طه
តហា
Surah 20 135 Verses ម៉ាក្កះ
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1
តហា 20:1
طه ﴿١﴾
ត ហា(អាយ៉ាត់ទី - 1)
2
តហា 20:2
مَا أَنْزَلْنَا عَلَيْكَ الْقُرْآنَ لِتَشْقَىٰ ﴿٢﴾
យើងមិនបានបញ្ចុះគម្ពីរគួរអានទៅឱ្យអ្នក ដើម្បីឱ្យអ្នក លំបាកនោះឡើយ។(អាយ៉ាត់ទី - 2)
3
តហា 20:3
إِلَّا تَذْكِرَةً لِمَنْ يَخْشَىٰ ﴿٣﴾
លើកលែងតែជាការរំលឹកដល់អ្នកណាដែលកោតខ្លាច អល់ឡោះប៉ុណ្ណោះ។(អាយ៉ាត់ទី - 3)
4
តហា 20:4
تَنْزِيلًا مِمَّنْ خَلَقَ الْأَرْضَ وَالسَّمَاوَاتِ الْعُلَى ﴿٤﴾
(គម្ពីរគួរអាននេះ)គឺជាការបញ្ចុះមកពីម្ចាស់ដែលបានបង្កើត ផែនដី និងមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។(អាយ៉ាត់ទី - 4)
5
តហា 20:5
الرَّحْمَٰنُ عَلَى الْعَرْشِ اسْتَوَىٰ ﴿٥﴾
ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអារ៉ស្ហ។(អាយ៉ាត់ទី - 5)
6
តហា 20:6
لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَمَا بَيْنَهُمَا وَمَا تَحْتَ الثَّرَىٰ ﴿٦﴾
អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗដែល នៅចន្លោះវាទាំងពីរ ព្រមទាំងអ្វីៗដែលនៅក្រោមដី គឺជាកម្មសិទ្ធិ របស់ទ្រង់។(អាយ៉ាត់ទី - 6)
7
តហា 20:7
وَإِنْ تَجْهَرْ بِالْقَوْلِ فَإِنَّهُ يَعْلَمُ السِّرَّ وَأَخْفَى ﴿٧﴾
ហើយប្រសិនបើអ្នក(មូហាំម៉ាត់)បពោ្ចញសំឡេង(បួងសួង សុំ ឬរំលឹកឈ្មោះអល់ឡោះ)ខ្លាំងៗ គឺពិតប្រាកដណាស់ ទ្រង់ដឹង ការសម្ងាត់ និងអ្វីដែលអាថ៌កំបាំងបំផុត។(អាយ៉ាត់ទី - 7)
8
តហា 20:8
اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ لَهُ الْأَسْمَاءُ الْحُسْنَىٰ ﴿٨﴾
អល់ឡោះគឺជាម្ចាស់ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានឈ្មោះជាច្រើនដ៏ ល្អប្រពៃ។(អាយ៉ាត់ទី - 8)
9
តហា 20:9
وَهَلْ أَتَاكَ حَدِيثُ مُوسَىٰ ﴿٩﴾
តើរឿងរបស់មូសាបានមកដល់អ្នកហើយឬនៅ? (អាយ៉ាត់ទី - 9)
10
តហា 20:10
إِذْ رَأَىٰ نَارًا فَقَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَعَلِّي آتِيكُمْ مِنْهَا بِقَبَسٍ أَوْ أَجِدُ عَلَى النَّارِ هُدًى ﴿١٠﴾
នៅពេលដែល(មូសាធ្វើដំណើរ)គាត់បានឃើញពន្លឺភ្លើង មួយ ហើយគាត់បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ ចូរពួកអ្នក នៅទីនេះសិនចុះ ពិតប្រាកដណាស់ខ្ញុំបានឃើញពន្លឺភ្លើងមួយ សង្ឃឹម ថាខ្ញុំនឹងយកភ្លើងមួយដុំមកបង្កាត់ឱ្យពួកអ្នក ឬក៏ខ្ញុំនឹងជួបការចង្អុល បង្ហាញនៅកន្លែងពន្លឺភ្លើងនោះ។ (អាយ៉ាត់ទី - 10)
11
តហា 20:11
فَلَمَّا أَتَاهَا نُودِيَ يَا مُوسَىٰ ﴿١١﴾
ហើយនៅពេលដែលគាត់បានទៅដល់ពន្លឺភ្លើងនោះ គេ បានហៅគាត់ថាៈ ឱមូសា! (អាយ៉ាត់ទី - 11)
12
តហា 20:12
إِنِّي أَنَا رَبُّكَ فَاخْلَعْ نَعْلَيْكَ ۖ إِنَّكَ بِالْوَادِ الْمُقَدَّسِ طُوًى ﴿١٢﴾
ពិតប្រាកដណាស់ យើងគឺជាម្ចាស់របស់អ្នក! ដូចេ្នះ ចូរអ្នក ដោះស្បែកជើងទាំងពីររបស់អ្នកចេញ។ ពិតប្រាកដណាស់ អ្នកស្ថិត ក្នុងជ្រលងទូវ៉ាដ៏ពិសិដ្ឋ។(អាយ៉ាត់ទី - 12)
13
តហា 20:13
وَأَنَا اخْتَرْتُكَ فَاسْتَمِعْ لِمَا يُوحَىٰ ﴿١٣﴾
ហើយយើងបានជ្រើសរើសអ្នក(ដើម្បីទៅអំពាវនាវ ហ្វៀរអោន)។ ដូចេ្នះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ីចុះ។(អាយ៉ាត់ទី - 13)
14
តហា 20:14
إِنَّنِي أَنَا اللَّهُ لَا إِلَٰهَ إِلَّا أَنَا فَاعْبُدْنِي وَأَقِمِ الصَّلَاةَ لِذِكْرِي ﴿١٤﴾
ពិតប្រាកដណាស់ យើងគឺជាអល់ឡោះ ដែលគ្មានម្ចាស់ណា ផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពីយើងឡើយ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈមកចំពោះយើង និងត្រូវប្រតិបត្ដិសឡាតដើម្បី ជាការរំលឹកដល់យើង។(អាយ៉ាត់ទី - 14)
15
តហា 20:15
إِنَّ السَّاعَةَ آتِيَةٌ أَكَادُ أُخْفِيهَا لِتُجْزَىٰ كُلُّ نَفْسٍ بِمَا تَسْعَىٰ ﴿١٥﴾
ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ យើងស្ទើរតែ លាក់បាំងវា ដើម្បីគេនឹងតបស្នងឱ្យរាល់ៗរូបនូវអ្វីដែលគេកំពុងខំ ប្រឹងប្រែង។(អាយ៉ាត់ទី - 15)
16
តហា 20:16
فَلَا يَصُدَّنَّكَ عَنْهَا مَنْ لَا يُؤْمِنُ بِهَا وَاتَّبَعَ هَوَاهُ فَتَرْدَىٰ ﴿١٦﴾
ដូចេ្នះ ចូរកុំបណ្ដោយឱ្យអ្នកដែលគ្មានជំនឿនឹងវា(ថ្ងៃ បរលោក) និងអ្នកដែលបានធ្វើតាមចំណង់ចិត្ដរបស់គេមករារាំង អ្នក(មូសា)អំពីវា(ជំនឿនឹងថ្ងៃបរលោក) ដែលជាហេតុធ្វើឱ្យអ្នក វិនាសអន្ដរាយឱ្យសោះ។(អាយ៉ាត់ទី - 16)
17
តហា 20:17
وَمَا تِلْكَ بِيَمِينِكَ يَا مُوسَىٰ ﴿١٧﴾
តើអ្វីទៅនៅក្នុងដៃស្ដាំរបស់អ្នកនោះ ឱមូសា? (អាយ៉ាត់ទី - 17)
18
តហា 20:18
قَالَ هِيَ عَصَايَ أَتَوَكَّأُ عَلَيْهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَآرِبُ أُخْرَىٰ ﴿١٨﴾
គាត់បានពោលថាៈ វាគឺជាដំបងរបស់ខ្ញុំ ដែលខ្ញុំទប់ជំហរ នឹងវា ហើយខ្ញុំអង្រួន(ស្លឹកឈើ)នឹងវាឱ្យពពែរបស់ខ្ញុំ ហើយនិង សម្រាប់ប្រើវាជាផលប្រយោជន៍ផេ្សងៗទៀត។(អាយ៉ាត់ទី - 18)
19
តហា 20:19
قَالَ أَلْقِهَا يَا مُوسَىٰ ﴿١٩﴾
ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកបោះវាចុះ ឱមូសា!(អាយ៉ាត់ទី - 19)
20
តហា 20:20
فَأَلْقَاهَا فَإِذَا هِيَ حَيَّةٌ تَسْعَىٰ ﴿٢٠﴾
ហើយគាត់ក៏បានបោះវា រំពេចនោះដំបងបានក្លាយទៅជា សត្វពស់មួយវារយ៉ាងរហ័ស។(អាយ៉ាត់ទី - 20)
21
តហា 20:21
قَالَ خُذْهَا وَلَا تَخَفْ ۖ سَنُعِيدُهَا سِيرَتَهَا الْأُولَىٰ ﴿٢١﴾
ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកចាប់យកវាមកវិញ ហើយ សូមអ្នកកុំខ្លាច យើងនឹងធ្វើឱ្យវាប្រែទៅជារូបភាពដើមវិញ។(អាយ៉ាត់ទី - 21)
22
តហា 20:22
وَاضْمُمْ يَدَكَ إِلَىٰ جَنَاحِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ آيَةً أُخْرَىٰ ﴿٢٢﴾
ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅចំហៀង ខ្លួន(ខាងឆេ្វង)របស់អ្នក វានឹងចេញពន្លឺសចែងចាំងដោយមិនមែន ជាប្រការអាក្រក់ឡើយ តែវាជាមុជីហ្សាត់មួយផេ្សងទៀត។ (អាយ៉ាត់ទី - 22)
23
តហា 20:23
لِنُرِيَكَ مِنْ آيَاتِنَا الْكُبْرَى ﴿٢٣﴾
ដើម្បីយើងនឹងបង្ហាញអ្នក ពីភស្ដុតាងៗរបស់យើងមួយ ចំនួនដ៏ធំអស្ចារ្យ។(អាយ៉ាត់ទី - 23)
24
តហា 20:24
اذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ ﴿٢٤﴾
ចូរអ្នកទៅកាន់ហ្វៀរអោន! ពិតប្រាកដណាស់ គេគឺជាអ្នក ដែលបានបំពាន(គ្មានជំនឿ ផ្ដាច់ការ)។(អាយ៉ាត់ទី - 24)
25
តហា 20:25
قَالَ رَبِّ اشْرَحْ لِي صَدْرِي ﴿٢٥﴾
គាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាបំភ្លឺ ចិត្ដរបស់ខ្ញុំ(ឱ្យមានទំនុកចិត្ដខ្លួនឯង និងមានភាពក្លាហាន)ផង។(អាយ៉ាត់ទី - 25)
26
តហា 20:26
وَيَسِّرْ لِي أَمْرِي ﴿٢٦﴾
ហើយសូមទ្រង់មេត្ដាសម្រួលកិច្ចការរបស់ខ្ញុំឱ្យងាយ ស្រួលដល់ខ្ញុំផង។(អាយ៉ាត់ទី - 26)
27
តហា 20:27
وَاحْلُلْ عُقْدَةً مِنْ لِسَانِي ﴿٢٧﴾
ហើយសូមទ្រង់មេត្ដាស្រាយចំណងពីអណ្ដាតរបស់ខ្ញុំ(ឱ្យ និយាយច្បាស់ និងប៉ិនប្រសប់)ផង។ (អាយ៉ាត់ទី - 27)
28
តហា 20:28
يَفْقَهُوا قَوْلِي ﴿٢٨﴾
ដើម្បីឱ្យពួកគេងាយយល់ពាក្យសំដីរបស់ខ្ញុំ។(អាយ៉ាត់ទី - 28)
29
តហា 20:29
وَاجْعَلْ لِي وَزِيرًا مِنْ أَهْلِي ﴿٢٩﴾
ហើយសូមទ្រង់មេត្ដាតែងតាំងជំនួយការម្នាក់អំពីគ្រួសារ របស់ខ្ញុំឱ្យខ្ញុំផង។(អាយ៉ាត់ទី - 29)
30
តហា 20:30
هَارُونَ أَخِي ﴿٣٠﴾
គឺហារូនជាបងប្រុសរបស់ខ្ញុំ។(អាយ៉ាត់ទី - 30)
31
តហា 20:31
اشْدُدْ بِهِ أَزْرِي ﴿٣١﴾
សូមទ្រង់មេត្ដាពង្រឹងកម្លាំងខ្ញុំនឹងគាត់ផង។(អាយ៉ាត់ទី - 31)
32
តហា 20:32
وَأَشْرِكْهُ فِي أَمْرِي ﴿٣٢﴾
ហើយសូមទ្រង់មេត្ដាធ្វើឱ្យគាត់រួមសហការក្នុងកិច្ចការ របស់ខ្ញុំផង(ការផ្សព្វផ្សាយសាររបស់អល់ឡោះ)។(អាយ៉ាត់ទី - 32)
33
តហា 20:33
كَيْ نُسَبِّحَكَ كَثِيرًا ﴿٣٣﴾
ដើម្បីឱ្យពួកយើងលើកតម្កើងទ្រង់បានកាន់តែច្រើន។(អាយ៉ាត់ទី - 33)
34
តហា 20:34
وَنَذْكُرَكَ كَثِيرًا ﴿٣٤﴾
ហើយនិងរំលឹកដល់ទ្រង់ឱ្យបានកាន់តែច្រើន។(អាយ៉ាត់ទី - 34)
35
តហា 20:35
إِنَّكَ كُنْتَ بِنَا بَصِيرًا ﴿٣٥﴾
ពិតប្រាកដណាស់ ទ្រង់ជាអ្នកឃើញបំផុតចំពោះពួកយើង។(អាយ៉ាត់ទី - 35)
36
តហា 20:36
قَالَ قَدْ أُوتِيتَ سُؤْلَكَ يَا مُوسَىٰ ﴿٣٦﴾
ទ្រង់បានមានបន្ទូលថាៈ ជាការពិតណាស់ អ្នកត្រូវបានគេ ប្រទានឱ្យតាមសំណើររបស់អ្នក ឱមូសា!(អាយ៉ាត់ទី - 36)
37
តហា 20:37
وَلَقَدْ مَنَنَّا عَلَيْكَ مَرَّةً أُخْرَىٰ ﴿٣٧﴾
ហើយជាការពិតណាស់ យើងបានប្រទាននៀកម៉ាត់ឱ្យអ្នក ម្ដងទៀត។(អាយ៉ាត់ទី - 37)
38
តហា 20:38
إِذْ أَوْحَيْنَا إِلَىٰ أُمِّكَ مَا يُوحَىٰ ﴿٣٨﴾
នៅពេលដែលយើងបានផ្ដល់ប្រផ្នូលមួយទៅកាន់ម្ដាយ របស់អ្នកឱ្យដឹង។(អាយ៉ាត់ទី - 38)
39
តហា 20:39
أَنِ اقْذِفِيهِ فِي التَّابُوتِ فَاقْذِفِيهِ فِي الْيَمِّ فَلْيُلْقِهِ الْيَمُّ بِالسَّاحِلِ يَأْخُذْهُ عَدُوٌّ لِي وَعَدُوٌّ لَهُ ۚ وَأَلْقَيْتُ عَلَيْكَ مَحَبَّةً مِنِّي وَلِتُصْنَعَ عَلَىٰ عَيْنِي ﴿٣٩﴾
ចូរអ្នក(ម្ដាយ)ដាក់គេ(មូសា)ចូលទៅក្នុងហិប ហើយដាក់ ហិបនោះទៅក្នុងទនេ្ល(ទនេ្លនីលនៅអេហ្ស៊ីប) ពេលនោះទនេ្លនឹងនាំ គេទៅកាន់មាត់ច្រាំង ដើម្បីឱ្យសត្រូវរបស់យើង និងសត្រូវរបស់ គេរើសយកគេ(ទៅចិញ្ចឹម)។ ហើយយើងបានផ្ដល់ឱ្យអ្នកនូវសេចក្ដី ស្រឡាញ់ពីយើង និងដើម្បីឱ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោម ការឃ្លាំមើលរបស់យើង។(អាយ៉ាត់ទី - 39)
40
តហា 20:40
إِذْ تَمْشِي أُخْتُكَ فَتَقُولُ هَلْ أَدُلُّكُمْ عَلَىٰ مَنْ يَكْفُلُهُ ۖ فَرَجَعْنَاكَ إِلَىٰ أُمِّكَ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ ۚ وَقَتَلْتَ نَفْسًا فَنَجَّيْنَاكَ مِنَ الْغَمِّ وَفَتَنَّاكَ فُتُونًا ۚ فَلَبِثْتَ سِنِينَ فِي أَهْلِ مَدْيَنَ ثُمَّ جِئْتَ عَلَىٰ قَدَرٍ يَا مُوسَىٰ ﴿٤٠﴾
នៅពេលដែលបងស្រីរបស់អ្នកដើរ(តាមឃ្លាំមើលហិប នោះ) ហើយនាងក៏និយាយថាៈ តើចង់ឱ្យខ្ញុំចង្អុលប្រាប់ពួកអ្នកអំពី អ្នកដែលអាចបំបៅគេបានដែរឬទេ? ពេលនោះយើង(អល់ឡោះ) បានប្រគល់អ្នក(មូសា)ឱ្យទៅម្ដាយរបស់អ្នកវិញ ដើម្បីឱ្យនាង រំភើបរីករាយ និងឈប់ព្រួយបារម្ភ។ បន្ទាប់មក(ពេលដែលអ្នកធំ ពេញវ័យ)អ្នកបានសម្លាប់ជីវិតមនុស្សម្នាក់ យើងក៏បានសង្គ្រោះ អ្នកពីទុក្ខភ័យ(នៃការតាមចាប់ខ្លួនរបស់ទាហានហ្វៀរអោន) ហើយយើងបានសាកល្បងអ្នកជាច្រើនដង ហើយអ្នកបានរស់នៅ អស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមការកំណត់ ឱមូសា! (អាយ៉ាត់ទី - 40)
41
តហា 20:41
وَاصْطَنَعْتُكَ لِنَفْسِي ﴿٤١﴾
ហើយយើងបានជ្រើសរើសអ្នកសម្រាប់ខ្លួនយើងផ្ទាល់ (ដើម្បីផ្សព្វផ្សាយសាររបស់យើង)។(អាយ៉ាត់ទី - 41)
42
តហា 20:42
اذْهَبْ أَنْتَ وَأَخُوكَ بِآيَاتِي وَلَا تَنِيَا فِي ذِكْرِي ﴿٤٢﴾
ចូរអ្នកនិងបងប្រុសរបស់អ្នកនាំយកភស្ដុតាងៗរបស់យើង ហើយអ្នកទាំងពីរកុំព្រងើយកន្ដើយក្នុងការរំលឹកមកចំពោះយើងឱ្យ សោះ។(អាយ៉ាត់ទី - 42)
43
តហា 20:43
اذْهَبَا إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ ﴿٤٣﴾
ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោន ពិតប្រាកដណាស់ គេគឺ ជាអ្នកដែលបានបំពាន។(អាយ៉ាត់ទី - 43)
44
តហា 20:44
فَقُولَا لَهُ قَوْلًا لَيِّنًا لَعَلَّهُ يَتَذَكَّرُ أَوْ يَخْشَىٰ ﴿٤٤﴾
ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន) ដោយពាក្យសំដីទន់ភ្លន់ សង្ឃឹមថាគេនឹងទទួលការដាស់តឿន ឬ កោតខ្លាច(អល់ឡោះ)។(អាយ៉ាត់ទី - 44)
45
តហា 20:45
قَالَا رَبَّنَا إِنَّنَا نَخَافُ أَنْ يَفْرُطَ عَلَيْنَا أَوْ أَنْ يَطْغَىٰ ﴿٤٥﴾
គេទាំងពីរបានពោលទៅកាន់ទ្រង់ថាៈ ឱម្ចាស់របស់យើង ខ្ញុំ! ពិតប្រាកដណាស់ ពួកយើងខ្លាចគេ(ហ្វៀរអោន)ដាក់ទណ្ឌកម្ម ឬបំពានមកលើពួកយើងភ្លាមៗ។ (អាយ៉ាត់ទី - 45)
46
តហា 20:46
قَالَ لَا تَخَافَا ۖ إِنَّنِي مَعَكُمَا أَسْمَعُ وَأَرَىٰ ﴿٤٦﴾
ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ យើងសិ្ថតនៅជាមួយអ្នកទាំងពីរ ដោយយើងឮ និងឃើញ(រាល់សកម្មភាពរបស់អ្នកទាំងពីរ)។ (អាយ៉ាត់ទី - 46)
47
តហា 20:47
فَأْتِيَاهُ فَقُولَا إِنَّا رَسُولَا رَبِّكَ فَأَرْسِلْ مَعَنَا بَنِي إِسْرَائِيلَ وَلَا تُعَذِّبْهُمْ ۖ قَدْ جِئْنَاكَ بِآيَةٍ مِنْ رَبِّكَ ۖ وَالسَّلَامُ عَلَىٰ مَنِ اتَّبَعَ الْهُدَىٰ ﴿٤٧﴾
ដូចេ្នះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន) ហើយ និយាយប្រាប់គេថាៈ ពិតប្រាកដណាស់ យើងខ្ញុំទាំងពីរគឺជាអ្នក នាំសារនៃម្ចាស់របស់អ្នក។ ដូចេ្នះ សូមអ្នកដោះលែងអំបូរអ៊ីស្រាអែលមកឱ្យយើងខ្ញុំវិញ ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេ ទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកឱ្យអ្នកនូវភស្ដុតាងពី ម្ចាស់របស់អ្នក។ ហើយសូមសុខសន្ដិភាពកើតមានចំពោះអ្នកណា ដែលបានដើរតាមការចង្អុលបង្ហាញនេះ។(អាយ៉ាត់ទី - 47)
48
តហា 20:48
إِنَّا قَدْ أُوحِيَ إِلَيْنَا أَنَّ الْعَذَابَ عَلَىٰ مَنْ كَذَّبَ وَتَوَلَّىٰ ﴿٤٨﴾
ពិតប្រាកដណាស់ គេបានផ្ដល់វាហ៊ីមកឱ្យយើងយ៉ាងច្បាស់ ថាៈ ពិតប្រាកដណាស់ ទារុណកម្មនឹងធ្លាក់លើអ្នកណាដែលបាន បដិសេធ និងងាកចេញ(ពីការដាស់តឿននេះ)។(អាយ៉ាត់ទី - 48)
49
តហា 20:49
قَالَ فَمَنْ رَبُّكُمَا يَا مُوسَىٰ ﴿٤٩﴾
គេ(ហ្វៀរអោន)បានតបវិញថាៈ ហើយតើអ្នកណាជាម្ចាស់ របស់អ្នកទាំងពីរ ឱមូសា?(អាយ៉ាត់ទី - 49)
50
តហា 20:50
قَالَ رَبُّنَا الَّذِي أَعْطَىٰ كُلَّ شَيْءٍ خَلْقَهُ ثُمَّ هَدَىٰ ﴿٥٠﴾
គាត់(មូសា)បានតបថាៈ ម្ចាស់របស់ពួកយើង គឺជាម្ចាស់ ដែលបានប្រទាននូវអ្វីៗគ្រប់បែបយ៉ាងដល់សត្វលោករបស់ទ្រង់ (សមទៅតាមរូបរាងរបស់វា) បន្ទាប់មកទ្រង់បានចង្អុលបង្ហាញ (ពីការរស់នៅ)។(អាយ៉ាត់ទី - 50)
51
តហា 20:51
قَالَ فَمَا بَالُ الْقُرُونِ الْأُولَىٰ ﴿٥١﴾
គេ(ហ្វៀរអោន)បាននិយាយថាៈ ហើយចុះរឿងរ៉ាវអ្នក ជំនាន់មុនៗនោះយ៉ាងដូចមេ្ដចដែរ?(អាយ៉ាត់ទី - 51)
52
តហា 20:52
قَالَ عِلْمُهَا عِنْدَ رَبِّي فِي كِتَابٍ ۖ لَا يَضِلُّ رَبِّي وَلَا يَنْسَى ﴿٥٢﴾
គាត់(មូសា)បានតបថា ការដឹងពីរឿងរ៉ាវនេះគឺមានតែ ម្ចាស់របស់ខ្ញុំទេដែលដឹង ដែលមាននៅក្នុងសៀវភៅកំណត់ហេតុ (ឡាវហុលម៉ាស់ហ្វ៊ូស)។ ម្ចាស់របស់ខ្ញុំមិនភាន់ច្រឡំ ហើយក៏មិន ភេ្លចភ្លាំងដែរ។(អាយ៉ាត់ទី - 52)
53
តហា 20:53
الَّذِي جَعَلَ لَكُمُ الْأَرْضَ مَهْدًا وَسَلَكَ لَكُمْ فِيهَا سُبُلًا وَأَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ أَزْوَاجًا مِنْ نَبَاتٍ شَتَّىٰ ﴿٥٣﴾
ទ្រង់គឺជាម្ចាស់ដែលបានបង្កើតផែនដីរាបស្មើសម្រាប់ពួក អ្នក និងបានធ្វើឱ្យមានផ្លូវជាច្រើនសម្រាប់ពួកអ្នកនៅលើវា ហើយ និងបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មកយើងបានបពោ្ចញ នូវរុក្ខជាតិគ្រប់ប្រភេទខុសៗគា្នដោយសារទឹកភ្លៀងនេះ។ (អាយ៉ាត់ទី - 53)
54
តហា 20:54
كُلُوا وَارْعَوْا أَنْعَامَكُمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِأُولِي النُّهَىٰ ﴿٥٤﴾
ចូរពួកអ្នកទទួលទាន(ចំណីដែលល្អ)និងឃ្វាលសត្វពាហនៈ របស់ពួកអ្នក។ ពិតប្រាកដណាស់ ក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់អ្នកដែលមានប្រាជ្ញាឈេ្វងយល់។(អាយ៉ាត់ទី - 54)
55
តហា 20:55
مِنْهَا خَلَقْنَاكُمْ وَفِيهَا نُعِيدُكُمْ وَمِنْهَا نُخْرِجُكُمْ تَارَةً أُخْرَىٰ ﴿٥٥﴾
អំពីដីនេះហើយដែលយើងបានបង្កើតពួកអ្នក ហើយយើង នឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅជាដីវិញ(ស្លាប់) ហើយ(នៅថ្ងៃបរលោក)យើងនឹងបពោ្ចញពួកអ្នកពីវាម្ដងទៀត(រស់ឡើងវិញ)។(អាយ៉ាត់ទី - 55)
56
តហា 20:56
وَلَقَدْ أَرَيْنَاهُ آيَاتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ ﴿٥٦﴾
ហើយជាការពិតណាស់ យើងបានបង្ហាញដល់គេ(ហ្វៀរអោន)នូវភស្ដុតាងៗរបស់យើង តែគេបែរជាបានបដិសេធ និងបាន ប្រឆាំងទៅវិញ។(អាយ៉ាត់ទី - 56)
57
តហា 20:57
قَالَ أَجِئْتَنَا لِتُخْرِجَنَا مِنْ أَرْضِنَا بِسِحْرِكَ يَا مُوسَىٰ ﴿٥٧﴾
គេ(ហ្វៀរអោន)បាននិយាយថាៈ តើអ្នកបានមកជួបយើង នេះ ដើម្បីបណេ្ដញយើងចេញពីទឹកដីរបស់យើងដោយមន្ដអាគម របស់អ្នកឬ ឱមូសា?(អាយ៉ាត់ទី - 57)
58
តហា 20:58
فَلَنَأْتِيَنَّكَ بِسِحْرٍ مِثْلِهِ فَاجْعَلْ بَيْنَنَا وَبَيْنَكَ مَوْعِدًا لَا نُخْلِفُهُ نَحْنُ وَلَا أَنْتَ مَكَانًا سُوًى ﴿٥٨﴾
ដូចេ្នះ យើង(ហ្វៀរអោន)ពិតជានឹងនាំមកកាន់អ្នកនូវ មន្ដអាគមដូចនេះដែរ(ដើម្បីតទល់ជាមួយអ្នក)។ ហេតុនេះ ចូរអ្នក កំណត់ពេលជួបគ្នានៅទីកន្លែងណាមួយចំកណ្ដាលរវាងយើង និងអ្នក ដែលយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ។ (អាយ៉ាត់ទី - 58)
59
តហា 20:59
قَالَ مَوْعِدُكُمْ يَوْمُ الزِّينَةِ وَأَنْ يُحْشَرَ النَّاسُ ضُحًى ﴿٥٩﴾
គាត់(មូសា)បានតបថាៈ ពេលវេលាណាត់ជួបពួកអ្នកគឺនៅ ថ្ងៃបុណ្យ ហើយត្រូវឱ្យប្រជាជនមកជួបជុំគ្នានៅពេលថ្ងៃរះ។(អាយ៉ាត់ទី - 59)
60
តហា 20:60
فَتَوَلَّىٰ فِرْعَوْنُ فَجَمَعَ كَيْدَهُ ثُمَّ أَتَىٰ ﴿٦٠﴾
ហើយហ្វៀរអោនបានត្រឡប់ទៅវិញ រួចមកគេក៏បាន ប្រមូលអ្នកចេះមន្ដអាគមនរបស់គេ បន្ទាប់មកគេបានមកដល់ (តាមពេលកំណត់)។(អាយ៉ាត់ទី - 60)
61
តហា 20:61
قَالَ لَهُمْ مُوسَىٰ وَيْلَكُمْ لَا تَفْتَرُوا عَلَى اللَّهِ كَذِبًا فَيُسْحِتَكُمْ بِعَذَابٍ ۖ وَقَدْ خَابَ مَنِ افْتَرَىٰ ﴿٦١﴾
មូសាបានពោលទៅកាន់ពួកគេថាៈ វិនាសអន្ដរាយហើយ ពួកអ្នក។ ចូរពួកអ្នកកុំប្រឌិតរឿងភូតកុហកប្រឆាំងនឹងអល់ឡោះ ដែលជាហេតុនាំឱ្យទ្រង់បំផ្លាញពួកអ្នកដោយទារុណកម្មណាមួយ ឱ្យសោះ។ ហើយអ្នកដែលបានប្រឌិតភូតកុហកនោះពិតជាខាត បង់មិនខាន។(អាយ៉ាត់ទី - 61)
62
តហា 20:62
فَتَنَازَعُوا أَمْرَهُمْ بَيْنَهُمْ وَأَسَرُّوا النَّجْوَىٰ ﴿٦٢﴾
រួចមកពួកគេក៏បានពិភាក្សាគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ ហើយពួកគេបានរក្សាការសម្ងាត់។ (អាយ៉ាត់ទី - 62)
63
តហា 20:63
قَالُوا إِنْ هَٰذَانِ لَسَاحِرَانِ يُرِيدَانِ أَنْ يُخْرِجَاكُمْ مِنْ أَرْضِكُمْ بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ الْمُثْلَىٰ ﴿٦٣﴾
ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ គេទាំងពីរអ្នក នេះគឺជាគ្រូមន្ដអាគម ដែលគេទាំងពីរចង់បណេ្ដញពួកអ្នកចេញពី ទឹកដីរបស់ពួកអ្នកដោយមន្ដអាគមរបស់គេទាំងពីរ។ ហើយគេទាំង ពីរចង់បំបាត់នូវទំនៀមទម្លាប់របស់ពួកអ្នកដែលល្អប្រសើរខ្ពង់ខ្ពស់។ (អាយ៉ាត់ទី - 63)
64
តហា 20:64
فَأَجْمِعُوا كَيْدَكُمْ ثُمَّ ائْتُوا صَفًّا ۚ وَقَدْ أَفْلَحَ الْيَوْمَ مَنِ اسْتَعْلَىٰ ﴿٦٤﴾
ដូចេ្នះ ចូរពួកអ្នកប្រមូលអ្នកចេះមន្ដអាគមរបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកមកឈរជាជួរ(ដើម្បីតទល់ជាមួយនឹងគេទាំង ពីរ)ព្រោះនៅថ្ងៃនេះ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹង ទទួលបានជ័យជំនះ។(អាយ៉ាត់ទី - 64)
65
តហា 20:65
قَالُوا يَا مُوسَىٰ إِمَّا أَنْ تُلْقِيَ وَإِمَّا أَنْ نَكُونَ أَوَّلَ مَنْ أَلْقَىٰ ﴿٦٥﴾
ពួកគេក៏បាននិយាយថា ឱមូសា! តើអ្នកបោះ(ដំបង) មុន ឬក៏ពួកយើងបោះមុន?(អាយ៉ាត់ទី - 65)
66
តហា 20:66
قَالَ بَلْ أَلْقُوا ۖ فَإِذَا حِبَالُهُمْ وَعِصِيُّهُمْ يُخَيَّلُ إِلَيْهِ مِنْ سِحْرِهِمْ أَنَّهَا تَسْعَىٰ ﴿٦٦﴾
គាត់(មូសា)បានឆ្លើយថា ទេ! ចូរពួកអ្នកបោះមុនចុះ! រំពេចនោះខ្សែពួរនិងដំបងរបស់ពួកគេចេញពីមន្ដអាគមរបស់ ពួកគេ វាធ្វើឱ្យគាត់ឆ្ពិនភ្នែកហាក់ដូចជាសត្វពស់កំពុងតែវារ។ (អាយ៉ាត់ទី - 66)
67
តហា 20:67
فَأَوْجَسَ فِي نَفْسِهِ خِيفَةً مُوسَىٰ ﴿٦٧﴾
ពេលនោះមូសាមានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់ គាត់។ (អាយ៉ាត់ទី - 67)
68
តហា 20:68
قُلْنَا لَا تَخَفْ إِنَّكَ أَنْتَ الْأَعْلَىٰ ﴿٦٨﴾
យើង(អល់ឡោះ)បានមានបន្ទូលថាៈ ចូរអ្នកកុំភ័យខ្លាច ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលមានប្រៀបជាងគេ។ (អាយ៉ាត់ទី - 68)
69
តហា 20:69
وَأَلْقِ مَا فِي يَمِينِكَ تَلْقَفْ مَا صَنَعُوا ۖ إِنَّمَا صَنَعُوا كَيْدُ سَاحِرٍ ۖ وَلَا يُفْلِحُ السَّاحِرُ حَيْثُ أَتَىٰ ﴿٦٩﴾
ហើយចូរអ្នកបោះនូវអ្វីដែលមាននៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបត្របាក់នូវអ្វីដែលពួកគេបានធ្វើ។ តាមពិតអ្វីដែល ពួកគេបានធ្វើគឺគ្រាន់តែជាការបោកបញ្ឆោតរបស់គ្រូមន្ដអាគម ប៉ុណ្ណោះ។ ហើយគ្រូមន្ដអាគមមិនអាចមានជ័យជំនះឡើយ ទោះបី ជាគេមកពីទីណាក៏ដោយ។(អាយ៉ាត់ទី - 69)
70
តហា 20:70
فَأُلْقِيَ السَّحَرَةُ سُجَّدًا قَالُوا آمَنَّا بِرَبِّ هَارُونَ وَمُوسَىٰ ﴿٧٠﴾
រំពេចនោះពួកគ្រូមន្ដអាគមបាននាំគ្នាលុតជង្គង់ស៊ូជូតដោយ និយាយថាៈ ពួកយើងព្រមជឿនឹងម្ចាស់របស់ហារូននិងមូសាហើយ។(អាយ៉ាត់ទី - 70)
71
តហា 20:71
قَالَ آمَنْتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ ۖ فَلَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُمْ مِنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ فِي جُذُوعِ النَّخْلِ وَلَتَعْلَمُنَّ أَيُّنَا أَشَدُّ عَذَابًا وَأَبْقَىٰ ﴿٧١﴾
គេ(ហ្វៀរអោន)បាននិយាយថាៈ តើពួកអ្នកមានជំនឿលើ គេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេពិតជាគ្រូរបស់ពួកអ្នកដែលគេបានបង្រៀនមន្ដអាគមដល់ពួក អ្នក។ ដូចេ្នះ យើងពិតជានឹងកាត់ដៃជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងនឹងចងឆ្កាងពួកអ្នកទៅនឹងគល់ល្មើ ហើយពួកអ្នកពិតជា នឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលខ្លាំង និងស្ថិតសេ្ថរ ជាងគេខាងធ្វើទារុណកម្ម?(អាយ៉ាត់ទី - 71)
72
តហា 20:72
قَالُوا لَنْ نُؤْثِرَكَ عَلَىٰ مَا جَاءَنَا مِنَ الْبَيِّنَاتِ وَالَّذِي فَطَرَنَا ۖ فَاقْضِ مَا أَنْتَ قَاضٍ ۖ إِنَّمَا تَقْضِي هَٰذِهِ الْحَيَاةَ الدُّنْيَا ﴿٧٢﴾
ពួកគេ(គ្រូមន្ដអាគម)បាននិយាយថាៈ ពួកយើងមិនអាច លើកតម្កើងអ្នកជាងអ្វីដែលបានមកដល់ពួកយើងនូវភស្ដុតាងៗយ៉ាង ច្បាស់លាស់ និងអ្នកដែលបានបង្កើតពួកយើងនោះឡើយ។ ដូចេ្នះ ចូរ អ្នកសមេ្រចចុះនូវអ្វីដែលអ្នកចង់ធ្វើ។ តាមពិតអ្នកអាចធ្វើ(ទារុណកម្មពួកយើង)បានតែនៅក្នុងលោកិយនេះប៉ុណ្ណោះ។(អាយ៉ាត់ទី - 72)
73
តហា 20:73
إِنَّا آمَنَّا بِرَبِّنَا لِيَغْفِرَ لَنَا خَطَايَانَا وَمَا أَكْرَهْتَنَا عَلَيْهِ مِنَ السِّحْرِ ۗ وَاللَّهُ خَيْرٌ وَأَبْقَىٰ ﴿٧٣﴾
ពិតប្រាកដណាស់ ពួកយើងបានជឿនឹងម្ចាស់របស់ពួកយើង ដើម្បីទ្រង់នឹងអភ័យទោសឱ្យពួកយើងនូវកំហុសឆ្គងទាំងឡាយរបស់ ពួកយើង និងអ្វីដែលអ្នកបានបង្ខំពួកយើងឱ្យធ្វើទៅលើគេ(មូសា) អំពីមន្ដអាគមនោះ។ ហើយអល់ឡោះគឺប្រសើរជាង(ចំពោះការ តបស្នង)និងស្ថិតសេ្ថរជាង(ក្នុងការធ្វើទារុណកម្ម)។(អាយ៉ាត់ទី - 73)
74
តហា 20:74
إِنَّهُ مَنْ يَأْتِ رَبَّهُ مُجْرِمًا فَإِنَّ لَهُ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ ﴿٧٤﴾
ពិតប្រាកដណាស់ អ្នកណាហើយមកជួបម្ចាស់របស់គេជា អ្នកប្រឆាំង(នឹងអល់ឡោះ) ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំដោយគេស្ទើរស្លាប់ និងស្ទើររស់នៅក្នុងនោះ។(អាយ៉ាត់ទី - 74)
75
តហា 20:75
وَمَنْ يَأْتِهِ مُؤْمِنًا قَدْ عَمِلَ الصَّالِحَاتِ فَأُولَٰئِكَ لَهُمُ الدَّرَجَاتُ الْعُلَىٰ ﴿٧٥﴾
ប៉ុន្ដែអ្នកណាហើយដែលមកជួបនឹងទ្រង់ជាអ្នកមានជំនឿ ដែលបានសាងអំពើល្អមែននោះ អ្នកទាំងនោះនឹងទទួលបានឋានៈ ដ៏ខ្ពង់ខ្ពស់(ក្នុងឋានសួគ៌)។(អាយ៉ាត់ទី - 75)
76
តហា 20:76
جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ مَنْ تَزَكَّىٰ ﴿٧٦﴾
ឋានសួគ៌អាត់និន ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតប ស្នងចំពោះអ្នកដែលបានសំអាតខ្លួន(ពីបាបកម្ម)។(អាយ៉ាត់ទី - 76)
77
តហា 20:77
وَلَقَدْ أَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي فَاضْرِبْ لَهُمْ طَرِيقًا فِي الْبَحْرِ يَبَسًا لَا تَخَافُ دَرَكًا وَلَا تَخْشَىٰ ﴿٧٧﴾
ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យមូសាថាៈ ចូរអ្នកនាំខ្ញុំរបស់យើងទាំងអស់(អំបូរអ៊ីស្រាអែល)ភៀសខ្លួនទាំង យប់ ហើយចូរអ្នកវាយ(ទឹកសមុទ្រនឹងដំបងរបស់អ្នក)ធ្វើជាផ្លូវ ស្ងួតក្នុងសមុទ្រសម្រាប់ពួកគេ ដោយមិនត្រូវខ្លាចពីការតាមទាន់ (របស់ទាហានហ្វៀរអោន)នោះឡើយ ហើយក៏មិនត្រូវខ្លាច(ពី ការលង់ទឹក)ដែរ។(អាយ៉ាត់ទី - 77)
78
តហា 20:78
فَأَتْبَعَهُمْ فِرْعَوْنُ بِجُنُودِهِ فَغَشِيَهُمْ مِنَ الْيَمِّ مَا غَشِيَهُمْ ﴿٧٨﴾
បន្ទាប់មក ហ្វៀរអោនបាននាំទាហានរបស់គេដេញតាម ពួកគេ(អំបូរអ៊ីស្រាអែល) តែទឹកសមុទ្របានគ្របដណ្ដប់លើពួក គេ(ហ្វៀរអោន)រហូតដល់ពួកគេលង់ស្លាប់។ (អាយ៉ាត់ទី - 78)
79
តហា 20:79
وَأَضَلَّ فِرْعَوْنُ قَوْمَهُ وَمَا هَدَىٰ ﴿٧٩﴾
ហើយហ្វៀរអោនបាននាំឱ្យក្រុមរបស់គេវងេ្វង ហើយគេ មិនបានណែនាំផ្លូវត្រឹមត្រូវ(ដល់ពួកគេ)ឡើយ។(អាយ៉ាត់ទី - 79)
80
តហា 20:80
يَا بَنِي إِسْرَائِيلَ قَدْ أَنْجَيْنَاكُمْ مِنْ عَدُوِّكُمْ وَوَاعَدْنَاكُمْ جَانِبَ الطُّورِ الْأَيْمَنَ وَنَزَّلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ ﴿٨٠﴾
ឱអំបូរអ៊ីស្រាអែល! ជាការពិតណាស់ យើងបានរំដោះពួក អ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកនៅក្បែរ ភ្នំតូរផ្នែកខាងស្ដាំ(ដើម្បីបញ្ចុះគម្ពីរតាវរ៉ត) ហើយយើងបានបញ្ចុះម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម) និងសត្វក្រួចឱ្យ ពួកគេ។(អាយ៉ាត់ទី - 80)
81
តហា 20:81
كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ وَلَا تَطْغَوْا فِيهِ فَيَحِلَّ عَلَيْكُمْ غَضَبِي ۖ وَمَنْ يَحْلِلْ عَلَيْهِ غَضَبِي فَقَدْ هَوَىٰ ﴿٨١﴾
ចូរពួកអ្នកទទួលទានពីចំណីល្អៗនូវអ្វីដែលយើងបានប្រទាន ឱ្យពួកអ្នក ហើយពួកអ្នកកុំបំពាន(ខ្ជះខ្ជាយក្នុងការទទួលទាន)នឹងវា ដែលជាហេតុនាំឱ្យការខឹងសម្បារបស់យើងធ្លាក់ទៅលើពួកអ្នក។ អ្នកណាហើយដែលការខឹងសម្បារបស់យើងធ្លាក់ទៅលើគេ អ្នក នោះពិតជាវិនាសអន្ដរាយ។(អាយ៉ាត់ទី - 81)
82
តហា 20:82
وَإِنِّي لَغَفَّارٌ لِمَنْ تَابَ وَآمَنَ وَعَمِلَ صَالِحًا ثُمَّ اهْتَدَىٰ ﴿٨٢﴾
ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យ ទោសចំពោះអ្នកណាដែលបានសារភាពកំហុស និងបានជឿ ហើយ និងបានសាងអំពើល្អ បន្ទាប់មកគេប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ (រហូតដល់ស្លាប់)។(អាយ៉ាត់ទី - 82)
83
តហា 20:83
وَمَا أَعْجَلَكَ عَنْ قَوْمِكَ يَا مُوسَىٰ ﴿٨٣﴾
តើអ្វីដែលធ្វើឱ្យអ្នកប្រញាប់ប្រញាល់ចោលក្រុមរបស់អ្នក ឱមូសា? (អាយ៉ាត់ទី - 83)
84
តហា 20:84
قَالَ هُمْ أُولَاءِ عَلَىٰ أَثَرِي وَعَجِلْتُ إِلَيْكَ رَبِّ لِتَرْضَىٰ ﴿٨٤﴾
គេ(មូសា)បានពោលថាៈ ពួកទាំងនោះនៅពីក្រោយខ្ញុំ ហើយខ្ញុំបានរួសរាន់មកជួបនឹងទ្រង់ ដើម្បីឱ្យទ្រង់បន្ថែមការ ស្រឡាញ់ និងការយល់ព្រម ឱម្ចាស់របស់ខ្ញុំ!(អាយ៉ាត់ទី - 84)
85
តហា 20:85
قَالَ فَإِنَّا قَدْ فَتَنَّا قَوْمَكَ مِنْ بَعْدِكَ وَأَضَلَّهُمُ السَّامِرِيُّ ﴿٨٥﴾
ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ពិតប្រាកដណាស់ យើងបាន សាកល្បងក្រុមរបស់អ្នកក្រោយពីអវត្ដមានរបស់អ្នក ហើយសាមីរី បាននាំពួកគេឱ្យវងេ្វង។(អាយ៉ាត់ទី - 85)
86
តហា 20:86
فَرَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا ۚ قَالَ يَا قَوْمِ أَلَمْ يَعِدْكُمْ رَبُّكُمْ وَعْدًا حَسَنًا ۚ أَفَطَالَ عَلَيْكُمُ الْعَهْدُ أَمْ أَرَدْتُمْ أَنْ يَحِلَّ عَلَيْكُمْ غَضَبٌ مِنْ رَبِّكُمْ فَأَخْلَفْتُمْ مَوْعِدِي ﴿٨٦﴾
បន្ទាប់មក មូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់ដោយ ការខឹងសម្បា សោកស្ដាយបំផុត។ គាត់បានពោលថាៈ ឱក្រុមរបស់ ខ្ញុំ! តើម្ចាស់របស់ពួកអ្នកមិនបានសន្យាជាមួយពួកអ្នកនូវកិច្ចសន្យា មួយដ៏ល្អទេឬ? តើកិច្ចសន្យានោះយូរចំពោះពួកអ្នកពេកឬ? ឬមួយ ក៏ពួកអ្នកចង់បានការខឹងសម្បាពីម្ចាស់របស់ពួកអ្នកធ្លាក់លើពួកអ្នក បានជាពួកអ្នកនាំគ្នាក្បត់កិច្ចសន្យារបស់ខ្ញុំនោះ?(អាយ៉ាត់ទី - 86)
87
តហា 20:87
قَالُوا مَا أَخْلَفْنَا مَوْعِدَكَ بِمَلْكِنَا وَلَٰكِنَّا حُمِّلْنَا أَوْزَارًا مِنْ زِينَةِ الْقَوْمِ فَقَذَفْنَاهَا فَكَذَٰلِكَ أَلْقَى السَّامِرِيُّ ﴿٨٧﴾
ពួកគេបាននិយាយថាៈពួកយើងមិនបានក្បត់កិច្ចសន្យា របស់អ្នក ដោយការជ្រើសរើសរបស់ពួកយើងផ្ទាល់ឡើយ។ ក៏ប៉ុន្ដែ ពួកយើងត្រូវបានគេបង្ខំឱ្យទទួលបន្ទុកមួយយ៉ាងធ្ងន់ធ្ងរពីការប្រមូល គ្រឿងអលង្ការរបស់ក្រុម(ហ្វៀរអោន)។ ក្រោយមកពួកយើងក៏ បានបោះវា(ចូលទៅក្នុងភ្លើងតាមការណែនាំរបស់សាមីរី)។ បន្ទាប់ មកសាមីរីក៏បានធ្វើដូច្នោះដែរ។(អាយ៉ាត់ទី - 87)
88
តហា 20:88
فَأَخْرَجَ لَهُمْ عِجْلًا جَسَدًا لَهُ خُوَارٌ فَقَالُوا هَٰذَا إِلَٰهُكُمْ وَإِلَٰهُ مُوسَىٰ فَنَسِيَ ﴿٨٨﴾
បន្ទាប់មក គេ(សាមីរី)បានយកចេញ(ពីភ្លើង)នូវរូបកូន គោមួយដែលមានសំឡេងស្រែក។ ពួកគេនិយាយថាៈ នេះគឺជា ម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់មូសា តែគេបានភេ្លច។(អាយ៉ាត់ទី - 88)
89
តហា 20:89
أَفَلَا يَرَوْنَ أَلَّا يَرْجِعُ إِلَيْهِمْ قَوْلًا وَلَا يَمْلِكُ لَهُمْ ضَرًّا وَلَا نَفْعًا ﴿٨٩﴾
តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់វា(កូនគោ) មិនអាចឆ្លើយតបនូវពាក្យសំដីណាមួយទៅកាន់ពួកគេឡើយ ហើយវាក៏គ្មានលទ្ធភាពធ្វើឱ្យគ្រោះថ្នាក់ និងផ្ដល់ផលប្រយោជន៍ ដល់ពួកគេបានដែរ។(អាយ៉ាត់ទី - 89)
90
តហា 20:90
وَلَقَدْ قَالَ لَهُمْ هَارُونُ مِنْ قَبْلُ يَا قَوْمِ إِنَّمَا فُتِنْتُمْ بِهِ ۖ وَإِنَّ رَبَّكُمُ الرَّحْمَٰنُ فَاتَّبِعُونِي وَأَطِيعُوا أَمْرِي ﴿٩٠﴾
ហើយជាការពិតណាស់ ហារូនបាននិយាយប្រាប់ពួកគេតាំង ពីមុនមកថាៈ ឱក្រុមរបស់ខ្ញុំ! តាមពិតពួកអ្នកគ្រាន់តែត្រូវបានគេ សាកល្បងនឹងវា(ការគោរពសក្ការៈកូនគោ)ប៉ុណ្ណោះ។ ហើយពិត ប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់មហាសប្បុរស។ ដូចេ្នះ ចូរពួកអ្នកតាមខ្ញុំ និងគោរពតាមបទបញ្ជារបស់ខ្ញុំ។(អាយ៉ាត់ទី - 90)
91
តហា 20:91
قَالُوا لَنْ نَبْرَحَ عَلَيْهِ عَاكِفِينَ حَتَّىٰ يَرْجِعَ إِلَيْنَا مُوسَىٰ ﴿٩١﴾
ពួកគេបានឆ្លើយថាៈ ពួកយើងនៅតែបន្ដគោរពសក្ការៈទៅ ចំពោះវា(កូនគោនោះ)ជានិច្ច រហូតទាល់តែមូសាត្រឡប់មកកាន់ ពួកយើងវិញ។(អាយ៉ាត់ទី - 91)
92
តហា 20:92
قَالَ يَا هَارُونُ مَا مَنَعَكَ إِذْ رَأَيْتَهُمْ ضَلُّوا ﴿٩٢﴾
គេ(មូសា)បានពោលថាៈ ឱហារូន! តើអ្វីទៅដែលបាន រារាំងអ្នកនៅពេលដែលអ្នកបានឃើញពួកគេស្ថិតក្នុងភាពវងេ្វង (ពីសាសនាអល់ឡោះ)។(អាយ៉ាត់ទី - 92)
93
តហា 20:93
أَلَّا تَتَّبِعَنِ ۖ أَفَعَصَيْتَ أَمْرِي ﴿٩٣﴾
ដោយអ្នកមិនធ្វើតាម(បណ្ដាំរបស់)ខ្ញុំនោះ? តើអ្នកមិន គោរពតាមបញ្ជារបស់ខ្ញុំទេឬ?(អាយ៉ាត់ទី - 93)
94
តហា 20:94
قَالَ يَا ابْنَ أُمَّ لَا تَأْخُذْ بِلِحْيَتِي وَلَا بِرَأْسِي ۖ إِنِّي خَشِيتُ أَنْ تَقُولَ فَرَّقْتَ بَيْنَ بَنِي إِسْرَائِيلَ وَلَمْ تَرْقُبْ قَوْلِي ﴿٩٤﴾
គេ(ហារូន)បានតបថាៈ ឱកូនម្ដាយរបស់ខ្ញុំ! សូមអ្នកកុំ ចាប់ពុកចង្ការបស់ខ្ញុំ និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំ ខ្លាចអ្នកស្ដីបន្ទោសខ្ញុំថាៈ អ្នក(ហារូន)បានបំបែកបំបាក់អំបូរ អ៊ីស្រាអែល និងមិនគោរពតាមពាក្យសំដីរបស់ខ្ញុំ(មូសា)។(អាយ៉ាត់ទី - 94)
95
តហា 20:95
قَالَ فَمَا خَطْبُكَ يَا سَامِرِيُّ ﴿٩٥﴾
គេ(មូសា)បានពោលថាៈ តើរឿងរ៉ាវរបស់អ្នកយ៉ាង ដូចមេ្ដចឱសាមីរី?(អាយ៉ាត់ទី - 95)
96
តហា 20:96
قَالَ بَصُرْتُ بِمَا لَمْ يَبْصُرُوا بِهِ فَقَبَضْتُ قَبْضَةً مِنْ أَثَرِ الرَّسُولِ فَنَبَذْتُهَا وَكَذَٰلِكَ سَوَّلَتْ لِي نَفْسِي ﴿٩٦﴾
គេបានឆ្លើយថាៈ ខ្ញុំបានឃើញនូវអ្វីដែលពួកគេមិនបាន ឃើញវា(ជីព្រីលជិះសេះ) ហើយខ្ញុំបានយក(ដី)មួយក្ដាប់ពីដាន (ជើងសេះ)អ្នកនាំសារ(ជីព្រីល)។ ក្រោយមកខ្ញុំបានបោះវា(ទៅ លើគ្រឿងអលង្ការដែលរលាយក្លាយជារាងកូនគោ)។ ហើយខ្លួន របស់ខ្ញុំបានផុសជាគំនិតឱ្យខ្ញុំធ្វើដូច្នោះ។(អាយ៉ាត់ទី - 96)
97
តហា 20:97
قَالَ فَاذْهَبْ فَإِنَّ لَكَ فِي الْحَيَاةِ أَنْ تَقُولَ لَا مِسَاسَ ۖ وَإِنَّ لَكَ مَوْعِدًا لَنْ تُخْلَفَهُ ۖ وَانْظُرْ إِلَىٰ إِلَٰهِكَ الَّذِي ظَلْتَ عَلَيْهِ عَاكِفًا ۖ لَنُحَرِّقَنَّهُ ثُمَّ لَنَنْسِفَنَّهُ فِي الْيَمِّ نَسْفًا ﴿٩٧﴾
គេ(មូសា)បានពោលថា ចូរអ្នកចាកចេញទៅឱ្យឆ្ងាយ! ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងការរស់នៅលើលោកិយ នេះគឺមានតែពាក្យថាៈ គ្មានការទាក់ទងគ្នាទៀតឡើយ។ ហើយពិត ប្រាកដណាស់ ការសន្យាសម្រាប់អ្នក(នៅថ្ងៃបរលោក)នឹងមិនត្រូវ គេធ្វើឱ្យខុសសន្យាជាដាច់ខាត។ ហើយចូរអ្នកមើលទៅចំពោះព្រះ របស់អ្នកដែលអ្នកបានបន្ដការគោរពសក្ការៈចំពោះវារហូតមកនោះ ចុះ យើងពិតជានឹងដុតរំលាយវា បន្ទាប់មកយើងពិតជានឹងបាច ពង្រាយវាទៅក្នុងសមុទ្រ។(អាយ៉ាត់ទី - 97)
98
តហា 20:98
إِنَّمَا إِلَٰهُكُمُ اللَّهُ الَّذِي لَا إِلَٰهَ إِلَّا هُوَ ۚ وَسِعَ كُلَّ شَيْءٍ عِلْمًا ﴿٩٨﴾
តាមពិតម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលគ្មានម្ចាស់ ណាផេ្សងត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់។(អាយ៉ាត់ទី - 98)
99
តហា 20:99
كَذَٰلِكَ نَقُصُّ عَلَيْكَ مِنْ أَنْبَاءِ مَا قَدْ سَبَقَ ۚ وَقَدْ آتَيْنَاكَ مِنْ لَدُنَّا ذِكْرًا ﴿٩٩﴾
ដូច្នោះដែរ យើងនិទានប្រាប់អ្នក(មូហាំម៉ាត់)អំពីរឿងរ៉ាវ (របស់ប្រជាជាតិ)មួយចំនួនដែលបានកន្លងផុតទៅ។ ហើយជាការ ពិតណាស់ យើងបានផ្ដល់ឱ្យអ្នកនូវការក្រើនរំលឹកមួយ(គម្ពីរ គួរអាន)ពីយើង។ (អាយ៉ាត់ទី - 99)
100
តហា 20:100
مَنْ أَعْرَضَ عَنْهُ فَإِنَّهُ يَحْمِلُ يَوْمَ الْقِيَامَةِ وِزْرًا ﴿١٠٠﴾
អ្នកណាហើយបានងាកចេញពីវា(គម្ពីរគួរអាន) ពិត ប្រាកដណាស់ គេនឹងត្រូវរែកនូវបាបកម្មដ៏ធ្ងន់នៅថ្ងៃបរលោក។(អាយ៉ាត់ទី - 100)
101
តហា 20:101
خَالِدِينَ فِيهِ ۖ وَسَاءَ لَهُمْ يَوْمَ الْقِيَامَةِ حِمْلًا ﴿١٠١﴾
ដោយពួកគេស្ថិតនៅក្នុងនោះ(នរក)ជាអមតៈ។ ហើយ ពួកគេនឹងទទួលបន្ទុកដ៏អាក្រក់បំផុត(បាបកម្ម)នៅថ្ងៃបរលោក។(អាយ៉ាត់ទី - 101)
102
តហា 20:102
يَوْمَ يُنْفَخُ فِي الصُّورِ ۚ وَنَحْشُرُ الْمُجْرِمِينَ يَوْمَئِذٍ زُرْقًا ﴿١٠٢﴾
នៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ ហើយនៅថ្ងៃនោះ យើងនឹងប្រមូលពួកដែលប្រព្រឹត្ដអំពើអាក្រក់ដោយភ្នែករបស់ ពួកគេឡើងជាំខៀវ។(អាយ៉ាត់ទី - 102)
103
តហា 20:103
يَتَخَافَتُونَ بَيْنَهُمْ إِنْ لَبِثْتُمْ إِلَّا عَشْرًا ﴿١٠٣﴾
ពួកគេខ្សឹបខ្សៀវគ្នាថាៈ ពួកអ្នកមិនបានស្នាក់នៅ(ក្នុង លោកិយនេះ)ឡើយ លើកលែងតែចំនួនដប់ថ្ងៃប៉ុណ្ណោះ។(អាយ៉ាត់ទី - 103)
104
តហា 20:104
نَحْنُ أَعْلَمُ بِمَا يَقُولُونَ إِذْ يَقُولُ أَمْثَلُهُمْ طَرِيقَةً إِنْ لَبِثْتُمْ إِلَّا يَوْمًا ﴿١٠٤﴾
យើងដឹងបំផុតនូវអ្វីដែលពួកគេនិយាយនៅពេលដែលអ្នក មានបញ្ញាចេះដឹងជាងគេនៃពួកគេនិយាយថាៈ ពួកអ្នកមិនបានស្នាក់ នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែងតែមួយថ្ងៃប៉ុណ្ណោះ។(អាយ៉ាត់ទី - 104)
105
តហា 20:105
وَيَسْأَلُونَكَ عَنِ الْجِبَالِ فَقُلْ يَنْسِفُهَا رَبِّي نَسْفًا ﴿١٠٥﴾
ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីភ្នំទាំងឡាយ ដូចេ្នះចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំនឹងបំបែកវាឱ្យប៉ើងខេ្ទចខី្ទ។(អាយ៉ាត់ទី - 105)
106
តហា 20:106
فَيَذَرُهَا قَاعًا صَفْصَفًا ﴿١٠٦﴾
ហើយទ្រង់នឹងទុកឱ្យដីរាបស្មើធេង។ (អាយ៉ាត់ទី - 106)
107
តហា 20:107
لَا تَرَىٰ فِيهَا عِوَجًا وَلَا أَمْتًا ﴿١٠٧﴾
ដោយអ្នកនឹងមើលមិនឃើញវៀច ហើយក៏មិនឃើញ កន្លែងដែលទាប ឬខ្ពស់នៅលើវាឡើយ។(អាយ៉ាត់ទី - 107)
108
តហា 20:108
يَوْمَئِذٍ يَتَّبِعُونَ الدَّاعِيَ لَا عِوَجَ لَهُ ۖ وَخَشَعَتِ الْأَصْوَاتُ لِلرَّحْمَٰنِ فَلَا تَسْمَعُ إِلَّا هَمْسًا ﴿١٠٨﴾
នៅថ្ងៃនោះពួកគេ(មនុស្សលោក)នឹងដើរតាម(សំឡេង) អ្នកដែលស្រែកហៅ ដោយពុំងាករេពីសំឡេងនោះឡើយ។ ហើយ សំឡេងទាំងឡាយបានឱនលំទោនទៅចំពោះម្ចាស់មហាសប្បុរស។ ហើយអ្នកនឹងមិនឮក្រៅពីសំឡេងតិចៗ(សំឡេងខ្សឹបគ្នា ឬស្នូរជើង) នោះឡើយ។(អាយ៉ាត់ទី - 108)
109
តហា 20:109
يَوْمَئِذٍ لَا تَنْفَعُ الشَّفَاعَةُ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَٰنُ وَرَضِيَ لَهُ قَوْلًا ﴿١٠٩﴾
នៅថ្ងៃនោះដែរ ការជួយអន្ដរាគមន៍នឹងគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែអ្នកណាដែលម្ចាស់មហាសប្បុរស បានអនុញ្ញាតឱ្យគេ និងទ្រង់បានយល់ព្រមឱ្យគេនូវការនិយាយស្ដី ប៉ុណ្ណោះ។(អាយ៉ាត់ទី - 109)
110
តហា 20:110
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيطُونَ بِهِ عِلْمًا ﴿١١٠﴾
ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ (ថ្ងៃបរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ) ហើយពួកគេមិនដឹងជ្រួតជ្រាបអំពីទ្រង់ឡើយ។(អាយ៉ាត់ទី - 110)
111
តហា 20:111
وَعَنَتِ الْوُجُوهُ لِلْحَيِّ الْقَيُّومِ ۖ وَقَدْ خَابَ مَنْ حَمَلَ ظُلْمًا ﴿١١١﴾
ហើយមុខរបស់ពួកគេបានឱនឈ្ងោកទៅចំពោះម្ចាស់ ដែលរស់ជាអមតៈ ជាអ្នករៀបចំអ្វីៗទាំងអស់។ ហើយអ្នកដែល បាននាំមកជាមួយនូវប្រការស្ហ៊ីរិកពិតជាបានខាតបង់។ (អាយ៉ាត់ទី - 111)
112
តហា 20:112
وَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ وَهُوَ مُؤْمِنٌ فَلَا يَخَافُ ظُلْمًا وَلَا هَضْمًا ﴿١١٢﴾
ហើយអ្នកណាដែលសាងនូវអំពើល្អ ដោយគេជាអ្នក មានជំនឿ(លើអល់ឡោះ)នោះ គេមិនភ័យខ្លាចពីភាពអយុត្ដិធម៌ (បន្ថែមអំពើអាក្រក់) និងភាពខ្វះខាត(ពីអំពើល្អ)នោះឡើយ។ (អាយ៉ាត់ទី - 112)
113
តហា 20:113
وَكَذَٰلِكَ أَنْزَلْنَاهُ قُرْآنًا عَرَبِيًّا وَصَرَّفْنَا فِيهِ مِنَ الْوَعِيدِ لَعَلَّهُمْ يَتَّقُونَ أَوْ يُحْدِثُ لَهُمْ ذِكْرًا ﴿١١٣﴾
ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ ហើយយើងបានបកស្រាយបញ្ជាក់នៅក្នុងនោះយ៉ាងក្បោះ ក្បាយអំពីការព្រមាន(ទារុណកម្មគ្រប់ប្រភេទ) សង្ឃឹមថាពួកគេ នឹងកោតខ្លាចអល់ឡោះ ឬវា(គម្ពីរគួរអាននេះ)នាំឱ្យមានការរំលឹក ដល់ពួកគេ។(អាយ៉ាត់ទី - 113)
114
តហា 20:114
فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ ۗ وَلَا تَعْجَلْ بِالْقُرْآنِ مِنْ قَبْلِ أَنْ يُقْضَىٰ إِلَيْكَ وَحْيُهُ ۖ وَقُلْ رَبِّ زِدْنِي عِلْمًا ﴿١١٤﴾
ហើយអល់ឡោះមហាខ្ពង់ខ្ពស់ ជាសេ្ដចដ៏ពិតប្រាកដ។ ហើយចូរអ្នក(មូហាំម៉ាត់)កុំអន្ទះសានឹង(ការសូត្រ)គមី្ពរគួរអាន មុននឹងគេផ្ដល់វ៉ាហ៊ីឱ្យអ្នកចប់សព្វគ្រប់។ ហើយចូរអ្នកពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាបន្ថែមចំណេះដឹងដល់ខ្ញុំផង។(អាយ៉ាត់ទី - 114)
115
តហា 20:115
وَلَقَدْ عَهِدْنَا إِلَىٰ آدَمَ مِنْ قَبْلُ فَنَسِيَ وَلَمْ نَجِدْ لَهُ عَزْمًا ﴿١١٥﴾
ហើយជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ជា ទៅចំពោះអាដាំកាលពីមុន(កុំឱ្យគេបរិភោគផ្លែឈើនេះ) តែគេ បែរជាបានភេ្លច(ល្មើស)ទៅវិញ ហើយយើងមិនបានឃើញគេ តាំងចិត្ដធ្វើអំពើនោះឡើយ។(អាយ៉ាត់ទី - 115)
116
តហា 20:116
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ أَبَىٰ ﴿١١٦﴾
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូតចំពោះអាដាំ។ ពេល នោះពួកគេបានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដែលបានប្រកែក។(អាយ៉ាត់ទី - 116)
117
តហា 20:117
فَقُلْنَا يَا آدَمُ إِنَّ هَٰذَا عَدُوٌّ لَكَ وَلِزَوْجِكَ فَلَا يُخْرِجَنَّكُمَا مِنَ الْجَنَّةِ فَتَشْقَىٰ ﴿١١٧﴾
ហើយយើងបានមានបន្ទូលថា ឱអាដាំ! ពិតប្រាកដ ណាស់ នេះ(អ៊ីព្លីស)ជាសត្រូវរបស់អ្នក និងភរិយារបស់អ្នក ដូចេ្នះ ចូរកុំបណ្ដោយឱ្យគេបណេ្ដញអ្នកទាំងពីរចេញពីឋានសួគ៌ជាហេតុ នាំឱ្យអ្នកមានការលំបាកឱ្យសោះ។(អាយ៉ាត់ទី - 117)
118
តហា 20:118
إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعْرَىٰ ﴿١١٨﴾
ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងនោះ(ឋានសួគ៌) គឺអ្នកមិនអត់ឃ្លាន ហើយក៏មិនអាក្រាតដែរ។(អាយ៉ាត់ទី - 118)
119
តហា 20:119
وَأَنَّكَ لَا تَظْمَأُ فِيهَا وَلَا تَضْحَىٰ ﴿١١٩﴾
ហើយពិតប្រាកដណាស់ នៅក្នុងនោះអ្នកមិនសេ្រកទឹក ហើយក៏មិនត្រូវកំដៅព្រះអាទិត្យដែរ។(អាយ៉ាត់ទី - 119)
120
តហា 20:120
فَوَسْوَسَ إِلَيْهِ الشَّيْطَانُ قَالَ يَا آدَمُ هَلْ أَدُلُّكَ عَلَىٰ شَجَرَةِ الْخُلْدِ وَمُلْكٍ لَا يَبْلَىٰ ﴿١٢٠﴾
ក្រោយមកស្ហៃតនបានញុះញង់គាត់ថាៈ ឱអាដាំ! តើចង់ ឱ្យខ្ញុំបង្ហាញអ្នកពីដើមឈើអមតៈ និងភាពជាអ្នកគ្រប់គ្រងដែលគ្មាន ពេលអន្ដរាយដែរឬទេ?(អាយ៉ាត់ទី - 120)
121
តហា 20:121
فَأَكَلَا مِنْهَا فَبَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِنْ وَرَقِ الْجَنَّةِ ۚ وَعَصَىٰ آدَمُ رَبَّهُ فَغَوَىٰ ﴿١٢١﴾
ហើយគេទាំងពីរនាក់បានទទួលទានផ្លែឈើនោះ ស្រាប់ តែភាពអាក្រាតរបស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំង ពីរ ហើយគេទាំងពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើ រាងកាយរបស់គេទាំងពីរ។ ហើយអាដាំបានធ្វើខុសនឹងបទបញ្ជានៃ ម្ចាស់របស់គេ និងបានវងេ្វង(ពីការពិត)។(អាយ៉ាត់ទី - 121)
122
តហា 20:122
ثُمَّ اجْتَبَاهُ رَبُّهُ فَتَابَ عَلَيْهِ وَهَدَىٰ ﴿١٢٢﴾
ក្រោយមក ម្ចាស់របស់គាត់បានជ្រើសរើសគាត់ ហើយ ទ្រង់បានអភ័យទោសឱ្យគាត់ និងបានចង្អុលបង្ហាញគាត់(ទៅរក មាគ៌ាដ៏ត្រឹមត្រូវ)វិញ។(អាយ៉ាត់ទី - 122)
123
តហា 20:123
قَالَ اهْبِطَا مِنْهَا جَمِيعًا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنِ اتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشْقَىٰ ﴿١٢٣﴾
ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរ(អាដាំ និងហាវ៉ា) ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកមួយចំនួនគឺជាសត្រូវនឹង គ្នា។ ហើយប្រសិនបើការចង្អុលបង្ហាញរបស់យើងមកដល់ពួកអ្នក អ្នកណាហើយដែលបានដើរតាមការចង្អុលបង្ហាញរបស់យើងនោះ គឺគេមិនវងេ្វង(នៅក្នុងលោកិយ)និងមិនលំបាកឡើយ(នៅថ្ងៃ បរលោក)។ (អាយ៉ាត់ទី - 123)
124
តហា 20:124
وَمَنْ أَعْرَضَ عَنْ ذِكْرِي فَإِنَّ لَهُ مَعِيشَةً ضَنْكًا وَنَحْشُرُهُ يَوْمَ الْقِيَامَةِ أَعْمَىٰ ﴿١٢٤﴾
តែបើអ្នកណាហើយបានងាកចេញពីការដាស់តឿន(គម្ពីរ គួរអាន)របស់យើង ពិតប្រាកដណាស់សម្រាប់គេគឺការរស់នៅយ៉ាង លំបាកវេទនា(ទោះបីជារូបភាពខាងក្រៅរបស់គេជាអ្នកមាន ឬមាន ឋានៈខ្ពង់ខ្ពស់ក៏ដោយ) ហើយយើងនឹងប្រមូលផ្ដុំគេនៅថ្ងៃបរលោក ដោយភ្នែកខ្វាក់។(អាយ៉ាត់ទី - 124)
125
តហា 20:125
قَالَ رَبِّ لِمَ حَشَرْتَنِي أَعْمَىٰ وَقَدْ كُنْتُ بَصِيرًا ﴿١٢٥﴾
គេបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! ហេតុអ្វីបានជាទ្រង់ ប្រមូលផ្ដុំខ្ញុំមកវិញដោយពិការភ្នែក ហើយជាការពិតណាស់ ខ្ញុំធ្លាប់ ជាអ្នកភ្នែកភ្លឺទេតើ?(អាយ៉ាត់ទី - 125)
126
តហា 20:126
قَالَ كَذَٰلِكَ أَتَتْكَ آيَاتُنَا فَنَسِيتَهَا ۖ وَكَذَٰلِكَ الْيَوْمَ تُنْسَىٰ ﴿١٢٦﴾
ទ្រង់បានមានបន្ទូលថាៈ ដូច្នោះហើយ អាយ៉ាត់ៗរបស់ យើងបានមកដល់អ្នក តែអ្នកបានភេ្លចវា(ដោយបោះបង់មិនព្រម ជឿ)។ ដូចេ្នះថ្ងៃនេះអ្នកក៏ត្រូវគេភេ្លចវិញដែរ។(អាយ៉ាត់ទី - 126)
127
តហា 20:127
وَكَذَٰلِكَ نَجْزِي مَنْ أَسْرَفَ وَلَمْ يُؤْمِنْ بِآيَاتِ رَبِّهِ ۚ وَلَعَذَابُ الْآخِرَةِ أَشَدُّ وَأَبْقَىٰ ﴿١٢٧﴾
យើងក៏តបស្នងដូច្នោះដែរចំពោះអ្នកដែលបានល្មើស (នឹងបទបញ្ជា) និងមិនព្រមជឿនឹងអាយ៉ាត់ៗនៃម្ចាស់របស់គេ។ ហើយទារុណកម្មនៅថ្ងៃបរលោកគឺខ្លាំងក្លាបំផុត និងជាអមតៈ។(អាយ៉ាត់ទី - 127)
128
តហា 20:128
أَفَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا قَبْلَهُمْ مِنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِأُولِي النُّهَىٰ ﴿١٢٨﴾
តើវា(គម្ពីរគួរអាន)មិនបានបង្ហាញដល់ពួកគេ(ពួក មូស្ហរីគីន)ទេឬថា យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មក ហើយ ដោយសារតែពួកគេ(ពួកជំនាន់មុន)ធ្វើដំណើរឆ្លងកាត់ លំនៅដ្ឋាន(បែកបាក់)របស់ពួកគេនោះ? ពិតប្រាកដណាស់ ក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់អ្នកដែលមានប្រាជ្ញាឈេ្វងយល់។(អាយ៉ាត់ទី - 128)
129
តហា 20:129
وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَكَانَ لِزَامًا وَأَجَلٌ مُسَمًّى ﴿١٢٩﴾
ហើយប្រសិនបើគ្មានការកំណត់(ទារុណកម្ម)ជាមុនពី ម្ចាស់របស់ពួកអ្នក និងគ្មានការកំណត់ពេលវេលាច្បាស់លាស់ទេនោះ គេពិតជានឹងទទួលរង(ទារុណកម្មនៅក្នុងលោកិយនេះ)ជាមិនខាន។(អាយ៉ាត់ទី - 129)
130
តហា 20:130
فَاصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ غُرُوبِهَا ۖ وَمِنْ آنَاءِ اللَّيْلِ فَسَبِّحْ وَأَطْرَافَ النَّهَارِ لَعَلَّكَ تَرْضَىٰ ﴿١٣٠﴾
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេ និយាយ និងត្រូវលើកតម្កើងដោយការសរសើរចំពោះម្ចាស់របស់ អ្នកមុនពេលថ្ងៃរះ(សឡាតស៊ូពូហ)និងមុនពេលថ្ងៃលិច(សឡាត អាសើរ)។ ហើយពេលខ្លះនៃរាត្រី(សឡាតម៉ាហ្គរិប និងអ៊ីស្ហាក) និងចុងនៃពេលថ្ងៃ(សឡាតស៊ូហូរ) ចូរអ្នកលើកតម្កើងចុះ សង្ឃឹម ថាអ្នកនឹងពេញចិត្ដ។(អាយ៉ាត់ទី - 130)
131
តហា 20:131
وَلَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِنْهُمْ زَهْرَةَ الْحَيَاةِ الدُّنْيَا لِنَفْتِنَهُمْ فِيهِ ۚ وَرِزْقُ رَبِّكَ خَيْرٌ وَأَبْقَىٰ ﴿١٣١﴾
ហើយចូរអ្នកកុំសម្លឹងមើលដោយភ្នែកទាំងពីររបស់ អ្នកទៅចំពោះអ្វីដែលយើងបានប្រទានភាពរីករាយឱ្យពួកគេគ្រប់ ប្រភេទ ដែលជាការលំអនឹងវានៃជីវិតរស់នៅក្នុងលោកិយនេះដើម្បី យើងនឹងសាកល្បងពួកគេចំពោះវាឱ្យសោះ។ ហើយលាភសក្ការៈនៃ ម្ចាស់របស់អ្នកគឺល្អប្រសើរ និងស្ថិតសេ្ថរជាអមតៈ។(អាយ៉ាត់ទី - 131)
132
តហា 20:132
وَأْمُرْ أَهْلَكَ بِالصَّلَاةِ وَاصْطَبِرْ عَلَيْهَا ۖ لَا نَسْأَلُكَ رِزْقًا ۖ نَحْنُ نَرْزُقُكَ ۗ وَالْعَاقِبَةُ لِلتَّقْوَىٰ ﴿١٣٢﴾
ហើយចូរអ្នក(មូហាំម៉ាត់)បង្គាប់ឱ្យក្រុមគ្រួសាររបស់ អ្នកប្រតិបត្ដិសឡាត និងអត់ធ្មត់ចំពោះវា។ យើងមិនសុំលាភសក្ការៈ ពីអ្នកឡើយ។ យើងទេដែលជាអ្នកប្រទានលាភសក្ការៈឱ្យអ្នក នោះ។ ហើយលទ្ធផលចុងក្រោយ(ឋានសួគ៌)គឺសម្រាប់អ្នកដែល កោតខ្លាចអល់ឡោះ។(អាយ៉ាត់ទី - 132)
133
តហា 20:133
وَقَالُوا لَوْلَا يَأْتِينَا بِآيَةٍ مِنْ رَبِّهِ ۚ أَوَلَمْ تَأْتِهِمْ بَيِّنَةُ مَا فِي الصُّحُفِ الْأُولَىٰ ﴿١٣٣﴾
ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ហេតុអ្វីបានជា គេ(មូហាំម៉ាត់)មិននាំភស្ដុតាងណាមួយពីម្ចាស់របស់គេមកឱ្យពួក យើង(បញ្ជាក់ថាគេជាព្យាការីពិតប្រាកដ)។ តើភស្ដុតាងច្បាស់ លាស់ដែលមាននៅក្នុងគម្ពីរមុនៗ(គម្ពីរតាវរ៉តនិងគម្ពីរអ៊ីញជីល)មិនបានមកដល់ពួកគេទេឬ?(អាយ៉ាត់ទី - 133)
134
តហា 20:134
وَلَوْ أَنَّا أَهْلَكْنَاهُمْ بِعَذَابٍ مِنْ قَبْلِهِ لَقَالُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ مِنْ قَبْلِ أَنْ نَذِلَّ وَنَخْزَىٰ ﴿١٣٤﴾
ហើយពិតប្រាកដណាស់ ប្រសិនបើយើងបានបំផ្លាញពួក គេដោយទារុណកម្មណាមួយមុននឹងវា(បញ្ជូនមូហាំម៉ាត់មក)ពួកគេ ពិតជានិយាយថាៈ ឱម្ចាស់របស់ពួកយើង! ហេតុអ្វីបានជាទ្រង់មិន បញ្ជូនអ្នកនាំសារម្នាក់មកឱ្យពួកយើង ដើម្បីយើងនឹងធ្វើតាម អាយ៉ាត់ៗរបស់ទ្រង់មុននឹងពួកយើងត្រូវអាប់ឱននិងអាម៉ាស់មុខ?(អាយ៉ាត់ទី - 134)
135
តហា 20:135
قُلْ كُلٌّ مُتَرَبِّصٌ فَتَرَبَّصُوا ۖ فَسَتَعْلَمُونَ مَنْ أَصْحَابُ الصِّرَاطِ السَّوِيِّ وَمَنِ اهْتَدَىٰ ﴿١٣٥﴾
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្រប់ៗគ្នា(អ្នកមានជំនឿ និងគ្មានជំនឿ)គឺសុទ្ធតែរង់ចាំមើល(ការសន្យារបស់ទ្រង់) ដូចេ្នះ ចូរអ្នកទាំងអស់គ្នារង់ចាំមើលចុះ! ពួកអ្នកនឹងដឹងថាៈ អ្នកណាដើរ តាមមាគ៌ាដ៏ត្រឹមត្រូវ និងអ្នកណាដែលបានទទួលការចង្អុលបង្ហាញ (ពីអល់ឡោះ)។(អាយ៉ាត់ទី - 135)
1 طه ﴿١﴾ ۝ 2مَا أَنْزَلْنَا عَلَيْكَ الْقُرْآنَ لِتَشْقَىٰ ﴿٢﴾ ۝ 3إِلَّا تَذْكِرَةً لِمَنْ يَخْشَىٰ ﴿٣﴾ ۝ 4تَنْزِيلًا مِمَّنْ خَلَقَ الْأَرْضَ وَالسَّمَاوَاتِ الْعُلَى ﴿٤﴾ ۝ 5الرَّحْمَٰنُ عَلَى الْعَرْشِ اسْتَوَىٰ ﴿٥﴾ ۝ 6لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَمَا بَيْنَهُمَا وَمَا تَحْتَ الثَّرَىٰ ﴿٦﴾ ۝ 7وَإِنْ تَجْهَرْ بِالْقَوْلِ فَإِنَّهُ يَعْلَمُ السِّرَّ وَأَخْفَى ﴿٧﴾ ۝ 8اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ لَهُ الْأَسْمَاءُ الْحُسْنَىٰ ﴿٨﴾ ۝ 9وَهَلْ أَتَاكَ حَدِيثُ مُوسَىٰ ﴿٩﴾ ۝ 10إِذْ رَأَىٰ نَارًا فَقَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَعَلِّي آتِيكُمْ مِنْهَا بِقَبَسٍ أَوْ أَجِدُ عَلَى النَّارِ هُدًى ﴿١٠﴾ ۝ 11فَلَمَّا أَتَاهَا نُودِيَ يَا مُوسَىٰ ﴿١١﴾ ۝ 12إِنِّي أَنَا رَبُّكَ فَاخْلَعْ نَعْلَيْكَ ۖ إِنَّكَ بِالْوَادِ الْمُقَدَّسِ طُوًى ﴿١٢﴾ ۝ 13وَأَنَا اخْتَرْتُكَ فَاسْتَمِعْ لِمَا يُوحَىٰ ﴿١٣﴾ ۝ 14إِنَّنِي أَنَا اللَّهُ لَا إِلَٰهَ إِلَّا أَنَا فَاعْبُدْنِي وَأَقِمِ الصَّلَاةَ لِذِكْرِي ﴿١٤﴾ ۝ 15إِنَّ السَّاعَةَ آتِيَةٌ أَكَادُ أُخْفِيهَا لِتُجْزَىٰ كُلُّ نَفْسٍ بِمَا تَسْعَىٰ ﴿١٥﴾ ۝ 16فَلَا يَصُدَّنَّكَ عَنْهَا مَنْ لَا يُؤْمِنُ بِهَا وَاتَّبَعَ هَوَاهُ فَتَرْدَىٰ ﴿١٦﴾ ۝ 17وَمَا تِلْكَ بِيَمِينِكَ يَا مُوسَىٰ ﴿١٧﴾ ۝ 18قَالَ هِيَ عَصَايَ أَتَوَكَّأُ عَلَيْهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَآرِبُ أُخْرَىٰ ﴿١٨﴾ ۝ 19قَالَ أَلْقِهَا يَا مُوسَىٰ ﴿١٩﴾ ۝ 20فَأَلْقَاهَا فَإِذَا هِيَ حَيَّةٌ تَسْعَىٰ ﴿٢٠﴾ ۝ 21قَالَ خُذْهَا وَلَا تَخَفْ ۖ سَنُعِيدُهَا سِيرَتَهَا الْأُولَىٰ ﴿٢١﴾ ۝ 22وَاضْمُمْ يَدَكَ إِلَىٰ جَنَاحِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ آيَةً أُخْرَىٰ ﴿٢٢﴾ ۝ 23لِنُرِيَكَ مِنْ آيَاتِنَا الْكُبْرَى ﴿٢٣﴾ ۝ 24اذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ ﴿٢٤﴾ ۝ 25قَالَ رَبِّ اشْرَحْ لِي صَدْرِي ﴿٢٥﴾ ۝ 26وَيَسِّرْ لِي أَمْرِي ﴿٢٦﴾ ۝ 27وَاحْلُلْ عُقْدَةً مِنْ لِسَانِي ﴿٢٧﴾ ۝ 28يَفْقَهُوا قَوْلِي ﴿٢٨﴾ ۝ 29وَاجْعَلْ لِي وَزِيرًا مِنْ أَهْلِي ﴿٢٩﴾ ۝ 30هَارُونَ أَخِي ﴿٣٠﴾ ۝ 31اشْدُدْ بِهِ أَزْرِي ﴿٣١﴾ ۝ 32وَأَشْرِكْهُ فِي أَمْرِي ﴿٣٢﴾ ۝ 33كَيْ نُسَبِّحَكَ كَثِيرًا ﴿٣٣﴾ ۝ 34وَنَذْكُرَكَ كَثِيرًا ﴿٣٤﴾ ۝ 35إِنَّكَ كُنْتَ بِنَا بَصِيرًا ﴿٣٥﴾ ۝ 36قَالَ قَدْ أُوتِيتَ سُؤْلَكَ يَا مُوسَىٰ ﴿٣٦﴾ ۝ 37وَلَقَدْ مَنَنَّا عَلَيْكَ مَرَّةً أُخْرَىٰ ﴿٣٧﴾ ۝ 38إِذْ أَوْحَيْنَا إِلَىٰ أُمِّكَ مَا يُوحَىٰ ﴿٣٨﴾ ۝ 39أَنِ اقْذِفِيهِ فِي التَّابُوتِ فَاقْذِفِيهِ فِي الْيَمِّ فَلْيُلْقِهِ الْيَمُّ بِالسَّاحِلِ يَأْخُذْهُ عَدُوٌّ لِي وَعَدُوٌّ لَهُ ۚ وَأَلْقَيْتُ عَلَيْكَ مَحَبَّةً مِنِّي وَلِتُصْنَعَ عَلَىٰ عَيْنِي ﴿٣٩﴾ ۝ 40إِذْ تَمْشِي أُخْتُكَ فَتَقُولُ هَلْ أَدُلُّكُمْ عَلَىٰ مَنْ يَكْفُلُهُ ۖ فَرَجَعْنَاكَ إِلَىٰ أُمِّكَ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ ۚ وَقَتَلْتَ نَفْسًا فَنَجَّيْنَاكَ مِنَ الْغَمِّ وَفَتَنَّاكَ فُتُونًا ۚ فَلَبِثْتَ سِنِينَ فِي أَهْلِ مَدْيَنَ ثُمَّ جِئْتَ عَلَىٰ قَدَرٍ يَا مُوسَىٰ ﴿٤٠﴾ ۝ 41وَاصْطَنَعْتُكَ لِنَفْسِي ﴿٤١﴾ ۝ 42اذْهَبْ أَنْتَ وَأَخُوكَ بِآيَاتِي وَلَا تَنِيَا فِي ذِكْرِي ﴿٤٢﴾ ۝ 43اذْهَبَا إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ ﴿٤٣﴾ ۝ 44فَقُولَا لَهُ قَوْلًا لَيِّنًا لَعَلَّهُ يَتَذَكَّرُ أَوْ يَخْشَىٰ ﴿٤٤﴾ ۝ 45قَالَا رَبَّنَا إِنَّنَا نَخَافُ أَنْ يَفْرُطَ عَلَيْنَا أَوْ أَنْ يَطْغَىٰ ﴿٤٥﴾ ۝ 46قَالَ لَا تَخَافَا ۖ إِنَّنِي مَعَكُمَا أَسْمَعُ وَأَرَىٰ ﴿٤٦﴾ ۝ 47فَأْتِيَاهُ فَقُولَا إِنَّا رَسُولَا رَبِّكَ فَأَرْسِلْ مَعَنَا بَنِي إِسْرَائِيلَ وَلَا تُعَذِّبْهُمْ ۖ قَدْ جِئْنَاكَ بِآيَةٍ مِنْ رَبِّكَ ۖ وَالسَّلَامُ عَلَىٰ مَنِ اتَّبَعَ الْهُدَىٰ ﴿٤٧﴾ ۝ 48إِنَّا قَدْ أُوحِيَ إِلَيْنَا أَنَّ الْعَذَابَ عَلَىٰ مَنْ كَذَّبَ وَتَوَلَّىٰ ﴿٤٨﴾ ۝ 49قَالَ فَمَنْ رَبُّكُمَا يَا مُوسَىٰ ﴿٤٩﴾ ۝ 50قَالَ رَبُّنَا الَّذِي أَعْطَىٰ كُلَّ شَيْءٍ خَلْقَهُ ثُمَّ هَدَىٰ ﴿٥٠﴾ ۝ 51قَالَ فَمَا بَالُ الْقُرُونِ الْأُولَىٰ ﴿٥١﴾ ۝ 52قَالَ عِلْمُهَا عِنْدَ رَبِّي فِي كِتَابٍ ۖ لَا يَضِلُّ رَبِّي وَلَا يَنْسَى ﴿٥٢﴾ ۝ 53الَّذِي جَعَلَ لَكُمُ الْأَرْضَ مَهْدًا وَسَلَكَ لَكُمْ فِيهَا سُبُلًا وَأَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ أَزْوَاجًا مِنْ نَبَاتٍ شَتَّىٰ ﴿٥٣﴾ ۝ 54كُلُوا وَارْعَوْا أَنْعَامَكُمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِأُولِي النُّهَىٰ ﴿٥٤﴾ ۝ 55مِنْهَا خَلَقْنَاكُمْ وَفِيهَا نُعِيدُكُمْ وَمِنْهَا نُخْرِجُكُمْ تَارَةً أُخْرَىٰ ﴿٥٥﴾ ۝ 56وَلَقَدْ أَرَيْنَاهُ آيَاتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ ﴿٥٦﴾ ۝ 57قَالَ أَجِئْتَنَا لِتُخْرِجَنَا مِنْ أَرْضِنَا بِسِحْرِكَ يَا مُوسَىٰ ﴿٥٧﴾ ۝ 58فَلَنَأْتِيَنَّكَ بِسِحْرٍ مِثْلِهِ فَاجْعَلْ بَيْنَنَا وَبَيْنَكَ مَوْعِدًا لَا نُخْلِفُهُ نَحْنُ وَلَا أَنْتَ مَكَانًا سُوًى ﴿٥٨﴾ ۝ 59قَالَ مَوْعِدُكُمْ يَوْمُ الزِّينَةِ وَأَنْ يُحْشَرَ النَّاسُ ضُحًى ﴿٥٩﴾ ۝ 60فَتَوَلَّىٰ فِرْعَوْنُ فَجَمَعَ كَيْدَهُ ثُمَّ أَتَىٰ ﴿٦٠﴾ ۝ 61قَالَ لَهُمْ مُوسَىٰ وَيْلَكُمْ لَا تَفْتَرُوا عَلَى اللَّهِ كَذِبًا فَيُسْحِتَكُمْ بِعَذَابٍ ۖ وَقَدْ خَابَ مَنِ افْتَرَىٰ ﴿٦١﴾ ۝ 62فَتَنَازَعُوا أَمْرَهُمْ بَيْنَهُمْ وَأَسَرُّوا النَّجْوَىٰ ﴿٦٢﴾ ۝ 63قَالُوا إِنْ هَٰذَانِ لَسَاحِرَانِ يُرِيدَانِ أَنْ يُخْرِجَاكُمْ مِنْ أَرْضِكُمْ بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ الْمُثْلَىٰ ﴿٦٣﴾ ۝ 64فَأَجْمِعُوا كَيْدَكُمْ ثُمَّ ائْتُوا صَفًّا ۚ وَقَدْ أَفْلَحَ الْيَوْمَ مَنِ اسْتَعْلَىٰ ﴿٦٤﴾ ۝ 65قَالُوا يَا مُوسَىٰ إِمَّا أَنْ تُلْقِيَ وَإِمَّا أَنْ نَكُونَ أَوَّلَ مَنْ أَلْقَىٰ ﴿٦٥﴾ ۝ 66قَالَ بَلْ أَلْقُوا ۖ فَإِذَا حِبَالُهُمْ وَعِصِيُّهُمْ يُخَيَّلُ إِلَيْهِ مِنْ سِحْرِهِمْ أَنَّهَا تَسْعَىٰ ﴿٦٦﴾ ۝ 67فَأَوْجَسَ فِي نَفْسِهِ خِيفَةً مُوسَىٰ ﴿٦٧﴾ ۝ 68قُلْنَا لَا تَخَفْ إِنَّكَ أَنْتَ الْأَعْلَىٰ ﴿٦٨﴾ ۝ 69وَأَلْقِ مَا فِي يَمِينِكَ تَلْقَفْ مَا صَنَعُوا ۖ إِنَّمَا صَنَعُوا كَيْدُ سَاحِرٍ ۖ وَلَا يُفْلِحُ السَّاحِرُ حَيْثُ أَتَىٰ ﴿٦٩﴾ ۝ 70فَأُلْقِيَ السَّحَرَةُ سُجَّدًا قَالُوا آمَنَّا بِرَبِّ هَارُونَ وَمُوسَىٰ ﴿٧٠﴾ ۝ 71قَالَ آمَنْتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ ۖ فَلَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُمْ مِنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ فِي جُذُوعِ النَّخْلِ وَلَتَعْلَمُنَّ أَيُّنَا أَشَدُّ عَذَابًا وَأَبْقَىٰ ﴿٧١﴾ ۝ 72قَالُوا لَنْ نُؤْثِرَكَ عَلَىٰ مَا جَاءَنَا مِنَ الْبَيِّنَاتِ وَالَّذِي فَطَرَنَا ۖ فَاقْضِ مَا أَنْتَ قَاضٍ ۖ إِنَّمَا تَقْضِي هَٰذِهِ الْحَيَاةَ الدُّنْيَا ﴿٧٢﴾ ۝ 73إِنَّا آمَنَّا بِرَبِّنَا لِيَغْفِرَ لَنَا خَطَايَانَا وَمَا أَكْرَهْتَنَا عَلَيْهِ مِنَ السِّحْرِ ۗ وَاللَّهُ خَيْرٌ وَأَبْقَىٰ ﴿٧٣﴾ ۝ 74إِنَّهُ مَنْ يَأْتِ رَبَّهُ مُجْرِمًا فَإِنَّ لَهُ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ ﴿٧٤﴾ ۝ 75وَمَنْ يَأْتِهِ مُؤْمِنًا قَدْ عَمِلَ الصَّالِحَاتِ فَأُولَٰئِكَ لَهُمُ الدَّرَجَاتُ الْعُلَىٰ ﴿٧٥﴾ ۝ 76جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ مَنْ تَزَكَّىٰ ﴿٧٦﴾ ۝ 77وَلَقَدْ أَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي فَاضْرِبْ لَهُمْ طَرِيقًا فِي الْبَحْرِ يَبَسًا لَا تَخَافُ دَرَكًا وَلَا تَخْشَىٰ ﴿٧٧﴾ ۝ 78فَأَتْبَعَهُمْ فِرْعَوْنُ بِجُنُودِهِ فَغَشِيَهُمْ مِنَ الْيَمِّ مَا غَشِيَهُمْ ﴿٧٨﴾ ۝ 79وَأَضَلَّ فِرْعَوْنُ قَوْمَهُ وَمَا هَدَىٰ ﴿٧٩﴾ ۝ 80يَا بَنِي إِسْرَائِيلَ قَدْ أَنْجَيْنَاكُمْ مِنْ عَدُوِّكُمْ وَوَاعَدْنَاكُمْ جَانِبَ الطُّورِ الْأَيْمَنَ وَنَزَّلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ ﴿٨٠﴾ ۝ 81كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ وَلَا تَطْغَوْا فِيهِ فَيَحِلَّ عَلَيْكُمْ غَضَبِي ۖ وَمَنْ يَحْلِلْ عَلَيْهِ غَضَبِي فَقَدْ هَوَىٰ ﴿٨١﴾ ۝ 82وَإِنِّي لَغَفَّارٌ لِمَنْ تَابَ وَآمَنَ وَعَمِلَ صَالِحًا ثُمَّ اهْتَدَىٰ ﴿٨٢﴾ ۝ 83وَمَا أَعْجَلَكَ عَنْ قَوْمِكَ يَا مُوسَىٰ ﴿٨٣﴾ ۝ 84قَالَ هُمْ أُولَاءِ عَلَىٰ أَثَرِي وَعَجِلْتُ إِلَيْكَ رَبِّ لِتَرْضَىٰ ﴿٨٤﴾ ۝ 85قَالَ فَإِنَّا قَدْ فَتَنَّا قَوْمَكَ مِنْ بَعْدِكَ وَأَضَلَّهُمُ السَّامِرِيُّ ﴿٨٥﴾ ۝ 86فَرَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا ۚ قَالَ يَا قَوْمِ أَلَمْ يَعِدْكُمْ رَبُّكُمْ وَعْدًا حَسَنًا ۚ أَفَطَالَ عَلَيْكُمُ الْعَهْدُ أَمْ أَرَدْتُمْ أَنْ يَحِلَّ عَلَيْكُمْ غَضَبٌ مِنْ رَبِّكُمْ فَأَخْلَفْتُمْ مَوْعِدِي ﴿٨٦﴾ ۝ 87قَالُوا مَا أَخْلَفْنَا مَوْعِدَكَ بِمَلْكِنَا وَلَٰكِنَّا حُمِّلْنَا أَوْزَارًا مِنْ زِينَةِ الْقَوْمِ فَقَذَفْنَاهَا فَكَذَٰلِكَ أَلْقَى السَّامِرِيُّ ﴿٨٧﴾ ۝ 88فَأَخْرَجَ لَهُمْ عِجْلًا جَسَدًا لَهُ خُوَارٌ فَقَالُوا هَٰذَا إِلَٰهُكُمْ وَإِلَٰهُ مُوسَىٰ فَنَسِيَ ﴿٨٨﴾ ۝ 89أَفَلَا يَرَوْنَ أَلَّا يَرْجِعُ إِلَيْهِمْ قَوْلًا وَلَا يَمْلِكُ لَهُمْ ضَرًّا وَلَا نَفْعًا ﴿٨٩﴾ ۝ 90وَلَقَدْ قَالَ لَهُمْ هَارُونُ مِنْ قَبْلُ يَا قَوْمِ إِنَّمَا فُتِنْتُمْ بِهِ ۖ وَإِنَّ رَبَّكُمُ الرَّحْمَٰنُ فَاتَّبِعُونِي وَأَطِيعُوا أَمْرِي ﴿٩٠﴾ ۝ 91قَالُوا لَنْ نَبْرَحَ عَلَيْهِ عَاكِفِينَ حَتَّىٰ يَرْجِعَ إِلَيْنَا مُوسَىٰ ﴿٩١﴾ ۝ 92قَالَ يَا هَارُونُ مَا مَنَعَكَ إِذْ رَأَيْتَهُمْ ضَلُّوا ﴿٩٢﴾ ۝ 93أَلَّا تَتَّبِعَنِ ۖ أَفَعَصَيْتَ أَمْرِي ﴿٩٣﴾ ۝ 94قَالَ يَا ابْنَ أُمَّ لَا تَأْخُذْ بِلِحْيَتِي وَلَا بِرَأْسِي ۖ إِنِّي خَشِيتُ أَنْ تَقُولَ فَرَّقْتَ بَيْنَ بَنِي إِسْرَائِيلَ وَلَمْ تَرْقُبْ قَوْلِي ﴿٩٤﴾ ۝ 95قَالَ فَمَا خَطْبُكَ يَا سَامِرِيُّ ﴿٩٥﴾ ۝ 96قَالَ بَصُرْتُ بِمَا لَمْ يَبْصُرُوا بِهِ فَقَبَضْتُ قَبْضَةً مِنْ أَثَرِ الرَّسُولِ فَنَبَذْتُهَا وَكَذَٰلِكَ سَوَّلَتْ لِي نَفْسِي ﴿٩٦﴾ ۝ 97قَالَ فَاذْهَبْ فَإِنَّ لَكَ فِي الْحَيَاةِ أَنْ تَقُولَ لَا مِسَاسَ ۖ وَإِنَّ لَكَ مَوْعِدًا لَنْ تُخْلَفَهُ ۖ وَانْظُرْ إِلَىٰ إِلَٰهِكَ الَّذِي ظَلْتَ عَلَيْهِ عَاكِفًا ۖ لَنُحَرِّقَنَّهُ ثُمَّ لَنَنْسِفَنَّهُ فِي الْيَمِّ نَسْفًا ﴿٩٧﴾ ۝ 98إِنَّمَا إِلَٰهُكُمُ اللَّهُ الَّذِي لَا إِلَٰهَ إِلَّا هُوَ ۚ وَسِعَ كُلَّ شَيْءٍ عِلْمًا ﴿٩٨﴾ ۝ 99كَذَٰلِكَ نَقُصُّ عَلَيْكَ مِنْ أَنْبَاءِ مَا قَدْ سَبَقَ ۚ وَقَدْ آتَيْنَاكَ مِنْ لَدُنَّا ذِكْرًا ﴿٩٩﴾ ۝ 100مَنْ أَعْرَضَ عَنْهُ فَإِنَّهُ يَحْمِلُ يَوْمَ الْقِيَامَةِ وِزْرًا ﴿١٠٠﴾ ۝ 101خَالِدِينَ فِيهِ ۖ وَسَاءَ لَهُمْ يَوْمَ الْقِيَامَةِ حِمْلًا ﴿١٠١﴾ ۝ 102يَوْمَ يُنْفَخُ فِي الصُّورِ ۚ وَنَحْشُرُ الْمُجْرِمِينَ يَوْمَئِذٍ زُرْقًا ﴿١٠٢﴾ ۝ 103يَتَخَافَتُونَ بَيْنَهُمْ إِنْ لَبِثْتُمْ إِلَّا عَشْرًا ﴿١٠٣﴾ ۝ 104نَحْنُ أَعْلَمُ بِمَا يَقُولُونَ إِذْ يَقُولُ أَمْثَلُهُمْ طَرِيقَةً إِنْ لَبِثْتُمْ إِلَّا يَوْمًا ﴿١٠٤﴾ ۝ 105وَيَسْأَلُونَكَ عَنِ الْجِبَالِ فَقُلْ يَنْسِفُهَا رَبِّي نَسْفًا ﴿١٠٥﴾ ۝ 106فَيَذَرُهَا قَاعًا صَفْصَفًا ﴿١٠٦﴾ ۝ 107لَا تَرَىٰ فِيهَا عِوَجًا وَلَا أَمْتًا ﴿١٠٧﴾ ۝ 108يَوْمَئِذٍ يَتَّبِعُونَ الدَّاعِيَ لَا عِوَجَ لَهُ ۖ وَخَشَعَتِ الْأَصْوَاتُ لِلرَّحْمَٰنِ فَلَا تَسْمَعُ إِلَّا هَمْسًا ﴿١٠٨﴾ ۝ 109يَوْمَئِذٍ لَا تَنْفَعُ الشَّفَاعَةُ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَٰنُ وَرَضِيَ لَهُ قَوْلًا ﴿١٠٩﴾ ۝ 110يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيطُونَ بِهِ عِلْمًا ﴿١١٠﴾ ۝ 111وَعَنَتِ الْوُجُوهُ لِلْحَيِّ الْقَيُّومِ ۖ وَقَدْ خَابَ مَنْ حَمَلَ ظُلْمًا ﴿١١١﴾ ۝ 112وَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ وَهُوَ مُؤْمِنٌ فَلَا يَخَافُ ظُلْمًا وَلَا هَضْمًا ﴿١١٢﴾ ۝ 113وَكَذَٰلِكَ أَنْزَلْنَاهُ قُرْآنًا عَرَبِيًّا وَصَرَّفْنَا فِيهِ مِنَ الْوَعِيدِ لَعَلَّهُمْ يَتَّقُونَ أَوْ يُحْدِثُ لَهُمْ ذِكْرًا ﴿١١٣﴾ ۝ 114فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ ۗ وَلَا تَعْجَلْ بِالْقُرْآنِ مِنْ قَبْلِ أَنْ يُقْضَىٰ إِلَيْكَ وَحْيُهُ ۖ وَقُلْ رَبِّ زِدْنِي عِلْمًا ﴿١١٤﴾ ۝ 115وَلَقَدْ عَهِدْنَا إِلَىٰ آدَمَ مِنْ قَبْلُ فَنَسِيَ وَلَمْ نَجِدْ لَهُ عَزْمًا ﴿١١٥﴾ ۝ 116وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ أَبَىٰ ﴿١١٦﴾ ۝ 117فَقُلْنَا يَا آدَمُ إِنَّ هَٰذَا عَدُوٌّ لَكَ وَلِزَوْجِكَ فَلَا يُخْرِجَنَّكُمَا مِنَ الْجَنَّةِ فَتَشْقَىٰ ﴿١١٧﴾ ۝ 118إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعْرَىٰ ﴿١١٨﴾ ۝ 119وَأَنَّكَ لَا تَظْمَأُ فِيهَا وَلَا تَضْحَىٰ ﴿١١٩﴾ ۝ 120فَوَسْوَسَ إِلَيْهِ الشَّيْطَانُ قَالَ يَا آدَمُ هَلْ أَدُلُّكَ عَلَىٰ شَجَرَةِ الْخُلْدِ وَمُلْكٍ لَا يَبْلَىٰ ﴿١٢٠﴾ ۝ 121فَأَكَلَا مِنْهَا فَبَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِنْ وَرَقِ الْجَنَّةِ ۚ وَعَصَىٰ آدَمُ رَبَّهُ فَغَوَىٰ ﴿١٢١﴾ ۝ 122ثُمَّ اجْتَبَاهُ رَبُّهُ فَتَابَ عَلَيْهِ وَهَدَىٰ ﴿١٢٢﴾ ۝ 123قَالَ اهْبِطَا مِنْهَا جَمِيعًا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنِ اتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشْقَىٰ ﴿١٢٣﴾ ۝ 124وَمَنْ أَعْرَضَ عَنْ ذِكْرِي فَإِنَّ لَهُ مَعِيشَةً ضَنْكًا وَنَحْشُرُهُ يَوْمَ الْقِيَامَةِ أَعْمَىٰ ﴿١٢٤﴾ ۝ 125قَالَ رَبِّ لِمَ حَشَرْتَنِي أَعْمَىٰ وَقَدْ كُنْتُ بَصِيرًا ﴿١٢٥﴾ ۝ 126قَالَ كَذَٰلِكَ أَتَتْكَ آيَاتُنَا فَنَسِيتَهَا ۖ وَكَذَٰلِكَ الْيَوْمَ تُنْسَىٰ ﴿١٢٦﴾ ۝ 127وَكَذَٰلِكَ نَجْزِي مَنْ أَسْرَفَ وَلَمْ يُؤْمِنْ بِآيَاتِ رَبِّهِ ۚ وَلَعَذَابُ الْآخِرَةِ أَشَدُّ وَأَبْقَىٰ ﴿١٢٧﴾ ۝ 128أَفَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا قَبْلَهُمْ مِنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِأُولِي النُّهَىٰ ﴿١٢٨﴾ ۝ 129وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَكَانَ لِزَامًا وَأَجَلٌ مُسَمًّى ﴿١٢٩﴾ ۝ 130فَاصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ غُرُوبِهَا ۖ وَمِنْ آنَاءِ اللَّيْلِ فَسَبِّحْ وَأَطْرَافَ النَّهَارِ لَعَلَّكَ تَرْضَىٰ ﴿١٣٠﴾ ۝ 131وَلَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِنْهُمْ زَهْرَةَ الْحَيَاةِ الدُّنْيَا لِنَفْتِنَهُمْ فِيهِ ۚ وَرِزْقُ رَبِّكَ خَيْرٌ وَأَبْقَىٰ ﴿١٣١﴾ ۝ 132وَأْمُرْ أَهْلَكَ بِالصَّلَاةِ وَاصْطَبِرْ عَلَيْهَا ۖ لَا نَسْأَلُكَ رِزْقًا ۖ نَحْنُ نَرْزُقُكَ ۗ وَالْعَاقِبَةُ لِلتَّقْوَىٰ ﴿١٣٢﴾ ۝ 133وَقَالُوا لَوْلَا يَأْتِينَا بِآيَةٍ مِنْ رَبِّهِ ۚ أَوَلَمْ تَأْتِهِمْ بَيِّنَةُ مَا فِي الصُّحُفِ الْأُولَىٰ ﴿١٣٣﴾ ۝ 134وَلَوْ أَنَّا أَهْلَكْنَاهُمْ بِعَذَابٍ مِنْ قَبْلِهِ لَقَالُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ مِنْ قَبْلِ أَنْ نَذِلَّ وَنَخْزَىٰ ﴿١٣٤﴾ ۝ 135قُلْ كُلٌّ مُتَرَبِّصٌ فَتَرَبَّصُوا ۖ فَسَتَعْلَمُونَ مَنْ أَصْحَابُ الصِّرَاطِ السَّوِيِّ وَمَنِ اهْتَدَىٰ ﴿١٣٥﴾ ۝