البروج
អាល់ពូរូជ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អាល់ពូរូជ 85:1
وَالسَّمَاءِ ذَاتِ الْبُرُوجِ ﴿١﴾
អល់ឡោះស្បថនឹងមេឃដែលមានផ្កាយជាច្រើន។(អាយ៉ាត់ទី - 1)
2
អាល់ពូរូជ 85:2
وَالْيَوْمِ الْمَوْعُودِ ﴿٢﴾
និងថ្ងៃដែលបានសន្យា(ថ្ងៃបរលោក)។(អាយ៉ាត់ទី - 2)
3
អាល់ពូរូជ 85:3
وَشَاهِدٍ وَمَشْهُودٍ ﴿٣﴾
និងអ្នកដែលធ្វើសាក្សី ហើយនិងភស្ដុតាងទាំងឡាយដែល គេយកមកបង្ហាញ។(អាយ៉ាត់ទី - 3)
4
អាល់ពូរូជ 85:4
قُتِلَ أَصْحَابُ الْأُخْدُودِ ﴿٤﴾
គេបានដាក់បណ្ដាសាចំពោះក្រុមអូខទូត(ជាពួកដែលជីក រណ្ដៅសម្លាប់អ្នកមានជំនឿ)។ (អាយ៉ាត់ទី - 4)
5
អាល់ពូរូជ 85:5
النَّارِ ذَاتِ الْوَقُودِ ﴿٥﴾
ជារណ្ដៅភ្លើងដែលមានកំណាត់អូស(អាយ៉ាត់ទី - 5)
6
អាល់ពូរូជ 85:6
إِذْ هُمْ عَلَيْهَا قُعُودٌ ﴿٦﴾
ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅភ្លើងនោះ(អាយ៉ាត់ទី - 6)
7
អាល់ពូរូជ 85:7
وَهُمْ عَلَىٰ مَا يَفْعَلُونَ بِالْمُؤْمِنِينَ شُهُودٌ ﴿٧﴾
ដោយពួកគេសម្លឹងមើលទៅលើអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ទៅលើបណ្ដាអ្នកដែលមានជំនឿ។(អាយ៉ាត់ទី - 7)
8
អាល់ពូរូជ 85:8
وَمَا نَقَمُوا مِنْهُمْ إِلَّا أَنْ يُؤْمِنُوا بِاللَّهِ الْعَزِيزِ الْحَمِيدِ ﴿٨﴾
ហើយពួកគេបានធ្វើបាបបណ្ដាអ្នកដែលមានជំនឿ គឺដោយ សារតែពួកគេមានជំនឿលើអល់ឡោះដ៏មហាខ្លាំងពូកែនិងជាទីកោតសរសើរ។ (អាយ៉ាត់ទី - 8)
9
អាល់ពូរូជ 85:9
الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ ﴿٩﴾
គឺជាអ្នកដែលមានការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី។ ហើយអល់ឡោះ គឺជាសាក្សីទៅលើអ្វីៗទាំងអស់។(អាយ៉ាត់ទី - 9)
10
អាល់ពូរូជ 85:10
إِنَّ الَّذِينَ فَتَنُوا الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ثُمَّ لَمْ يَتُوبُوا فَلَهُمْ عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ الْحَرِيقِ ﴿١٠﴾
ពិតប្រាកដណាស់ ពួកដែលដុតបណ្ដាអ្នកដែលមានជំនឿប្រុសស្រី បន្ទាប់មកពួកគេមិនបានសារភាពទោសកំហុស (ចំពោះអល់ឡោះ)ទេនោះ ពួកគេនឹងត្រូវទទួលទារុណកម្មនៅក្នុង នរកជើហាន់ណាំ និងទទួលទារុណកម្មដែលឆាបឆេះយ៉ាងឈឺចាប់ បំផុត។(អាយ៉ាត់ទី - 10)
11
អាល់ពូរូជ 85:11
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ ذَٰلِكَ الْفَوْزُ الْكَبِيرُ ﴿١١﴾
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា។ នោះគឺជាជោគជ័យដ៏ធំធេង។(អាយ៉ាត់ទី - 11)
12
អាល់ពូរូជ 85:12
إِنَّ بَطْشَ رَبِّكَ لَشَدِيدٌ ﴿١٢﴾
ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺខ្លាំងក្លា បំផុត។(អាយ៉ាត់ទី - 12)
13
អាល់ពូរូជ 85:13
إِنَّهُ هُوَ يُبْدِئُ وَيُعِيدُ ﴿١٣﴾
ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបង្កើត និងជាអ្នកធ្វើឱ្យរស់ឡើងវិញ។(អាយ៉ាត់ទី - 13)
14
អាល់ពូរូជ 85:14
وَهُوَ الْغَفُورُ الْوَدُودُ ﴿١٤﴾
ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។(អាយ៉ាត់ទី - 14)
15
អាល់ពូរូជ 85:15
ذُو الْعَرْشِ الْمَجِيدُ ﴿١٥﴾
ម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។(អាយ៉ាត់ទី - 15)
16
អាល់ពូរូជ 85:16
فَعَّالٌ لِمَا يُرِيدُ ﴿١٦﴾
ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា។(អាយ៉ាត់ទី - 16)
17
អាល់ពូរូជ 85:17
هَلْ أَتَاكَ حَدِيثُ الْجُنُودِ ﴿١٧﴾
តើរឿងរបស់កងទ័ពបានមកដល់អ្នក(មូហាំម៉ាត់)ឬទេ?(អាយ៉ាត់ទី - 17)
18
អាល់ពូរូជ 85:18
فِرْعَوْنَ وَثَمُودَ ﴿١٨﴾
(ដូចជា)ហ្វៀរអោន និងសាមូដ។(អាយ៉ាត់ទី - 18)
19
អាល់ពូរូជ 85:19
بَلِ الَّذِينَ كَفَرُوا فِي تَكْذِيبٍ ﴿١٩﴾
ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿនៅតែព្យាយាម បដិសេធ។(អាយ៉ាត់ទី - 19)
20
អាល់ពូរូជ 85:20
وَاللَّهُ مِنْ وَرَائِهِمْ مُحِيطٌ ﴿٢٠﴾
ហើយអល់ឡោះគឺជាអ្នកឡោមព័ទ្ធពីខាងក្រោយពួកគេ (ដឹងរាល់់សកម្មភាពរបស់ពួកគេ)។(អាយ៉ាត់ទី - 20)
21
អាល់ពូរូជ 85:21
بَلْ هُوَ قُرْآنٌ مَجِيدٌ ﴿٢١﴾
ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។(អាយ៉ាត់ទី - 21)
22
អាល់ពូរូជ 85:22
فِي لَوْحٍ مَحْفُوظٍ ﴿٢٢﴾
ដែលមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវហុលម៉ះ- ហ៊្វូស)។(អាយ៉ាត់ទី - 22)
1 وَالسَّمَاءِ ذَاتِ الْبُرُوجِ ﴿١﴾
2وَالْيَوْمِ الْمَوْعُودِ ﴿٢﴾
3وَشَاهِدٍ وَمَشْهُودٍ ﴿٣﴾
4قُتِلَ أَصْحَابُ الْأُخْدُودِ ﴿٤﴾
5النَّارِ ذَاتِ الْوَقُودِ ﴿٥﴾
6إِذْ هُمْ عَلَيْهَا قُعُودٌ ﴿٦﴾
7وَهُمْ عَلَىٰ مَا يَفْعَلُونَ بِالْمُؤْمِنِينَ شُهُودٌ ﴿٧﴾
8وَمَا نَقَمُوا مِنْهُمْ إِلَّا أَنْ يُؤْمِنُوا بِاللَّهِ الْعَزِيزِ الْحَمِيدِ ﴿٨﴾
9الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ ﴿٩﴾
10إِنَّ الَّذِينَ فَتَنُوا الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ثُمَّ لَمْ يَتُوبُوا فَلَهُمْ عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ الْحَرِيقِ ﴿١٠﴾
11إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ ذَٰلِكَ الْفَوْزُ الْكَبِيرُ ﴿١١﴾
12إِنَّ بَطْشَ رَبِّكَ لَشَدِيدٌ ﴿١٢﴾
13إِنَّهُ هُوَ يُبْدِئُ وَيُعِيدُ ﴿١٣﴾
14وَهُوَ الْغَفُورُ الْوَدُودُ ﴿١٤﴾
15ذُو الْعَرْشِ الْمَجِيدُ ﴿١٥﴾
16فَعَّالٌ لِمَا يُرِيدُ ﴿١٦﴾
17هَلْ أَتَاكَ حَدِيثُ الْجُنُودِ ﴿١٧﴾
18فِرْعَوْنَ وَثَمُودَ ﴿١٨﴾
19بَلِ الَّذِينَ كَفَرُوا فِي تَكْذِيبٍ ﴿١٩﴾
20وَاللَّهُ مِنْ وَرَائِهِمْ مُحِيطٌ ﴿٢٠﴾
21بَلْ هُوَ قُرْآنٌ مَجِيدٌ ﴿٢١﴾
22فِي لَوْحٍ مَحْفُوظٍ ﴿٢٢﴾