البينة
អាល់ហ្ពៃយីណះ
Surah 98 8 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អាល់ហ្ពៃយីណះ 98:1
لَمْ يَكُنِ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ مُنْفَكِّينَ حَتَّىٰ تَأْتِيَهُمُ الْبَيِّنَةُ ﴿١﴾
ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន មិនបោះបង់(ភាពគ្មានជំនឿ និងប្រការស្ហ៊ីរិក)ជាដាច់ខាត រហូត ទាល់តែភស្ដុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកគេ។(អាយ៉ាត់ទី - 1)
2
អាល់ហ្ពៃយីណះ 98:2
رَسُولٌ مِنَ اللَّهِ يَتْلُو صُحُفًا مُطَهَّرَةً ﴿٢﴾
(ភស្ដុតាងនោះ)គឺអ្នកនាំសារម្នាក់(មូហាំម៉ាត់)មកពី អល់ឡោះ ដែលគេនឹងសូត្រគម្ពីរដ៏ស្អាតស្អំ(គម្ពីរគួរអាន)(អាយ៉ាត់ទី - 2)
3
អាល់ហ្ពៃយីណះ 98:3
فِيهَا كُتُبٌ قَيِّمَةٌ ﴿٣﴾
ដែលនៅក្នុងគម្ពីរនោះគឺមានច្បាប់ និងមាគ៌ាដ៏ត្រឹមត្រូវ។(អាយ៉ាត់ទី - 3)
4
អាល់ហ្ពៃយីណះ 98:4
وَمَا تَفَرَّقَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَةُ ﴿٤﴾
ហើយពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យមិនដែលបែកបាក់គ្នាឡើយ លើកលែងតែក្រោយពេលដែលភស្ដុតាងដ៏ច្បាស់លាស់បាន មកដល់ពួកគេប៉ុណ្ណោះ។(អាយ៉ាត់ទី - 4)
5
អាល់ហ្ពៃយីណះ 98:5
وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَيُؤْتُوا الزَّكَاةَ ۚ وَذَٰلِكَ دِينُ الْقَيِّمَةِ ﴿٥﴾
ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធើ្វអ្វីក្រៅពីឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះស និងត្រឹមត្រូវ ចំពោះទ្រង់ និងប្រតិបត្ដិសឡាត ព្រមទាំងបរិច្ចាគហ្សាកាត់នោះឡើយ។ ហើយនោះគឺជាសាសនាដ៏ត្រឹមត្រូវ។(អាយ៉ាត់ទី - 5)
6
អាល់ហ្ពៃយីណះ 98:6
إِنَّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ فِي نَارِ جَهَنَّمَ خَالِدِينَ فِيهَا ۚ أُولَٰئِكَ هُمْ شَرُّ الْبَرِيَّةِ ﴿٦﴾
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប និង ពួកមូស្ហរីគីន គឺសិ្ថតនៅក្នុងឋាននរកជើហាន់ណាំ ដែលពួកគេនៅក្នុង នោះជាអមតៈ។ ពួកទាំងនោះ គឺជាពួកដែលអាក្រក់បំផុតនៃសត្វ លោក។(អាយ៉ាត់ទី - 6)
7
អាល់ហ្ពៃយីណះ 98:7
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ هُمْ خَيْرُ الْبَرِيَّةِ ﴿٧﴾
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ។ អ្នកទាំងនោះគឺជាអ្នកដែលល្អបំផុតនៃសត្វលោក។(អាយ៉ាត់ទី - 7)
8
អាល់ហ្ពៃយីណះ 98:8
جَزَاؤُهُمْ عِنْدَ رَبِّهِمْ جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ ذَٰلِكَ لِمَنْ خَشِيَ رَبَّهُ ﴿٨﴾
ការតបស្នងរបស់ពួកគេនៅឯម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅ ទីនោះជាអមតៈ។ អល់ឡោះបានយល់ព្រមជាមួយពួកគេ។ ហើយ ពួកគេក៏បានយល់ព្រមជាមួយទ្រង់វិញដែរ។ ការតបស្នងនេះគឺ សម្រាប់អ្នកដែលកោតខ្លាចម្ចាស់របស់គេ។(អាយ៉ាត់ទី - 8)
1 لَمْ يَكُنِ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ مُنْفَكِّينَ حَتَّىٰ تَأْتِيَهُمُ الْبَيِّنَةُ ﴿١﴾ ۝ 2رَسُولٌ مِنَ اللَّهِ يَتْلُو صُحُفًا مُطَهَّرَةً ﴿٢﴾ ۝ 3فِيهَا كُتُبٌ قَيِّمَةٌ ﴿٣﴾ ۝ 4وَمَا تَفَرَّقَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَةُ ﴿٤﴾ ۝ 5وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَيُؤْتُوا الزَّكَاةَ ۚ وَذَٰلِكَ دِينُ الْقَيِّمَةِ ﴿٥﴾ ۝ 6إِنَّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ فِي نَارِ جَهَنَّمَ خَالِدِينَ فِيهَا ۚ أُولَٰئِكَ هُمْ شَرُّ الْبَرِيَّةِ ﴿٦﴾ ۝ 7إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ هُمْ خَيْرُ الْبَرِيَّةِ ﴿٧﴾ ۝ 8جَزَاؤُهُمْ عِنْدَ رَبِّهِمْ جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ ذَٰلِكَ لِمَنْ خَشِيَ رَبَّهُ ﴿٨﴾ ۝