الغاشية
អាល់ហ្គ៍ស្ស៊ីយ៉ះ
Surah 88 26 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:1
هَلْ أَتَاكَ حَدِيثُ الْغَاشِيَةِ ﴿١﴾
តើដំណឹងនៃថ្ងៃបរលោកបានមកដល់អ្នក(មូហាំម៉ាត់) ហើយឬនៅ? (អាយ៉ាត់ទី - 1)
2
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:2
وُجُوهٌ يَوْمَئِذٍ خَاشِعَةٌ ﴿٢﴾
នៅថ្ងៃនោះទឹកមុខ(របស់ពួកគ្មានជំនឿ) គឺមានភាពអាម៉ាស់។(អាយ៉ាត់ទី - 2)
3
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:3
عَامِلَةٌ نَاصِبَةٌ ﴿٣﴾
រវល់យ៉ាងខ្លាំង និងនឿយហត់បំផុត។(អាយ៉ាត់ទី - 3)
4
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:4
تَصْلَىٰ نَارًا حَامِيَةً ﴿٤﴾
ពួកគេនឹងចូលក្នុងភើ្លងនរកដ៏សែនក្ដៅ។(អាយ៉ាត់ទី - 4)
5
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:5
تُسْقَىٰ مِنْ عَيْنٍ آنِيَةٍ ﴿٥﴾
ពួកគេនឹងត្រូវគេឱ្យផឹកទឹកដ៏ក្ដៅបំផុត។(អាយ៉ាត់ទី - 5)
6
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:6
لَيْسَ لَهُمْ طَعَامٌ إِلَّا مِنْ ضَرِيعٍ ﴿٦﴾
គ្មានចំណីអាហារណាសម្រាប់ពួកគេក្រៅពីបន្លានិងជាតិពុល(អាយ៉ាត់ទី - 6)
7
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:7
لَا يُسْمِنُ وَلَا يُغْنِي مِنْ جُوعٍ ﴿٧﴾
ដែលវានឹងមិនធ្វើឱ្យធំធាត់ និងមិនធ្វើឱ្យបាត់ការសេ្រក ឃ្លាននោះឡើយ ។(អាយ៉ាត់ទី - 7)
8
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:8
وُجُوهٌ يَوْمَئِذٍ نَاعِمَةٌ ﴿٨﴾
នៅថ្ងៃនោះដែរ ទឹកមុខ(របស់បណ្ដាអ្នកមានជំនឿ)ប្រកប ដោយក្ដីរីករាយ។(អាយ៉ាត់ទី - 8)
9
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:9
لِسَعْيِهَا رَاضِيَةٌ ﴿٩﴾
ដោយសារតែពួកគេពេញចិត្ដចំពោះការប្រឹងប្រែងរបស់ខ្លួន (នៅក្នុងលោកិយ) ។(អាយ៉ាត់ទី - 9)
10
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:10
فِي جَنَّةٍ عَالِيَةٍ ﴿١٠﴾
នៅក្នុងឋានសួគ៌ដ៏ខ្ពស់ត្រដែត (អាយ៉ាត់ទី - 10)
11
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:11
لَا تَسْمَعُ فِيهَا لَاغِيَةً ﴿١١﴾
ដែលនៅក្នុងវានោះ ពួកគេមិនឮពាក្យសំដីឥតប្រយោជន៍ ឡើយ។(អាយ៉ាត់ទី - 11)
12
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:12
فِيهَا عَيْنٌ جَارِيَةٌ ﴿١٢﴾
នៅទីនោះ មានប្រភពទឹកដែលហូរ។(អាយ៉ាត់ទី - 12)
13
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:13
فِيهَا سُرُرٌ مَرْفُوعَةٌ ﴿١٣﴾
នៅទីនោះដែរ មានគ្រែខ្ពស់ៗ។(អាយ៉ាត់ទី - 13)
14
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:14
وَأَكْوَابٌ مَوْضُوعَةٌ ﴿١٤﴾
និងកែវដែលបានរៀបចំទុកដាក់ជាសេ្រច។(អាយ៉ាត់ទី - 14)
15
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:15
وَنَمَارِقُ مَصْفُوفَةٌ ﴿١٥﴾
និងខ្នើយកើយរៀបដាក់ជាជួរៗ។(អាយ៉ាត់ទី - 15)
16
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:16
وَزَرَابِيُّ مَبْثُوثَةٌ ﴿١٦﴾
និងកម្រាលព្រំគ្រប់បែបយ៉ាងដែលបានក្រាលសន្ធឹងរួច ជាសេ្រច។(អាយ៉ាត់ទី - 16)
17
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:17
أَفَلَا يَنْظُرُونَ إِلَى الْإِبِلِ كَيْفَ خُلِقَتْ ﴿١٧﴾
ហើយតើពួកគេមិនបានពិចារណាចំពោះសត្វអូដ្ឋទេឬថា វាត្រូវបានគេបង្កើតយ៉ាងដូចមេ្ដច?(អាយ៉ាត់ទី - 17)
18
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:18
وَإِلَى السَّمَاءِ كَيْفَ رُفِعَتْ ﴿١٨﴾
និងមើលទៅមេឃ តើវាត្រូវបានគេលើកឱ្យខ្ពស់ឡើង យ៉ាងដូចមេ្ដច?(អាយ៉ាត់ទី - 18)
19
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:19
وَإِلَى الْجِبَالِ كَيْفَ نُصِبَتْ ﴿١٩﴾
និងមើលទៅភ្នំទាំងឡាយ តើវាត្រូវបានគេបោះភ្ជាប់ យ៉ាងរឹងមាំដូចមេ្ដច ?(អាយ៉ាត់ទី - 19)
20
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:20
وَإِلَى الْأَرْضِ كَيْفَ سُطِحَتْ ﴿٢٠﴾
និងមើលទៅផែនដី តើវាត្រូវបានគេពន្លាតសន្ធឹងយ៉ាង ដូចមេ្ដចដែរ ?(អាយ៉ាត់ទី - 20)
21
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:21
فَذَكِّرْ إِنَّمَا أَنْتَ مُذَكِّرٌ ﴿٢١﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ក្រើនរំលឹកចុះ ការពិតអ្នក គ្រាន់តែជាអ្នកដែលក្រើនរំលឹកប៉ុណ្ណោះ។(អាយ៉ាត់ទី - 21)
22
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:22
لَسْتَ عَلَيْهِمْ بِمُصَيْطِرٍ ﴿٢٢﴾
អ្នកពុំមែនជាអ្នកប្រើអំណាចផ្ដាច់ការទៅលើពួកគេ ឡើយ។(អាយ៉ាត់ទី - 22)
23
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:23
إِلَّا مَنْ تَوَلَّىٰ وَكَفَرَ ﴿٢٣﴾
លើកលែងតែអ្នកណាដែលងាកចេញ និងគ្មានជំនឿ ប៉ុណ្ណោះ។(អាយ៉ាត់ទី - 23)
24
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:24
فَيُعَذِّبُهُ اللَّهُ الْعَذَابَ الْأَكْبَرَ ﴿٢٤﴾
អល់ឡោះនឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាង ធ្ងន់ធ្ងរបំផុត។(អាយ៉ាត់ទី - 24)
25
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:25
إِنَّ إِلَيْنَا إِيَابَهُمْ ﴿٢٥﴾
ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេគឺមកកាន់ យើងតែម្នាក់គត់។(អាយ៉ាត់ទី - 25)
26
អាល់ហ្គ៍ស្ស៊ីយ៉ះ 88:26
ثُمَّ إِنَّ عَلَيْنَا حِسَابَهُمْ ﴿٢٦﴾
បន្ទាប់មក ពិតប្រាកដណាស់ ការជំនុំជំរះរបស់ពួកគេ គឺជាតួនាទីរបស់យើង។(អាយ៉ាត់ទី - 26)
1 هَلْ أَتَاكَ حَدِيثُ الْغَاشِيَةِ ﴿١﴾ ۝ 2وُجُوهٌ يَوْمَئِذٍ خَاشِعَةٌ ﴿٢﴾ ۝ 3عَامِلَةٌ نَاصِبَةٌ ﴿٣﴾ ۝ 4تَصْلَىٰ نَارًا حَامِيَةً ﴿٤﴾ ۝ 5تُسْقَىٰ مِنْ عَيْنٍ آنِيَةٍ ﴿٥﴾ ۝ 6لَيْسَ لَهُمْ طَعَامٌ إِلَّا مِنْ ضَرِيعٍ ﴿٦﴾ ۝ 7لَا يُسْمِنُ وَلَا يُغْنِي مِنْ جُوعٍ ﴿٧﴾ ۝ 8وُجُوهٌ يَوْمَئِذٍ نَاعِمَةٌ ﴿٨﴾ ۝ 9لِسَعْيِهَا رَاضِيَةٌ ﴿٩﴾ ۝ 10فِي جَنَّةٍ عَالِيَةٍ ﴿١٠﴾ ۝ 11لَا تَسْمَعُ فِيهَا لَاغِيَةً ﴿١١﴾ ۝ 12فِيهَا عَيْنٌ جَارِيَةٌ ﴿١٢﴾ ۝ 13فِيهَا سُرُرٌ مَرْفُوعَةٌ ﴿١٣﴾ ۝ 14وَأَكْوَابٌ مَوْضُوعَةٌ ﴿١٤﴾ ۝ 15وَنَمَارِقُ مَصْفُوفَةٌ ﴿١٥﴾ ۝ 16وَزَرَابِيُّ مَبْثُوثَةٌ ﴿١٦﴾ ۝ 17أَفَلَا يَنْظُرُونَ إِلَى الْإِبِلِ كَيْفَ خُلِقَتْ ﴿١٧﴾ ۝ 18وَإِلَى السَّمَاءِ كَيْفَ رُفِعَتْ ﴿١٨﴾ ۝ 19وَإِلَى الْجِبَالِ كَيْفَ نُصِبَتْ ﴿١٩﴾ ۝ 20وَإِلَى الْأَرْضِ كَيْفَ سُطِحَتْ ﴿٢٠﴾ ۝ 21فَذَكِّرْ إِنَّمَا أَنْتَ مُذَكِّرٌ ﴿٢١﴾ ۝ 22لَسْتَ عَلَيْهِمْ بِمُصَيْطِرٍ ﴿٢٢﴾ ۝ 23إِلَّا مَنْ تَوَلَّىٰ وَكَفَرَ ﴿٢٣﴾ ۝ 24فَيُعَذِّبُهُ اللَّهُ الْعَذَابَ الْأَكْبَرَ ﴿٢٤﴾ ۝ 25إِنَّ إِلَيْنَا إِيَابَهُمْ ﴿٢٥﴾ ۝ 26ثُمَّ إِنَّ عَلَيْنَا حِسَابَهُمْ ﴿٢٦﴾ ۝