نوح
ណូហ៍
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
ណូហ៍ 71:1
إِنَّا أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ أَنْ أَنْذِرْ قَوْمَكَ مِنْ قَبْلِ أَنْ يَأْتِيَهُمْ عَذَابٌ أَلِيمٌ ﴿١﴾
ពិតប្រាកដណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុមរបស់ គេ(ដោយបញ្ជាថា) ចូរអ្នកដាស់តឿនព្រមានក្រុមរបស់អ្នកមុន នឹងទារុណកម្មដ៏ឈឺចាប់ធ្លាក់មកលើពួកគេ។ (អាយ៉ាត់ទី - 1)
2
ណូហ៍ 71:2
قَالَ يَا قَوْمِ إِنِّي لَكُمْ نَذِيرٌ مُبِينٌ ﴿٢﴾
គេ(នួហ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមានដ៏ពិតប្រាកដសម្រាប់ពួកអ្នក។ (អាយ៉ាត់ទី - 2)
3
ណូហ៍ 71:3
أَنِ اعْبُدُوا اللَّهَ وَاتَّقُوهُ وَأَطِيعُونِ ﴿٣﴾
ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ និងកោតខ្លាច ទ្រង់ ហើយនិងប្រតិបត្ដិតាមខ្ញុំ(អាយ៉ាត់ទី - 3)
4
ណូហ៍ 71:4
يَغْفِرْ لَكُمْ مِنْ ذُنُوبِكُمْ وَيُؤَخِّرْكُمْ إِلَىٰ أَجَلٍ مُسَمًّى ۚ إِنَّ أَجَلَ اللَّهِ إِذَا جَاءَ لَا يُؤَخَّرُ ۖ لَوْ كُنْتُمْ تَعْلَمُونَ ﴿٤﴾
ទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវរាល់បាបកម្មរបស់ពួក អ្នក ហើយទ្រង់នឹងពន្យារពេលឱ្យពួកអ្នក(មានអាយុវែង)រហូត ដល់ពេលមួយដែលគេបានកំណត់។ ពិតប្រាកដណាស់ ការកំណត់ របស់អល់ឡោះ កាលណាវាមកដល់ គឺគេមិនពន្យារពេលឡើយ ប្រសិនបើពួកអ្នកបានដឹង។ (អាយ៉ាត់ទី - 4)
5
ណូហ៍ 71:5
قَالَ رَبِّ إِنِّي دَعَوْتُ قَوْمِي لَيْلًا وَنَهَارًا ﴿٥﴾
គេ(នួហ)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានអំពាវនាវក្រុមរបស់ខ្ញុំ(ឱ្យទៅកាន់ភាពមានជំនឿ)ទាំងយប់ ទាំងថ្ងៃ។(អាយ៉ាត់ទី - 5)
6
ណូហ៍ 71:6
فَلَمْ يَزِدْهُمْ دُعَائِي إِلَّا فِرَارًا ﴿٦﴾
តែការអំពាវនាវរបស់ខ្ញុំមិនបន្ថែមអ្វីដល់ពួកគេឡើយ គឺមាន តែធ្វើឱ្យពួកគេរត់គេចថែមទៀតប៉ុណ្ណោះ។ (អាយ៉ាត់ទី - 6)
7
ណូហ៍ 71:7
وَإِنِّي كُلَّمَا دَعَوْتُهُمْ لِتَغْفِرَ لَهُمْ جَعَلُوا أَصَابِعَهُمْ فِي آذَانِهِمْ وَاسْتَغْشَوْا ثِيَابَهُمْ وَأَصَرُّوا وَاسْتَكْبَرُوا اسْتِكْبَارًا ﴿٧﴾
ហើយពិតប្រាដកណាស់ រាល់ពេលដែលខ្ញុំអំពាវនាវពួកគេ ដើម្បីទ្រង់នឹងអភ័យទោសដល់ពួកគេនោះ ពួកគេបែរជាយកម្រាម ដៃរបស់ពួកគេញ៉ុកត្រចៀករបស់ពួកគេ និងយកសំលៀកបំពាក់ របស់ពួកគេគ្របលើមុខ ថែមទាំងបានបន្ដការប្រឆាំង និងក្រអឺត ក្រទមយ៉ាងខ្លាំងទៀតផង។ (អាយ៉ាត់ទី - 7)
8
ណូហ៍ 71:8
ثُمَّ إِنِّي دَعَوْتُهُمْ جِهَارًا ﴿٨﴾
បន្ទាប់មក ខ្ញុំពិតជាបានអំពាវនាវពួកគេដោយចំហរ(អាយ៉ាត់ទី - 8)
9
ណូហ៍ 71:9
ثُمَّ إِنِّي أَعْلَنْتُ لَهُمْ وَأَسْرَرْتُ لَهُمْ إِسْرَارًا ﴿٩﴾
ក្រោយមក ខ្ញុំពិតជាបានប្រកាសប្រាប់ពួកគេជាសាធារណៈ និង(ជួនកាល)ដោយស្ងៀមស្ងាត់។ (អាយ៉ាត់ទី - 9)
10
ណូហ៍ 71:10
فَقُلْتُ اسْتَغْفِرُوا رَبَّكُمْ إِنَّهُ كَانَ غَفَّارًا ﴿١٠﴾
រួចមកខ្ញុំបានពោលថាៈ ចូរពួកអ្នកសុំអភ័យទោសពីម្ចាស់ របស់ពួកអ្នក ពិតប្រាកដណាស់ ទ្រង់ជាអ្នកអភ័យទោសបំផុត។ (អាយ៉ាត់ទី - 10)
11
ណូហ៍ 71:11
يُرْسِلِ السَّمَاءَ عَلَيْكُمْ مِدْرَارًا ﴿١١﴾
ទ្រង់នឹងបញ្ចុះទឹកភ្លៀងជាច្រើនមកឱ្យពួកអ្នក។(អាយ៉ាត់ទី - 11)
12
ណូហ៍ 71:12
وَيُمْدِدْكُمْ بِأَمْوَالٍ وَبَنِينَ وَيَجْعَلْ لَكُمْ جَنَّاتٍ وَيَجْعَلْ لَكُمْ أَنْهَارًا ﴿١٢﴾
ហើយទ្រង់នឹងបន្ថែមទ្រព្យសម្បត្ដិនិងកូនចៅជាច្រើនដល់ ពួកអ្នក និងប្រទានចំការដំណាំជាច្រើនឱ្យពួកអ្នក ហើយក៏ប្រទាន ទនេ្លជាច្រើនឱ្យពួកអ្នកដែរ។ (អាយ៉ាត់ទី - 12)
13
ណូហ៍ 71:13
مَا لَكُمْ لَا تَرْجُونَ لِلَّهِ وَقَارًا ﴿١٣﴾
តើហេតុអ្វីបានជាពួកអ្នកមិនកោតខ្លាចភាពថ្កុំថ្កើងរបស់ អល់ឡោះ(អាយ៉ាត់ទី - 13)
14
ណូហ៍ 71:14
وَقَدْ خَلَقَكُمْ أَطْوَارًا ﴿١٤﴾
ដោយទ្រង់ពិតជាបានបង្កើតពួកអ្នកជាដំណាក់ៗ(ពីទឹក កាមរហូតក្លាយជារូបរាងពេញលេញ)នោះ ? (អាយ៉ាត់ទី - 14)
15
ណូហ៍ 71:15
أَلَمْ تَرَوْا كَيْفَ خَلَقَ اللَّهُ سَبْعَ سَمَاوَاتٍ طِبَاقًا ﴿١٥﴾
តើអ្នកមិនបានឃើញទេថា តើអល់ឡោះបានបង្កើតមេឃ ប្រាំពីរជាន់តំរៀបលើគ្នា(អាយ៉ាត់ទី - 15)
16
ណូហ៍ 71:16
وَجَعَلَ الْقَمَرَ فِيهِنَّ نُورًا وَجَعَلَ الشَّمْسَ سِرَاجًا ﴿١٦﴾
ហើយទ្រង់បានបង្កើតព្រះច័ន្ទជាពន្លឺ និងបានបង្កើត ព្រះអាទិត្យជាចង្កៀងនៅក្នុងវា(មេឃ)យ៉ាងដូចមេ្ដចខ្លះ?(អាយ៉ាត់ទី - 16)
17
ណូហ៍ 71:17
وَاللَّهُ أَنْبَتَكُمْ مِنَ الْأَرْضِ نَبَاتًا ﴿١٧﴾
ហើយអល់ឡោះបានបង្កើតធាតុដើមរបស់ពួកអ្នកអំពីដី។(អាយ៉ាត់ទី - 17)
18
ណូហ៍ 71:18
ثُمَّ يُعِيدُكُمْ فِيهَا وَيُخْرِجُكُمْ إِخْرَاجًا ﴿١٨﴾
បន្ទាប់មក ទ្រង់នឹងធ្វើឱ្យអ្នកវិលត្រឡប់ទៅក្នុងដីវិញ ហើយទ្រង់ក៏បពោ្ចញពួកអ្នកពីវាវិញផងដែរ(នៅថ្ងៃបរលោក)។ (អាយ៉ាត់ទី - 18)
19
ណូហ៍ 71:19
وَاللَّهُ جَعَلَ لَكُمُ الْأَرْضَ بِسَاطًا ﴿١٩﴾
ហើយអល់ឡោះបានបង្កើតផែនដីជាកម្រាលសម្រាប់ពួក អ្នក(អាយ៉ាត់ទី - 19)
20
ណូហ៍ 71:20
لِتَسْلُكُوا مِنْهَا سُبُلًا فِجَاجًا ﴿٢٠﴾
ដើម្បីឱ្យពួកអ្នកអាចធ្វើដំណើរលើវាតាមផ្លូវជាច្រើន ដែលទូលំទូលាយ។(អាយ៉ាត់ទី - 20)
21
ណូហ៍ 71:21
قَالَ نُوحٌ رَبِّ إِنَّهُمْ عَصَوْنِي وَاتَّبَعُوا مَنْ لَمْ يَزِدْهُ مَالُهُ وَوَلَدُهُ إِلَّا خَسَارًا ﴿٢١﴾
នួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ពួក គេបានប្រឆាំងនឹងខ្ញុំ ថែមទាំងបានធ្វើតាមអ្នកដែលទ្រព្យសម្បត្ដិ របស់គេ និងកូនចៅរបស់គេមិនបានបន្ថែមអ្វីដល់គេក្រៅពីភាពខាត បង់ទៀតផង។ (អាយ៉ាត់ទី - 21)
22
ណូហ៍ 71:22
وَمَكَرُوا مَكْرًا كُبَّارًا ﴿٢٢﴾
ហើយពួកគេបានរៀបចំល្បិចកលមួយដ៏ធំ។(អាយ៉ាត់ទី - 22)
23
ណូហ៍ 71:23
وَقَالُوا لَا تَذَرُنَّ آلِهَتَكُمْ وَلَا تَذَرُنَّ وَدًّا وَلَا سُوَاعًا وَلَا يَغُوثَ وَيَعُوقَ وَنَسْرًا ﴿٢٣﴾
ហើយពួកគេបាននិយាយ(ទៅកាន់គ្នាគេ)ថាៈ ចូរពួកអ្នក កុំបោះបង់ព្រះនានារបស់ពួកអ្នក និងកុំបោះបង់ព្រះវ៉ាដ និងស៊ូវ៉ាក និងយ៉ាហ្គូស និងយ៉ាអ៊ូក និងណាសរ៍ឱ្យសោះ។ (អាយ៉ាត់ទី - 23)
24
ណូហ៍ 71:24
وَقَدْ أَضَلُّوا كَثِيرًا ۖ وَلَا تَزِدِ الظَّالِمِينَ إِلَّا ضَلَالًا ﴿٢٤﴾
ហើយជាការពិតណាស់ ព្រះទាំងនោះបានធ្វើឱ្យមនុស្ស ជាច្រើនវងេ្វង។ សូមទ្រង់មេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅ ពីភាពវងេ្វងអី្វ។ (អាយ៉ាត់ទី - 24)
25
ណូហ៍ 71:25
مِمَّا خَطِيئَاتِهِمْ أُغْرِقُوا فَأُدْخِلُوا نَارًا فَلَمْ يَجِدُوا لَهُمْ مِنْ دُونِ اللَّهِ أَنْصَارًا ﴿٢٥﴾
ដោយសារតែបាបកម្មទាំងឡាយរបស់ពួកគេ ពួកគេត្រូវ បានគេពន្លិច(ក្នុងទឹកជំនន់) រួចត្រូវបានគេបញ្ចូលទៅក្នុងនរក។ ហើយពួកគេគ្មានអ្នកណាជួយក្រៅពីអល់ឡោះឡើយ ។(អាយ៉ាត់ទី - 25)
26
ណូហ៍ 71:26
وَقَالَ نُوحٌ رَبِّ لَا تَذَرْ عَلَى الْأَرْضِ مِنَ الْكَافِرِينَ دَيَّارًا ﴿٢٦﴾
នួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាកុំទុក ឱ្យពួកគ្មានជំនឿណាម្នាក់រស់នៅលើផែនដីនេះអី្វ។(អាយ៉ាត់ទី - 26)
27
ណូហ៍ 71:27
إِنَّكَ إِنْ تَذَرْهُمْ يُضِلُّوا عِبَادَكَ وَلَا يَلِدُوا إِلَّا فَاجِرًا كَفَّارًا ﴿٢٧﴾
ពិតប្រាកដណាស់ ប្រសិនបើទ្រង់ទុកជីវិតឱ្យពួកគេ ពួកគេ នឹងធ្វើឱ្យខ្ញុំរបស់ទ្រង់វងេ្វងជាមិនខាន។ ហើយពួកគេមិនបង្កើតក្រៅ ពីកូនដែលអាក្រក់ និងប្រឆាំង(នឹងទ្រង់)នោះឡើយ។ (អាយ៉ាត់ទី - 27)
28
ណូហ៍ 71:28
رَبِّ اغْفِرْ لِي وَلِوَالِدَيَّ وَلِمَنْ دَخَلَ بَيْتِيَ مُؤْمِنًا وَلِلْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَلَا تَزِدِ الظَّالِمِينَ إِلَّا تَبَارًا ﴿٢٨﴾
ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាអភ័យទោសដល់ខ្ញុំ និង ឪពុកម្ដាយរបស់ខ្ញុំ និងអ្នកដែលបានចូលក្នុងផ្ទះរបស់ខ្ញុំដោយមាន ជំនឿ(នឹងទ្រង់) និងបណ្ដាអ្នកដែលមានជំនឿប្រុសស្រីផង។ ហើយ សូមទ្រង់មេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅពីភាពវិនាសអី្វ។(អាយ៉ាត់ទី - 28)
1 إِنَّا أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ أَنْ أَنْذِرْ قَوْمَكَ مِنْ قَبْلِ أَنْ يَأْتِيَهُمْ عَذَابٌ أَلِيمٌ ﴿١﴾
2قَالَ يَا قَوْمِ إِنِّي لَكُمْ نَذِيرٌ مُبِينٌ ﴿٢﴾
3أَنِ اعْبُدُوا اللَّهَ وَاتَّقُوهُ وَأَطِيعُونِ ﴿٣﴾
4يَغْفِرْ لَكُمْ مِنْ ذُنُوبِكُمْ وَيُؤَخِّرْكُمْ إِلَىٰ أَجَلٍ مُسَمًّى ۚ إِنَّ أَجَلَ اللَّهِ إِذَا جَاءَ لَا يُؤَخَّرُ ۖ لَوْ كُنْتُمْ تَعْلَمُونَ ﴿٤﴾
5قَالَ رَبِّ إِنِّي دَعَوْتُ قَوْمِي لَيْلًا وَنَهَارًا ﴿٥﴾
6فَلَمْ يَزِدْهُمْ دُعَائِي إِلَّا فِرَارًا ﴿٦﴾
7وَإِنِّي كُلَّمَا دَعَوْتُهُمْ لِتَغْفِرَ لَهُمْ جَعَلُوا أَصَابِعَهُمْ فِي آذَانِهِمْ وَاسْتَغْشَوْا ثِيَابَهُمْ وَأَصَرُّوا وَاسْتَكْبَرُوا اسْتِكْبَارًا ﴿٧﴾
8ثُمَّ إِنِّي دَعَوْتُهُمْ جِهَارًا ﴿٨﴾
9ثُمَّ إِنِّي أَعْلَنْتُ لَهُمْ وَأَسْرَرْتُ لَهُمْ إِسْرَارًا ﴿٩﴾
10فَقُلْتُ اسْتَغْفِرُوا رَبَّكُمْ إِنَّهُ كَانَ غَفَّارًا ﴿١٠﴾
11يُرْسِلِ السَّمَاءَ عَلَيْكُمْ مِدْرَارًا ﴿١١﴾
12وَيُمْدِدْكُمْ بِأَمْوَالٍ وَبَنِينَ وَيَجْعَلْ لَكُمْ جَنَّاتٍ وَيَجْعَلْ لَكُمْ أَنْهَارًا ﴿١٢﴾
13مَا لَكُمْ لَا تَرْجُونَ لِلَّهِ وَقَارًا ﴿١٣﴾
14وَقَدْ خَلَقَكُمْ أَطْوَارًا ﴿١٤﴾
15أَلَمْ تَرَوْا كَيْفَ خَلَقَ اللَّهُ سَبْعَ سَمَاوَاتٍ طِبَاقًا ﴿١٥﴾
16وَجَعَلَ الْقَمَرَ فِيهِنَّ نُورًا وَجَعَلَ الشَّمْسَ سِرَاجًا ﴿١٦﴾
17وَاللَّهُ أَنْبَتَكُمْ مِنَ الْأَرْضِ نَبَاتًا ﴿١٧﴾
18ثُمَّ يُعِيدُكُمْ فِيهَا وَيُخْرِجُكُمْ إِخْرَاجًا ﴿١٨﴾
19وَاللَّهُ جَعَلَ لَكُمُ الْأَرْضَ بِسَاطًا ﴿١٩﴾
20لِتَسْلُكُوا مِنْهَا سُبُلًا فِجَاجًا ﴿٢٠﴾
21قَالَ نُوحٌ رَبِّ إِنَّهُمْ عَصَوْنِي وَاتَّبَعُوا مَنْ لَمْ يَزِدْهُ مَالُهُ وَوَلَدُهُ إِلَّا خَسَارًا ﴿٢١﴾
22وَمَكَرُوا مَكْرًا كُبَّارًا ﴿٢٢﴾
23وَقَالُوا لَا تَذَرُنَّ آلِهَتَكُمْ وَلَا تَذَرُنَّ وَدًّا وَلَا سُوَاعًا وَلَا يَغُوثَ وَيَعُوقَ وَنَسْرًا ﴿٢٣﴾
24وَقَدْ أَضَلُّوا كَثِيرًا ۖ وَلَا تَزِدِ الظَّالِمِينَ إِلَّا ضَلَالًا ﴿٢٤﴾
25مِمَّا خَطِيئَاتِهِمْ أُغْرِقُوا فَأُدْخِلُوا نَارًا فَلَمْ يَجِدُوا لَهُمْ مِنْ دُونِ اللَّهِ أَنْصَارًا ﴿٢٥﴾
26وَقَالَ نُوحٌ رَبِّ لَا تَذَرْ عَلَى الْأَرْضِ مِنَ الْكَافِرِينَ دَيَّارًا ﴿٢٦﴾
27إِنَّكَ إِنْ تَذَرْهُمْ يُضِلُّوا عِبَادَكَ وَلَا يَلِدُوا إِلَّا فَاجِرًا كَفَّارًا ﴿٢٧﴾
28رَبِّ اغْفِرْ لِي وَلِوَالِدَيَّ وَلِمَنْ دَخَلَ بَيْتِيَ مُؤْمِنًا وَلِلْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَلَا تَزِدِ الظَّالِمِينَ إِلَّا تَبَارًا ﴿٢٨﴾