المطففين
អាល់មូត័ហ្វហ៊្វីហ៊្វីន
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:1
وَيْلٌ لِلْمُطَفِّفِينَ ﴿١﴾
ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលគៃបន្លំ។(អាយ៉ាត់ទី - 1)
2
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:2
الَّذِينَ إِذَا اكْتَالُوا عَلَى النَّاسِ يَسْتَوْفُونَ ﴿٢﴾
ជាពួកដែលទាមទារចង់បានគ្រប់ចំនួននៅពេលដែលពួកគេ ថ្លឹងវាស់ ឬវាល់ពីអ្នកដទៃ។ (អាយ៉ាត់ទី - 2)
3
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:3
وَإِذَا كَالُوهُمْ أَوْ وَزَنُوهُمْ يُخْسِرُونَ ﴿٣﴾
តែនៅពេលដែលពួកគេវាស់ឬវាល់ ឬថ្លឹងឱ្យអ្នកដទៃ គឺ ពួកគេធ្វើឱ្យខ្វះ។(អាយ៉ាត់ទី - 3)
4
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:4
أَلَا يَظُنُّ أُولَٰئِكَ أَنَّهُمْ مَبْعُوثُونَ ﴿٤﴾
តើពួកទាំងនោះមិនគិតថាៈ ពិតប្រាកដណាស់ ពួកគេនឹង ត្រូវគេធ្វើឱ្យរស់ឡើងវិញ(អាយ៉ាត់ទី - 4)
5
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:5
لِيَوْمٍ عَظِيمٍ ﴿٥﴾
នៅថ្ងៃមួយដ៏ធំធេង(ថ្ងៃបរលោក)ទេឬ ?(អាយ៉ាត់ទី - 5)
6
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:6
يَوْمَ يَقُومُ النَّاسُ لِرَبِّ الْعَالَمِينَ ﴿٦﴾
គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចាស់ គ្រប់គ្រងពិភពទាំងអស់។(អាយ៉ាត់ទី - 6)
7
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:7
كَلَّا إِنَّ كِتَابَ الْفُجَّارِ لَفِي سِجِّينٍ ﴿٧﴾
មិនដូច្នោះទេ! ការពិតបញ្ជីរបស់ពួកប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងស៊ិជ្ជីន។(អាយ៉ាត់ទី - 7)
8
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:8
وَمَا أَدْرَاكَ مَا سِجِّينٌ ﴿٨﴾
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ស៊ិជ្ជីនជាអ្វីនោះ?(អាយ៉ាត់ទី - 8)
9
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:9
كِتَابٌ مَرْقُومٌ ﴿٩﴾
គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុក។(អាយ៉ាត់ទី - 9)
10
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:10
وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿١٠﴾
ភាពវិនាសអន្ដរាយនៅថ្ងៃនោះគឺសម្រាប់ពួកដែល បដិសេធ។(អាយ៉ាត់ទី - 10)
11
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:11
الَّذِينَ يُكَذِّبُونَ بِيَوْمِ الدِّينِ ﴿١١﴾
គឺជាពួកដែលបដិសេធនឹងថ្ងៃជំនុំជំរះ។(អាយ៉ាត់ទី - 11)
12
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:12
وَمَا يُكَذِّبُ بِهِ إِلَّا كُلُّ مُعْتَدٍ أَثِيمٍ ﴿١٢﴾
ហើយគ្មានអ្នកណាម្នាក់អាចបដិសេធនឹងវាក្រៅពីពួក ដែលបំពានប្រព្រឹត្ដបាបកម្មនោះឡើយ។ (អាយ៉ាត់ទី - 12)
13
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:13
إِذَا تُتْلَىٰ عَلَيْهِ آيَاتُنَا قَالَ أَسَاطِيرُ الْأَوَّلِينَ ﴿١٣﴾
នៅពេលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់ គេបែរជាបាននិយាយថាៈ នេះគឺជារឿងពេ្រងនិទានទៅវិញ។(អាយ៉ាត់ទី - 13)
14
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:14
كَلَّا ۖ بَلْ ۜ رَانَ عَلَىٰ قُلُوبِهِمْ مَا كَانُوا يَكْسِبُونَ ﴿١٤﴾
ទេ! ផ្ទុយទៅវិញ អ្វី(បាបកម្ម)ដែលពួកគេប្រព្រឹត្ដនោះ បានគ្របដណ្ដប់លើចិត្ដរបស់ពួកគេ។(អាយ៉ាត់ទី - 14)
15
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:15
كَلَّا إِنَّهُمْ عَنْ رَبِّهِمْ يَوْمَئِذٍ لَمَحْجُوبُونَ ﴿١٥﴾
ទេ! ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេបិទបាំងពីការ មើលឃើញម្ចាស់របស់ពួកគេនៅថ្ងៃនោះ(ថ្ងៃបរលោក)។(អាយ៉ាត់ទី - 15)
16
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:16
ثُمَّ إِنَّهُمْ لَصَالُو الْجَحِيمِ ﴿١٦﴾
ក្រោយមក ពួកគេពិតជានឹងត្រូវចូលនរកជើហ៊ីម។ (អាយ៉ាត់ទី - 16)
17
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:17
ثُمَّ يُقَالُ هَٰذَا الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ ﴿١٧﴾
ក្រោយមកទៀត មានគេនិយាយថាៈ នេះហើយគឺជាអ្វី ដែលពួកអ្នកធ្លាប់បដិសេធនឹងវានោះ។(អាយ៉ាត់ទី - 17)
18
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:18
كَلَّا إِنَّ كِتَابَ الْأَبْرَارِ لَفِي عِلِّيِّينَ ﴿١٨﴾
ទេ! ពិតប្រាកដណាស់ បញ្ជីរបស់បណ្ដាអ្នកដែលសាង អំពើល្អ គឺស្ថិតក្នុងអ៊ីល្លីយូន។ (អាយ៉ាត់ទី - 18)
19
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:19
وَمَا أَدْرَاكَ مَا عِلِّيُّونَ ﴿١٩﴾
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ៊ីល្លីយូនជាអ្វីនោះ?(អាយ៉ាត់ទី - 19)
20
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:20
كِتَابٌ مَرْقُومٌ ﴿٢٠﴾
គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុក។(អាយ៉ាត់ទី - 20)
21
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:21
يَشْهَدُهُ الْمُقَرَّبُونَ ﴿٢١﴾
ដែលបណ្ដាម៉ាឡាអ៊ីកាត់កំពុងតែធ្វើសាក្សីចំពោះបញ្ជីនោះ។(អាយ៉ាត់ទី - 21)
22
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:22
إِنَّ الْأَبْرَارَ لَفِي نَعِيمٍ ﴿٢٢﴾
ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អ គឺស្ថិតនៅ ក្នុងឋានសួគ៌ណាអ៊ីម។(អាយ៉ាត់ទី - 22)
23
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:23
عَلَى الْأَرَائِكِ يَنْظُرُونَ ﴿٢٣﴾
ដោយពួកគេអង្គុយនៅលើគ្រែគយគន់(វត្ថុនានា)។(អាយ៉ាត់ទី - 23)
24
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:24
تَعْرِفُ فِي وُجُوهِهِمْ نَضْرَةَ النَّعِيمِ ﴿٢٤﴾
អ្នកនឹងមើលឃើញភាពសប្បាយរីករាយនៅលើផ្ទៃមុខ របស់ពួកគេ។ (អាយ៉ាត់ទី - 24)
25
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:25
يُسْقَوْنَ مِنْ رَحِيقٍ مَخْتُومٍ ﴿٢٥﴾
ពួកគេនឹងត្រូវគេឱ្យទទួលទានសុរាដ៏បរិសុទ្ធដែលត្រូវបាន បិទជិត។(អាយ៉ាត់ទី - 25)
26
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:26
خِتَامُهُ مِسْكٌ ۚ وَفِي ذَٰلِكَ فَلْيَتَنَافَسِ الْمُتَنَافِسُونَ ﴿٢٦﴾
ក្លិនរបស់វាក្រអូបបំផុត។ ហើយដើម្បីបានដូចនេះ ចូរឱ្យ បណ្ដាអ្នកដែលប្រកួតប្រជែង ប្រកួតប្រជែងគ្នាចុះ។(អាយ៉ាត់ទី - 26)
27
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:27
وَمِزَاجُهُ مِنْ تَسْنِيمٍ ﴿٢٧﴾
ហើយការលាយរបស់វាគឺអំពីទឹកនៅក្នុងឋានសួគ៌។(អាយ៉ាត់ទី - 27)
28
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:28
عَيْنًا يَشْرَبُ بِهَا الْمُقَرَّبُونَ ﴿٢٨﴾
គឺជាប្រភពទឹកដែលបណ្ដាអ្នកមានឋានៈខ្ពង់ខ្ពស់ទទួល ទានវា។(អាយ៉ាត់ទី - 28)
29
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:29
إِنَّ الَّذِينَ أَجْرَمُوا كَانُوا مِنَ الَّذِينَ آمَنُوا يَضْحَكُونَ ﴿٢٩﴾
ពិតប្រាកដណាស់ ពួកដែលបានប្រព្រឹត្ដអំពើអាក្រក់(នៅ ក្នុងលោកិយ) ពួកគេធ្លាប់សើចចំអកឱ្យបណ្ដាអ្នកដែលមានជំនឿ។(អាយ៉ាត់ទី - 29)
30
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:30
وَإِذَا مَرُّوا بِهِمْ يَتَغَامَزُونَ ﴿٣٠﴾
ហើយនៅពេលដែលពួកគេបានដើរកាត់បណ្ដាអ្នកដែល មានជំនឿ ពួកគេតែងតែសម្ដែងការចំអកឡកឡឺយ។(អាយ៉ាត់ទី - 30)
31
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:31
وَإِذَا انْقَلَبُوا إِلَىٰ أَهْلِهِمُ انْقَلَبُوا فَكِهِينَ ﴿٣١﴾
ហើយនៅពេលដែលពួកគេត្រឡប់ទៅកាន់បក្សពួករបស់ គេវិញ គឺពួកគេត្រឡប់ដោយការចំអកដាក់អ្នកមានជំនឿ។(អាយ៉ាត់ទី - 31)
32
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:32
وَإِذَا رَأَوْهُمْ قَالُوا إِنَّ هَٰؤُلَاءِ لَضَالُّونَ ﴿٣٢﴾
ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកដែល មានជំនឿ ពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួកទាំងនេះជាពួក ដែលវងេ្វង។(អាយ៉ាត់ទី - 32)
33
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:33
وَمَا أُرْسِلُوا عَلَيْهِمْ حَافِظِينَ ﴿٣٣﴾
ហើយពួកគេ(ពួកគ្មានជំនឿ)មិនត្រូវបានគេចាត់តាំង ជាអ្នកឃ្លាំមើលបណ្ដាអ្នកដែលមានជំនឿឡើយ។(អាយ៉ាត់ទី - 33)
34
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:34
فَالْيَوْمَ الَّذِينَ آمَنُوا مِنَ الْكُفَّارِ يَضْحَكُونَ ﴿٣٤﴾
ដូចេ្នះ នៅថ្ងៃនេះ(ថ្ងៃបរលោក) បណ្ដាអ្នកដែលមាន ជំនឿសើចចំអកចំពោះពួកដែលគ្មានជំនឿវិញ។(អាយ៉ាត់ទី - 34)
35
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:35
عَلَى الْأَرَائِكِ يَنْظُرُونَ ﴿٣٥﴾
ពួកគេអង្គុយនៅលើគ្រែគយគន់(វត្ថុនានា)។ (អាយ៉ាត់ទី - 35)
36
អាល់មូត័ហ្វហ៊្វីហ៊្វីន 83:36
هَلْ ثُوِّبَ الْكُفَّارُ مَا كَانُوا يَفْعَلُونَ ﴿٣٦﴾
តើពួកគ្មានជំនឿត្រូវបានគេតបស្នងនូវអ្វីដែលពួកគេ ធ្លាប់បានប្រព្រឹត្ដដែរឬទេ ?(អាយ៉ាត់ទី - 36)
1 وَيْلٌ لِلْمُطَفِّفِينَ ﴿١﴾
2الَّذِينَ إِذَا اكْتَالُوا عَلَى النَّاسِ يَسْتَوْفُونَ ﴿٢﴾
3وَإِذَا كَالُوهُمْ أَوْ وَزَنُوهُمْ يُخْسِرُونَ ﴿٣﴾
4أَلَا يَظُنُّ أُولَٰئِكَ أَنَّهُمْ مَبْعُوثُونَ ﴿٤﴾
5لِيَوْمٍ عَظِيمٍ ﴿٥﴾
6يَوْمَ يَقُومُ النَّاسُ لِرَبِّ الْعَالَمِينَ ﴿٦﴾
7كَلَّا إِنَّ كِتَابَ الْفُجَّارِ لَفِي سِجِّينٍ ﴿٧﴾
8وَمَا أَدْرَاكَ مَا سِجِّينٌ ﴿٨﴾
9كِتَابٌ مَرْقُومٌ ﴿٩﴾
10وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ ﴿١٠﴾
11الَّذِينَ يُكَذِّبُونَ بِيَوْمِ الدِّينِ ﴿١١﴾
12وَمَا يُكَذِّبُ بِهِ إِلَّا كُلُّ مُعْتَدٍ أَثِيمٍ ﴿١٢﴾
13إِذَا تُتْلَىٰ عَلَيْهِ آيَاتُنَا قَالَ أَسَاطِيرُ الْأَوَّلِينَ ﴿١٣﴾
14كَلَّا ۖ بَلْ ۜ رَانَ عَلَىٰ قُلُوبِهِمْ مَا كَانُوا يَكْسِبُونَ ﴿١٤﴾
15كَلَّا إِنَّهُمْ عَنْ رَبِّهِمْ يَوْمَئِذٍ لَمَحْجُوبُونَ ﴿١٥﴾
16ثُمَّ إِنَّهُمْ لَصَالُو الْجَحِيمِ ﴿١٦﴾
17ثُمَّ يُقَالُ هَٰذَا الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ ﴿١٧﴾
18كَلَّا إِنَّ كِتَابَ الْأَبْرَارِ لَفِي عِلِّيِّينَ ﴿١٨﴾
19وَمَا أَدْرَاكَ مَا عِلِّيُّونَ ﴿١٩﴾
20كِتَابٌ مَرْقُومٌ ﴿٢٠﴾
21يَشْهَدُهُ الْمُقَرَّبُونَ ﴿٢١﴾
22إِنَّ الْأَبْرَارَ لَفِي نَعِيمٍ ﴿٢٢﴾
23عَلَى الْأَرَائِكِ يَنْظُرُونَ ﴿٢٣﴾
24تَعْرِفُ فِي وُجُوهِهِمْ نَضْرَةَ النَّعِيمِ ﴿٢٤﴾
25يُسْقَوْنَ مِنْ رَحِيقٍ مَخْتُومٍ ﴿٢٥﴾
26خِتَامُهُ مِسْكٌ ۚ وَفِي ذَٰلِكَ فَلْيَتَنَافَسِ الْمُتَنَافِسُونَ ﴿٢٦﴾
27وَمِزَاجُهُ مِنْ تَسْنِيمٍ ﴿٢٧﴾
28عَيْنًا يَشْرَبُ بِهَا الْمُقَرَّبُونَ ﴿٢٨﴾
29إِنَّ الَّذِينَ أَجْرَمُوا كَانُوا مِنَ الَّذِينَ آمَنُوا يَضْحَكُونَ ﴿٢٩﴾
30وَإِذَا مَرُّوا بِهِمْ يَتَغَامَزُونَ ﴿٣٠﴾
31وَإِذَا انْقَلَبُوا إِلَىٰ أَهْلِهِمُ انْقَلَبُوا فَكِهِينَ ﴿٣١﴾
32وَإِذَا رَأَوْهُمْ قَالُوا إِنَّ هَٰؤُلَاءِ لَضَالُّونَ ﴿٣٢﴾
33وَمَا أُرْسِلُوا عَلَيْهِمْ حَافِظِينَ ﴿٣٣﴾
34فَالْيَوْمَ الَّذِينَ آمَنُوا مِنَ الْكُفَّارِ يَضْحَكُونَ ﴿٣٤﴾
35عَلَى الْأَرَائِكِ يَنْظُرُونَ ﴿٣٥﴾
36هَلْ ثُوِّبَ الْكُفَّارُ مَا كَانُوا يَفْعَلُونَ ﴿٣٦﴾