الطارق
អាត់ត៏រិក
Surah 86 17 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អាត់ត៏រិក 86:1
وَالسَّمَاءِ وَالطَّارِقِ ﴿١﴾
អល់ឡោះស្បថនឹងមេឃ និងអាត់តរិក។(អាយ៉ាត់ទី - 1)
2
អាត់ត៏រិក 86:2
وَمَا أَدْرَاكَ مَا الطَّارِقُ ﴿٢﴾
ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថា អាត់តរិកជាអ្វីនោះ?(អាយ៉ាត់ទី - 2)
3
អាត់ត៏រិក 86:3
النَّجْمُ الثَّاقِبُ ﴿٣﴾
គឺជាផ្កាយដែលមានរស្មីភ្លឺចិញ្ចាច។(អាយ៉ាត់ទី - 3)
4
អាត់ត៏រិក 86:4
إِنْ كُلُّ نَفْسٍ لَمَّا عَلَيْهَا حَافِظٌ ﴿٤﴾
បុគ្គលគ្រប់ៗរូបគឺសុទ្ធតែមានអ្នកថែរក្សាគេ។(អាយ៉ាត់ទី - 4)
5
អាត់ត៏រិក 86:5
فَلْيَنْظُرِ الْإِنْسَانُ مِمَّ خُلِقَ ﴿٥﴾
ដូចេ្នះ ចូរឱ្យមនុស្សលោកមើលចុះថា តើរូបគេត្រូវបាន បង្កើតមកពីអ្វី ?(អាយ៉ាត់ទី - 5)
6
អាត់ត៏រិក 86:6
خُلِقَ مِنْ مَاءٍ دَافِقٍ ﴿٦﴾
រូបគេត្រូវបានបង្កើតមកពីទឹកដែលបាញ់ចេញ(ពីប្រដាប់ ភេទបុរសចូលទៅក្នុងប្រដាប់ភេទស្ដ្រី)(អាយ៉ាត់ទី - 6)
7
អាត់ត៏រិក 86:7
يَخْرُجُ مِنْ بَيْنِ الصُّلْبِ وَالتَّرَائِبِ ﴿٧﴾
ដែលវាចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ដ្រី។(អាយ៉ាត់ទី - 7)
8
អាត់ត៏រិក 86:8
إِنَّهُ عَلَىٰ رَجْعِهِ لَقَادِرٌ ﴿٨﴾
ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពក្នុងការធ្វើឱ្យ គេរស់ឡើងវិញ។(អាយ៉ាត់ទី - 8)
9
អាត់ត៏រិក 86:9
يَوْمَ تُبْلَى السَّرَائِرُ ﴿٩﴾
-នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង។(អាយ៉ាត់ទី - 9)
10
អាត់ត៏រិក 86:10
فَمَا لَهُ مِنْ قُوَّةٍ وَلَا نَاصِرٍ ﴿١٠﴾
ពេលនោះគេគ្មានអំណាច ហើយក៏គ្មានអ្នកជួយដែរ។(អាយ៉ាត់ទី - 10)
11
អាត់ត៏រិក 86:11
وَالسَّمَاءِ ذَاتِ الرَّجْعِ ﴿١١﴾
អល់ឡោះស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្ដងហើយ ម្ដងទៀត។(អាយ៉ាត់ទី - 11)
12
អាត់ត៏រិក 86:12
وَالْأَرْضِ ذَاتِ الصَّدْعِ ﴿١٢﴾
និងផែនដីដែលមានការបេ្រះបែក(ដោយសាររុក្ខជាតិ លូតលាស់)។(អាយ៉ាត់ទី - 12)
13
អាត់ត៏រិក 86:13
إِنَّهُ لَقَوْلٌ فَصْلٌ ﴿١٣﴾
ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាពាក្យពេចន៍ ដែលមានការបែងចែក(រវាងខុសនិងត្រូវ)។(អាយ៉ាត់ទី - 13)
14
អាត់ត៏រិក 86:14
وَمَا هُوَ بِالْهَزْلِ ﴿١٤﴾
ហើយគម្ពីរគួរអាន ក៏មិនមែនសម្រាប់លេងសើចដែរ។(អាយ៉ាត់ទី - 14)
15
អាត់ត៏រិក 86:15
إِنَّهُمْ يَكِيدُونَ كَيْدًا ﴿١٥﴾
ពិតប្រាកដណាស់ ពួកគេរៀបចំល្បិចកលអាក្រក់(ដើម្បី ប្រឆាំងនឹងមូហាំម៉ាត់)។(អាយ៉ាត់ទី - 15)
16
អាត់ត៏រិក 86:16
وَأَكِيدُ كَيْدًا ﴿١٦﴾
ហើយយើងក៏មានផែនការ(ដើម្បីតបតនឹងពួកគេ)វិញ ដែរ។ (អាយ៉ាត់ទី - 16)
17
អាត់ត៏រិក 86:17
فَمَهِّلِ الْكَافِرِينَ أَمْهِلْهُمْ رُوَيْدًا ﴿١٧﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿ និងរង់ចាំមើលពួកគេមួយរយៈសិនចុះ។(អាយ៉ាត់ទី - 17)
1 وَالسَّمَاءِ وَالطَّارِقِ ﴿١﴾ ۝ 2وَمَا أَدْرَاكَ مَا الطَّارِقُ ﴿٢﴾ ۝ 3النَّجْمُ الثَّاقِبُ ﴿٣﴾ ۝ 4إِنْ كُلُّ نَفْسٍ لَمَّا عَلَيْهَا حَافِظٌ ﴿٤﴾ ۝ 5فَلْيَنْظُرِ الْإِنْسَانُ مِمَّ خُلِقَ ﴿٥﴾ ۝ 6خُلِقَ مِنْ مَاءٍ دَافِقٍ ﴿٦﴾ ۝ 7يَخْرُجُ مِنْ بَيْنِ الصُّلْبِ وَالتَّرَائِبِ ﴿٧﴾ ۝ 8إِنَّهُ عَلَىٰ رَجْعِهِ لَقَادِرٌ ﴿٨﴾ ۝ 9يَوْمَ تُبْلَى السَّرَائِرُ ﴿٩﴾ ۝ 10فَمَا لَهُ مِنْ قُوَّةٍ وَلَا نَاصِرٍ ﴿١٠﴾ ۝ 11وَالسَّمَاءِ ذَاتِ الرَّجْعِ ﴿١١﴾ ۝ 12وَالْأَرْضِ ذَاتِ الصَّدْعِ ﴿١٢﴾ ۝ 13إِنَّهُ لَقَوْلٌ فَصْلٌ ﴿١٣﴾ ۝ 14وَمَا هُوَ بِالْهَزْلِ ﴿١٤﴾ ۝ 15إِنَّهُمْ يَكِيدُونَ كَيْدًا ﴿١٥﴾ ۝ 16وَأَكِيدُ كَيْدًا ﴿١٦﴾ ۝ 17فَمَهِّلِ الْكَافِرِينَ أَمْهِلْهُمْ رُوَيْدًا ﴿١٧﴾ ۝