التكوير
អាត់ត័ក្កវៀរ៍
Surah 81 29 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អាត់ត័ក្កវៀរ៍ 81:1
إِذَا الشَّمْسُ كُوِّرَتْ ﴿١﴾
នៅពេលដែលព្រះអាទិត្យត្រូវបានគេធ្វើឱ្យបាត់រស្មី។(អាយ៉ាត់ទី - 1)
2
អាត់ត័ក្កវៀរ៍ 81:2
وَإِذَا النُّجُومُ انْكَدَرَتْ ﴿٢﴾
និងនៅពេលដែលហ្វូងផ្កាយបានធ្លាក់បាក់បែក។(អាយ៉ាត់ទី - 2)
3
អាត់ត័ក្កវៀរ៍ 81:3
وَإِذَا الْجِبَالُ سُيِّرَتْ ﴿٣﴾
និងនៅពេលដែលភ្នំត្រូវបានគេធ្វើឱ្យរសាត់ដូចធូលី។(អាយ៉ាត់ទី - 3)
4
អាត់ត័ក្កវៀរ៍ 81:4
وَإِذَا الْعِشَارُ عُطِّلَتْ ﴿٤﴾
និងនៅពេលដែលសត្វអូដ្ឋមានផ្ទៃពោះត្រូវបានគេបោះបង់ ចោល។ (អាយ៉ាត់ទី - 4)
5
អាត់ត័ក្កវៀរ៍ 81:5
وَإِذَا الْوُحُوشُ حُشِرَتْ ﴿٥﴾
និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ។ (អាយ៉ាត់ទី - 5)
6
អាត់ត័ក្កវៀរ៍ 81:6
وَإِذَا الْبِحَارُ سُجِّرَتْ ﴿٦﴾
និងនៅពេលដែលទឹកសមុទ្រត្រូវបានគេធ្វើឱ្យឆេះជា អណ្ដាតភ្លើង។ (អាយ៉ាត់ទី - 6)
7
អាត់ត័ក្កវៀរ៍ 81:7
وَإِذَا النُّفُوسُ زُوِّجَتْ ﴿٧﴾
និងនៅពេលដែលព្រលឹងត្រូវបានគេបញ្ចូលទៅក្នុងខ្លួន របស់គេវិញ។(អាយ៉ាត់ទី - 7)
8
អាត់ត័ក្កវៀរ៍ 81:8
وَإِذَا الْمَوْءُودَةُ سُئِلَتْ ﴿٨﴾
និងនៅពេលទារិកាដែលគេបានកប់ទាំងរស់ត្រូវបានគេ សួរថាៈ(អាយ៉ាត់ទី - 8)
9
អាត់ត័ក្កវៀរ៍ 81:9
بِأَيِّ ذَنْبٍ قُتِلَتْ ﴿٩﴾
ដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់?(អាយ៉ាត់ទី - 9)
10
អាត់ត័ក្កវៀរ៍ 81:10
وَإِذَا الصُّحُفُ نُشِرَتْ ﴿١٠﴾
និងនៅពេលដែលសៀវភៅកំណត់ហេតុ(អំពើល្អ និង អំពើអាក្រក់)ត្រូវបានគេលាតត្រដាង។(អាយ៉ាត់ទី - 10)
11
អាត់ត័ក្កវៀរ៍ 81:11
وَإِذَا السَّمَاءُ كُشِطَتْ ﴿١١﴾
និងនៅពេលដែលមេឃត្រូវបានគេយកចេញពីកន្លែង របស់វា។(អាយ៉ាត់ទី - 11)
12
អាត់ត័ក្កវៀរ៍ 81:12
وَإِذَا الْجَحِيمُ سُعِّرَتْ ﴿١٢﴾
និងនៅពេលដែលភ្លើងនរកជើហ៊ីមត្រូវបានគេធ្វើឱ្យឆេះ យ៉ាងសន្ធោសន្ធៅ។(អាយ៉ាត់ទី - 12)
13
អាត់ត័ក្កវៀរ៍ 81:13
وَإِذَا الْجَنَّةُ أُزْلِفَتْ ﴿١٣﴾
និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត (អ្នកដែលកោតខ្លាចអល់ឡោះ) ។(អាយ៉ាត់ទី - 13)
14
អាត់ត័ក្កវៀរ៍ 81:14
عَلِمَتْ نَفْسٌ مَا أَحْضَرَتْ ﴿١٤﴾
(ពេលនោះ)បុគ្គលគ្រប់រូបនឹងដឹងអំពីអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក។ (អាយ៉ាត់ទី - 14)
15
អាត់ត័ក្កវៀរ៍ 81:15
فَلَا أُقْسِمُ بِالْخُنَّسِ ﴿١٥﴾
ជាការពិតណាស់ យើងស្បថនឹងហ្វូងផ្កាយដែលលិចបាត់។ (អាយ៉ាត់ទី - 15)
16
អាត់ត័ក្កវៀរ៍ 81:16
الْجَوَارِ الْكُنَّسِ ﴿١٦﴾
និងហូ្វងផ្កាយដែលដើរតាមគន្លងរបស់វាយ៉ាងលឿន រួច ក៏លិចបាត់។(អាយ៉ាត់ទី - 16)
17
អាត់ត័ក្កវៀរ៍ 81:17
وَاللَّيْلِ إِذَا عَسْعَسَ ﴿١٧﴾
និងពេលយប់ នៅពេលដែលវាមកដល់ទីបពា្ចប់។(អាយ៉ាត់ទី - 17)
18
អាត់ត័ក្កវៀរ៍ 81:18
وَالصُّبْحِ إِذَا تَنَفَّسَ ﴿١٨﴾
និងពេលព្រលឹម នៅពេលដែលវាបពោ្ចញពន្លឺ។(អាយ៉ាត់ទី - 18)
19
អាត់ត័ក្កវៀរ៍ 81:19
إِنَّهُ لَقَوْلُ رَسُولٍ كَرِيمٍ ﴿١٩﴾
ពិតប្រាកដណាស់ គម្ពីរគួរអានគឺនាំមកតាមរយៈពាក្យ សំដីរបស់អ្នកនាំសារ(ជីព្រីល)ដ៏ថ្កុំថ្កើង (អាយ៉ាត់ទី - 19)
20
អាត់ត័ក្កវៀរ៍ 81:20
ذِي قُوَّةٍ عِنْدَ ذِي الْعَرْشِ مَكِينٍ ﴿٢٠﴾
ដែលមានអានុភាពខ្លាំងក្លា(ក្នុងការទទួលខុសត្រូវលើ ការងារ) និងមានឋានៈខ្ពង់ខ្ពស់ចំពោះម្ចាស់នៃអារ៉ស្ហ(អាយ៉ាត់ទី - 20)
21
អាត់ត័ក្កវៀរ៍ 81:21
مُطَاعٍ ثَمَّ أَمِينٍ ﴿٢١﴾
ដែលជាអ្នកត្រូវគេគោរពនៅទីនោះ និងជាអ្នកស្មោះត្រង់។(អាយ៉ាត់ទី - 21)
22
អាត់ត័ក្កវៀរ៍ 81:22
وَمَا صَاحِبُكُمْ بِمَجْنُونٍ ﴿٢٢﴾
ហើយមិត្ដរបស់ពួកអ្នក(មូហាំម៉ាត់)មិនមែនជា មនុស្សវិកលចរិតឡើយ។ (អាយ៉ាត់ទី - 22)
23
អាត់ត័ក្កវៀរ៍ 81:23
وَلَقَدْ رَآهُ بِالْأُفُقِ الْمُبِينِ ﴿٢٣﴾
ហើយជាការពិតណាស់ គាត់(មូហាំម៉ាត់)បានឃើញគេ (ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។(អាយ៉ាត់ទី - 23)
24
អាត់ត័ក្កវៀរ៍ 81:24
وَمَا هُوَ عَلَى الْغَيْبِ بِضَنِينٍ ﴿٢٤﴾
ហើយគេ(មូហាំម៉ាត់)មិនកំណាញ់លើការផ្សព្វផ្សាយ ប្រការអាថ៌កំបាំង(សាររបស់អល់ឡោះ)ឡើយ។ (អាយ៉ាត់ទី - 24)
25
អាត់ត័ក្កវៀរ៍ 81:25
وَمَا هُوَ بِقَوْلِ شَيْطَانٍ رَجِيمٍ ﴿٢٥﴾
ហើយគម្ពីរគួរអានក៏មិនមែនជាពាក្យសំដីរបស់ស្ហៃតន ដែលត្រូវគេដាក់បណ្ដាសាដែរ។(អាយ៉ាត់ទី - 25)
26
អាត់ត័ក្កវៀរ៍ 81:26
فَأَيْنَ تَذْهَبُونَ ﴿٢٦﴾
ហេតុនេះ តើសតិរបស់ពួកដែលបដិសេធនឹងគម្ពីរគួរអាន ទៅណាអស់ហើយ?(អាយ៉ាត់ទី - 26)
27
អាត់ត័ក្កវៀរ៍ 81:27
إِنْ هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ ﴿٢٧﴾
វា(គម្ពីរគួរអាន) គ្មានអ្វីក្រៅពីការរំលឹកដល់ពិភពទាំង អស់នោះឡើយ។(អាយ៉ាត់ទី - 27)
28
អាត់ត័ក្កវៀរ៍ 81:28
لِمَنْ شَاءَ مِنْكُمْ أَنْ يَسْتَقِيمَ ﴿٢٨﴾
សម្រាប់អ្នកណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹម ត្រូវក្នុងចំណោមពួកអ្នក។ (អាយ៉ាត់ទី - 28)
29
អាត់ត័ក្កវៀរ៍ 81:29
وَمَا تَشَاءُونَ إِلَّا أَنْ يَشَاءَ اللَّهُ رَبُّ الْعَالَمِينَ ﴿٢٩﴾
ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ មានចេតនាប៉ុណ្ណោះ។(អាយ៉ាត់ទី - 29)
1 إِذَا الشَّمْسُ كُوِّرَتْ ﴿١﴾ ۝ 2وَإِذَا النُّجُومُ انْكَدَرَتْ ﴿٢﴾ ۝ 3وَإِذَا الْجِبَالُ سُيِّرَتْ ﴿٣﴾ ۝ 4وَإِذَا الْعِشَارُ عُطِّلَتْ ﴿٤﴾ ۝ 5وَإِذَا الْوُحُوشُ حُشِرَتْ ﴿٥﴾ ۝ 6وَإِذَا الْبِحَارُ سُجِّرَتْ ﴿٦﴾ ۝ 7وَإِذَا النُّفُوسُ زُوِّجَتْ ﴿٧﴾ ۝ 8وَإِذَا الْمَوْءُودَةُ سُئِلَتْ ﴿٨﴾ ۝ 9بِأَيِّ ذَنْبٍ قُتِلَتْ ﴿٩﴾ ۝ 10وَإِذَا الصُّحُفُ نُشِرَتْ ﴿١٠﴾ ۝ 11وَإِذَا السَّمَاءُ كُشِطَتْ ﴿١١﴾ ۝ 12وَإِذَا الْجَحِيمُ سُعِّرَتْ ﴿١٢﴾ ۝ 13وَإِذَا الْجَنَّةُ أُزْلِفَتْ ﴿١٣﴾ ۝ 14عَلِمَتْ نَفْسٌ مَا أَحْضَرَتْ ﴿١٤﴾ ۝ 15فَلَا أُقْسِمُ بِالْخُنَّسِ ﴿١٥﴾ ۝ 16الْجَوَارِ الْكُنَّسِ ﴿١٦﴾ ۝ 17وَاللَّيْلِ إِذَا عَسْعَسَ ﴿١٧﴾ ۝ 18وَالصُّبْحِ إِذَا تَنَفَّسَ ﴿١٨﴾ ۝ 19إِنَّهُ لَقَوْلُ رَسُولٍ كَرِيمٍ ﴿١٩﴾ ۝ 20ذِي قُوَّةٍ عِنْدَ ذِي الْعَرْشِ مَكِينٍ ﴿٢٠﴾ ۝ 21مُطَاعٍ ثَمَّ أَمِينٍ ﴿٢١﴾ ۝ 22وَمَا صَاحِبُكُمْ بِمَجْنُونٍ ﴿٢٢﴾ ۝ 23وَلَقَدْ رَآهُ بِالْأُفُقِ الْمُبِينِ ﴿٢٣﴾ ۝ 24وَمَا هُوَ عَلَى الْغَيْبِ بِضَنِينٍ ﴿٢٤﴾ ۝ 25وَمَا هُوَ بِقَوْلِ شَيْطَانٍ رَجِيمٍ ﴿٢٥﴾ ۝ 26فَأَيْنَ تَذْهَبُونَ ﴿٢٦﴾ ۝ 27إِنْ هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ ﴿٢٧﴾ ۝ 28لِمَنْ شَاءَ مِنْكُمْ أَنْ يَسْتَقِيمَ ﴿٢٨﴾ ۝ 29وَمَا تَشَاءُونَ إِلَّا أَنْ يَشَاءَ اللَّهُ رَبُّ الْعَالَمِينَ ﴿٢٩﴾ ۝