الشمس
អើស្សស្សាំស៍
Surah 91 15 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
អើស្សស្សាំស៍ 91:1
وَالشَّمْسِ وَضُحَاهَا ﴿١﴾
អល់ឡោះស្បថនឹងព្រះអាទិត្យ និងរស្មីដ៏ត្រចះត្រចង់ របស់វានៅពេលព្រឹក។(អាយ៉ាត់ទី - 1)
2
អើស្សស្សាំស៍ 91:2
وَالْقَمَرِ إِذَا تَلَاهَا ﴿٢﴾
និងព្រះច័ន្ទនៅពេលដែលវាបានរះឡើងបន្ទាប់ពីព្រះអាទិត្យលិច ។ (អាយ៉ាត់ទី - 2)
3
អើស្សស្សាំស៍ 91:3
وَالنَّهَارِ إِذَا جَلَّاهَا ﴿٣﴾
និងពេលថ្ងៃនៅពេលដែលព្រះអាទិត្យបានបពោ្ចញពន្លឺ។(អាយ៉ាត់ទី - 3)
4
អើស្សស្សាំស៍ 91:4
وَاللَّيْلِ إِذَا يَغْشَاهَا ﴿٤﴾
និងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់ព្រះអាទិត្យ។(អាយ៉ាត់ទី - 4)
5
អើស្សស្សាំស៍ 91:5
وَالسَّمَاءِ وَمَا بَنَاهَا ﴿٥﴾
និងមេឃ និងអ្នកដែលបានបង្កើតវា។(អាយ៉ាត់ទី - 5)
6
អើស្សស្សាំស៍ 91:6
وَالْأَرْضِ وَمَا طَحَاهَا ﴿٦﴾
និងផែនដី និងអ្នកដែលបានលាតសនឹ្ធងវា។(អាយ៉ាត់ទី - 6)
7
អើស្សស្សាំស៍ 91:7
وَنَفْسٍ وَمَا سَوَّاهَا ﴿٧﴾
និងរូបរាង(អាដាំ) និងអ្នកដែលបានធ្វើឱ្យគេមានលក្ខណៈ សមរម្យ។(អាយ៉ាត់ទី - 7)
8
អើស្សស្សាំស៍ 91:8
فَأَلْهَمَهَا فُجُورَهَا وَتَقْوَاهَا ﴿٨﴾
រួចមកទ្រង់បានចង្អុលបង្ហាញដល់គេឱ្យស្គាល់នូវអំពើទុច្ចរិត និងអំពើសុច្ចរិតរបស់គេ។(អាយ៉ាត់ទី - 8)
9
អើស្សស្សាំស៍ 91:9
قَدْ أَفْلَحَ مَنْ زَكَّاهَا ﴿٩﴾
អ្នកដែលសំអាតខ្លួនគេ(ដោយសាងអំពើល្អ) ពិតជាទទួល បានជោគជ័យ។ (អាយ៉ាត់ទី - 9)
10
អើស្សស្សាំស៍ 91:10
وَقَدْ خَابَ مَنْ دَسَّاهَا ﴿١٠﴾
ហើយអ្នកដែលបានធ្វើឱ្យខ្លួនគេកខ្វក់(ដោយសាងអំពើ អាក្រក់)ពិតជាបានខាតបង់។(អាយ៉ាត់ទី - 10)
11
អើស្សស្សាំស៍ 91:11
كَذَّبَتْ ثَمُودُ بِطَغْوَاهَا ﴿١١﴾
ក្រុមសាមូដបានបដិសេធ(អ្នកនាំសាររបស់ពួកគេ)ដោយ សារការបំពានរបស់ពួកគេ។(អាយ៉ាត់ទី - 11)
12
អើស្សស្សាំស៍ 91:12
إِذِ انْبَعَثَ أَشْقَاهَا ﴿١٢﴾
នៅពេលដែលជនកំណាចបំផុតក្នុងចំណោមពួកគេបាន ចេញមក(សម្លាប់សត្វអូដ្ឋញី)។(អាយ៉ាត់ទី - 12)
13
អើស្សស្សាំស៍ 91:13
فَقَالَ لَهُمْ رَسُولُ اللَّهِ نَاقَةَ اللَّهِ وَسُقْيَاهَا ﴿١٣﴾
ពេលនោះអ្នកនាំសាររបស់អល់ឡោះ(សឡេះ)បាន ពោលទៅកាន់ពួកគេថាៈ (ចូរប្រុងប្រយ័ត្នចំពោះ)សត្វអូដ្ឋញី របស់អល់ឡោះ ហើយកុំរារាំងដល់ការផឹករបស់វាឱ្យសោះ។(អាយ៉ាត់ទី - 13)
14
អើស្សស្សាំស៍ 91:14
فَكَذَّبُوهُ فَعَقَرُوهَا فَدَمْدَمَ عَلَيْهِمْ رَبُّهُمْ بِذَنْبِهِمْ فَسَوَّاهَا ﴿١٤﴾
តែពួកគេបានបដិសេធនឹងគាត់ និងបានសម្លាប់វា។ ពេល នោះម្ចាស់របស់ពួកគេបានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។(អាយ៉ាត់ទី - 14)
15
អើស្សស្សាំស៍ 91:15
وَلَا يَخَافُ عُقْبَاهَا ﴿١٥﴾
ហើយទ្រង់មិនខ្លាចលទ្ធផលចុងក្រោយរបស់ពួកគេ (ដែលទ្រង់បានដាក់ទណ្ឌកម្មលើពួកគេ)នោះឡើយ។(អាយ៉ាត់ទី - 15)
1 وَالشَّمْسِ وَضُحَاهَا ﴿١﴾ ۝ 2وَالْقَمَرِ إِذَا تَلَاهَا ﴿٢﴾ ۝ 3وَالنَّهَارِ إِذَا جَلَّاهَا ﴿٣﴾ ۝ 4وَاللَّيْلِ إِذَا يَغْشَاهَا ﴿٤﴾ ۝ 5وَالسَّمَاءِ وَمَا بَنَاهَا ﴿٥﴾ ۝ 6وَالْأَرْضِ وَمَا طَحَاهَا ﴿٦﴾ ۝ 7وَنَفْسٍ وَمَا سَوَّاهَا ﴿٧﴾ ۝ 8فَأَلْهَمَهَا فُجُورَهَا وَتَقْوَاهَا ﴿٨﴾ ۝ 9قَدْ أَفْلَحَ مَنْ زَكَّاهَا ﴿٩﴾ ۝ 10وَقَدْ خَابَ مَنْ دَسَّاهَا ﴿١٠﴾ ۝ 11كَذَّبَتْ ثَمُودُ بِطَغْوَاهَا ﴿١١﴾ ۝ 12إِذِ انْبَعَثَ أَشْقَاهَا ﴿١٢﴾ ۝ 13فَقَالَ لَهُمْ رَسُولُ اللَّهِ نَاقَةَ اللَّهِ وَسُقْيَاهَا ﴿١٣﴾ ۝ 14فَكَذَّبُوهُ فَعَقَرُوهَا فَدَمْدَمَ عَلَيْهِمْ رَبُّهُمْ بِذَنْبِهِمْ فَسَوَّاهَا ﴿١٤﴾ ۝ 15وَلَا يَخَافُ عُقْبَاهَا ﴿١٥﴾ ۝