الانسان
អាល់អិនសាន
Surah 76 31 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អាល់អិនសាន 76:1
هَلْ أَتَىٰ عَلَى الْإِنْسَانِ حِينٌ مِنَ الدَّهْرِ لَمْ يَكُنْ شَيْئًا مَذْكُورًا ﴿١﴾
ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតពីមនុស្សលោក ខណៈដែលមនុស្សលោកពុំទាន់កើតមានឡើង ដែលគេមិន ដឹងថាវាជាអ្វីសោះនោះ។ (អាយ៉ាត់ទី - 1)
2
អាល់អិនសាន 76:2
إِنَّا خَلَقْنَا الْإِنْسَانَ مِنْ نُطْفَةٍ أَمْشَاجٍ نَبْتَلِيهِ فَجَعَلْنَاهُ سَمِيعًا بَصِيرًا ﴿٢﴾
ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកអំពីតំណក់ ទឹកកាមដែលលាយចូលគ្នា ដើម្បីយើងនឹងសាកល្បងគេ។ រួចមក យើងបានធ្វើឱ្យគេស្ដាប់ឮ និងមើលឃើញ។ (អាយ៉ាត់ទី - 2)
3
អាល់អិនសាន 76:3
إِنَّا هَدَيْنَاهُ السَّبِيلَ إِمَّا شَاكِرًا وَإِمَّا كَفُورًا ﴿٣﴾
ពិតប្រាកដណាស់ យើងបានចង្អុលបង្ហាញគេនូវមាគ៌ាដ៏ត្រឹម ត្រូវ។ គេអាចជាអ្នកដឹងគុណ ឬជាអ្នករមិលគុណ។(អាយ៉ាត់ទី - 3)
4
អាល់អិនសាន 76:4
إِنَّا أَعْتَدْنَا لِلْكَافِرِينَ سَلَاسِلَ وَأَغْلَالًا وَسَعِيرًا ﴿٤﴾
ពិតប្រាកដណាស់ យើងបានរៀបចំច្រវាក់ដែក និងខ្នោះ និង នរកឆេះសន្ធោសន្ធៅសម្រាប់ពួកដែលប្រឆាំង។ (អាយ៉ាត់ទី - 4)
5
អាល់អិនសាន 76:5
إِنَّ الْأَبْرَارَ يَشْرَبُونَ مِنْ كَأْسٍ كَانَ مِزَاجُهَا كَافُورًا ﴿٥﴾
ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អ គឺពួកគេទទួល ទានស្រាដែលលាយជាមួយវាអំពីទឹកក្រអូបឪកាហ្វូរឱ។ (អាយ៉ាត់ទី - 5)
6
អាល់អិនសាន 76:6
عَيْنًا يَشْرَبُ بِهَا عِبَادُ اللَّهِ يُفَجِّرُونَهَا تَفْجِيرًا ﴿٦﴾
ប្រភពទឹកដែលខ្ញុំរបស់អល់ឡោះនឹងទទួលទានវានៅក្នុង ឋានសួគ៌ ពួកគេអាចប្រើប្រាស់វាតាមចំណង់ចិត្ដ។ (អាយ៉ាត់ទី - 6)
7
អាល់អិនសាន 76:7
يُوفُونَ بِالنَّذْرِ وَيَخَافُونَ يَوْمًا كَانَ شَرُّهُ مُسْتَطِيرًا ﴿٧﴾
ពួកគេបំពេញនូវការតព្វកិច្ចដែលពួកគេបានប៉ង(ក្នុងការ ប្រតិបត្ដិតាមអល់ឡោះ) ហើយពួកគេកោតខ្លាចថ្ងៃមួយដែល ទារុណកម្មរបស់វារាលដាលគ្រប់ទីកន្លែង។ (អាយ៉ាត់ទី - 7)
8
អាល់អិនសាន 76:8
وَيُطْعِمُونَ الطَّعَامَ عَلَىٰ حُبِّهِ مِسْكِينًا وَيَتِيمًا وَأَسِيرًا ﴿٨﴾
ហើយពួកគេផ្ដល់ចំណីអាហារដែលពួកគេចូលចិត្ដដល់ជន ក្រីក្រ និងកូនកំព្រា ហើយនិងឈ្លើយសឹក។ (អាយ៉ាត់ទី - 8)
9
អាល់អិនសាន 76:9
إِنَّمَا نُطْعِمُكُمْ لِوَجْهِ اللَّهِ لَا نُرِيدُ مِنْكُمْ جَزَاءً وَلَا شُكُورًا ﴿٩﴾
(ពួកគេនិយាយក្នុងចិត្ដថា)ជាការពិតណាស់ ពួកយើងផ្ដល់ ចំណីអាហារដល់ពួកអ្នកដើម្បីស្វែងរកការអាណិតស្រឡាញ់របស់ អល់ឡោះប៉ុណ្ណោះ ដោយពួកយើងមិនចង់បានការតបស្នង និងគុណ បំណាច់អ្វីពីពួកអ្នកឡើយ។(អាយ៉ាត់ទី - 9)
10
អាល់អិនសាន 76:10
إِنَّا نَخَافُ مِنْ رَبِّنَا يَوْمًا عَبُوسًا قَمْطَرِيرًا ﴿١٠﴾
ពិតប្រាកដណាស់ ពួកយើងកោតខ្លាចម្ចាស់របស់ពួកយើង នៅថ្ងៃមួយដែលម្នាក់ៗ(នៃពួកគ្មានជំនឿ)មុខក្រញូវ និងលំបាក។(អាយ៉ាត់ទី - 10)
11
អាល់អិនសាន 76:11
فَوَقَاهُمُ اللَّهُ شَرَّ ذَٰلِكَ الْيَوْمِ وَلَقَّاهُمْ نَضْرَةً وَسُرُورًا ﴿١١﴾
ដូចេ្នះ អល់ឡោះបានការពារពួកគេពីគ្រោះអាក្រក់នៃ ថ្ងៃនោះ ហើយបានប្រទានឱ្យពួកគេនូវពន្លឺដ៏ត្រចះត្រចង់ និងសេចក្ដី រីករាយទៀតផង។ (អាយ៉ាត់ទី - 11)
12
អាល់អិនសាន 76:12
وَجَزَاهُمْ بِمَا صَبَرُوا جَنَّةً وَحَرِيرًا ﴿١٢﴾
ហើយទ្រង់បានតបស្នងដល់ពួកគេនូវឋានសួគ៌និងសំលៀក បំពាក់ដែលធ្វើអំពីសូត្រ ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ (អាយ៉ាត់ទី - 12)
13
អាល់អិនសាន 76:13
مُتَّكِئِينَ فِيهَا عَلَى الْأَرَائِكِ ۖ لَا يَرَوْنَ فِيهَا شَمْسًا وَلَا زَمْهَرِيرًا ﴿١٣﴾
ដោយពួកគេអង្គុយផ្អែកនៅលើកៅអីនៅក្នុងឋានសួគ៌នោះ។ នៅក្នុងនោះពួកគេមិនត្រូវកំដៅព្រះអាទិត្យឡើយ ហើយក៏ មិនរងាដែរ។ (អាយ៉ាត់ទី - 13)
14
អាល់អិនសាន 76:14
وَدَانِيَةً عَلَيْهِمْ ظِلَالُهَا وَذُلِّلَتْ قُطُوفُهَا تَذْلِيلًا ﴿١٤﴾
ហើយម្លប់ដើមឈើរបស់វានៅជិតពួកគេ ហើយផ្លែឈើ របស់វា ត្រូវគេធ្វើឱ្យងាយស្រួលបេះបំផុត។ (អាយ៉ាត់ទី - 14)
15
អាល់អិនសាន 76:15
وَيُطَافُ عَلَيْهِمْ بِآنِيَةٍ مِنْ فِضَّةٍ وَأَكْوَابٍ كَانَتْ قَوَارِيرَا ﴿١٥﴾
ហើយគេដាក់នៅជុំវិញពួកគេដោយសំភារៈប្រើប្រាស់ដែល ធ្វើអំពីប្រាក់និងពែងថ្មកែវភ្លឺផេ្លក។ (អាយ៉ាត់ទី - 15)
16
អាល់អិនសាន 76:16
قَوَارِيرَ مِنْ فِضَّةٍ قَدَّرُوهَا تَقْدِيرًا ﴿١٦﴾
ថ្មកែវនោះធ្វើអំពីប្រាក់ដែលពួកគេបានកំណត់វាយ៉ាង សមល្មម(សម្រាប់ទទួលទានតាមចំណង់ចិត្ដរបស់ពួកគេ)។(អាយ៉ាត់ទី - 16)
17
អាល់អិនសាន 76:17
وَيُسْقَوْنَ فِيهَا كَأْسًا كَانَ مِزَاجُهَا زَنْجَبِيلًا ﴿١٧﴾
ហើយនៅក្នុងឋានសួគ៌ ពួកគេត្រូវបានគេឱ្យទទួលទាន ស្រាដែលលាយជាមួយវានូវរសជាតិខ្ញី។ (អាយ៉ាត់ទី - 17)
18
អាល់អិនសាន 76:18
عَيْنًا فِيهَا تُسَمَّىٰ سَلْسَبِيلًا ﴿١٨﴾
ប្រភពស្រានៅក្នុងឋានសួគ៌នោះគេឱ្យឈ្មោះថាៈសាល់សាហ្ពីល។(អាយ៉ាត់ទី - 18)
19
អាល់អិនសាន 76:19
وَيَطُوفُ عَلَيْهِمْ وِلْدَانٌ مُخَلَّدُونَ إِذَا رَأَيْتَهُمْ حَسِبْتَهُمْ لُؤْلُؤًا مَنْثُورًا ﴿١٩﴾
ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈ ដើរជុំវិញ(រង់ចាំ បម្រើ)ពួកគេ។ នៅពេលដែលអ្នក(មូហាំម៉ាត់)ឃើញពួកគេ អ្នក នឹងគិតថា ពួកគេជាគជ់ខ្យងដ៏ភ្លឺចែងចាំង។ (អាយ៉ាត់ទី - 19)
20
អាល់អិនសាន 76:20
وَإِذَا رَأَيْتَ ثَمَّ رَأَيْتَ نَعِيمًا وَمُلْكًا كَبِيرًا ﴿٢٠﴾
ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)ក្រឡេកមើលទៅ ទីនោះ(ឋានសួគ៌) អ្នកនឹងឃើញនៀកម៉ាត់គ្រប់បែបយ៉ាង និង អំណាចដ៏ធំធេង។(អាយ៉ាត់ទី - 20)
21
អាល់អិនសាន 76:21
عَالِيَهُمْ ثِيَابُ سُنْدُسٍ خُضْرٌ وَإِسْتَبْرَقٌ ۖ وَحُلُّوا أَسَاوِرَ مِنْ فِضَّةٍ وَسَقَاهُمْ رَبُّهُمْ شَرَابًا طَهُورًا ﴿٢١﴾
នៅពីលើខ្លួនប្រាណរបស់ពួកគេ គឺសំលៀកបំពាក់ធ្វើអំពី សូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ពណ៌បៃតង។ ហើយពួកគេត្រូវបានគេ បំពាក់កងដៃប្រាក់។ ហើយម្ចាស់របស់ពួកគេបានប្រទានឱ្យពួកគេ នូវភេសជ្ជៈដ៏បរិសុទ្ធ ។(អាយ៉ាត់ទី - 21)
22
អាល់អិនសាន 76:22
إِنَّ هَٰذَا كَانَ لَكُمْ جَزَاءً وَكَانَ سَعْيُكُمْ مَشْكُورًا ﴿٢٢﴾
ពិតប្រាកដណាស់ នេះគឺជាការតបស្នងសម្រាប់ពួកអ្នក ហើយការខំប្រឹងប្រែងរបស់ពួកអ្នកនឹងត្រូវបានគេទទួលយក។(អាយ៉ាត់ទី - 22)
23
អាល់អិនសាន 76:23
إِنَّا نَحْنُ نَزَّلْنَا عَلَيْكَ الْقُرْآنَ تَنْزِيلًا ﴿٢٣﴾
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក ជាដំណាក់កាលៗ។(អាយ៉ាត់ទី - 23)
24
អាល់អិនសាន 76:24
فَاصْبِرْ لِحُكْمِ رَبِّكَ وَلَا تُطِعْ مِنْهُمْ آثِمًا أَوْ كَفُورًا ﴿٢٤﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះបទបញ្ញតិនៃ ម្ចាស់របស់អ្នក ហើយកុំប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្ម ឬអ្នកប្រឆាំងក្នុងចំណោមពួកគេឱ្យសោះ។ (អាយ៉ាត់ទី - 24)
25
អាល់អិនសាន 76:25
وَاذْكُرِ اسْمَ رَبِّكَ بُكْرَةً وَأَصِيلًا ﴿٢٥﴾
ហើយចូរអ្នករំលឹកនាមនៃម្ចាស់របស់អ្នកទាំងព្រឹកទាំង ល្ងាច។(អាយ៉ាត់ទី - 25)
26
អាល់អិនសាន 76:26
وَمِنَ اللَّيْلِ فَاسْجُدْ لَهُ وَسَبِّحْهُ لَيْلًا طَوِيلًا ﴿٢٦﴾
ហើយក្នុងអំឡុងពេលយប់ ចូរអ្នកស៊ូជូត(ថ្វាយបង្គំ) ចំពោះទ្រង់ និងលើកតម្កើងទ្រង់នៅពេលយប់ជ្រៅ។(អាយ៉ាត់ទី - 26)
27
អាល់អិនសាន 76:27
إِنَّ هَٰؤُلَاءِ يُحِبُّونَ الْعَاجِلَةَ وَيَذَرُونَ وَرَاءَهُمْ يَوْمًا ثَقِيلًا ﴿٢٧﴾
ពិតប្រាកដណាស់ ពួកទាំងនោះ(ពួកមូស្ហរីគីន)ស្រឡាញ់ ការរស់នៅក្នុងលោកិយ ហើយពួកគេបោះបង់ថ្ងៃដែលមានភាព វឹកវរដ៏ខ្លាំងក្លា(ថ្ងៃបរលោក)ដាក់ក្រោយខ្នងរបស់ពួកគេ។(អាយ៉ាត់ទី - 27)
28
អាល់អិនសាន 76:28
نَحْنُ خَلَقْنَاهُمْ وَشَدَدْنَا أَسْرَهُمْ ۖ وَإِذَا شِئْنَا بَدَّلْنَا أَمْثَالَهُمْ تَبْدِيلًا ﴿٢٨﴾
យើងគឺជាអ្នកដែលបានបង្កើតពួកគេ និងបានពង្រឹងរាង កាយរបស់ពួកគេ។ តែបើយើងមានចេតនា(បំផ្លាញពួកគេ) យើង ក៏អាចផ្លាស់ប្ដូរក្រុមផេ្សងទៀតដូចពួកគេមកជំនួសវិញបានដែរ។ (អាយ៉ាត់ទី - 28)
29
អាល់អិនសាន 76:29
إِنَّ هَٰذِهِ تَذْكِرَةٌ ۖ فَمَنْ شَاءَ اتَّخَذَ إِلَىٰ رَبِّهِ سَبِيلًا ﴿٢٩﴾
ពិតប្រាកដណាស់ ជំពូកនេះគឺជាការរំលឹកមួយ។ ដូចេ្នះ អ្នកណាហើយប្រាថ្នាចង់បានល្អនោះ គេពិតជាជ្រើសរើសមាគ៌ាទៅ កាន់ម្ចាស់របស់គេជាមិនខាន។(អាយ៉ាត់ទី - 29)
30
អាល់អិនសាន 76:30
وَمَا تَشَاءُونَ إِلَّا أَنْ يَشَاءَ اللَّهُ ۚ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا ﴿٣٠﴾
ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។(អាយ៉ាត់ទី - 30)
31
អាល់អិនសាន 76:31
يُدْخِلُ مَنْ يَشَاءُ فِي رَحْمَتِهِ ۚ وَالظَّالِمِينَ أَعَدَّ لَهُمْ عَذَابًا أَلِيمًا ﴿٣١﴾
ដោយទ្រង់នឹងបញ្ចូលទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយពួកដែលបំពាន ទ្រង់ បានរៀបចំសម្រាប់ពួកគេនូវទារុណកម្មដ៏សែនឈឺចាប់។(អាយ៉ាត់ទី - 31)
1 هَلْ أَتَىٰ عَلَى الْإِنْسَانِ حِينٌ مِنَ الدَّهْرِ لَمْ يَكُنْ شَيْئًا مَذْكُورًا ﴿١﴾ ۝ 2إِنَّا خَلَقْنَا الْإِنْسَانَ مِنْ نُطْفَةٍ أَمْشَاجٍ نَبْتَلِيهِ فَجَعَلْنَاهُ سَمِيعًا بَصِيرًا ﴿٢﴾ ۝ 3إِنَّا هَدَيْنَاهُ السَّبِيلَ إِمَّا شَاكِرًا وَإِمَّا كَفُورًا ﴿٣﴾ ۝ 4إِنَّا أَعْتَدْنَا لِلْكَافِرِينَ سَلَاسِلَ وَأَغْلَالًا وَسَعِيرًا ﴿٤﴾ ۝ 5إِنَّ الْأَبْرَارَ يَشْرَبُونَ مِنْ كَأْسٍ كَانَ مِزَاجُهَا كَافُورًا ﴿٥﴾ ۝ 6عَيْنًا يَشْرَبُ بِهَا عِبَادُ اللَّهِ يُفَجِّرُونَهَا تَفْجِيرًا ﴿٦﴾ ۝ 7يُوفُونَ بِالنَّذْرِ وَيَخَافُونَ يَوْمًا كَانَ شَرُّهُ مُسْتَطِيرًا ﴿٧﴾ ۝ 8وَيُطْعِمُونَ الطَّعَامَ عَلَىٰ حُبِّهِ مِسْكِينًا وَيَتِيمًا وَأَسِيرًا ﴿٨﴾ ۝ 9إِنَّمَا نُطْعِمُكُمْ لِوَجْهِ اللَّهِ لَا نُرِيدُ مِنْكُمْ جَزَاءً وَلَا شُكُورًا ﴿٩﴾ ۝ 10إِنَّا نَخَافُ مِنْ رَبِّنَا يَوْمًا عَبُوسًا قَمْطَرِيرًا ﴿١٠﴾ ۝ 11فَوَقَاهُمُ اللَّهُ شَرَّ ذَٰلِكَ الْيَوْمِ وَلَقَّاهُمْ نَضْرَةً وَسُرُورًا ﴿١١﴾ ۝ 12وَجَزَاهُمْ بِمَا صَبَرُوا جَنَّةً وَحَرِيرًا ﴿١٢﴾ ۝ 13مُتَّكِئِينَ فِيهَا عَلَى الْأَرَائِكِ ۖ لَا يَرَوْنَ فِيهَا شَمْسًا وَلَا زَمْهَرِيرًا ﴿١٣﴾ ۝ 14وَدَانِيَةً عَلَيْهِمْ ظِلَالُهَا وَذُلِّلَتْ قُطُوفُهَا تَذْلِيلًا ﴿١٤﴾ ۝ 15وَيُطَافُ عَلَيْهِمْ بِآنِيَةٍ مِنْ فِضَّةٍ وَأَكْوَابٍ كَانَتْ قَوَارِيرَا ﴿١٥﴾ ۝ 16قَوَارِيرَ مِنْ فِضَّةٍ قَدَّرُوهَا تَقْدِيرًا ﴿١٦﴾ ۝ 17وَيُسْقَوْنَ فِيهَا كَأْسًا كَانَ مِزَاجُهَا زَنْجَبِيلًا ﴿١٧﴾ ۝ 18عَيْنًا فِيهَا تُسَمَّىٰ سَلْسَبِيلًا ﴿١٨﴾ ۝ 19وَيَطُوفُ عَلَيْهِمْ وِلْدَانٌ مُخَلَّدُونَ إِذَا رَأَيْتَهُمْ حَسِبْتَهُمْ لُؤْلُؤًا مَنْثُورًا ﴿١٩﴾ ۝ 20وَإِذَا رَأَيْتَ ثَمَّ رَأَيْتَ نَعِيمًا وَمُلْكًا كَبِيرًا ﴿٢٠﴾ ۝ 21عَالِيَهُمْ ثِيَابُ سُنْدُسٍ خُضْرٌ وَإِسْتَبْرَقٌ ۖ وَحُلُّوا أَسَاوِرَ مِنْ فِضَّةٍ وَسَقَاهُمْ رَبُّهُمْ شَرَابًا طَهُورًا ﴿٢١﴾ ۝ 22إِنَّ هَٰذَا كَانَ لَكُمْ جَزَاءً وَكَانَ سَعْيُكُمْ مَشْكُورًا ﴿٢٢﴾ ۝ 23إِنَّا نَحْنُ نَزَّلْنَا عَلَيْكَ الْقُرْآنَ تَنْزِيلًا ﴿٢٣﴾ ۝ 24فَاصْبِرْ لِحُكْمِ رَبِّكَ وَلَا تُطِعْ مِنْهُمْ آثِمًا أَوْ كَفُورًا ﴿٢٤﴾ ۝ 25وَاذْكُرِ اسْمَ رَبِّكَ بُكْرَةً وَأَصِيلًا ﴿٢٥﴾ ۝ 26وَمِنَ اللَّيْلِ فَاسْجُدْ لَهُ وَسَبِّحْهُ لَيْلًا طَوِيلًا ﴿٢٦﴾ ۝ 27إِنَّ هَٰؤُلَاءِ يُحِبُّونَ الْعَاجِلَةَ وَيَذَرُونَ وَرَاءَهُمْ يَوْمًا ثَقِيلًا ﴿٢٧﴾ ۝ 28نَحْنُ خَلَقْنَاهُمْ وَشَدَدْنَا أَسْرَهُمْ ۖ وَإِذَا شِئْنَا بَدَّلْنَا أَمْثَالَهُمْ تَبْدِيلًا ﴿٢٨﴾ ۝ 29إِنَّ هَٰذِهِ تَذْكِرَةٌ ۖ فَمَنْ شَاءَ اتَّخَذَ إِلَىٰ رَبِّهِ سَبِيلًا ﴿٢٩﴾ ۝ 30وَمَا تَشَاءُونَ إِلَّا أَنْ يَشَاءَ اللَّهُ ۚ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا ﴿٣٠﴾ ۝ 31يُدْخِلُ مَنْ يَشَاءُ فِي رَحْمَتِهِ ۚ وَالظَّالِمِينَ أَعَدَّ لَهُمْ عَذَابًا أَلِيمًا ﴿٣١﴾ ۝