
អើស្សហ្សារីយ៉ាត 51:17
كَانُوا قَلِيلًا مِنَ اللَّيْلِ مَا يَهْجَعُونَ ﴿١٧﴾
គឺពួកគេដេកតិចតួចបំផុតនៅពេលយប់។(អាយ៉ាត់ទី - 17)
18
អើស្សហ្សារីយ៉ាត 51:18
وَبِالْأَسْحَارِ هُمْ يَسْتَغْفِرُونَ ﴿١٨﴾
ហើយពួកគេតែងតែសុំអភ័យទោសពីអល់ឡោះនៅវេលា ទៀបភ្លឺ ។(អាយ៉ាត់ទី - 18)
19
អើស្សហ្សារីយ៉ាត 51:19
وَفِي أَمْوَالِهِمْ حَقٌّ لِلسَّائِلِ وَالْمَحْرُومِ ﴿١٩﴾
ហើយចំពោះទ្រព្យសម្បត្ដិរបស់ពួកគេ គឺមានសិទ្ធិ(មាន ចំណែក)សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។(អាយ៉ាត់ទី - 19)
20
អើស្សហ្សារីយ៉ាត 51:20
وَفِي الْأَرْضِ آيَاتٌ لِلْمُوقِنِينَ ﴿٢٠﴾
ហើយនៅលើផែនដីមានភស្ដុតាងជាច្រើន(បញ្ជាក់ពី អានុភាពរបស់អល់ឡោះ)សម្រាប់បណ្ដាអ្នកដែលមានជំនឿដ៏ ពិតប្រាកដ។(អាយ៉ាត់ទី - 20)
21
អើស្សហ្សារីយ៉ាត 51:21
وَفِي أَنْفُسِكُمْ ۚ أَفَلَا تُبْصِرُونَ ﴿٢١﴾
ហើយចំពោះខ្លួនពួកអ្នកផ្ទាល់ក៏ដូច្នោះដែរ។ តើពួកអ្នក មិនឃើញទេឬ?(អាយ៉ាត់ទី - 21)
22
អើស្សហ្សារីយ៉ាត 51:22
وَفِي السَّمَاءِ رِزْقُكُمْ وَمَا تُوعَدُونَ ﴿٢٢﴾
ហើយនៅលើមេឃ មានលាភសក្ការៈរបស់ពួកអ្នក(ដូច ជាទឹកភ្លៀង)និងអ្វីៗដែលគេសន្យាជាមួយពួកអ្នក(នៅក្នុងឡាវ-ហុលម៉ះហ្វ៊ូស)។(អាយ៉ាត់ទី - 22)
23
អើស្សហ្សារីយ៉ាត 51:23
فَوَرَبِّ السَّمَاءِ وَالْأَرْضِ إِنَّهُ لَحَقٌّ مِثْلَ مَا أَنَّكُمْ تَنْطِقُونَ ﴿٢٣﴾
ហើយម្ចាស់គ្រប់គ្រងមេឃ និងផែនដីស្បថនឹងខ្លួនឯងថាៈ ពិតប្រាកដណាស់ វា(អ្វីដែលទ្រង់សន្យាជាមួយពួកអ្នក)គឺជាការ ពិតដូចអ្វីដែលពួកអ្នកនិយាយនោះដែរ។(អាយ៉ាត់ទី - 23)
24
អើស្សហ្សារីយ៉ាត 51:24
هَلْ أَتَاكَ حَدِيثُ ضَيْفِ إِبْرَاهِيمَ الْمُكْرَمِينَ ﴿٢٤﴾
តើរឿងរ៉ាវរបស់ភ្ញៀវអ៊ីព្រហ៊ីម(ម៉ាឡាអ៊ីកាត់)ដែលត្រូវ គេលើកតម្កើងបានមកដល់អ្នក(មូហាំម៉ាត់)ដែរឬទេ ?(អាយ៉ាត់ទី - 24)
25
អើស្សហ្សារីយ៉ាត 51:25
إِذْ دَخَلُوا عَلَيْهِ فَقَالُوا سَلَامًا ۖ قَالَ سَلَامٌ قَوْمٌ مُنْكَرُونَ ﴿٢٥﴾
នៅពេលដែលពួកគេចូលទៅជួបគាត់(អ៊ីព្រហ៊ីម) ហើយ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម គាត់ក៏បានតបនឹងពាក្យ សាឡាមវិញដែរ។ (គាត់បានពោលថា) ពួកអ្នកគឺជាក្រុមដែលគេ មិនស្គាល់ឡើយ។(អាយ៉ាត់ទី - 25)
26
អើស្សហ្សារីយ៉ាត 51:26
فَرَاغَ إِلَىٰ أَهْلِهِ فَجَاءَ بِعِجْلٍ سَمِينٍ ﴿٢٦﴾
ពេលនោះគាត់បានដើរទៅកាន់គ្រួសាររបស់គាត់ដោយ ស្ងៀមស្ងាត់ ហើយក៏នាំមកនូវកូនគោអាំងមួយដ៏ធាត់(មកទទួល ពួកគេ)។(អាយ៉ាត់ទី - 26)
27
អើស្សហ្សារីយ៉ាត 51:27
فَقَرَّبَهُ إِلَيْهِمْ قَالَ أَلَا تَأْكُلُونَ ﴿٢٧﴾
ហើយគាត់បានរៀបចំវានៅជិតពួកគេ(ពេលនោះពួកគេ មិនបរិភោគឡើយ) គាត់ក៏ពោលថាៈ តើពួកអ្នកមិនបរិភោគទេឬ?(អាយ៉ាត់ទី - 27)
28
អើស្សហ្សារីយ៉ាត 51:28
فَأَوْجَسَ مِنْهُمْ خِيفَةً ۖ قَالُوا لَا تَخَفْ ۖ وَبَشَّرُوهُ بِغُلَامٍ عَلِيمٍ ﴿٢٨﴾
ក្រោយមកគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេបានពោលថាៈ សូមអ្នកកុំខ្លាច! ហើយពួកគេបានផ្ដល់ដំណឹង រីករាយដល់គាត់អំពី(ការប្រសូត)កេ្មងប្រុសម្នាក់ដ៏មានចំណេះដឹង។(អាយ៉ាត់ទី - 28)
29
អើស្សហ្សារីយ៉ាត 51:29
فَأَقْبَلَتِ امْرَأَتُهُ فِي صَرَّةٍ فَصَكَّتْ وَجْهَهَا وَقَالَتْ عَجُوزٌ عَقِيمٌ ﴿٢٩﴾
ពេលនោះភរិយារបស់គាត់ក៏បានចេញមកខាងក្រៅដោយ បន្លឺសំឡេងទាំងភ្ញាក់ផ្អើល ហើយបានទះមុខខ្លួនឯង រួចនិយាយថាៈ (តើខ្ញុំអាចមានកូនដូចមេ្ដចទៅ)បើខ្ញុំជរា និងជាស្ដ្រីអារទៀតនោះ?(អាយ៉ាត់ទី - 29)
30
អើស្សហ្សារីយ៉ាត 51:30
قَالُوا كَذَٰلِكِ قَالَ رَبُّكِ ۖ إِنَّهُ هُوَ الْحَكِيمُ الْعَلِيمُ ﴿٣٠﴾
ពួកគេបានពោលថាៈ នោះហើយដែលម្ចាស់របស់អ្នកបាន មានបន្ទូលនោះ។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹង។ (អាយ៉ាត់ទី - 30)
31
អើស្សហ្សារីយ៉ាត 51:31
قَالَ فَمَا خَطْبُكُمْ أَيُّهَا الْمُرْسَلُونَ ﴿٣١﴾
គាត់បានពោលថាៈ ដូចេ្នះ តើពួកអ្នកមានកិច្ចការអ្វី ឱ បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)?(អាយ៉ាត់ទី - 31)
32
អើស្សហ្សារីយ៉ាត 51:32
قَالُوا إِنَّا أُرْسِلْنَا إِلَىٰ قَوْمٍ مُجْرِمِينَ ﴿٣٢﴾
ពួកគេឆ្លើយថាៈ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេ បញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្ដបាបកម្ម(អាយ៉ាត់ទី - 32)
33
អើស្សហ្សារីយ៉ាត 51:33
لِنُرْسِلَ عَلَيْهِمْ حِجَارَةً مِنْ طِينٍ ﴿٣٣﴾
ដើម្បីនាំដុំថ្មពីដីឥដ្ឋមកទម្លាក់លើពួកគេ(អាយ៉ាត់ទី - 33)
34
អើស្សហ្សារីយ៉ាត 51:34
مُسَوَّمَةً عِنْدَ رَبِّكَ لِلْمُسْرِفِينَ ﴿٣٤﴾
ដែលជាសញ្ញាមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់)សម្រាប់ ពួកដែលបំពាន។(អាយ៉ាត់ទី - 34)
35
អើស្សហ្សារីយ៉ាត 51:35
فَأَخْرَجْنَا مَنْ كَانَ فِيهَا مِنَ الْمُؤْمِنِينَ ﴿٣٥﴾
ហើយយើងបានសង្គ្រោះបណ្ដាអ្នកមានជំនឿដែលរស់នៅ ក្នុងនោះ(ភូមិរបស់លូត)។ (អាយ៉ាត់ទី - 35)
36
អើស្សហ្សារីយ៉ាត 51:36
فَمَا وَجَدْنَا فِيهَا غَيْرَ بَيْتٍ مِنَ الْمُسْلِمِينَ ﴿٣٦﴾
ក្រោយមកយើងមិនឃើញអ្វីនៅក្នុងនោះក្រៅពីផ្ទះមួយ អំពីបណ្ដាអ្នកមូស្លីមនោះឡើយ(ផ្ទះរបស់លូតនិងក្រុមគ្រួសារ របស់គាត់)។(អាយ៉ាត់ទី - 36)
37
អើស្សហ្សារីយ៉ាត 51:37
وَتَرَكْنَا فِيهَا آيَةً لِلَّذِينَ يَخَافُونَ الْعَذَابَ الْأَلِيمَ ﴿٣٧﴾
ហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវភស្ដុ-តាងមួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចទារុណកម្មដ៏ឈឺចាប់។(អាយ៉ាត់ទី - 37)
38
អើស្សហ្សារីយ៉ាត 51:38
وَفِي مُوسَىٰ إِذْ أَرْسَلْنَاهُ إِلَىٰ فِرْعَوْنَ بِسُلْطَانٍ مُبِينٍ ﴿٣٨﴾
ហើយនៅក្នុងរឿងមូសា នៅពេលដែលយើងបានបញ្ជូន គេទៅកាន់ហ្វៀរអោនជាមួយនឹងមុជីហ្សាត់ដ៏ច្បាស់លាស់(ក៏ជា ភស្ដុតាងមួយដែរ)។ (អាយ៉ាត់ទី - 38)
39
អើស្សហ្សារីយ៉ាត 51:39
فَتَوَلَّىٰ بِرُكْنِهِ وَقَالَ سَاحِرٌ أَوْ مَجْنُونٌ ﴿٣٩﴾
ក្រោយមកគេ(ហ្វៀរអោន)បានបែរចេញ(ពីជំនឿ)ជា មួយនឹងកងទ័ពរបស់គេ ហើយបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិត។(អាយ៉ាត់ទី - 39)
40
អើស្សហ្សារីយ៉ាត 51:40
فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ وَهُوَ مُلِيمٌ ﴿٤٠﴾
ក្រោយមក យើងបានក្របួចគេនិងពលទាហានរបស់គេ រួចយើងក៏បោះពួកគេចូលទៅក្នុងសមុទ្រ ដោយគេជាអ្នកដែលត្រូវ គេស្ដីបន្ទោស។(អាយ៉ាត់ទី - 40)
41
អើស្សហ្សារីយ៉ាត 51:41
وَفِي عَادٍ إِذْ أَرْسَلْنَا عَلَيْهِمُ الرِّيحَ الْعَقِيمَ ﴿٤١﴾
ហើយនៅក្នុងរឿងអាដ នៅពេលដែលយើងបានបញ្ជូន ខ្យល់ព្យុះដ៏ស្ងួតទៅកំទេចពួកគេ(ក៏ជាភស្ដុតាងមួយដែរ)។(អាយ៉ាត់ទី - 41)
42
អើស្សហ្សារីយ៉ាត 51:42
مَا تَذَرُ مِنْ شَيْءٍ أَتَتْ عَلَيْهِ إِلَّا جَعَلَتْهُ كَالرَّمِيمِ ﴿٤٢﴾
វាមិនបន្សល់ទុកអ្វីឡើយ ពេលដែលវាបានបក់បោកទៅ លើអ្វីមួយហើយនោះ លើកលែងតែវាធ្វើឱ្យអ្វីទាំងនោះខេ្ទចខ្ទីដូច ជាផេះ។(អាយ៉ាត់ទី - 42)
43
អើស្សហ្សារីយ៉ាត 51:43
وَفِي ثَمُودَ إِذْ قِيلَ لَهُمْ تَمَتَّعُوا حَتَّىٰ حِينٍ ﴿٤٣﴾
ហើយនៅក្នុងរឿងសាមូដ នៅពេលដែលមានគេនិយាយ ទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខរហូតដល់ពេលវេលាមួយ ចុះ។ (អាយ៉ាត់ទី - 43)
44
អើស្សហ្សារីយ៉ាត 51:44
فَعَتَوْا عَنْ أَمْرِ رَبِّهِمْ فَأَخَذَتْهُمُ الصَّاعِقَةُ وَهُمْ يَنْظُرُونَ ﴿٤٤﴾
តែពួកគេបានប្រឆាំងនឹងបទបញ្ជានៃម្ចាស់ពួកគេ។ ពេល នោះរន្ទះបានបាញ់(សម្លាប់)ពួកគេ ខណៈដែលពួកគេមើលឃើញ ផ្ទាល់នឹងភ្នែក។(អាយ៉ាត់ទី - 44)
45
អើស្សហ្សារីយ៉ាត 51:45
فَمَا اسْتَطَاعُوا مِنْ قِيَامٍ وَمَا كَانُوا مُنْتَصِرِينَ ﴿٤٥﴾
ដូចេ្នះ ពួកគេគ្មានសមត្ថភាពក្នុងការតទល់(នឹងទារុណកម្ម) ឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបានដែរ។(អាយ៉ាត់ទី - 45)
46
អើស្សហ្សារីយ៉ាត 51:46
وَقَوْمَ نُوحٍ مِنْ قَبْلُ ۖ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ ﴿٤٦﴾
ហើយ(យើងបានបំផ្លាញ)ក្រុមនួហមុនពួកគេទៅទៀត។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលធ្លាប់ល្មើសនឹងបទបញ្ជារបស់ អល់ឡោះ។(អាយ៉ាត់ទី - 46)
47
អើស្សហ្សារីយ៉ាត 51:47
وَالسَّمَاءَ بَنَيْنَاهَا بِأَيْدٍ وَإِنَّا لَمُوسِعُونَ ﴿٤٧﴾
ហើយមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ផ្ទាល់។ ហើយពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យវាធំទូលាយ។(អាយ៉ាត់ទី - 47)
48
អើស្សហ្សារីយ៉ាត 51:48
وَالْأَرْضَ فَرَشْنَاهَا فَنِعْمَ الْمَاهِدُونَ ﴿٤٨﴾
ហើយផែនដីយើងបានធ្វើឱ្យវារាបស្មើ។ ហើយយើងជាអ្នក ក្រាលវាយ៉ាងល្អប្រណីត។ (អាយ៉ាត់ទី - 48)
49
អើស្សហ្សារីយ៉ាត 51:49
وَمِنْ كُلِّ شَيْءٍ خَلَقْنَا زَوْجَيْنِ لَعَلَّكُمْ تَذَكَّرُونَ ﴿٤٩﴾
ហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតឱ្យមានជាគូៗ ដើម្បីពួកអ្នកនឹកឃើញ(ពីអានុភាពរបស់អល់ឡោះ)។(អាយ៉ាត់ទី - 49)
50
អើស្សហ្សារីយ៉ាត 51:50
فَفِرُّوا إِلَى اللَّهِ ۖ إِنِّي لَكُمْ مِنْهُ نَذِيرٌ مُبِينٌ ﴿٥٠﴾
ដូចេ្នះ ចូរពួកអ្នកប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ អល់ឡោះ(អនុវត្ដតាមបទបញ្ជា)ចុះ ពិតប្រាកដណាស់ខ្ញុំជាអ្នក ដាស់តឿនព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។ (អាយ៉ាត់ទី - 50)
51
អើស្សហ្សារីយ៉ាត 51:51
وَلَا تَجْعَلُوا مَعَ اللَّهِ إِلَٰهًا آخَرَ ۖ إِنِّي لَكُمْ مِنْهُ نَذِيرٌ مُبِينٌ ﴿٥١﴾
ហើយចូរពួកអ្នកកុំយកម្ចាស់ផេ្សងមកគោរពសក្ការៈរួម ជាមួយអល់ឡោះឱ្យសោះ ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។(អាយ៉ាត់ទី - 51)
52
អើស្សហ្សារីយ៉ាត 51:52
كَذَٰلِكَ مَا أَتَى الَّذِينَ مِنْ قَبْلِهِمْ مِنْ رَسُولٍ إِلَّا قَالُوا سَاحِرٌ أَوْ مَجْنُونٌ ﴿٥٢﴾
ដូច្នោះដែរ គ្មានអ្នកនាំសារណាម្នាក់ដែលបានមកដល់ពួក ជំនាន់មុនពួកគេក្រៅពីពួកនោះបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិតនោះឡើយ។(អាយ៉ាត់ទី - 52)
53
អើស្សហ្សារីយ៉ាត 51:53
أَتَوَاصَوْا بِهِ ۚ بَلْ هُمْ قَوْمٌ طَاغُونَ ﴿٥٣﴾
តើពួកគេ(ពួកជំនាន់មុន)បានផ្ដាំផ្ញើគ្នាអំពីពាក្យសំដីនេះ ឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។ (អាយ៉ាត់ទី - 53)
54
អើស្សហ្សារីយ៉ាត 51:54
فَتَوَلَّ عَنْهُمْ فَمَا أَنْتَ بِمَلُومٍ ﴿٥٤﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ ហើយអ្នក ក៏មិនមែនជាអ្នកដែលត្រូវគេស្ដីបន្ទោសដែរ។(អាយ៉ាត់ទី - 54)
55
អើស្សហ្សារីយ៉ាត 51:55
وَذَكِّرْ فَإِنَّ الذِّكْرَىٰ تَنْفَعُ الْمُؤْمِنِينَ ﴿٥٥﴾
ហើយចូរអ្នករំលឹកគ្នាចុះ ព្រោះការរំលឹកគ្នានោះពិតជា ផ្ដល់ផលប្រយោជន៍ដល់បណ្ដាអ្នកដែលមានជំនឿ។(អាយ៉ាត់ទី - 55)
56
អើស្សហ្សារីយ៉ាត 51:56
وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ ﴿٥٦﴾
ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យ ពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។(អាយ៉ាត់ទី - 56)
57
អើស្សហ្សារីយ៉ាត 51:57
مَا أُرِيدُ مِنْهُمْ مِنْ رِزْقٍ وَمَا أُرِيدُ أَنْ يُطْعِمُونِ ﴿٥٧﴾
យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើង ក៏មិនត្រូវការឱ្យពួកគេផ្ដល់អាហារដល់យើងដែរ។(អាយ៉ាត់ទី - 57)
58
អើស្សហ្សារីយ៉ាត 51:58
إِنَّ اللَّهَ هُوَ الرَّزَّاقُ ذُو الْقُوَّةِ الْمَتِينُ ﴿٥٨﴾
ពិតប្រាកដណាស់ អល់ឡោះជាអ្នកផ្ដល់លាភសក្ការៈដែល មានអានុភាពខ្លាំងក្លាជាទីបំផុត។(អាយ៉ាត់ទី - 58)
59
អើស្សហ្សារីយ៉ាត 51:59
فَإِنَّ لِلَّذِينَ ظَلَمُوا ذَنُوبًا مِثْلَ ذَنُوبِ أَصْحَابِهِمْ فَلَا يَسْتَعْجِلُونِ ﴿٥٩﴾
ហើយពិតប្រាកដណាស់ សម្រាប់ពួកដែលបានបំពានគឺ ទទួលចំណែកទារុណកម្មដូចជាចំណែកទារុណកម្មនៃគូកនរបស់ ពួកគេដែរ។ ដូចេ្នះ ចូរកុំឱ្យពួកគេអន្ទះសាសុំពីយើងឱ្យសោះ។ (អាយ៉ាត់ទី - 59)
60
អើស្សហ្សារីយ៉ាត 51:60
فَوَيْلٌ لِلَّذِينَ كَفَرُوا مِنْ يَوْمِهِمُ الَّذِي يُوعَدُونَ ﴿٦٠﴾
ហើយការវិនាសអន្ដរាយ គឺសម្រាប់ពួកដែលប្រឆាំងនឹង ថ្ងៃដែលពួកគេត្រូវបានគេសន្យា។(អាយ៉ាត់ទី - 60)
1 وَالذَّارِيَاتِ ذَرْوًا ﴿١﴾ ۝ 2فَالْحَامِلَاتِ وِقْرًا ﴿٢﴾ ۝ 3فَالْجَارِيَاتِ يُسْرًا ﴿٣﴾ ۝ 4فَالْمُقَسِّمَاتِ أَمْرًا ﴿٤﴾ ۝ 5إِنَّمَا تُوعَدُونَ لَصَادِقٌ ﴿٥﴾ ۝ 6وَإِنَّ الدِّينَ لَوَاقِعٌ ﴿٦﴾ ۝ 7وَالسَّمَاءِ ذَاتِ الْحُبُكِ ﴿٧﴾ ۝ 8إِنَّكُمْ لَفِي قَوْلٍ مُخْتَلِفٍ ﴿٨﴾ ۝ 9يُؤْفَكُ عَنْهُ مَنْ أُفِكَ ﴿٩﴾ ۝ 10قُتِلَ الْخَرَّاصُونَ ﴿١٠﴾ ۝ 11الَّذِينَ هُمْ فِي غَمْرَةٍ سَاهُونَ ﴿١١﴾ ۝ 12يَسْأَلُونَ أَيَّانَ يَوْمُ الدِّينِ ﴿١٢﴾ ۝ 13يَوْمَ هُمْ عَلَى النَّارِ يُفْتَنُونَ ﴿١٣﴾ ۝ 14ذُوقُوا فِتْنَتَكُمْ هَٰذَا الَّذِي كُنْتُمْ بِهِ تَسْتَعْجِلُونَ ﴿١٤﴾ ۝ 15إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَعُيُونٍ ﴿١٥﴾ ۝ 16آخِذِينَ مَا آتَاهُمْ رَبُّهُمْ ۚ إِنَّهُمْ كَانُوا قَبْلَ ذَٰلِكَ مُحْسِنِينَ ﴿١٦﴾ ۝ 17كَانُوا قَلِيلًا مِنَ اللَّيْلِ مَا يَهْجَعُونَ ﴿١٧﴾ ۝ 18وَبِالْأَسْحَارِ هُمْ يَسْتَغْفِرُونَ ﴿١٨﴾ ۝ 19وَفِي أَمْوَالِهِمْ حَقٌّ لِلسَّائِلِ وَالْمَحْرُومِ ﴿١٩﴾ ۝ 20وَفِي الْأَرْضِ آيَاتٌ لِلْمُوقِنِينَ ﴿٢٠﴾ ۝ 21وَفِي أَنْفُسِكُمْ ۚ أَفَلَا تُبْصِرُونَ ﴿٢١﴾ ۝ 22وَفِي السَّمَاءِ رِزْقُكُمْ وَمَا تُوعَدُونَ ﴿٢٢﴾ ۝ 23فَوَرَبِّ السَّمَاءِ وَالْأَرْضِ إِنَّهُ لَحَقٌّ مِثْلَ مَا أَنَّكُمْ تَنْطِقُونَ ﴿٢٣﴾ ۝ 24هَلْ أَتَاكَ حَدِيثُ ضَيْفِ إِبْرَاهِيمَ الْمُكْرَمِينَ ﴿٢٤﴾ ۝ 25إِذْ دَخَلُوا عَلَيْهِ فَقَالُوا سَلَامًا ۖ قَالَ سَلَامٌ قَوْمٌ مُنْكَرُونَ ﴿٢٥﴾ ۝ 26فَرَاغَ إِلَىٰ أَهْلِهِ فَجَاءَ بِعِجْلٍ سَمِينٍ ﴿٢٦﴾ ۝ 27فَقَرَّبَهُ إِلَيْهِمْ قَالَ أَلَا تَأْكُلُونَ ﴿٢٧﴾ ۝ 28فَأَوْجَسَ مِنْهُمْ خِيفَةً ۖ قَالُوا لَا تَخَفْ ۖ وَبَشَّرُوهُ بِغُلَامٍ عَلِيمٍ ﴿٢٨﴾ ۝ 29فَأَقْبَلَتِ امْرَأَتُهُ فِي صَرَّةٍ فَصَكَّتْ وَجْهَهَا وَقَالَتْ عَجُوزٌ عَقِيمٌ ﴿٢٩﴾ ۝ 30قَالُوا كَذَٰلِكِ قَالَ رَبُّكِ ۖ إِنَّهُ هُوَ الْحَكِيمُ الْعَلِيمُ ﴿٣٠﴾ ۝ 31قَالَ فَمَا خَطْبُكُمْ أَيُّهَا الْمُرْسَلُونَ ﴿٣١﴾ ۝ 32قَالُوا إِنَّا أُرْسِلْنَا إِلَىٰ قَوْمٍ مُجْرِمِينَ ﴿٣٢﴾ ۝ 33لِنُرْسِلَ عَلَيْهِمْ حِجَارَةً مِنْ طِينٍ ﴿٣٣﴾ ۝ 34مُسَوَّمَةً عِنْدَ رَبِّكَ لِلْمُسْرِفِينَ ﴿٣٤﴾ ۝ 35فَأَخْرَجْنَا مَنْ كَانَ فِيهَا مِنَ الْمُؤْمِنِينَ ﴿٣٥﴾ ۝ 36فَمَا وَجَدْنَا فِيهَا غَيْرَ بَيْتٍ مِنَ الْمُسْلِمِينَ ﴿٣٦﴾ ۝ 37وَتَرَكْنَا فِيهَا آيَةً لِلَّذِينَ يَخَافُونَ الْعَذَابَ الْأَلِيمَ ﴿٣٧﴾ ۝ 38وَفِي مُوسَىٰ إِذْ أَرْسَلْنَاهُ إِلَىٰ فِرْعَوْنَ بِسُلْطَانٍ مُبِينٍ ﴿٣٨﴾ ۝ 39فَتَوَلَّىٰ بِرُكْنِهِ وَقَالَ سَاحِرٌ أَوْ مَجْنُونٌ ﴿٣٩﴾ ۝ 40فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ وَهُوَ مُلِيمٌ ﴿٤٠﴾ ۝ 41وَفِي عَادٍ إِذْ أَرْسَلْنَا عَلَيْهِمُ الرِّيحَ الْعَقِيمَ ﴿٤١﴾ ۝ 42مَا تَذَرُ مِنْ شَيْءٍ أَتَتْ عَلَيْهِ إِلَّا جَعَلَتْهُ كَالرَّمِيمِ ﴿٤٢﴾ ۝ 43وَفِي ثَمُودَ إِذْ قِيلَ لَهُمْ تَمَتَّعُوا حَتَّىٰ حِينٍ ﴿٤٣﴾ ۝ 44فَعَتَوْا عَنْ أَمْرِ رَبِّهِمْ فَأَخَذَتْهُمُ الصَّاعِقَةُ وَهُمْ يَنْظُرُونَ ﴿٤٤﴾ ۝ 45فَمَا اسْتَطَاعُوا مِنْ قِيَامٍ وَمَا كَانُوا مُنْتَصِرِينَ ﴿٤٥﴾ ۝ 46وَقَوْمَ نُوحٍ مِنْ قَبْلُ ۖ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ ﴿٤٦﴾ ۝ 47وَالسَّمَاءَ بَنَيْنَاهَا بِأَيْدٍ وَإِنَّا لَمُوسِعُونَ ﴿٤٧﴾ ۝ 48وَالْأَرْضَ فَرَشْنَاهَا فَنِعْمَ الْمَاهِدُونَ ﴿٤٨﴾ ۝ 49وَمِنْ كُلِّ شَيْءٍ خَلَقْنَا زَوْجَيْنِ لَعَلَّكُمْ تَذَكَّرُونَ ﴿٤٩﴾ ۝ 50فَفِرُّوا إِلَى اللَّهِ ۖ إِنِّي لَكُمْ مِنْهُ نَذِيرٌ مُبِينٌ ﴿٥٠﴾ ۝ 51وَلَا تَجْعَلُوا مَعَ اللَّهِ إِلَٰهًا آخَرَ ۖ إِنِّي لَكُمْ مِنْهُ نَذِيرٌ مُبِينٌ ﴿٥١﴾ ۝ 52كَذَٰلِكَ مَا أَتَى الَّذِينَ مِنْ قَبْلِهِمْ مِنْ رَسُولٍ إِلَّا قَالُوا سَاحِرٌ أَوْ مَجْنُونٌ ﴿٥٢﴾ ۝ 53أَتَوَاصَوْا بِهِ ۚ بَلْ هُمْ قَوْمٌ طَاغُونَ ﴿٥٣﴾ ۝ 54فَتَوَلَّ عَنْهُمْ فَمَا أَنْتَ بِمَلُومٍ ﴿٥٤﴾ ۝ 55وَذَكِّرْ فَإِنَّ الذِّكْرَىٰ تَنْفَعُ الْمُؤْمِنِينَ ﴿٥٥﴾ ۝ 56وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ ﴿٥٦﴾ ۝ 57مَا أُرِيدُ مِنْهُمْ مِنْ رِزْقٍ وَمَا أُرِيدُ أَنْ يُطْعِمُونِ ﴿٥٧﴾ ۝ 58إِنَّ اللَّهَ هُوَ الرَّزَّاقُ ذُو الْقُوَّةِ الْمَتِينُ ﴿٥٨﴾ ۝ 59فَإِنَّ لِلَّذِينَ ظَلَمُوا ذَنُوبًا مِثْلَ ذَنُوبِ أَصْحَابِهِمْ فَلَا يَسْتَعْجِلُونِ ﴿٥٩﴾ ۝ 60فَوَيْلٌ لِلَّذِينَ كَفَرُوا مِنْ يَوْمِهِمُ الَّذِي يُوعَدُونَ ﴿٦٠﴾ ۝